27.4 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

អគ្គលេខាធិការ​ណាតូ​និង​សហរដ្ឋ​អាមេរិក​អះអាង​ថា​មិន​មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន​នោះ​ទេ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​ថា សម្ព័ន្ធភាព​យោធា​ណាតូ​មិន​មាន​គម្រោង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នោះ​ទេ។ ការ​បញ្ជាក់​របស់​លោក Jens Stoltenberg ចំ​ពេល​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ថា ប្រទេស​លោក​ខាងលិច​មួយ​ចំនួន កំពុង​ពិចារណា​ដាក់​ពង្រាយ​កងទ័ព​របស់​ពួកគេ​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​រុស្ស៊ី។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ លោក Stoltenberg បាន​និយាយ​ថា៖ សម្ព័ន្ធមិត្ត​ណាតូ​កំពុង​ផ្តល់​ការ​គាំទ្រ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​អ៊ុយក្រែន ហើយ​ថា​បាន​ធ្វើ​រឿង​នេះ​តាំងពី​ឆ្នាំ​២០១៤ មក​ហើយ បន្ទាប់ពី​មាន​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន...

ក្រុមប្រឹក្សា​សន្តិសុខ UN មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​បាន​ក្នុង​ការ​ថ្កោលទោស​កូរ៉េខាងជើង​ដែល​បាញ់​មីស៊ីល ICBM

កាលពី​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជួប​រឿង​បរាជ័យ​ជា​ថ្មី​ទៀត ដោយ​មិន​សម្រេច​បាន​នូវ​មតិ​រួម​ជាមួយ​គ្នា​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង ដែល​បាន​បាញ់​គ្រាប់​មីស៊ីល​ផ្លោង​ប៉ាលិស្ទិច​អន្តរ​ទ្វីប ICBM ដែល​មីស៊ីល​នោះ​វា​បាន​ហោះ​ចេញពី​តំបន់​មួយ​ក្បែរ​ទីក្រុង​ព្យុងយ៉ាង ដោយ​ធ្លាក់​ទៅ​សមុទ្រ​នៃ​ប្រទេស​ជប៉ុន។ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក ភ្លាមៗ​នោះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​កូរ៉េខាងជើង ដោយ​ហៅ​ក្រុង​ព្យុងយ៉ាង បំពាន​ធ្ងន់ធ្ងរ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយសារ​បាន​បាញ់​អាវុធ​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ហាមប្រាម។ មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM ដែល​កូរ៉េខាងជើង បាន​បាញ់​ជាប់ៗ​គ្នា​ដល់​ទៅ ២​គ្រាប់ កាលពី​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែ​ធ្នូ គឺ​វា​ហោះ​ក្នុង​កម្ពស់ ៦​ពាន់​ម៉ែត្រ តែ​វា​រត់​បាន​ជិត...

ឧបទ្វីប​កូរ៉េ​កំពុង​ដើរ​លើ​វិថី​ទៅ​រក​សង្គ្រាម​ជា​ថ្មី​ទៀត ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង

ពិភពលោក​បារម្ភ​ថា​សង្គ្រាម​ធំ​ជា​ថ្មី​ទៀត​អាច​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ ក្រោយពី​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច ICMB រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​ឆ្ងាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ធ្នូ ដែល​អ្នកជំនាញ​កិច្ចការ​សង្គ្រាម​ព្រមាន​ពី​ភាព​ផុយ​ស្រួយ​បំផុត​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​អាស៊ី​ខាងកើត។ ក្រសួង​ការពារ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ប្រកាស​ថា គ្រាប់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង រត់​បាន​ចម្ងាយ​ជិត ១​ពាន់​គីឡូម៉ែត្រ​ក្នុង​រយៈពេល ៧២​នាទី មុន​នឹង​ធ្លាក់​នៅ​ភាគ​ខាងលិច​កោះ​ហុកកៃដូ របស់​ជប៉ុន។ ក្រសួង​ការពារ​ជាតិ​ជប៉ុន សន្និដ្ឋាន​ថា មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​បាលិស្ទិច​របស់​កូរ៉េខាងជើង អាច​ហោះ​ចម្ងាយ ១​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​គ្រប់​រដ្ឋ​ទាំងអស់​ដោយ​ងាយ​បំផុត។ ការ​បាញ់​មីស៊ីល​ផ្លោង ICBM...

