ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កូដកម្ម
ព័ត៌មានជាតិ
សហភាពសហជីពអន្តរជាតិជំរុញឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ
ឌឹ ខេមបូឌា ដេលី
-
December 2, 2022
សហព័ន្ធសហភាពអន្តរជាតិ (ITUC) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ដោយសំអាងថាមិនមានភាពស្របគ្នាជាមួយនឹងគោលការណ៍ច្បាប់ជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន។ សហព័ន្ធសហភាពអន្តរជាតិ (ITUC) តំណាងឱ្យសមាជិកជាង ១២០ប្រទេសទូទាំងពិភពលោក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ធ្នូ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការឃុំខ្លួនប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីរូបគេវិលត្រឡប់ពីការចូលរួមមហាសន្និបាតពិភពលោកនៃសហភាពសហជីពអន្តរជាតិ (ITUC) នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី...
ព័ត៌មានជាតិ
កូដករណាហ្គា៣នាក់ស្នើសុំពន្យារពេលចូលបំភ្លឺដោយសារមិនទាន់មានមេធាវីការពារ
ឌឹ ខេមបូឌា ដេលី
-
December 1, 2022
កូដករណាហ្គាវើលដ៍ ៣នាក់ដែលត្រូវក្រុមហ៊ុនប្ដឹង ដាក់ពាក្យស្នើសុំពន្យារពេលចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ វិច្ឆិកា នេះ ក្រោយពីក្រុមហ៊ុនបានសុំឲ្យតុលាការចេញសាលក្រមទទួលស្គាល់បញ្ឈប់ការងាររួម។ យោងតាមដីកាកោះហៅដាច់ដោយឡែកចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឲ្យអ្នកនាង ឈឹម សុខន ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួម «នីតិវិធីសម្រាប់ទាញហេតុផល» ក្នុងសំណុំរឿងប្ដឹងសាលក្រមទទួលស្គាល់បញ្ឈប់ការងាររួម។ ប្រាប់អ្នកសារព័ត៌មានមុខសាលាដំបូងរាជធានីភ្នំពេញ អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង ឈឹម...
ព័ត៌មានជាតិ
តំណាងសមាជិកសភាអូស្ត្រាលីអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ
ឌឹ ខេមបូឌា ដេលី
-
November 30, 2022
តំណាងសមាជិកសភាអូស្ត្រាលី អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងស្នើឲ្យដោះស្រាយបញ្ចប់វិវាទការងារដ៏គួរឲ្យអស់សំណើចនេះ។ លោក Julian Hill តំណាងសមាជិកសភាអូស្ត្រាលី បានថ្លែងនៅក្នុងកិច្ចប្រជុំតំណាងសមាជិកសភាអូស្ត្រាលី ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ លោកបានបន្តថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចុងក្រោយបំផុត គឺករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពនៅកាស៊ីណូណាហ្គាវើលដ៍។ លោកមានការភ្ញាក់ផ្អើលដោយផ្ទាល់នឹងករណីនេះ។ លោកថា កញ្ញា ស៊ីថរ គឺជានារីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលបានមកញ៉ាំកាហ្វេជាមួយលោកកាលពី...
ព័ត៌មានជាតិ
HRW៖ សហជីពស្និទ្ធថៅកែរស់បានស្រួល ឯសហជីពការពារសិទ្ធិកម្មកររងការធ្វើទុក្ខបុកម្នេញ
ឌឹ ខេមបូឌា ដេលី
-
November 22, 2022
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រកឃើញថា សហជីពដែលស្និទ្ធជាមួយថៅកែ ពួកគេរស់បានស្រួល ដែលផ្ទុយពីសហជីពការពារសិទ្ធិកម្មករ តែងត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនប្រើប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញនៅពេលធ្វើសកម្មភាពទាមទារការគោរពច្បាប់ការងារ។ ការរកឃើញនេះ ធ្វើឡើងក្នុងរបាយការណ៍ចងក្រងមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានចំណងជើងថា «មានតែសហជីព "មីកញ្ចប់" ឬសហជីពស្និទ្ធនឹងថៅកែទេ អាចបន្តរស់រានបាន» ដែលចេញផ្សាយនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យដឹងថា ការបណ្តេញចេញ និងការកាត់រំសាយការងារទ្រង់ទ្រាយធំចំនួន ៥ករណីដែលមិនយុត្តិធម៌សំដៅចំពោះមេដឹកនាំសហជីព និងសមាជិកសកម្មជន...
