TAG
គឹម សុខ
អ្នកឃ្លាំមើល៖ ការមិនដាក់ទោសអ្នកតែងតាំងសែស្រឡាយក្នុងស្ថាប័នរដ្ឋបង្កផលប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ
អ្នកឃ្លាំមើលលើកឡើងថា ភាពខ្វះចន្លោះនៃការមិនដាក់បញ្ជូនទោសទណ្ឌទៅលើអ្នកតែងតាំងសែស្រឡាយ និងបក្ខពួកក្នុងស្ថាប័នរដ្ឋនូវច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផលប្រយោជន៍ និងបង្កផលប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់ថា ការដាក់សែស្រឡាយ និងបក្សពួកនិយមក្នុងស្ថាប័នសាធារណៈរបស់រដ្ឋ ដោយសារអំពើពុករលួយ និងការស៊ីសំណូកសូកប៉ាន់។ ករណីនេះបានធ្វើឲ្យមានទំនាស់ផលប្រយោជន៍នៅក្នុងការមុខតំណែងសាធារណៈ និងការដំឡើងឋានៈបែបនេះ។
លោកបន្តថា បញ្ហានេះវាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ និងនាំឲ្យស្ថាប័នសាធារណៈមិនមានសុចរិតភាព ហើយគណនេយ្យភាពទាបដោយឈានទៅដល់ការសម្រេចចិត្តមិនត្រឹមត្រូវលើគោលនយោបាយផ្សេងៗ និងកិច្ចការសាធារណៈដែលជាប្រយោជន៍ពលរដ្ឋ ដោយសារអ្នកសម្រេចចិត្តទាំងនោះមានទំនាស់ផល់ប្រយោជន៍។
លោកបន្ថែមថា មួយវិញទៀត ការដាក់សែស្រឡាយ និងបក្សពួកនិយមនេះក៏បានធ្វើឲ្យបាត់បង់ឱកាស និងភាពស្មើភាពគ្នាក្នុងការទទួលបានការងារ...
លោក ហ៊ុន សែន បញ្ជាឱ្យលោក ហ៊ុន ជា ចូលខ្លួនដោះស្រាយបញ្ហាសហាយស្មន់ជាបន្ទាន់
ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជាឲ្យលោក ហ៊ុន ជា ត្រូវតែចូលខ្លួនដោះស្រាយបញ្ហាសហាយស្មន់លួចលាក់ជាបន្ទាន់ បើចង់ពាក់ផ្កាយតទៅទៀត បើមិនដូច្នេះទេ លោកនឹងអនុវត្តច្បាប់ឯកពន្ធភាពដកផ្កាយចេញដោយគ្មានករណីលើកលែងដាច់ខាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះថា ក្នុងគ្រួសារត្រកូល ហ៊ុន លោកមានសិទ្ធិឈឺឆ្អាលលើមនុស្សគ្រប់គ្នាទាំងអស់។
បុរសខ្លាំងដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន...
កម្ពុជានឹងសង់ស្តូបឈ្នះឈ្នះបន្ថែមទៀតដើម្បីអបអរខួបនយោបាយឈ្នះឈ្នះលោក ហ៊ុន សែន
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ អះអាងថា កម្ពុជានឹងសាងសង់ស្តូបឈ្នះឈ្នះបន្ថែមទៀតនៅក្នុងខេត្តមួយចំនួន ដើម្បីអបអរសាទរខួបនយោបាយឈ្នះឈ្នះ លើកទី២៥ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានលើកឡើងក្នុងពិធីអបអរសាទរខួប ២៤ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន នៅវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះថា ការសាងសង់ស្តូបឈ្នះឈ្នះទាំងនេះ គឺដើម្បីផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រជាក់ស្ដែងតាមផែនការដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ទៀ បាញ់...
លោក ហ៊ុន សែន ថានយោបាយឈ្នះឈ្នះគឺជាយុទ្ធសាស្ត្រនាំមកនូវសន្តិភាពនិងការបង្រួបបង្រួមជាតិ
មេដឹកនាំល្មោភអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងថា នយោបាយឈ្នះឈ្នះ ២៩ ធ្នូ ឆ្នាំ១៩៩៨ របស់លោក គឺជាយុទ្ធសាស្ត្រដែលនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព។
មេដឹកនាំខ្មែរដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ធ្នូ នេះថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២...
កម្ពុជាបង្កើតគណៈកម្មាធិការអន្តរក្រសួងទប់ស្កាត់អំពើជួញដូរមនុស្សនិងបទល្មើសសម្អាតប្រាក់
លោក ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងបទល្មើសសម្អាតប្រាក់នៅទូទាំងប្រទេស។
លោក ហ៊ុន សែន បានចេញសម្រេចកាលពីថ្ងៃទី៥ ខែធ្នូ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ធ្នូ នេះថា គណៈកម្មាធិការអន្តរក្រសួងនេះមានកាតព្វកិច្ចដឹកនាំពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសក្នុងប្រទេសកម្ពុជានៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ជាដើម។
គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
អ្នកឃ្លាំមើលថាចរិតលោក ហ៊ុន សែន ដឹកនាំជាង៤០ឆ្នាំគឺមានតែបំបែកបំបាក់និងបំផ្លាញជាតិ
អ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ប្រវត្តិនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់តាំងពីកងទ័ពវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក គឺមានតែការបំបែកបំបាក់ និងបំផ្លាញជាតិខ្មែរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ...