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​សម្រាប់​អ៊ុយក្រែន​នៅ​ដើម​សប្តាហ៍​នេះ

ប្រធាន​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ឆ័ក ឈូមមើរ (Chuck Schumer) និយាយ​ថា ព្រឹទ្ធសភា​នឹង​បោះឆ្នោត​លើ​កញ្ចប់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន និង​អ៊ីស្រាអែល នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ។ បើ​តាម​លោក Schumer ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​នឹង​ពន្យារ​ពេល​សម្រាក​វិស្សមកាល​របស់​ខ្លួន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ហើយ​កោះ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​បន្ទាប់ ដើម្បី​ផ្តល់​ពេលវេលា​ដល់​ក្រុម​អ្នក​ចរចា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ។ លោក Schumer បាន​បញ្ជាក់​ថា ការ​ជាប់​គាំង​ជាច្រើន​លើក បាន​នាំ​ឱ្យ​ពិភពលោក​កំពុង​ចាំ​មើល​ព្រឹត្តិការណ៍​នេះ។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ឲ្យ​ដឹង​ថា កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន...

ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក​អះអាង​ថា ទ័ព​រុស្ស៊ី​បាត់បង់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត ៩០%

របាយការណ៍​របស់​ភ្នាក់ងារ​ចារកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​ទៅ​កាន់​សមាជិក​សភា បាន​ឱ្យ​ដឹង​ថា ក្នុង​សង្គ្រាម​ចាប់ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទ័ព​របស់​រុស្ស៊ី​បាត់បង់​ប្រមាណ ៨៧% ហើយ​សុទ្ធសឹងតែ​ជា​ទ័ព​ប្រយុទ្ធ ក្នុង​នោះ​បើ​គិត​ជា​តួលេខ​មាន​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់។ របាយការណ៍​របស់​ទីភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​លម្អិត​ទៀត​ថា បើ​និយាយ​ពី​តួលេខ​ដែល​លើស​ពី​នេះ​ទៅ​ទៀត គឺ​កងទ័ព​រុស្ស៊ី​មាន​នៅ​លើ​សមរភូមិ​ជាក់ស្ដែង​មាន​ចំនួន ៣​សែន ៦​ម៉ឺន​នាក់។ ប៉ុន្តែ​ការ​បាត់បង់​ទ័ព​រហូត​ដល់​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់​នេះ...

លោក ហ្សេឡេនស្គី អំពាវនាវ​យ៉ាង​រំជើបរំជួល​សុំ​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​អំពាវនាវ​យ៉ាង​រំជើបរំជួល​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​ប្រទេស​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​ការ​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន មិន​សម្រេច​បន្ត​ផ្ដល់​ជំនួយ​ជួយ​អ៊ុយក្រែន នឹង​ជួយ​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម។ លោក​ទទូច​ថា បើ​សហរដ្ឋ​អាមេរិក​មិន​ជួយ​អ៊ុយក្រែន នឹង​ឱ្យ​លោក ពូទីន បំផ្លាញ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អឺរ៉ុប ហើយ​អឺរ៉ុប​ទាំងមូល​នឹង​អសន្តិសុខ ចំណែក​វិមាន​ក្រឹមឡាំង គេ​ប្រកាស​ថា​គេ​មិន​ត្រឹមតែ​ឈ្នះ​សង្គ្រាម​នោះ​ទេ គឺ​ឈ្នះ​សង្គ្រាម​ចិត្តសាស្ត្រ​ដែល​នាំ​ឱ្យ​ប្រទេស​ឈ្លានពាន​មួយ​នេះ​ឡើង​ឫទ្ធិ​អំណាច​កាន់តែ​ខ្លាំង។ ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា ការ​ថ្លែង​របស់​លោក...

