34.7 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​ដ៏​ធំ​មួយ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​ខណៈ​មេដឹកនាំ​អាស៊ាន​ស្ងប់ស្ងាត់

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​អគ្គីភ័យ​ឆាបឆេះ​លេប​ត្របាក់​កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មីនា បណ្ដាល​ឱ្យ​ជនភៀសខ្លួន​យ៉ាង​តិច​ជាង ១​ម៉ឺន ២​ពាន់​នាក់​បាត់បង់​ទីជម្រក។ លោក Emdadul Haque មន្ត្រី​នៃ​អង្គភាព​ពន្លត់​អគ្គីភ័យ​បង់ក្លាដេស ត្រូវ​បាន​សារព័ត៌មាន The Times ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា នេះ​ថា អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ក្នុង​តំបន់​លេខ​១១ នៃ​ជំរំ Kutupalong ក្នុង​ស្រុក Cox Bazar...

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។ ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្ម​នេះ​មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បិទ​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​សាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​សហគ្រាស​រុករក​រ៉ែ​ដែល​ជា​ប្រាក់ចំណូល​ដ៏​ធំ​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ប្រាប់​ទៅ​របប​សឹក​ភូមា​ថា​ត្រូវ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​វិញ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី សម្រេច​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​ឱ្យ​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ភូមា ដោយ​ប្រាប់​ផ្ទាល់​ទៅ​មេដឹកនាំ​របប​សឹក​ថា ឆ្នាំ​២០២៣ នេះ ត្រូវតែ​ផ្ទេរ​អំណាច​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ។ ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ទៅ​ប្រទេស​ភូមា នៅ​ថ្ងៃទី​១ កុម្ភៈ នេះ ចំ​ពេល​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន...

បទ​អត្ថាធិប្បាយ៖ ពិភពលោក​សម្រុក​ជួយ​អ៊ុយក្រែន​ដោយ​មើល​រំលង​ទុក្ខ​វេទនា​ប្រជាជន​ភូមា​ដែល​រស់នៅ​ក្រោម​របប​សឹក

នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ គឺជា​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី អ៊ុងសាន ស៊ួជី ដែល​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី។ ក្នុង​រយៈពេល ២​ឆ្នាំ​នេះ របប​សឹក​ភូមា បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​ជាង ១​ម៉ឺន ៦​ពាន់​នាក់ និង​បាញ់​សម្លាប់​ជាង ៣​ពាន់​នាក់។ នៅ​ពេលនេះ សង្គ្រាម​ស៊ីវិល​កំពុងតែ​ផ្ទុះ​ពេញ​ប្រទេស ដែល​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ច្រើន​លាន​នាក់។ សង្គ្រាម​ស៊ីវិល​ផ្ទុះឡើង​រវាង​របប​សឹក និង​ក្រុម​កងកម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​គាំទ្រ​ដោយ​កងទ័ព​ជនជាតិ​ដើម​ជិត ១០​ក្រុម។...

ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ព្រមាន​ថា​នឹង​មិន​បណ្ដោយ​ឱ្យ​របប​សឹក​ភូមា​បង្ក​អសន្តិសុខ​ក្នុង​តំបន់​ឡើយ

ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​ជាងគេ ហើយ​ក៏​មាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​សមាគម​អាស៊ាន។ ប្រទេស​នេះ​ប្រកាន់​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ គឺ​មិន​ក្លែងក្លាយ​ដូច​កម្ពុជា​នោះ​ទេ។ នៅ​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បាន​បញ្ជូន​សារ​បន្ទាន់​ភ្លាម​ទៅ​មេដឹកនាំ​របប​សឹក​ភូមា ថា ឆ្នាំ​២០២៣ នេះ ឥណ្ឌូនេស៊ី​គឺជា​ប្រធាន​អាស៊ាន ពិត​ណាស់​ឋានៈ​ជា​ប្រធាន​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​ក្នុង​តំបន់​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​តំបន់​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ឥណ្ឌូនេស៊ី​នឹង​មិន​បណ្ដោយ​ឲ្យ​ពួក​យោធា​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ទាំងមូល​បាក់​មុខមាត់ និង​ជួប​វិបត្តិ​ដោយសារតែ​ការ​មិន​អាច​រក​ច្រក​ចេញ​ពី​វិបត្តិ​ក្រោម​រដ្ឋប្រហារ​របស់​ពួក​យោធា​នោះ​ទេ។ យ៉ាងណាក៏ដោយ ក្រសួង​ការបរទេស​ភូមា បាន​ប្រតិកម្ម​វិញ​ថា សូម​អាស៊ាន​កុំ​ពាក់ព័ន្ធ​នឹង​កម្លាំង​ភេរវកម្ម​ឲ្យ​សោះ ព្រោះ​វា​ជា​កម្លាំង​ខុស​ច្បាប់។ របប​សឹក​ភូមា​ចាត់ទុក​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា​ជា​ក្រុម​ភេរវកម្ម។ សារ​លិខិត​ក្រសួង​ការបរទេស​នៃ​របប​សឹក​ភូមា បាន​ទទូច​ថា...

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ថា​ឆ្នាំ​២០២៣​នេះ​ភូមា​ត្រូវតែ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា​ដោយ​អនុវត្ត​ឱ្យ​បាន​៥​ចំណុច​របស់​អាស៊ាន

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជូន​ទៅ​សមាជិក​សភា​ដែល​បាន​ចោទ​សួរ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា រដ្ឋមន្ដ្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ថ្លែង​ថា អាស៊ាន​ឆ្នាំ​២០២៣ នេះ ត្រូវតែ​កំណត់​ឱ្យ​ច្បាស់​ទៅ​លើ​របប​យោធា​ភូមា ថា​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​ពី​អាស៊ាន គឺ​ឱ្យ​បាន​ឆាប់​រហ័ស និង​ពេញលេញ​ដែល​ឈាន​ទៅ​ដល់​បញ្ចប់​ការ​គ្រប់គ្រង​ប្រទេស​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ពួក​យោធា​ភូមា​ត្រូវតែ​ទទួល​យក​ប្រេសិត​អាស៊ាន​ថ្មី​សម្រាប់​ប្រទេស​ភូមា គឺ​ក្នុង​នោះ​ត្រូវតែ​ផ្ដល់​ឱ្យ​ប្រេសិត​អាស៊ាន​ថ្មី​នេះ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​ភូមា។ លោក​ប្រមុខ​ការទូត​សិង្ហបុរី បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ឆ្លើយតប​ចំពោះ​សំណួរ​ពី​សមាជិក​សភា​សិង្ហបុរី នូវ​អ្វី​ដែល​ថា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ធ្វើ​ឲ្យ​បរាជ័យ​ចំពោះ​គោលការណ៍ ៥​ចំណុច​អាស៊ាន ដែល​ភូមា​ក្រោម​ការ​ដឹកនាំ​នៃ​ពួក​យោធា​មិន​ព្រម​គោរព និង​អនុវត្ត​តាម។ គោលការណ៍...

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​ជាង​៧​ពាន់​នាក់ តែ​ក្នុង​នោះ​ពុំ​មាន​អ្នក​នយោបាយ​នោះ​ទេ

របប​យោធា​ភូមា នៅ​ថ្ងៃ​ពុធ ទី​៤ មករា ឆ្នាំ​២០២៣ នេះ​ប្រកាស​ថា​ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៧​ពាន់​នាក់ ដើម្បី​អបអរ​ខួប​ទី​៧៥ នៃ​ការ​ទទួល​បាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មករា ឆ្នាំ​២០២៣។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​ភូមា លោក Zaw Min Tun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា ជា​សរុប​អ្នកទោស​ចំនួន ៧០១២​នាក់​នឹង​ត្រូវ​លើកលែង​ទោស...

