28.2 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុម​សង្កេត​ការណ៍​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​ត្រឹមត្រូវ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រមូលផ្ដុំ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់...

លោក ហ៊ុន សែន ឱ្យ​បក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទាមទារ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​លើ​ការ​អំពាវនាវ​របស់​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​តាម​ការ​បង្គាប់​បញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​អ្នក​នៅ​ពីក្រោយ។ បុរស​ខ្លាំង​ខាង​រំលោភ​ច្បាប់​បិទ​សំឡេង​ក្រុម​ប្រឆាំង​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កក្កដា ថា គណបក្ស​ភ្លើង​ទៀន​ទើប​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍ ខណៈ​សមាជិក​ដែល​បាន​ប្រព្រឹត្ត​ខុស ក៏​ទើប​នឹង​សារភាព​កំហុស និង​បាន​បញ្ជាក់​ពី​ការ​ធ្វើ​ខុស​របស់​ពួកគេ​ដែរ។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​សារភាព​កំហុស​ទាំងនោះ​បាន​បញ្ជាក់​ថា អ្វីៗ​ដែល​ពួកគេ​បាន​អនុវត្ត គឺ​ធ្វើ​តាម​តែ​បទបញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម...

លោក ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ចុង​ខែ​កក្កដា នេះ ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ស្រឡាញ់​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ បុរស​ខ្លាំង​ប្លន់​អំណាច​ជាង ៤​ទសវត្សរ៍​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​ពួកគេ​ជឿជាក់​ថា​ជា​គណបក្ស​ដែល​ដឹកនាំ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា មាន​ការ​អភិវឌ្ឍ​ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជូន​ប្រទេស​ជាតិ...

លោក ហ៊ុន សែន ចំអក​ឱ្យ​មេដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បរាជ័យ​បន្ទាប់ពី​លោក Pita មិន​ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បាន​បរាជ័យ ដោយសារ​ពួកគេ​រំពឹង​ទុក​ថា​នៅ​ពេល​លោក Pita ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​ទឹកដី​ថៃ ធ្វើ​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ខណៈ​បណ្តា​ប្រជាពលរដ្ឋ​ថៃ និង​អ្នកគាំទ្រ​លោក Pita Limjaroenrat បាន​នាំគ្នា​រិះគន់ និង​ជេរប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​ពី​ការ​បរាជ័យ​របស់​លោក Pita មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​តេឡេក្រាម​កាលពី​យប់​ថ្ងៃទី​១៣...

លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ពី​បក្ស​ភ្លើង​ទៀន​នៅ​អូរស្មាច់​ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​គាបសង្កត់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ លោក ញៀន សារុំ ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ហើយ​គុក​ក៏​កំពុង​រង់ចាំ​រូបលោក​ដែរ បើ​ចៅសង្កាត់​រូប​នោះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត។ មេដឹកនាំ​នយោបាយ​រំលោភ​អំណាច​បំពាន​ច្បាប់​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ កក្កដា ថា ការ​ណែនាំ​របស់​ចៅសង្កាត់​ជាប់​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ មិន​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពី​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​ទៅ​ជួប​ប្រជុំ ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ ព្រមទាំង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​មេ​កម្មាភិបាល​យោធា​ខ្មែរក្រហម​ដែល​កំពុង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា...

លោក ហ៊ុន ម៉ាណែត ប្រកាស​សុំ​សន្លឹកឆ្នោត​ជា​សាធារណៈ​ពី​ពលរដ្ឋ​ដែល​មិន​មែន​ជា​សមាជិក​បក្ស​កាន់​អំណាច

កូនប្រុស​ច្បង​លោក ហ៊ុន សែន ដែល​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​សុំ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា នេះ។ កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​បន្ត​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កក្កដា នេះ ដោយ​ណែនាំ​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថា ពលរដ្ឋ​ខ្លះ​មិន​ព្រម​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​បើ​អាច​សុំ​សន្លឹកឆ្នោត​របស់​ពួកគាត់​បាន គឺ​រឹតតែ​ល្អ ទោះ​ពួកគាត់​មិន​គាំទ្រ​បក្ស​ណា ឬ​ជា​សមាជិក​គណបក្ស​ណា​ក៏ដោយ។ ទាយាទ​ត្រៀម​ស្នង​មរតក​អំណាច​ទាំង​រំលោភ​ច្បាប់ លោក ហ៊ុន...