លោក បៃដិន ចង់​ឱ្យ​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស​បន្ថែម​ថ្ងៃ​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​បិទ​បញ្ចប់

ការ​ផ្អាក​ប្រយុទ្ធ ឬ​យុទ្ធសន្តិភាព​មាន​រយៈពេល ៤​ថ្ងៃ ដែល​អ៊ីស្រាអែល និង​ពួក​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​បាន​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ វិច្ឆិកា។ ការ​អនុវត្ត​យុទ្ធសន្តិភាព​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ទាំង​ពីរ គឺ​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន អនុវត្ត​បាន​ល្អ​ប្រសើរ។ ការ​ផ្អាក​បាញ់​គ្នា​នេះ មាន​គោលដៅ​ដោះលែង​ជនបរទេស តែ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​ប្រជាជន ឬ​អ្នកទោស​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ស្បៀង​ទៅ​ជួយ​ប្រជាជន​ដែល​មិន​អាច​រត់​ចេញពី​សមរភូមិ។ កាលពី​ថ្ងៃទី​៧ តុលា ពួក​ហាម៉ាស លួច​វាយប្រហារ​ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល ហើយ​ទ័ព​ហាម៉ាស​បាន​ចូល​ខាង​ក្នុង​ទឹកដី​អ៊ីស្រាអែល ចាប់​ពង្រត់​ជនបរទេស​មាន​ទាំង​ជនជាតិ​អ៊ីស្រាអែល...

លោក ចូ បៃដិន នៅតែ​ចាត់ទុក​លោក ស៊ី ជីនពីង ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ចិន​កុម្មុយនីស្ត

ជំនួប​កំពូល​រវាង​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​សមភាគី​ចិន លោក ស៊ី ជីនពីង បាន​បិទ​បញ្ចប់​ដោយ​ស្រមោល​អតីតកាល​នៅ​ពីក្រោយ។ នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក CNN បាន​ទម្លាយ​រឿង​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពីក្រោយ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ គឺ​លោក បៃដិន នៅតែ​ប្រកាន់​ជំហរ​របស់​លោក​ហៅ​មេដឹកនាំ​ចិន ស៊ី ជីនពីង ថា​ជា​មេដឹកនាំ​ផ្ដាច់ការ។ លោក ចូ បៃដិន បាន​និយាយ​ថា លោក​បាន​ធ្វើ​ឱ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​អំឡុង​នៃ​ជំនួប​ដ៏​តានតឹង​អស់​ជាច្រើន​ម៉ោង​ជាមួយ​ប្រធានាធិបតី​ចិន។ ក្នុង​ជំនួប​ដោយ​ប្រើ​រយៈពេល...

អ្នកកាសែត​កត់ត្រា​ថា គន្លឹះ​៤​ចំណុច​យ៉ាងតិច​ចេញពី​ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង

ក្រោយពី​ទន្ទឹង​រង់ចាំ​ជាច្រើន​ខែ​ព្រោះ​តែ​លោក ស៊ី ជីនពីង មិន​បាន​ទៅ​ចូលរួម​ប្រជុំ​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 កាលពី​ខែ​កញ្ញា ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៥ វិច្ឆិកា លោក ចូ បៃដិន បាន​សម្រេច​បំណង​របស់​លោក​ដែល​ចង់​ជួប​លោក ស៊ី ដោយ​ផ្ទាល់។ ជំនួប​កំពូល​នេះ ធ្វើឡើង​នៅ​លើ​ទឹកដី​អាមេរិក នៅ​ភូមិគ្រឹះ Filoli នៅ​ក្រុង San Francisco សហរដ្ឋ​អាមេរិក។ នេះ​ជា​ជំនួប​ផ្ទាល់​លើក​ទី​២ បន្ទាប់ពី​លោក...

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទទូច​លោក បៃដិន សុំ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា-ប៉ាឡេស្ទីន

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ បាន​ទទូច​នៅ​ចំពោះ​មុខ​លោក ចូ បៃដិន សមភាគី​របស់​លោក ដោយ​លើកឡើង​ថា អាមេរិក​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន។ លោក ចូកូ វីដូដូ ថ្លែង​ថា ការ​ឈប់​បាញ់​នៅ​ពេលនេះ គឺជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ។ លោក វីដូដូ បាន​ប្រាប់​លោក បៃដិន ថា លោក​បាន​នាំ​សារ​ដោយ​ផ្ទាល់​មាត់​ដែល​លោក ម៉ាសមូដ អាបាស ប្រធានាធិបតី​ប៉ាឡេស្ទីន...

Latest news

© 2021, ដេលី. All rights reserved.