បុរសខ្លាំងគំរាមបិទផ្សាយរូបថតអ្នកធ្វើបាតុកម្មប្រឆាំងលោកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
បុរសខ្លាំងដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន គំរាមយករូបថតអ្នកដែលធ្វើបាតុកម្មប្រឆាំងរូបលោកនៅសហភាពអឺរ៉ុបតាមការញុះញង់របស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ទៅបិទផ្សាយជាសាធារណៈនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធផ្លូវក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះថា លោកនឹងបញ្ជាឱ្យមន្ត្រីរបស់ខ្លួនតាមរកក្រុមគ្រួសារអ្នកដែលបាតុកម្មប្រឆាំងនឹងរូបលោក ក្រោមការញុះញង់របស់លោក សម រង្ស៊ី ដើម្បីឱ្យសាច់ញាតិ និងឪពុកម្ដាយអ្នកទាំងនោះឆ្លើយត្រឡប់ទៅកាន់ពួកគេវិញថា ពួកគេដែលកំពុងរស់នៅក្រោមការដឹកនាំរបស់លោកមានការលំបាក និងទុក្ខវេទនាដូចកូនរបស់ពួកគេកំពុងតែរិះគន់លោកឬក៏អត់។
លោក...
ក្រុមអ្នកឃ្លាំមើលសង្គមថាលោក ហ៊ុន សែន បរាជ័យទាំងស្រុងក្នុងការដឹកនាំអាស៊ាន
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា អាស៊ានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពេញមួយឆ្នាំ២០២២ នេះ ស្ទើរតែធ្វើឱ្យអាស៊ានទាំងមូលមានការបែកបាក់សាមគ្គីអស់ទៅហើយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ការទៅចូលរួមកិច្ចប្រជុំរបស់ក្រុមមេដឹកនាំអាស៊ាននៅកម្ពុជា កាលពីពេលកន្លងទៅនេះ មិនមែនដើម្បីអបអរសាទរដោយសារលោក ហ៊ុន សែន ដឹកនាំអាស៊ាននោះទេ។
ប្រតិកម្មរបស់អ្នកវិភាគរូបនេះ ធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានសរសើរ និងបានអះអាងអំពីភាពជោគជ័យរបស់លោក ហ៊ុន សែន...
ក្រុមតស៊ូមតិ៖ កម្ពុជារងសម្ពាធពីអឺរ៉ុបទើបអនុញ្ញាតឱ្យយុវជនធ្វើបាតុកម្មរឿងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេស
ក្រុមអ្នកឃ្លាំមើលសង្គមរស់នៅក្រៅស្រុក រិះគន់ថា ការអនុញ្ញាតឱ្យយុវជនសង្គមធ្វើបាតុកម្មប្រឆាំងតវ៉ានឹងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមរបស់សាលារាជធានីភ្នំពេញ គឺទំនងជាលោក ហ៊ុន សែន បានរងនូវសម្ពាធធ្ងន់ធ្ងរពីសហគមន៍អឺរ៉ុប កាលពីពេលថ្មីៗ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ធ្នូ នេះថា ការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន...
លោក ហ៊ុន សែន ចាប់ផ្តើមយុទ្ធនាការវាយប្រហារលើអ្នកវិភាគឯករាជ្យនៅក្រៅស្រុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមបញ្ចេញយុទ្ធនាការវាយប្រហារលើអ្នកវិភាគឯករាជ្យនៅក្រៅស្រុក ដែលតែងតែរិះគន់ការដឹកនាំមិនត្រឹមត្រូវរបស់លោក ដោយបង្កើតបទចម្រៀងប្រមាថមាក់ងាយក្នុងកម្មវិធីសាធារណៈ។
លោក ហ៊ុន សែន បានបង្ហោះបទចម្រៀងមួយបទកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំណងជើងថា «កុំជឿសម្ដីក្រុមអ្នកស៊ីឈ្នួលវិភាគបង្អាប់ខ្មែរ» ដោយក្នុងខ្លឹមសារនៃបទចម្រៀងនោះបានរៀបរាប់ថា មានមាត់អាងថា អាចារ្យតែថាំ វិភាគច្រើនឆ្នាំ គុកចាំទទួល អាងរត់ចោលស្រុក ចាក់រុកកាច់មួល បានស៊ីពែឈ្នួល វិភាគបំពាន។
ក្នុងខ្លឹមសារនៃបទចម្រៀងរបស់មេដឹកនាំខ្មែររូបនេះ ក៏បានសរសេរលើកតម្កើងនូវការដឹកនាំរបស់ខ្លួនផងដែរថា ស្រុកខ្មែរចម្រើន...