34.1 C
Phnom Penh

TAG

ជនជាតិ​វៀតណាម

ស្ត្រី​វៀតណាម​ម្នាក់​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​បន្ទាប់ពី​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀនតាំង អៀនធី ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​វៀតណាម​ចេញ ដោយ​ដាក់​ឈ្មោះ គឹម មុនី បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។ ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី លោក ប៊ិន ឈិន កាល​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា កញ្ញា ង្វៀនតាំង អៀនធី ដែល​ជា​ជនជាតិ​វៀតណាម...

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​វៀតណាម​ជិត​១០០​នាក់​និង​ជនបរទេស​៩​នាក់​ទៀត​ដោយ​ហាម​ចូល​កម្ពុជា​៣​ឆ្នាំ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បណ្ដេញ​ជនបរទេស​ចំនួន ១០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ជិត ១០០​នាក់​ដែល​ចូល​មក​ដោយ​ខុស​ច្បាប់ និង​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។ យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ជនបរទេស​ខុស​ច្បាប់ ១០៤​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ក្នុង​នោះ​វៀតណាម ចំនួន ៩៥​នាក់ ជនជាតិ​ឥណ្ឌា ២​នាក់...

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​ថ្កោលទោស​អាជ្ញាធរ​ខ្មែរ​ដែល​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ជនអន្តោប្រវេសន៍

វេទិកា​ពលរដ្ឋ​ថ្កោលទោស​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ល ធីលែន យ៉ាង​តក់ក្រហល់ គឺជា​ឧបាយកល​ក្នុង​ការ​បំផ្លាញ​ទឹកចិត្ត​តស៊ូ​ដើម្បី​មាតុភូមិ​កម្ពុជា​របស់​កូន​ខ្មែរ ក្នុង​គោលដៅ​ជ្រោមជ្រែង​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​វៀតណាម​តែប៉ុណ្ណោះ។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម លោក ថែល ធីលែន កាលពី​ថ្ងៃ​អង្គារ ទី​៤ តុលា ថា វា​គឺជា​រឿង​អកុសល​បំផុត​សម្រាប់​ពូជសាសន៍​ខ្មែរ​ដែល​មាន​លោក ហ៊ុន សែន...

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ស្នើ​វៀតណាម​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆ្លងដែន​ចូល​នេសាទ​ក្នុង​ដែន​ទឹក​ខ្មែរ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង សំណូមពរ​ដល់​អាជ្ញាធរ​វៀតណាម កុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​នេសាទ​ត្រី​ក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់ពី​រក​ឃើញ​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ឆ្លងដែន​ចូល​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ អភិបាល​ស្រុក​ស្វាយជ្រំ លោក ហែម សារិទ្ធ នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​កំពង់រោទិ៍ និង​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម...

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស

សកម្មជន​សង្គម​ពីរ​នាក់​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍ និង​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្តាល ចាប់​ខ្លួន​ហើយ ដោយ​ចោទ​ថា​ពួកគេ​បាន​លួច​លក់​អចលនទ្រព្យ​អ្នក​ដទៃ។ ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ពីរ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​គម្រោង​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែ​តុលា នេះ។ សកម្មជន​សង្គម លោក អ៊ំ ឈុម ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ តុលា នេះ​ថា ក្រោយ​ពេល​ពួកគេ​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​ទាំងនោះ​ក៏​ត្រៀម​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត ប៉ុន្តែ​ពេល​ចេញ​មក​ដល់​មុខ​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ...

ជនជាតិ​វៀតណាម​ជាង​២០០​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​ដោយសារ​គ្មាន​លិខិត​ឆ្លងដែន

ជនជាតិ​វៀតណាម ជាង ២០០​នាក់ និង​ចិន ២​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ចេញពី​កម្ពុជា ក្រោយពី​រក​ឃើញ​ថា ពួកគេ​លួច​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លងដែន។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង ២២៨​នាក់ ក្នុង​នោះ​មាន​ស្រី ៥០​នាក់ និង​ជនជាតិ​ចិន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បណ្ដេញ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម និង​ចិន​ទាំង ២៣០​នាក់​ដែល​សមត្ថកិច្ច​បាន​បណ្ដេញ​ចេញ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ស្នាក់នៅ​ខុស​ច្បាប់...

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ...

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​ឱ្យ​ជួយ​សម្រួល​ជនជាតិ​វៀតណាម​អាច​រស់នៅ​កម្ពុជា​គឺ​រំលោភ​អធិបតេយ្យ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​អធិបតេយ្យ​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ​ភាគច្រើន​តែង​ព្រួយបារម្ភ​ពី​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​ដែល​វៀតណាម​កំពុង​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា...

សមត្ថកិច្ច​គ្រោង​បណ្ដេញ​ជនជាតិ​ចិន​និង​វៀតណាម​ខុស​ច្បាប់​១៤១​នាក់​ចេញពី​កម្ពុជា

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជិត ៥០០​នាក់ ដែល​មាន ៤​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន និង​វៀតណាម ១៤១​នាក់ នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា ខណៈ​ជនបរទេស ២៧​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​បទល្មើស​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជួញដូរ​មនុស្ស។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នៅ​ទីតាំង​ចំនួន ៣​អគារ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ៤៩៥​នាក់​ដែល​មាន ៤​សញ្ជាតិ។ សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.