27.5 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​រួបរួម​គ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ ដើម្បី​ជួយ​ជាតិ​ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​គ្រួសារ​បំផ្លាញ​ជាតិ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ កក្កដា នេះ​ថា ការ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ក្នុង​គោលដៅ​ទម្លាក់​លោក ហ៊ុន សែន...

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៅ​ខែ​កញ្ញា

មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​មួយ​រូប​បាន​ទម្លាយ​ថា បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញីវយ៉ក សហរដ្ឋ​អាមេរិក ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ក្រុម​មន្ត្រី​ខ្លះ ឬ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​កំពុង​នាំគ្នា​សម្រុក​កក់​សណ្ឋាគារ​ក្នុង​ទីក្រុង​នេះ​យ៉ាង​គគ្រឹកគគ្រេង។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច​មួយ​រូប​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា រឿង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តែ​ផ្ទៃក្នុង​គណបក្ស​ភាគី​លោក ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះ​ថា​នៅ​ពេល​បោះឆ្នោត​រួចរាល់ ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន...

សមាគម​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ប្រមូលផ្ដុំ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ប្រារព្ធ​វេទិកា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មុន​ការ​បោះឆ្នោត​ជាតិ

សមាគម​ខ្មែរ​ទូទាំង​ពិភពលោក ប្រកាស​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ឱ្យ​ចូលរួម​វេទិកា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា «ក្រោម​ប្រធានបទ ពេល​នេះ​ទៅ​មុខ គោលដៅ​ខ្មែរ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត» ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។ សមាគម​ខ្មែរ​ទូទាំង​ពិភពលោក ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ពួកគេ​នឹង​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​នៅ Long Beach City College, Dyer...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត

លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើង​តាម​ជើងខោ​ឪពុក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ជឿ​ទុកចិត្ត​លើ​ឪពុក​របស់​លោក ដោយ​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ នេះ។ កូនប្រុស​ច្បង​របស់​មេដឹកនាំ​ខ្មែរ​ពូកែ​ប្លន់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ កក្កដា នេះ ដោយ​រៀបរាប់​ថា លោក​សុំ​ចិត្ត​ប្រជាពលរដ្ឋ ៣​ចំណុច​នៅ​មុន​ការ​បោះឆ្នោត​នេះ គឺ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន...

លោក ហ៊ុន សែន តែងតាំង​អ្នក​បញ្ចូល​សំឡេង​ត្រូល​ឆាវ​ឆាវ​ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សម្រេច​តែងតាំង​លោក អ៊ុយ រិទ្ធី ដែល​ជា​អ្នក​បញ្ចូល​សំឡេង «ត្រូល ឆាវ​ឆាវ» តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ កក្កដា នេះ បាន​សម្រេច​តែងតាំង​ម្ចាស់​សំឡេង ត្រូល ឆាវ​ឆាវ លោក អ៊ុយ រិទ្ធី...

លោក ហ៊ុន ម៉ាណែត៖ អ្វី​ដែល​បក្ស​ប្រជាជន​ចង់​បាន​គឺ​កាត់បន្ថយ​ចរន្ត​ប្រឆាំង​បង្វែរ​ទៅ​ជា​ចរន្ត​គាំទ្រ​ខ្លួន​វិញ

បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ត្រៀម​ឡើង​កាន់​អំណាច​តាម​ជើងខោ​ឪពុក លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​កាត់បន្ថយ​ចរន្ត​ប្រឆាំង​នឹង​ខ្លួន​បាន​ដោយ​បង្វែរ​ទៅ​ជា​ចរន្ត​គាំទ្រ​វិញ​នោះ គឺជា​ជ័យជម្នះ​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ។ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​កំពុង​ត្រៀម​ស្នង​មរតក​អំណាច​បន្ត​ត្រកូល គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កក្កដា នេះ​ថា ប្រសិនបើ​ចរន្ត​ប្រឆាំង ឬ​ចរន្ត​មិន​សប្បាយ​ចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​កម្រិត​ទាប បក្ស​ប្រឆាំង​ទាំងអស់​នៅ​កម្ពុជា​មិន​អាច​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ទេ ប៉ុន្តែ​បើ​ចរន្ត​ប្រឆាំង​មាន​ការ​កើនឡើង នោះ​ប្រទេស​ជាតិ​ប្រាកដ​ជា​ដួល​រលំ​ដោយ​អំណាច​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ពួន​ក្រោយ​ខ្នង​ឪពុក លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន សែន អំពាវនាវ​ទៅ​បក្ស​នយោបាយ​ជួយ​ពន្យល់​ពលរដ្ឋ​ពី​របៀប​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត ឲ្យ​ជួយ​ពន្យល់​ទៅ​ប្រជាពលរដ្ឋ​ពី​របៀប​គូស​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​រលូន និង​ទទួល​ជោគជ័យ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង ព្រមទាំង​សកម្មជន​សង្គម​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​បន្ត​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល នៅ​ពេល​ពួកគាត់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ តាមរយៈ​សារ​សំឡេង​ជាង ៥​នាទី​កាលពី​យប់​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន...

IDEA TALK៖ តើ​ការ​ដង្ហែ​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​ដង្ហែ​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ដែរ​ឬ​ទេ?»។

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​គាំទ្រ​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ក្រោម​ហេតុផល​ថា វិសោធនកម្ម​នេះ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើកឡើង​ថា ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ។ ការ​ប្រកាស​គាំទ្រ​នេះ បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​សម្រេច​អនុម័ត​ឲ្យ​ធ្វើ​វិសោធនកម្ម​បោះឆ្នោត​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ តាម​បញ្ជា​របស់​បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ប្រជុំ​នា​ថ្ងៃទី​៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​ដឹង​ថា ការ​សម្រេច​គាំទ្រ​ចំពោះ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដោយ​យោង​ទៅ​តាម​រដ្ឋសភា បាន​អនុម័ត​នៅ​ថ្ងៃទី​២៣ ខែ​មិថុនា...

លោក ស ខេង ស្នើ​ពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​កម្ពុជា​ឈរ​ស្មើ​មុខ​ប្រទេស​នានា​លើ​ឆាក​អន្តរជាតិ

លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​គណបក្ស​មួយ​នេះ​បាន​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង និង​ឈរ​ស្មើ​មុខ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ។ ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​៣ ខែ​កក្កដា លោក ស ខេង អំពាវនាវ​ដល់​សមាជិក​សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣។ លោក ស ខេង បាន​លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.