ក្រុមប្រឹក្សា​សន្តិសុខ UN បង្គាប់​ទៅ​យោធា​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ចិន​និង​រុស្ស៊ី​លែង​បោះឆ្នោត​ជំទាស់

កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​មោះមុត​មួយ​លេខ​២៦៦៩ ដោយ​សំឡេង​ឯកច្ឆន្ទ​បង្គាប់​ទៅ​របប​សឹក​ភូមា ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង។ អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ពេល​នេះ​ប្រទេស​មហាអំណាច​ពីរ​ធ្លាប់​តែ​បោះឆ្នោត​ជំទាស់ ដែល​គេ​ហៅថា​បោះឆ្នោត​សិទ្ធិ​វេតូ​នោះ បែរ​ជា​បោះឆ្នោត​អនុប្បវាទ។ ប្រទេស​ពីរ​នេះ គឺ​ចិន និង​រុស្ស៊ី សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ កន្លងមក ប្រទេស​ពីរ​នេះ​តែងតែ​បោះឆ្នោត​ជំទាស់ រាំង​ខ្ទប់​មិន​ឲ្យ​មាន​ដំណោះស្រាយ​ណា​មួយ​ធ្លាក់​ទៅ​លើ​ប្រទេស​ភូមា​នោះ​ទេ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ ក៏​ចិន និង​រុស្ស៊ី​ប្រើ​សំឡេង​ជំទាស់​ផង​ដែរ ហើយ​ទីបំផុត​សេចក្ដី​ថ្លែងការណ៍​នេះ​ចេញ​ពុំ​រួច​នោះ​ទេ រហូត​អូស​សំឡេង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ធ្នូ រុស្ស៊ី និង​ចិន បាន​ដូរ​ឥរិយាបថ​របស់​ពួកគេ​ដោយ​សម្រេច​បោះឆ្នោត​អនុប្បវាទ។...

អ្នកស្រី ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​អាច​ប្រឈមមុខ​នឹង​ទោស​ជាង​១០០​ឆ្នាំ

ពី​ប្រទេស​ភូមា ឯណោះ​វិញ អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧​ឆ្នាំ អាច​នឹង​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​សរុប​ទាំងអស់​ជាង ១០០​ឆ្នាំ​ក្នុង​សំណុំរឿង ១០​ករណី។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Myanmar Now នៅ​ថ្ងៃទី​៣០ ធ្នូ តុលាការ​នៃ​របប​សឹក​ភូមា​នឹង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី។ តាម​ប្រភព​ដដែល​នេះ សាលក្រម​នៃ​ការ​ជំនុំជម្រះ​ក្តី​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅ​លើ​បទ​ចោទ​ចំនួន ៥​សំណុំរឿង​ចុងក្រោយ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។ បទ​ចោទ​ចំនួន ៥ នេះ​តម្រូវ​ឲ្យ​អ្នកស្រី...

កម្ពុជា​ថា​របប​សឹក​ភូមា​បង្ហាញ​កិច្ច​ប្រឹងប្រែង​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា របប​សឹក​ភូមា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​ដាក់​ឱ្យ​របប​សឹក​នេះ​អនុវត្ត​កន្លងមក បន្ទាប់ពី​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឡាវ វៀតណាម ថៃ និង​ភូមា។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ប្រទេស​ថៃ​នេះ ធ្វើឡើង​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា​វិលត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាជន​ភូមា និង​អាស៊ាន​ទាំងមូល។ ប្រភព​ដដែល​លើកឡើង​ថា កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ស្រប​ទៅ​តាម​ចំណុច​ទី​១៤ នៃ​ការ​ត្រួតពិនិត្យ និង​សេចក្តី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដោយ​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ស្វែងរក​វិធីសាស្ត្រ​នានា ដែល​អាច​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន...

Latest news

© 2021, ដេលី. All rights reserved.