ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
គឹម សុខ
នយោបាយ
លោក ហ៊ុន ម៉ាណែត ថាកម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេជុំវិញការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
January 25, 2024
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់ត្រកូលហ៊ុនលោក ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណានោះទេ ជុំវិញការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនសព្វថ្ងៃនេះ ដែលជាសិទ្ធិរបស់កម្ពុជាដូចគ្នាទៅនឹងប្រទេសទាំងអស់នៅលើពិភពលោកដែរ។ នៅក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដោយការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាដែលចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត ព្រមានថា ការពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ គឺដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងប្រទេសផង ក៏ដូចជាចូលរួមការពារស្ថិរភាពក្នុងតំបន់ផងចំពោះឧក្រិដ្ឋកម្ម ឬភេរវកម្មដែលត្រូវការកម្ពុជាចូលរួម។ លោកបន្តថា ការបំពាក់យុទ្ធោបករណ៍កងទ័ពកម្ពុជា គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះថារដ្ឋាភិបាលថ្មីនេះបានដាក់ចេញកំណែទម្រង់ជាច្រើន...
នយោបាយ
អ្នកវិភាគចាត់ទុកលទ្ធផលទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅបារាំងថាទទួលបរាជ័យដ៏អាម៉ាស់
ឌឹ ខេមបូឌា ដេលី
-
January 23, 2024
ក្រុមអ្នកវិភាគចាត់ទុកលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ថាជាដំណើរទស្សនកិច្ចដែលទទួលនូវការបរាជ័យដ៏អាម៉ាស់ ដោយសារតែប្រធានាធិបតីបារាំង បានបង្ហាញពីការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ថាជារដ្ឋាភិបាលស្របច្បាប់។ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មករា ថា ការដែលលោក ហ៊ុន ម៉ាណែត មិនអាចអញ្ជើញប្រធានាធិបតីបារាំង...
នយោបាយ
ក្រុមអ្នកវិភាគថាក្នុងស្ថានភាពដែលរដ្ឋាភិបាលមិនឯករាជ្យ មានតែប្រើថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះក្នុងការកសាងព្រែកជីកហ្វូណន
ឌឹ ខេមបូឌា ដេលី
-
January 17, 2024
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលខ្មែរដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ប្រើវិធីណាក៏បានក្នុងការសាងសង់ព្រែកជីកហ្វូណន ប៉ុន្តែក្នុងស្ថានភាពដែលរដ្ឋាភិបាលមិនមានជំហរឯករាជ្យពេញលេញដូចពេលនេះ វិធីល្អបំផុតមានតែប្រើថវិកាផ្ទាល់ខ្លួន ឬកម្ចីបរទេសដែលមានតម្លាភាពប៉ុណ្ណោះ ទើបប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរអាចទទួលបានផលប្រយោជន៍ពីព្រែកជីកនេះ។ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ការប្រើថវិកាដែលជាកម្ចីចិន យកមកប្រើប្រាស់ក្នុងការសាងសង់ព្រែកជីកហ្វូណន តាមរយៈកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន Build, Operate and...
ព័ត៌មានជាតិ
លោក អ៊ុំ សំអាន ព្រមានថានាយករដ្ឋមន្ត្រីថ្មីកម្ពុជានឹងក្លាយជាជនក្បត់ជាតិ បើយកដែនទឹកខ្មែររកស៊ីនឹងថៃ
ឌឹ ខេមបូឌា ដេលី
-
January 15, 2024
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ព្រមានថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័នជាមួយថៃ ក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសថៃ នៅខែក្រោយនេះ។ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily...
នយោបាយ
លោក ហ៊ុន ម៉ាណែត ច្រានចោលនូវការលើកឡើងថាទិវាសន្តិភាព ២៩ធ្នូ ធ្វើឡើងដើម្បីតែត្រកូលហ៊ុន
ឌឹ ខេមបូឌា ដេលី
-
January 9, 2024
នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត អះអាងថា ទិវាសន្តិភាព ២៩ធ្នូ មិនមែនធ្វើឡើងដើម្បីតែត្រកូលហ៊ុននោះទេ គឺដើម្បីពលរដ្ឋខ្មែរគ្រប់រូបដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព។ កូនប្រុសច្បងក្នុងត្រកូលក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងក្នុងខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងអធិបតេយ្យភាព និងឯករាជភាពដែលមានទិវាឯករាជ្យជាតិ ៩វិច្ឆិកា ជាស្មារតី និងទិវាជ័យជម្នះ ៧មករា ជាស្មារតី ដែលរដ្ឋាភិបាលបានកំណត់ជាថ្ងៃឈប់សម្រាករួចមកហើយ...
