TAG
ស ខេង
លោក ស ខេង ស្នើទៅចក្រភពអង់គ្លេសជួយទប់ស្កាត់ការជួញដូរមនុស្សនិងគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា កម្ពុជាតែឯងមិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនបានទេ ដោយសារបញ្ហាទាំងនេះមានភាពស្មុគស្មាញ ដែលតម្រូវឲ្យមានកិច្ចសហការពីសហគមន៍អន្តរជាតិ រួមទាំងអង់គ្លេសផងដែរ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic William កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ។
ក្នុងជំនួបនោះ លោក ស ខេង បានលើកឡើងថា ទោះបីរដ្ឋាភិបាលប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដែលកំពុងកើតឡើងនៅកម្ពុជាក្ដី ប៉ុន្តែបទល្មើសនេះនៅតែមិនថយចុះ។
លោកបញ្ជាក់ថា...
លោក ស ខេង ថាពួកឧក្រិដ្ឋជនអាចទៅជ្រកនៅតាមខេត្តផ្សេងៗក្រៅពីខេត្តព្រះសីហនុ
លោក ស ខេង ថ្លែងថា ពួកឧក្រិដ្ឋជនអាចចេញទៅជ្រកនៅតាមខេត្តផ្សេងៗ ទោះបីប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ បានថយចុះហើយក៏ដោយ ហើយករណីនេះស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចកុំទាន់មានមោទកភាពចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបច្ចុប្បន្ន។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា នេះ លោក ស ខេង បានណែនាំទៅលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកុំឲ្យមានមោទកភាពចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួន ដោយថាបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមនៅឡើយ។
លោកបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។...
លោក ស ខេង ព្រួយបារម្ភបន្ទាប់ពីការបង្ក្រាបនិងរឹបអូសគ្រឿងញៀនកើនជាង៣០០%
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភបន្ទាប់ពីអាជ្ញាធរបង្ក្រាប និងរឹបអូសគ្រឿងញៀនឆ្នាំ២០២២ កើនជាង ៣០០% ដែលជាចំនួនច្រើនលើសលប់បើធៀបនឹងឆ្នាំ២០២១។
ការព្រួយបារម្ភរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២១ ខែមីនា។
លោក ស ខេង ថ្លែងថា កម្ពុជាបន្តរងគ្រោះពីការចរាចរគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណីរក្សាទុក កែច្នៃ ផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស...
វៀតណាមស្នើជាថ្មីឱ្យកម្ពុជាជួយដោះស្រាយការលំបាកជនជាតិវៀតណាមដែលស្នើសុំសញ្ជាតិខ្មែរ
រដ្ឋាភិបាលវៀតណាម ស្នើកម្ពុជាជាថ្មីឲ្យជួយដោះស្រាយការលំបាកប្រជាជនវៀតណាម ដែលបានស្នើសុំសញ្ជាតិខ្មែរ និងការតាំងទីលំនៅថ្មីនៅកម្ពុជា ខណៈអ្នកឃ្លាំមើលចាត់ទុកការផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម ដែលមានព្រំដែនជាប់ខ្មែរនេះ ជាហានិភ័យសម្រាប់ប្រទេសជាតិ។
ការស្នើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំឡុងពេលដែលលោកកំពុងទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានការអញ្ជើញពីភាគីវៀតណាម។
បើតាមសារព័ត៌មានវៀតណាម VNA ផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣...
លោក ហ៊ុន សែន ជំរុញឱ្យក្រសួងមហាផ្ទៃលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពលរដ្ឋ
មេដឹកនាំខ្មែរដែលក្រាញអំណាចផ្ដាច់មុខ លោក ហ៊ុន សែន ជំរុញឱ្យក្រសួងមហាផ្ទៃការពារសន្តិភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មេដឹកនាំខ្មែរដែលឡើងកាន់អំណាចដោយសារវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងមហាផ្ទៃត្រូវតែពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យបានដាច់ខាត។
មេដឹកនាំបក្សកាន់អំណាច...
លោក ស ខេង ស្ដីបន្ទោសអភិបាលរាជធានីខេត្តដែលអសកម្មមិនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីមួយចំនួនផ្សេងទៀតដែលអសកម្មក្នុងតួនាទី ព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងសន្និបាតស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស ខេង បានលើកឡើងថា ការមិនដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ការមិនប្រឹងប្រែងធ្វើកិច្ចការ និងការទប់ស្កាត់គ្រឿងញៀន ជាដើម សុទ្ធតែជាបញ្ហា។
លោក ស ខេង បានលើកឡើងថា...
អាជ្ញាធរថាការបង្ក្រាបគ្រឿងញៀនគ្មានប្រសិទ្ធភាពទេ បើគ្មានការចូលរួមពីពលរដ្ឋ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្អូញត្អែរថា បើទុកឲ្យតែនគរបាល និងស្ថាប័នគ្រឿងញៀនធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មានប្រសិទ្ធភាពទេ បើគ្មានការចូលរួមពីពលរដ្ឋ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន បានលើកឡើងក្នុងពិធីបិទវគ្គស្ដីពីការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការបង្ក្រាបគ្រឿងញៀនត្រូវចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍ទាំងមូល ប៉ុន្តែសព្វថ្ងៃនេះនៅពេលដែលពលរដ្ឋឃើញអ្នកជក់គ្រឿងញៀនដោយផ្ទាល់ ពួកគេមិនហ៊ានរាយការណ៍នោះទេ។
លោក កែ គឹមយ៉ាន លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជានៅតែបន្តរងការគំរាមកំហែងឥតឈប់ឈរពីការចរាចរ...
លោក ស ខេង ប្ដេជ្ញាធានាបរិយាកាសបោះឆ្នោតល្អអំឡុងជួបមន្ត្រីជាន់ខ្ពស់ជប៉ុន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្ដេជ្ញាធានាដល់ដំណើរការបោះឆ្នោតជាតិជ្រើសតំណាងរាស្ត្រដែលនឹងខិតមកដល់ក្នុងពេលខាងមុខនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ការប្ដេជ្ញារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូវិនិយោគិនជប៉ុន លោក Takahashi Fumiaki កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ស ខេង បានថ្លែងថា នៅឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះការរៀបចំធ្វើជាម្ចាស់ផ្ទះនូវកីឡាស៊ីហ្គេម...
ក្រសួងមហាផ្ទៃចាត់តាំងក្រុមការងារត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទូទាំងប្រទេស
ក្រសួងមហាផ្ទៃ ចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទូទាំង ២៥រាជធានី-ខេត្ត ដើម្បីបូកសរុបសភាពការណ៍ទូទាំងប្រទេសតាមដំណាក់កាលនីមួយៗជូនរាជរដ្ឋាភិបាល ស្របពេលដែលការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ កាន់តែកៀកខិតជិតមកដល់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញសេចក្តីសម្រេចចាត់តាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួងជិត ១០០នាក់ ជាក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ដោយសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំគោលការណ៍ និងវិធានការនានាក្នុងការអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗនៅទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ក្រុមការងារទាំងនេះមានភារកិច្ចធ្វើការបូកសរុបវាយតម្លៃសភាពការណ៍...
លោក ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់ក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ នេះ នៅតែស្ថិតក្នុងអត្រាខ្ពស់ នាំឲ្យពលរដ្ឋស្លាប់ និងរបួសច្រើនក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ប្រារព្ធនៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនោះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២២ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យពលរដ្ឋចំនួនជាង...