ព័ត៌មានជាតិ
ក្រុមកូដករណាហ្គាប្រមូលផ្ដុំមុខតុលាការដើម្បីធ្វើជាសាក្សីឱ្យកូដករពីរនាក់ដែលចូលបំភ្លឺ
ឌឹ ខេមបូឌា ដេលី
-
November 15, 2022
ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) នាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ ដើម្បីជួយធ្វើជាសាក្សីដល់កូដករពីរនាក់ដែលចូលបំភ្លឺនៅចំពោះមុខតុលាការ ក្រោយពីថៅកែណាហ្គាវើលដ៍បានប្តឹងពួកគេពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» អំឡុងធ្វើកូដកម្មដោយសន្តិវិធីនៅខាងមុខក្រុមហ៊ុន។ កូដករពីរនាក់ដែលចូលបំភ្លឺនៅតុលាការនៅថ្ងៃចន្ទនេះរួមមាន កញ្ញា សុខ ថាវុធ ចូលបំភ្លឺនៅម៉ោង ៩កន្លះព្រឹក និងអ្នកស្រី នេត ចរិយា ចូលបំភ្លឺនៅម៉ោង ២កន្លះរសៀល ក្រោមបទចោទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស...
ព័ត៌មានជាតិ
កូដករណាហ្គាស្នើមេដឹកនាំប្រទេសប្រជុំអាស៊ានជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារ
ឌឹ ខេមបូឌា ដេលី
-
November 13, 2022
ក្រុមកូដករជិត ១០០នាក់ នាថ្ងៃសុក្រ ទី១១ វិច្ឆិកា នេះ បាននាំគ្នាបន្តចេញធ្វើកូដកម្ម និងស្នើឲ្យមេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗដែលចូលរួមប្រជុំអាស៊ាន ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារឲ្យពួកគេ។ ការចេញធ្វើកូដកម្មនាថ្ងៃនេះ ក្រុមកូដករបាននាំគ្នាស្លៀកសម្លៀកបំពាក់បែបប្រពៃណី ដៃកាន់បដាដោយសរសេរថា «ប្រទេសជាសមាជិកអាស៊ានមិនត្រូវរំលោភសេរីភាពសហជីពដូចជនជាតិម៉ាឡេស៊ី ដែលជាថៅកែណាហ្គានោះឡើយ»។ ពួកគេក៏បាននាំគ្នាទូងស្គរដោយស្រែកទាមទារឲ្យថៅកែក្រុមហ៊ុនចេញដោះស្រាយវិវាទការងារជូនកូដករ។ កូដករ គឺអ្នកនាង ម៉ម សុវឌ្ឍិន បានលើកឡើងថា ការដែលពួកគេស្លៀកពាក់ប្រពៃណីធ្វើកូដកម្មនាថ្ងៃនេះ ចង់បង្ហាញអំពីអត្តសញ្ញាថា ពួកគាត់ជាកម្មករខ្មែរ ហើយធ្វើការនៅស្រុកខ្មែរ ប៉ុន្តែបែរជាត្រូវក្រុមហ៊ុនណាហ្គាបញ្ឈប់ពីការងារទាំងអយុត្តិធម៌។ មួយវិញទៀត...
ព័ត៌មានជាតិ
កូដករណាហ្គាប្ដេជ្ញាធ្វើកូដកម្មទាមទារដំណោះស្រាយខណៈអាជ្ញាធរព្រមានចាត់ការតាមផ្លូវច្បាប់
ឌឹ ខេមបូឌា ដេលី
-
November 8, 2022
ក្រុមកូដករណាហ្គាវើលដ៍ (NAGA World) បង្ហាញជំហរបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន បើទោះបីជារងនូវការគំរាមកំហែង និងព្រមានចាត់វិធានការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ក្រោមហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងណាក៏ដោយ។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា សាលារាជធានីភ្នំពេញបានស្នើឱ្យក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកការធ្វើកូដកម្មចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ដោយថាការតវ៉ារបស់កូដករបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នេះ។ ក្នុងករណីនេះ សាលារាជធានីភ្នំពេញក្រើនរំលឹកជាថ្មីទៀតដល់ក្រុមអ្នកតវ៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ប៉ុន្តែប្រសិនបើពួកគេមិនផ្អាកតវ៉ាទេ ពួកគេនឹងប្រឈមមុខតាមផ្លូវច្បាប់។ កូដករដែលតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី សៀក...