មន្ត្រី​រដ្ឋាភិបាល​ជា​សមាជិក​បក្ស​ប្រជាជន​នាំគ្នា​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​គូស​សញ្ញា​លើ​សន្លឹកឆ្នោត

ពលរដ្ឋ​ស្ទើរតែ​មិន​ដែល​ស្គាល់​មុខ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមក​នេះ ស្រប​ពេល​ដែល​ពួកគេ​បាន​នាំគ្នា​ចុះ​បង្រៀន​ពលរដ្ឋ​ឱ្យ​រៀន​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ អតីត​បក្ស​កុម្មុយនីស្ត​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ កំពុង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​បក្ស​នយោបាយ​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​រាល់​ថ្ងៃ​អំឡុង​ពេល​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ពេលនេះ ក្នុង​នោះ​សកម្មភាព​ដែល​សមាជិក​បក្ស​នេះ​យកចិត្ត​ទុកដាក់​បំផុត​នោះ គឺ​ការ​បង្រៀន​ឱ្យ​ពលរដ្ឋ​ចេះ​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា។ បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន តែង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាល់​ថ្ងៃ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ផ្លូវការ​របស់​លោក ជុំវិញ​សកម្មភាព​ដែល​សមាជិក​របស់​ខ្លួន​កំពុង​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត ក្នុង​នោះ​មន្ត្រី​បក្ស​នេះ​ដែល​មិន​ធ្លាប់​ទៅ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏​បាន​ចេញ​មុខ​ទៅ​ណែនាំ​ឱ្យ​ពលរដ្ឋ​រៀន​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ដែរ។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស ស្រប​ពេល​ដែល​គណបក្ស​ដែល​មាន​សក្ដានុពល​អាច​ប្រកួតប្រជែង​ជាមួយ​ខ្លួន គឺ​បក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​លោក ហ៊ុន សែន...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​ពិធីបុណ្យ​ខ្មោច​ឱ្យ​សាកសព​ក្រដាស​តំណាង​ឱ្យ​លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​ការ​បោះឆ្នោត

ពិធីបុណ្យ​ខ្មោច​ឱ្យ​សាកសព​ក្រដាស​មួយ​ដែល​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ខែ​កក្កដា នេះ ហើយ​ក៏​ដើម្បី​បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​បាន​ស្លាប់​បាត់​ហើយ​ក្រោម​ការ​អុកឡុក​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មកពី​បណ្តា​រដ្ឋ​ផ្សេងៗ​នៃ​ទឹកដី​សហរដ្ឋ​អាមេរិក បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាជូសេត កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សាកសព​ក្រដាស​មួយ​ដែល​តំណាង​ឱ្យ​លោក ហ៊ុន សែន ដោយ​ការ​ដង្ហែ​សាកសព​ក្រដាស​នោះ​ដាក់​ក្នុង​មឈូស និង​មាន​ទង់ព្រលឹង...

សមាគម​ខ្មែរ​នៅ​អាមេរិក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន​ចេញពី​កម្ពុជា

សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Tacoma នៃ​រដ្ឋ​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក អំពាវនាវ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ឱ្យ​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួម​គ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ចេញ។ សមាគម​សំឡេង​ប្រជាធិបតេយ្យ​ខ្មែរ (KVD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​បុណ្យ​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ចេញ​រថយន្តក្រុង​ជាង​៣០០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ​បោះឆ្នោត​តាម​ខេត្ត​នីមួយៗ

បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បញ្ចេញ​រថយន្តក្រុង​ជាង ៣០០​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ កក្កដា ទាំង​ទៅ​និង​មក​ដោយ​ឥត​គិត​ថ្លៃ និង​មិន​រើសអើង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ តាមរយៈ​សារ​សំឡេង​ពិសេស​រយៈពេល ៧​នាទី​នា​ល្ងាច​ថ្ងៃទី​១១ កក្កដា នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ចន្លោះ​ពី ៣០០ ទៅ ៣៥០​គ្រឿង​សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​តាម​ខេត្ត​នីមួយៗ​ដោយ​ឥត​គិត​ថ្លៃ ទាំង​ទៅ​និង​មក...

Latest news

© 2021, ដេលី. All rights reserved.