35 C
Phnom Penh

TAG

គឹម សុខ

ក្រុម​តស៊ូ​មតិ៖ ការ​កែ​ច្បាប់​បោះឆ្នោត​តាម​បញ្ជា​លោក ហ៊ុន សែន ជា​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ ចោទ​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ដែល​កំពុង​ព្រាង​តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​គាប​សង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ទាំង​ដែល​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ឈរឈ្មោះ​បោះឆ្នោត​នោះ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ មិថុនា ថា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​បាន​ចែង​ក្នុង​មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន មិន​រក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អាច​រក​យុត្តិធម៌​ជូន​សព​លោក​បណ្ឌិត កែម ឡី បាន​ទេ តែ​បែរជា​ប្រឹង​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​បក្ស​ប្រឆាំង បើ​ទោះបី​រឿង​នេះ​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​ជាងគេ​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទប្រកាន់​ទៅ​សកម្មជន​សង្គម និង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ ក្រៅពី​ចោទប្រកាន់​ហើយ លោក ហ៊ុន...

អ្នក​ឃ្លាំមើល​ថា​ការ​បាត់ GSP និង EBA ដូច​ពលរដ្ឋ​បាត់​សិទ្ធិ​និង​ប្រទេស​កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ដើរ​បើក​វេទិកា​ផ្សាយ​បោកប្រាស់​កម្មករ ដោយ​ថា​បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ស្មើ​នឹង​ពលរដ្ឋ​ខ្មែរ​បាត់​សិទ្ធិ​ជា​ម្ចាស់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​ប្រជាធិបតេយ្យ​នោះ​ដែរ។ ការ​លើកឡើង​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា​កុំ​ឲ្យ​ខ្វល់​រឿង​បាត់បង់ EBA និង GSP នៅ​ពេល​ខាងមុខ ដោយសារ​កម្ពុជា​នៅ​ពេល​នោះ​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម...

ក្រុម​ឃ្លាំមើល​ថា​ការ​រារាំង​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​ជា​ល្បិច​វ័ណ្ឌក​របស់​លោក ហ៊ុន សែន ខ្លួន​ឯង

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា​ការ​រៀបចំ​ល្បិច​នយោបាយ​រារាំង​មិន​ឲ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត គឺជា​ល្បិចកល​នយោបាយ​វ័ណ្ឌក​ខ្លួនឯង​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះ​ការ​បដិសេធ​នូវ​លិខិត​របស់​ក្រសួង​មហាផ្ទៃ គឺជា​បញ្ហា​ដ៏​ធំ​ចំពោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

ក្រុម​ឃ្លាំមើល​ថា​ជំនួប​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អ៊ុយក្រែន​ជា​នយោបាយ​ការទូត​បង្កើន​មិត្ត បន្ថយ​សត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ គ្រាន់តែ​ជា​នយោបាយ​ការទូត​របស់​មេដឹកនាំ​អ៊ុយក្រែន បង្កើន​មិត្ត ហើយ​កាត់បន្ថយ​សត្រូវ​នៅ​ពេល​ដែល​ខ្លួន​កំពុង​មាន​សង្គ្រាម​ប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា អ្វី​ដែល​ប្រធានាធិបតី​អ៊ុយក្រែន...

លោក ហ៊ុន សែន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​មិត្តភាព​ដែកថែប​កម្ពុជា-ចិន​បាន​ទេ

មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ឧសភា នេះ បាន​និយាយ​បែប​បញ្ឆិត​បញ្ឆៀង​បែប​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​បាន​អួត​ពី​ទំនាក់ទំនង​កម្ពុជា និង​ចិន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​បំបាក់​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​បាន​ទេ បន្ទាប់ពី​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចង​មិត្តភាព​ជាមួយ​ចិន កន្លងមក។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​តាម​របៀប​របប​កុម្មុយនីស្ត លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​ទាំង​ផ្លូវ...