ច្បាប់
កូដករណាហ្គា៤នាក់ស្នើសុំតុលាការពន្យារពេលចូលបំភ្លឺដោយសារពុំទាន់មានមេធាវី
ឌឹ ខេមបូឌា ដេលី
-
October 18, 2022
កូដករណាហ្គាវើលដ៍ចំនួន ៤នាក់ ដែលត្រូវក្រុមហ៊ុនប្ដឹងទៅតុលាការ នៅថ្ងៃចន្ទ ទី១៧ តុលា នេះ បានស្នើសុំពន្យារពេលចូលបំភ្លឺ ដោយសារពួកគេទើបទទួលបានដីកាកោះហៅ និងមិនទាន់មានមេធាវីការពារសិទ្ធិ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានចេញដីកាកោះហៅកូដករចំនួន ៤នាក់ឲ្យចូលបំភ្លឺនៅតុលាការ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា នេះ តាមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ការកោះហៅនេះ ធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានប្ដឹងកូដករជាស្ត្រីចំនួន ៤នាក់ ពីបទ...
ព័ត៌មានជាតិ
កូដករណាហ្គាធ្វើពិធីកាន់ទុក្ខឱ្យក្រសួងស្ថាប័ន៦ដែលអសមត្ថភាពដោះស្រាយវិវាទការងារ
ឌឹ ខេមបូឌា ដេលី
-
October 15, 2022
ក្រុមកូដករណាហ្គាវើលដ៍ ធ្វើពិធីកាន់ទុក្ខក្រសួង-ស្ថាប័នចំនួន៦ ដែលពួកគេអះអាងថា អសមត្ថភាព និងគ្មានឆន្ទៈជំរុញឱ្យមានដំណោះស្រាយលើវិវាទការងារដល់ពួកគេ។ ក្រសួង-ស្ថាប័នទាំង៦ ដែលក្រុមកូដករណាហ្គាវើលដ៍ធ្វើពិធីកាន់ទុក្ខនាថ្ងៃសុក្រនេះ មានក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ សាលារាជធានីភ្នំពេញ និងរដ្ឋសភា។ នេះជាលើកទីមួយហើយដែលក្រុមកូដករណាហ្គាជិត ១០០នាក់បាននាំគ្នាធ្វើពិធីបែបសាសនា ដោយដង្ហែស៊ុមឈ្មោះក្រសួងស្ថាប័នទាំង៦ ដោយភ្ជាប់ជាមួយភ្លេងហែសពអមជាមួយនឹងបដាទាមទារដំណោះស្រាយ។ ការធ្វើពិធីកាន់ទុក្ខដោយដង្ហែស៊ុមឈ្មោះក្រសួង និងស្ថាប័ននេះ ចាប់ផ្ដើមចេញពីខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ទី២ ទៅកាន់ណាហ្គាវើលដ៍ទី១ នៅជិតកោះពេជ្រ។ អ្នកនាង ចាន់ ស្រីរ័ត្ន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ជាកូដករមានការសោកស្ដាយខ្លាំងណាស់ដែលក្រសួង និងស្ថាប័នទាំង...
ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារថាករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ដល់ដំណាក់កាលឡើងតុលាការ
ឌឹ ខេមបូឌា ដេលី
-
October 14, 2022
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ករណីវិវាទរវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ បានឈានដល់ដំណាក់កាលត្រូវឡើងតុលាការ បន្ទាប់ពីកម្មករនិយោជិតបដិសេធសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនាពេលកន្លងមក។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា បញ្ហាដែលជាប់គាំង គឺនៅត្រង់ថា ភាគីបុគ្គលិកកម្មករទាមទារឱ្យក្រុមហ៊ុនទទួលបុគ្គលិកដែលខ្លួនបានបញ្ឈប់ចូលធ្វើការវិញ ចំណែកភាគីក្រុមហ៊ុនបដិសេធមិនទទួលយកវិញដាច់ខាត ប៉ុន្តែក្រុមហ៊ុនសុខចិត្តផ្តល់សំណងតាមច្បាប់ជាធរមាន។ លោក ហេង សួរ លើកឡើងថា ការដោះស្រាយវិវាទការងាររួមនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍...
1
2
3
...
9
Page 2 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.