27.3 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

តុលាការ​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​២​នាក់​ពី​បទ​ចោទ «ញុះញង់​និង​រួម​គំនិត​ក្បត់»

តុលាការ​ខេត្ត​រតនគិរី សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី ២​នាក់​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​នេះ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ករណី​ចុះ​ជួយ និង​បណ្ដុះបណ្ដាល​ដល់​កសិករ​ខេត្ត​រតនគិរី កាលពី​ពាក់កណ្ដាល​ខែ​ឧសភា នេះ។ ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​២២ ឧសភា នេះ...

លោក ហ៊ុន សែន ថា​ការ​មិន​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ដោយសារ​លោក​មិន​ទុកចិត្ត​អន្តរជាតិ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤០​ឆ្នាំ លោក ហ៊ុន សែន ព្រមាន​សហគមន៍​អន្តរជាតិ​នៅ​ថ្ងៃទី​២៣ ឧសភា នេះ​ថា ការ​ដែល​លោក​មិន​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ដោយសារតែ​រដ្ឋ​បរទេស​ទាំងនោះ​មិន​ទុក​មុខ​ឲ្យ​លោក​កន្លងមក ដែល​តែងតែ​ជួប​លោក​ហើយ ហើយ​នាំគ្នា​ទៅ​ជួប​លោក កឹម សុខា ដែល​ជា​ពិរុទ្ធជន ដែល​ទង្វើ​នេះ​គឺជា​នយោបាយ​ចាប់​ដៃ​ជាន់​ជើង។ នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន...

អតីត​សមាជិក​បក្ស​ប្រឆាំង​៩​នាក់​ទៀត​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​លោក ហ៊ុន សែន

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង ៩​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​ចេញពី​ពន្ធនាគារ និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង...

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​សម្លាប់​ពលរដ្ឋ​ក្នុង​សម័យ ប៉ុល ពត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់ ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ​ក្នុង​សម័យ​នោះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ថា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៤៨​ឆ្នាំ...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​គណបក្ស​នយោបាយ​និង​អ្នកគាំទ្រ​ងាក​មក​ផ្សះផ្សា​ជាតិ

ក្រុម​សង្គម​ស៊ីវិល​ទទូច​ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​នយោបាយ នាំគ្នា​បង្កើត​វប្បធម៌​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម​សាមគ្គី​អធ្យាស្រ័យ ដោយ​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់ រួម​មាន​សកម្មជន​សង្គម សហជីព និង​អ្នក​នយោបាយ​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​ផ្សាយ​នា​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​វេន​របស់​ទេវតា​បាន​ញ៉ាំង​សេចក្ដី​រីករាយ​ដល់​មនុស្ស​លោក ដែល​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​បាន​ត្រៀម​កាយ វាចា និង​ចិត្ត ដើម្បី​ធ្វើ​រឿង​ថ្មីៗ​ក្រោយ​ពេល​ឆ្លង​ឆ្នាំ​ខ្មែរ​រួច។ ការ​ទទូច​របស់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងទៅ លោក ហ៊ុន សែន...

លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​និង​ទៅ​វត្ត​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ត្អូញត្អែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​ដែល​មាន​ជន្មាយុ​ជិត ១០០​វស្សា​កំពុង​សម្រាក​លើ​គ្រែ និង​ការ​ជួបជុំ​ជាមួយ​ពលរដ្ឋ​ក្នុង​នាម​ជា​ពុទ្ធសាសនិក​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មេសា នេះ​ថា លោក​សង្ឃឹម​ថា​មេដឹកនាំ​នយោបាយ​ថ្នាក់​កំពូល​ដែល​កំពុង​កាន់​អំណាច នឹង​មាន​មេត្តា​ករុណា​សន្តោស​អធ្យាស្រ័យ​ក្នុង​នាម​អ្នក​នយោបាយ​ដូច​គ្នា ព្រោះ​សូម្បីតែ​ឧក្រិដ្ឋជន​ដែល​មាន​ទោស​សម្លាប់​មនុស្ស ក៏​គាត់​នៅតែ​អាច​មាន​ចិត្ត​មេត្តា​សន្តោស​ប្រណី...