នយោបាយ
មន្ត្រីបក្សភ្លើងទៀនថាសម្ព័ន្ធភាពឆ្ពោះទៅមុខរបស់បក្សនេះនឹងមិនងាយបែកបាក់គ្នានោះទេ
ឌឹ ខេមបូឌា ដេលី
-
January 6, 2024
មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន លើកឡើងថា ការចងសម្ព័ន្ធភាពឆ្ពោះទៅមុខរបស់គណបក្សភ្លើងទៀន ជាមួយគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៣ ផ្សេងទៀត គឺពិតជាសមស្របនឹងស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ហើយសម្ព័ន្ធភាពនេះក៏មានការសហការគ្នាបានល្អដែរ ក្នុងគោលដៅស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃមុខ។ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះថា ដំណើររួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាលដែលមានគណបក្សភ្លើងទៀនក្នុងសម្ព័ន្ធភាពនេះ នឹងអនុវត្តតាមគោលការណ៍រួមគ្នាតែមួយ...
នយោបាយ
លោក ហ៊ុន ម៉ាណែត អួតថាទិវានយោបាយឈ្នះឈ្នះមានអត្ថន័យស្មើនឹងទិវាសន្តិភាពរបស់កម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 30, 2023
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងថា ទិវានយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជាដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ គឺមានអត្ថន័យស្មើនឹងទិវាសន្តិភាពដូច្នោះដែរ ដែលរដ្ឋាភិបាលរបស់លោកត្រូវតែធានាកុំឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពសង្គ្រាមវិញដូចកាលពី ៤០ឆ្នាំមុនឱ្យបានជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ថា ផលលាភដែលកើតមាននៅកម្ពុជាដល់សព្វថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី ២៥ឆ្នាំមុន នាំឱ្យមានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាបន្តបន្ទាប់។ លោកបន្តថា នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ...
នយោបាយ
អ្នកវិភាគចាត់ទុកការស្នើឱ្យនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពបក្សកៅក្លៃថៃ ថាអាចជាសេណារីយ៉ូរបស់បក្សប្រជាជនកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 29, 2023
ក្រុមអ្នកវិភាគចាត់ទុកសំណើរបស់ក្រុមសង្គមស៊ីវិល និងសហជីពនៅកម្ពុជា ដែលបានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ ពិនិត្យលើសកម្មភាពរបស់គណបក្ស Move Forward (គណបក្សកៅក្លៃ) របស់ថៃ ថាជាការមិនឱ្យតម្លៃអំពីការលើកស្ទួយប្រជាធិបតេយ្យផង និងក៏ទំនងជាធ្វើឡើងតាមសេណារីយ៉ូរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ អ្នកវិភាគនយោបាយ និងប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ធ្នូ នេះថា សំណើនេះទំនងជាផ្អែកតាមទំនាក់ទំនងជិតស្និទ្ធរវាងលោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ...
នយោបាយ
មន្ត្រីក្រសួងសេដ្ឋកិច្ចទម្លាយថា រដ្ឋាភិបាលខ្មែរខ្ចីលុយចិនប្រមាណ ៥ពាន់លានដុល្លារអាមេរិកដើម្បីសង់ព្រែកជីកហ្វូណននិងត្រៀមដោះស្រាយវិបត្តិសេដ្ឋកិច្ច
ឌឹ ខេមបូឌា ដេលី
-
December 26, 2023
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាយថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០លានដុល្លារអាមេរិកសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មីរបស់កម្ពុជា ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ធ្នូ នេះថា ព័ត៌មានដ៏រសើបពីផ្ទៃខាងក្នុងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចលេចធ្លាយថា ដើម្បីដោះស្រាយភាពជាប់គាំងសេដ្ឋកិច្ចរបស់កម្ពុជា នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត...
នយោបាយ
លោក ហ៊ុន ម៉ាណែត បដិសេធថាគ្មានអាថ៌កំបាំងនៅពីក្រោយគម្រោងសាងសង់ព្រែកជីកហ្វូណនទេ
ឌឹ ខេមបូឌា ដេលី
-
December 24, 2023
នាយករដ្ឋមន្ត្រីខ្មែរស្ថិតក្រោមអំណាចឪពុក លោក ហ៊ុន ម៉ាណែត បដិសេធថាគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះ គ្មានអាថ៌កំបាំងអ្វីទេ ក្រៅតែពីពង្រីកសក្ដានុពលសេដ្ឋកិច្ចជាតិ និងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារនោះ។ នាយករដ្ឋមន្ត្រីបន្តពូជក្នុងត្រកូលក្រាញអំណាច លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះថា ការសាងសង់ព្រែកជីកហ្វូណន-តេជោ នេះ គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ រួមជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ សព្វថ្ងៃនេះ គ្មានការលាក់លៀមអ្វីទាំងអស់។ លោក...
1
...
8
9
10
...
40
Page 9 of 40
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.