ក្រសួង​ការបរទេស​ថា​ដំណើរការ​បោះឆ្នោត​ជាតិ​មិន​ត្រូវ​បាន​រៀបចំ​ជាពិសេស​សម្រាប់​បក្ស​ណា​មួយ​ឡើយ

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពុំ​មាន​ការ​ប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្ស​ណា​មួយ​លើស​ពី​គណបក្ស​ផ្សេង​នោះ​ទេ ហើយ​ការ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន គឺ​ដោយសារ​គណបក្ស​នយោបាយ​ជា​សាមី​ខ្លួន​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ព្រោះ​មាន​គណបក្ស​ជិត ២០ ផ្សេង​បាន​ចូលរួម​ការ​បោះឆ្នោត។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ឧសភា នេះ ដោយ​ច្រានចោល​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​របស់​ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​តូច ជុំវិញ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នៅ​ពេលនេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​អវត្តមាន​គណបក្ស​នយោបាយ​មួយ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព ពហុបក្ស ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ព្រោះ​ថា​អ្នក​បោះឆ្នោត​នៅតែ​អាច​ជ្រើសរើស​ដោយ​សេរី​នូវ​គណបក្ស​នយោបាយ​មួយ​ណា​ក៏​បាន​ក្នុង​ចំណោម​គណបក្ស​ដែល​កំពុង​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​ចំនួន ១៨​គណបក្ស​នៅ​ពេលនេះ។ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ការពិត​ការ​បរាជ័យ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន...

អ្នក​ឃ្លាំមើល៖ កម្ពុជា​គ្មាន​អ្នក​នយោបាយ​ណា​ពុតត្បុត​ដណ្តើម​ស្នាដៃ​អ្នក​ដទៃ​ដូច​លោក ហ៊ុន សែន ទេ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា គ្មាន​អ្នក​នយោបាយ​ខ្មែរ​ណា​ម្នាក់​មាន​ចរិត​ពុតត្បុត​ដណ្តើម​ស្នាដៃ​អ្នកដទៃ​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នោះ​ទេ ព្រោះ​ថា​លោក ហ៊ុន សែន តែ​ម្នាក់​គត់​ដែល​ជា​កំពូល​អ្នក​ដណ្តើម​ស្នាដៃ​របស់​អ្នកដទៃ​ធ្វើ​ជា​របស់​ខ្លួនឯង និង​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា ការ​កសាង​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​មាន​តែ​លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ ការ​ស្នើសុំ​របស់​បក្ស​ភ្លើង​ទៀន​ជួប​លោក ហ៊ុន សែន មុន​បោះឆ្នោត​ជា​រឿង​សម​ហេតុ​សម​ផល

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ស្នើសុំ​ជួប​ពិភាក្សា​ការងារ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ជាមួយ​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត គឺជា​រឿង​សម​ហេតុ​សម​ផល​ដែល​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុងតែ​តានតឹង​នៅ​ពេលនេះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ជុំវិញ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​ចុងក្រោយ​គួរតែ​មាន​ការ​បកស្រាយ​ឱ្យ​បាន​ជាក់លាក់​នៅ​មុន​ការ​បោះឆ្នោត ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​មុន​ពេល​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។ លោក សេក សុជាតិ លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ កិច្ចការ​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិនមែន​ជា​មុខ​ជំនួញ​សម្រាប់​អ្នក​នយោបាយ​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ លើកឡើង​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ​ត្រូវតែ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ពលរដ្ឋ និង​ជួយ​សង្គម​ជាតិ​ឲ្យ​រីកចម្រើន មិនមែន​ធ្វើ​នយោបាយ​ដើម្បី​តែ​ផលប្រយោជន៍​គ្រួសារ និង​បក្ខពួក​ខ្លួនឯង​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១០ ឧសភា ថា អ្នក​ធ្វើ​នយោបាយ​គ្រាន់តែ​ជា​អ្នក​ស្ម័គ្រចិត្ត​យក​ចំណេះ​ជំនាញ​របស់​ខ្លួន​ទៅ​បម្រើ​ពលរដ្ឋ និង​សង្គម​ជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ការ​អនុវត្ត​ផ្ទុយ​ពី​នេះ នោះ​មាន​ន័យ​ថា​ពួកគេ​មិនមែន​ជា​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ដឹកនាំ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ទេ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​ពួកគេ​ជា​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ ពួកគេ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​របស់​ពលរដ្ឋ និង​ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ...

Latest news