អាមេរិក​ធ្វើ​យុទ្ធនាការ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​២១​រូប​ជុំវិញ​ពិភពលោក​រួម​ទាំង​លោក កឹម សុខា

សហរដ្ឋ​អាមេរិក​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​សំខាន់ៗ​ចំនួន ២១​រូប​នៅ​ជុំវិញ​ពិភពលោក​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ក្នុង​នោះ​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា...

លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ២៧​ឆ្នាំ លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ការ​សម្រេច​របស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​លោក​កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ទៅ​កាន់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួប​ជាមួយ​មេធាវី​របស់​លោក​ចាប់ពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ​រហូត​ចប់​នីតិវិធី​ច្បាប់។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ពាយ​ទោស​ទាំង​អយុត្តិធម៌ លោក កឹម...

លោក ហ៊ុន សែន៖ ប្រទេស​ខ្លះ​អាច​ចាប់​ជន​ក្បត់​ជាតិ​បាន ចុះ​ហេតុ​អ្វី​កម្ពុជា​អនុវត្ត​ច្បាប់​លើ​ជន​ក្បត់​មិន​បាន

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ព្រមាន​តាម​កម្ទេច​បក្ស​ប្រឆាំង​ក្រោម​លេស​ការពារ​សន្តិភាព លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ខ្លះ​បាន​ចាប់​ខ្លួន​បុគ្គល​ដែល​គេ​បាន​ចោទ​ថា​ជន​ក្បត់​ជាតិ ហេតុ​អ្វី​ពួកគេ​មក​រិះគន់​កម្ពុជា​នៅ​ពេល​ដែល​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​ជន​ក្បត់​ជាតិ​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​ទម្លាក់​ព្រះមហាក្សត្រ​ខ្មែរ​ពី​រាជបល្ល័ង្ក។ នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ប្ដេជ្ញា​បង្ក្រាប​បក្ស​ប្រឆាំង​ក្រោម​លេស​ការពារ​សន្តិភាព លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ប្រកាស​ប្ដេជ្ញា​ការពារ​សន្តិភាព​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក គឺ​ដោយសារ​តែ​កម្ពុជា​នៅតែ​មាន​ជន​ក្បត់​ជាតិ​ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក និង​មាន​បំណង​រំលាយ​របប​រាជា​និយម​សព្វថ្ងៃ​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ក្តោប​ក្តាប់​អំណាច​តាម​បែប​សន្តតិវង្ស លោក ហ៊ុន សែន អះអាង​ថា ការ​ប្ដេជ្ញា​ការពារ​សន្តិភាព​របស់​លោក​ដោយ​បង្ក្រាប​លើ​ក្រុម​ក្បត់​ជាតិ...

សហ​មេធាវី​ថា​រាល់​សំណុំរឿង​លោក កឹម សុខា ពួកគេ​នៅតែ​មាន​សិទ្ធិ​ជួប​កូនក្ដី​គ្រប់​ពេល

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា សំណុំរឿង​លោក កឹម សុខា នៅ​មិនទាន់​ផុត​ពី​សមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដូច្នេះ​ក្នុង​នាម​ពួកគេ​ជា​មេធាវី​ការពារ​ក្តី នៅតែ​អាច​ជួប​លោក កឹម សុខា បាន​គ្រប់​ពេល ដោយ​ស្រប​ច្បាប់ និង​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ឡើយ។ សហ​មេធាវី​ការពារ​សិទ្ធិ​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សាលក្រម​ព្រហ្មទណ្ឌ​ផ្ដន្ទាទោស​លោក កឹម សុខា នៅ​មិនទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ...

Latest news

© 2021, ដេលី. All rights reserved.