34 C
Phnom Penh

TAG

កម្មករ

រដ្ឋាភិបាល​ឱ្យ​ឡើង​ប្រាក់​ឈ្នួល​កម្មករ ២​ដុល្លារ ស្រប​នឹង​ការ​ចង់​បាន​របស់​និយោជក​ព្រម​ឡើង ១,៥​ដុល្លារ

សហជីព​សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ១៣​ដុល្លារ តែ​រដ្ឋាភិបាល​យល់ព្រម​ឲ្យ​ឡើង​តែ ២​ដុល្លារ​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការ​ចង់​បាន​របស់​និយោជក ដែល​ព្រម​ឡើង​ត្រឹមតែ ១​ដុល្លារ ៥០​សេន​ប៉ុណ្ណោះ ខណៈ​កិច្ចប្រជុំ​ពិភាក្សា​សម្រេច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​៥ នា​ថ្ងៃទី​១៨ ខែ​កញ្ញា នេះ​មាន​តំណាង​សហជីព​ចូលរួម​ចំនួន ១៧​រូប និង​ភាគី​និយោជក រួម​ទាំង​ភាគី​រដ្ឋាភិបាល។ ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងអស់​បាន​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ផ្សេងៗ​គ្នា ដោយ​ភាគី​តំណាង​កម្មករ...

ក្រុម​កូដករ​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​សុំ​ដំណោះស្រាយ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​និង​រដ្ឋមន្ត្រី​ការងារ​ថ្មី

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ ដើម្បី​បញ្ចប់​បញ្ហា។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​ឈរ​លើក​បដា​ដែល​មាន​ភ្ជាប់​រូបថត​នាយករដ្ឋមន្ត្រី​ថ្មី រូបថត​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រូបថត​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក។ ក្រុម​កូដករ​ទាំងនេះ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ឲ្យ​ពួកគេ...

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា​ថា​ប្រាក់ឈ្នួល​សរុប​របស់​កម្មករ​កាត់ដេរ​ជាង​៣​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ

សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ដែល​ហៅ​កាត់​ថា TAFTAC អះអាង​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ម្នាក់ៗ​ទទួល​បាន​ប្រាក់ឈ្នួល​សរុប​ជា​មធ្យម​ចំនួន ២៧៥​ដុល្លារ​អាមេរិក​ក្នុង ១​ខែៗ ឬ​ជាង ៣​ពាន់​ដុល្លារ​អាមេរិក (៣៣០០​ដុល្លារ) ក្នុង ១​ឆ្នាំៗ។ សមាគម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា ចេញ​លិខិត​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ប្រាក់ឈ្នួល​អប្បបរមា​មិនមែន​ជា​ប្រាក់ឈ្នួល​សរុប​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ថា​សមាសធាតុ​នៃ​ប្រាក់ឈ្នួល​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូចជា​ប្រាក់ឈ្នួល​គោល ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ដែល​មាន​ចំនួន​ទាប​បំផុត ១០​ដុល្លារ ប្រាក់​ឧបត្ថម្ភ​ធ្វើ​ដំណើរ ឬ​ស្នាក់នៅ​ដែល​មាន​ចំនួន​ទាប​បំផុត ៧​ដុល្លារ។ ជាង​នេះ​ទៀត...

កម្មករ​ស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​១៥​ដុល្លារ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ​ខណៈ​ថៅកែ​សុំ​ឡើង​តែ​១​ដុល្លារ

