TAG
ឈឹម ស៊ីថរ
តុលាការនឹងបើកសវនាការលើសំណុំរឿងកញ្ញា ឈឹម ស៊ីថរ នៅសប្តាហ៍ក្រោយ
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញាជាលើកទី២ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ អះអាងថា ការសម្រេចឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ឃុំ គឺដើម្បីតាមដានលើសំណុំរឿងនេះ និងរង់ចាំការជំនុំជម្រះពីតុលាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ...
កម្ពុជាហៅការផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ ថាមិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃពលរដ្ឋភាគច្រើន
ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងការផ្ដល់ពានរង្វាន់របស់អាមេរិកដល់កញ្ញា ឈឹម ស៊ីថរ ដោយចាត់ទុកថាកញ្ញាជាបុគ្គលល្មើសច្បាប់ ស្របពេលដែលអាមេរិកចាត់ទុកកញ្ញាជាបុគ្គលក្លាហាន និងអត់ធ្មត់ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករ។
ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា ជាទូទៅពានរង្វាន់ទទួលស្គាល់សម្រាប់តែបុគ្គលដែលតស៊ូដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។
ចំណែកការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ វិញ ក្រសួងការបរទេសកម្ពុជាថាធ្វើឡើងមិនតំណាងឲ្យបំណងប្រាថ្នាពិតប្រាកដនៃពលរដ្ឋកម្ពុជាភាគច្រើននោះទេ។
ក្រសួងការបរទេសកម្ពុជាទុកការផ្ដល់ពានរង្វាន់នេះថាជាទង្វើដែលជំរុញ...
អាមេរិកផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពណាហ្គាវើលដ៍
ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្ដល់រង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ក្នុងចំណោមម្ចាស់ពាន ១០រូបនៅជុំវិញសកលលោកនៅអំឡុងពេលដែលកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាថ្មីម្តងទៀតពីបទល្មើសបម្រាមតុលាការ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រឡប់មកពីប្រជុំនៅប្រទេសអូស្ត្រាលី វិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ កញ្ញាត្រូវអាជ្ញាធរដោះលែងឱ្យនៅក្រៅឃុំម្តងកាលពីខែមីនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា...
ក្រុមសង្គមស៊ីវិលបន្តទាមទារឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ
សង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជាច្រើនស្ថាប័ន បន្តទាមទារឲ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ។
អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកអំឡុងពេលដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៥សប្តាហ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ក្រុមសង្គមស៊ីវិលទាំងនេះអះអាងថា ការដាក់ទោសលើតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា...
ការអូសបន្លាយមិនដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាគឺបង្ហាញពីការគោរពសិទ្ធិកម្មករមានស្តង់ដារពីរ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល លើកឡើងថា ការអូសបន្លាយមិនដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺបង្ហាញឱ្យឃើញពីការគោរពសិទ្ធិកម្មករដែលមានស្តង់ដារពីរនៅកម្ពុជា ដែលមានន័យថា កម្មករ ឬសហជីពដែលគាំទ្របក្សកាន់អំណាចតែងទទួលបាននូវការការពារ ចំណែកកម្មករ ឬសហជីពឯករាជ្យនឹងមិនទទួលបាននូវការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ ឬរដ្ឋាភិបាលអ្វីទាំងអស់។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ មករា នេះថា ការអូសបន្លាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាភស្តុតាងជាក់ស្តែងមួយដែលបញ្ជាក់ថា គណបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វថ្ងៃនេះ...
អ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ
ក្រុមអ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដើម្បីស្ដារមុខមាត់របស់កម្ពុជាឡើងវិញ និងដើម្បីធានានូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឱ្យបានល្អប្រសើរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ការបណ្តែតបណ្តោយ និងការមិនអើពើរបស់រដ្ឋាភិបាលចំពោះវិវាទដែលបានកើតឡើងលើកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាគំរូអាក្រក់បំផុតដែលមានន័យគ្រប់គ្រាន់បញ្ជាក់ពីការអនុញ្ញាតរបស់អាជ្ញាធរ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បើកដៃឱ្យភាគីខាងក្រុមហ៊ុនបន្តការរំលោភបំពានលើសិទ្ធិកម្មកររហូតមក។
លោក សេក...
អ្នកឃ្លាំមើល៖ ការឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងអ្នកទោសមនសិការកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល ព្រមានថា ការបន្តឃុំខ្លួនមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងអ្នកទោសមនសិការដទៃទៀតទាំងអយុត្តិធម៌ គឺជារូបភាពមួយដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ និងបង្កឱ្យមានភាពអាប់អួរដល់បរិយាកាសនយោបាយនៅកម្ពុជា ខណៈការបោះឆ្នោតអាណត្តិថ្មីកាន់តែខិតជិតមកដល់។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មករា នេះថា អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាមិនគួរពន្យារពេលទុកចោលនូវករណីកញ្ញា...
អ្នកឃ្លាំមើល៖ ការមិនអើពើដោះស្រាយវិវាទណាហ្គាជាចេតនាគប់គិតរវាងក្រសួងការងារនិងថៅកែ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាការមិនអើពើដោះស្រាយបញ្ហាសហជីពពីសំណាក់ក្រសួងការងារ បង្ហាញឱ្យឃើញពីការប៉ុនប៉ងក្នុងការរំលាយសហជីពដែលមានការឃុបឃិតគ្នារវាងក្រសួងការងារ និងក្រុមហ៊ុនណាហ្គាវើលដ៍។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មករា នេះថា ការដោះស្រាយបញ្ហាជុំវិញវិវាទកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនមែនត្រឹមតែទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនរួចហើយ គឺចប់នោះទេ ប៉ុន្តែត្រូវទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលខ្លួនបានបញ្ឈប់ឱ្យចូលធ្វើការវិញ ព្រោះថាការបញ្ឈប់ដោយគ្មានការព្រមព្រៀងពីបុគ្គលិកសហជីពទាំងនោះ គឺជារំលោភលើមាត្រា ៩៥ នៃច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិលេខ...
កូដករណាហ្គាបន្តយុទ្ធនាការនៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជិត ១០០នាក់ ធ្វើយុទ្ធនាការនៅមុខពន្ធនាគារព្រៃស ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់។
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើយុទ្ធនាការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ ដោយបង្ហោះប៉េងប៉ោងដែលភ្ជាប់ជាមួយនឹងបដា ដោយសរសេរថា «ដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុងនោះក្រុមកូដករក៏បានចងក្រណាត់ពណ៌ទឹកក្រូចលើក្បាលដោយសរសេរថា «វិវាទការងារ សូមកុំលាបពណ៌ទៅជារឿងផ្សេង» ផងដែរ។
តំណាងក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា...
អង្គការសង្គមស៊ីវិលថាតុលាការមានកំហុស បើកញ្ញា ឈឹម ស៊ីថរ ជាប់បម្រាមដូចការចោទប្រកាន់
អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជាច្រើនស្ថាប័ន បដិសេធថា ប្រសិនបើតំណាងសហជីពកញ្ញា ឈឹម ស៊ីថរ មានជាប់បម្រាមរបស់តុលាការដូចការចោទប្រកាន់ នោះគឺជាកំហុសរបស់តុលាការទាំងស្រុង។
អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកអំឡុងពេលដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៥សប្តាហ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
អង្គការសមាគមខាងលើអះអាងថា...