28.7 C
Phnom Penh

TAG

មឿន តុលា

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​របស់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា បញ្ហា​របស់​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ កំពុង​រង​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ទាំងនោះ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សព្វថ្ងៃ​នេះ​ប្រាក់ឈ្នួល​គោល​សម្រាប់​ធានា​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ខាង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទោះបីជា​វិស័យ​នេះ​មាន​ប្រាក់ឈ្នួល​គោល​ហើយ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ក្នុង​ជីវភាព​សមរម្យ​បាន​ដែរ...

អ្នក​ឃ្លាំមើល៖ ការ​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​កំពុង​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ទាំង​អយុត្តិធម៌ គឺជា​រូបភាព​មួយ​ដែល​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ និង​បង្ក​ឱ្យ​មាន​ភាព​អាប់អួរ​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ខណៈ​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ពន្យារ​ពេល​ទុក​ចោល​នូវ​ករណី​កញ្ញា...

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ...

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»។ ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ...

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ ខណៈ​សេវា​សាធារណៈ​នៅតែ​មិន​ទាន់​ឆ្លើយតប​តម្រូវការ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លើកឡើង​ថា រាជរដ្ឋាភិបាល​ព្យាយាម​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​សេវា​សាធារណៈ​ទាំងឡាយ​របស់​រដ្ឋ​នៅតែ​មិន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ ធ្នូ នេះ​ថា ប្រាក់​បៀវត្ស​របស់​លោក និង​ពលរដ្ឋ​ដទៃ​ទៀត​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​រៀង​រាល់​ខែ មិន​អាច​ខកខាន​ម្តង​ណា​ទេ។ លោក​ថា ក្រៅពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស ពលរដ្ឋ​គ្រប់​គ្នា​ក៏​ត្រូវ​បង់​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ...

ក្រុម​អ្នក​ការពារ​សិទ្ធិ​ថា​ការ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​ពី​ក្រសួង​ការងារ​ជា​ការ​សម្ដែង

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ចាត់ទុក​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​របស់​ក្រសួង​ការងារ គឺជា​ការ​សម្ដែង​ឱ្យ​តែ​ល្អ​មើល ព្រោះ​កម្មករ​នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា បើ​ក្រសួង​ការងារ នៅតែ​បន្ត​ដឹកនាំ​ដោះស្រាយ​វិវាទ​នេះ​ដូច​ពេល​កន្លងមក ដំណោះស្រាយ​នៅតែ​អាច​កើត​មាន​ដដែល ស្រប​ពេល​ដែល​ខាង​ក្រុមហ៊ុន និង​ខាង​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។ លោក មឿន តុលា...

លោក ហ៊ុន សែន ថា​អាស៊ាន​និង​អឺរ៉ុប​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ

មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ផ្តាច់​មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​ប្រកប​ដោយ​ភាព​ជាក់លាក់ បើក​ចំហ តម្លាភាព និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ទាំង​សហគមន៍​អឺរ៉ុប និង​អាស៊ាន...

សង្គម​ស៊ីវិល​ថា​កម្ចី ADB ជា​ការ​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ខ្មែរ បើ​គ្មាន​ការ​តាមដាន​ការ​ប្រើប្រាស់​ថវិកា​ឱ្យ​ច្បាស់លាស់

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច សម្រាប់​ជំរុញ​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត និង​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូវីដ-១៩ ខណៈ​សង្គម​ស៊ីវិល​លើកឡើង​ថា ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​ថវិកា​ទេ វា​គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សង​បំណុល​នេះ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ បន្ទាប់ពី​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​វាយនភណ្ឌ វិស័យ​ទេសចរណ៍ និង​វិស័យ​សំណង់...

ក្រុម​សហជីព​មាន​និន្នាការ​ទៅ​បក្ស​កាន់​អំណាច​ជិត​២០០​ស្ថាប័ន​ចោទ​អង្គការ​សង់ត្រាល់​ថា​បំបែក​បំបាក់​សាមគ្គី​កម្មករ​និយោជិត

ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ជាង ១៨០​ស្ថាប័ន បាន​ចោទ​បុគ្គលិក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ថា​កំពុង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​សាមគ្គី​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា។ ក្រុម​សហជីព​ចំនួន ១៨២​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដាក់​ជូន​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ពួកគេ​ខក​ចិត្ត​ជា​ខ្លាំង​ដែល​មន្ត្រី​របស់​អង្គការ​សង់ត្រាល់ ធ្វើ​ចលនា​លួចលាក់​ក្នុង​ការ​ញុះញង់​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ពួកគេ ឲ្យ​ធ្វើការ​ផ្តាច់​ខ្លួន​ទៅ​បង្កើត​សហជីព​ថ្មី​តាមរយៈ​នៃ​ការ​សន្យា​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាដើម។ ពួកគេ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​រាល់​កិច្ចសហការ និង​ការ​ចូលរួម​ក្នុង​គម្រោង​នានា​របស់​អង្គការ​សង់ត្រាល់...

សង្គម​ស៊ីវិល​រិះគន់​ថា​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​កន្លងមក​ចាប់​បាន​តែ​ជនល្មើស​តូចតាច

ក្រុម​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កន្លងមក ចាប់​បាន​តែ​ជនល្មើស​តូចតាច​ប៉ុណ្ណោះ ចំណែក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ជួញដូរ​ខុស​ច្បាប់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ឃើញ​បើក​ការ​ស៊ើប​អង្កេត​នៅឡើយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា លោក​ទទួលស្គាល់​ថា​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នេះ ប៉ុន្តែ​ជា​លទ្ធផល គឺ​អាច​បង្ក្រាប​បាន​តែ​ជនល្មើស​តូចតាច​ប៉ុណ្ណោះ។ លោក​បន្ត​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នេះ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ត្រួតពិនិត្យ​រាល់​អគារ​ដែល​មាន​ការ​សង្ស័យ...

Latest news

© 2021, ដេលី. All rights reserved.