កម្មករ​កម្មការិនី​ធ្វើការ​នៅ​តាម​រោងចក្រ នាំគ្នា​ធ្វើ​យុទ្ធនាការ​លើក​បដា​នៅ​តាម​រោងចក្រ​ដែល​ពួកគេ​កំពុង​បម្រើ​ការងារ​រៀងៗ​ខ្លួន ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល ២១៥​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​នេះ ធ្វើឡើង​បន្ទាប់ពី​និយោជក​សុំ​ឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ​តែ ១​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ក្រុម​សហជីព​បាន​ស្នើសុំ​ដំឡើង​ចំនួន ១៥​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល ២០០​ដុល្លារ។ ជុំវិញ​រឿង​នេះ កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន បាន​ធ្វើ​យុទ្ធនាការ​ដោយ​លើក​បដា​សរសេរ​ពាក្យ​ថា «ពួកគេ​ត្រូវការ​ប្រាក់ឈ្នួល ២១៥​ដុល្លារ» ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ លោក ហ៊ែល ស៊ីធីន ដែល​ជា​កម្មករ​បម្រើ​ការ​នៅ​រោងចក្រ​មួយ បាន​លើកឡើង​លើ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​កម្មករ​និយោជិត។ លោក​ថា ការ​ទាមទារ​ប្រាក់ឈ្នួល​អប្បបរមា​នេះ...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឱ្យ​បាន​មុន​ភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ដែល​ត្រូវ​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ឱ្យ​បាន​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ដែល​កំពុង​ស្នង​មរតក​អំណាច​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​ពិភាក្សា​គ្នា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយនភណ្ឌ កាត់ដេរ...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​យ៉ាង​ហោច​ជាង ៣​ដុល្លារ​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០២៤

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​យ៉ាងហោច​ណាស់​ឱ្យ​បាន ៣៧១​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ធានា​ការ​រស់នៅ​សមរម្យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្មករ​និយោជិត​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​គ្រប់គ្រង​ផ្នែក​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា ដើម្បី​ឱ្យ​វិស័យ​សម្លៀកបំពាក់ ដេរ​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​អាច​ធានា​លើក​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​កម្ពុជា​ជាង ១​លាន​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​នេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​វែង​ឆ្ងាយ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន ដោយ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​នេះ​ជាបន្ទាន់។ លោក ឃុន ថារ៉ូ...

៦​ខែ​ដើម​ឆ្នាំ​២០២៣ បុគ្គលិក​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​និង​បញ្ឈប់​ពី​ការងារ

ប្រធាន​គ្រប់គ្រង​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ សង់ត្រាល់​បាន​រក​ឃើញ​ថា​កម្មករ​រោងចក្រ​ប្រមាណ​ជា ២​ម៉ឺន​នាក់ ក្នុង​ចំណោម​រោងចក្រ​ចំនួន ២០​កន្លែង ត្រូវ​បាន​ថៅកែ​ព្យួរ និង​បញ្ឈប់​បុគ្គលិក​កម្មករ​ពី​ការងារ​ជា​បន្តបន្ទាប់ ដែល​បណ្តាល​មកពី​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រោងចក្រ​ដែល​កំពុង​បន្ត​ដំណើរការ​បាន​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី...

តើ​កម្ពុជា​អាច​ប្រឈម​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​ការ​បោះឆ្នោត?

លិខិត​មិត្ត​អ្នក​អាន៖ លោក ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)-១៧ សីហា ឆ្នាំ​២០២៣ ភាព​មិន​ច្បាស់លាស់ និង​ជា​ក្តី​បារម្ភ​ធំ​បំផុត គឺ​សហភាព​អឺរ៉ុប​អាច​នឹង​មាន​ចំណាត់ការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ។ ក្នុង​ករណី​បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ ប្រាកដ​ណាស់​នឹង​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ដោយសារតែ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​កម្មករ ឬ​ក៏​ការ​បិទ​ខ្សែសង្វាក់​ផលិតកម្ម និង​អាច​បញ្ឈប់​កម្មករ​ពី​ការងារ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​ក្នុង​មូលហេតុ​រង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។ តាមរយៈ​ការ​អង្កេត និង​តាមដាន​របស់​អង្គការ​សង់ត្រាល់ ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្នុង​ចំណោម​រោងចក្រ​ជាង ២០ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញ​ថា...

IDEA TALK៖ ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត»។

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សម្រាប់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​បញ្ហា​បន្ត​កន្ទុយ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ថា​ជំងឺ​សង្គម​ទាំងនោះ​នឹង​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ត្រូវ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​វិបត្តិ​សង្គម​ទាំងនេះ​ផង​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា វិវាទ​ការងារ​នៃ​ក្រុម​ណាហ្គា​វើលដ៍​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ជាង...

Latest news