ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
25.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស ខេង
ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុថាពិបាកស្វែងរកភស្តុតាងបទល្មើសជួញដូរមនុស្សព្រោះពួកគេឆ្លាតវៃជាងសមត្ថកិច្ច
ឌឹ ខេមបូឌា ដេលី
-
October 14, 2022
អភិបាលខេត្តព្រះសីហនុ អះអាងថា កម្លាំងសមត្ថកិច្ចពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់បទល្មើសនៃអំពើជួញដូរមនុស្សខុសច្បាប់នៅលើទឹកដីរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ដោយសារពួកឧក្រិដ្ឋជនបានប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃ។ លោក គួច ចំរើន លើកឡើងក្នុងកិច្ចពិភាក្សាជាមួយប្រធានអង្គការ វីនរ៉ក់អន្តរជាតិ លោក ម៉ាក ថេយ៍លឺរ៍ កាលពីថ្ងៃទី១២ ខែតុលា ថា មិនទាន់មានបណ្តឹងថ្មីទាក់ទងនឹងអំពើជួញដូរមនុស្សនៅឡើយទេ បន្ទាប់ពីរដ្ឋាភិបាលបានបើកយុទ្ធនាការរយៈពេល ៤៥ថ្ងៃបង្ក្រាបអំពើជួញដូរមនុស្សដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។ លោក គួច ចំរើន លើកឡើងថា...
នយោបាយ
លោក ស ខេង៖ ក្រសួងមហាផ្ទៃមិនមែនជាកន្លែងប្រមូលផ្ដុំអំណាចដូចរដ្ឋមន្ត្រីមួយចំនួនចោទឡើយ
ឌឹ ខេមបូឌា ដេលី
-
October 14, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានច្រានចោលចំពោះការចោទប្រកាន់របស់រដ្ឋមន្ត្រីមួយចំនួនដែលថា ក្រសួងមហាផ្ទៃជាកន្លែងប្រមូលអំណាច និងចាត់ទុកអ្នកដែលចោទនេះថាបណ្ដាលមកពីរដ្ឋមន្ត្រីទាំងនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលផ្សេងៗនៅស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែតុលា លោក ស ខេង ថ្លែងថា មន្ត្រីមួយចំនួនបានចោទប្រកាន់ទាំងមិនយល់ និងក្ដាប់គោលការណ៍គតិយុត្តិមិនជាប់ ស្របពេលកន្លងមក លោកបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំកំណែទម្រង់រដ្ឋបាលក្រោមជាតិឲ្យខ្លាំង ដើម្បីចាត់ចែងផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោកចាត់ទុករដ្ឋមន្ត្រី និងមន្ត្រីមួយចំនួនដែលចោទប្រកាន់ក្រសួងមហាផ្ទៃនោះ ថាបណ្ដាលមកពីមន្ត្រីរូបនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯង ដោយមិនចង់ផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិ ព្រោះបាត់ផលប្រយោជន៍ខ្លួន...
ព័ត៌មានជាតិ
លោក ស ខេង ស្នើចិនបន្តគាំទ្រការស្រាវជ្រាវនិងស៊ើបអង្កេតរកមេខ្លោងប្រព្រឹត្តបទល្មើសឆ្លងដែន
ឌឹ ខេមបូឌា ដេលី
-
September 28, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើទៅឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ឲ្យជួយបន្តគាំទ្រការងារស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីបង្ក្រាបមេខ្លោងនៅក្នុងប្រទេសសាមីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ខណៈពួកឧក្រិដ្ឋជនទាំងនោះក៏កំពុងមាននៅកម្ពុជា។ លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានលើកឡើងនៅក្នុងជំនួបជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ថា ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងរយៈពេលចុងក្រោយ គឺរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីជាមិត្ត ព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ដែរ។...
ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនជនបរទេសជិត៥០០នាក់ពាក់ព័ន្ធបទល្មើសជួញដូរមនុស្សនិងសញ្ចរកម្មនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 28, 2022
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជនបរទេសជិត ៥០០នាក់ដែលមាន ១០សញ្ជាតិពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងសញ្ចរកម្មនៅកម្ពុជា រួមមានជនជាតិចិន ជនជាតិចិនតៃវ៉ាន់ ជនជាតិវៀតណាម ជនជាតិម៉ាឡេស៊ី ជនជាតិឥណ្ឌូនេស៊ី ជនជាតិឥណ្ឌា ជនជាតិថៃ ជនជាតិបង់ក្លាដេស ជនជាតិភូមា និងជនជាតិរុស្ស៊ី ផងដែរ ក្នុងនោះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៥នាក់ទៅតុលាការ ដើម្បីបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ថែមទៀត។ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នេះថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ...
ព័ត៌មានជាតិ
សមត្ថកិច្ចទទួលសំណើ១៦ករណីទៀតឲ្យជួយសង្គ្រោះជនបរទេស៥២នាក់ដែលត្រូវបានជួញដូរ
ឌឹ ខេមបូឌា ដេលី
-
September 23, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១៦ករណីទៀតដែលបានស្នើឲ្យជួយសង្គ្រោះជនបរទេស ៥២នាក់ បន្ទាប់ពីពួកគេត្រូវបានជួញដូរនៅលើទឹកដីកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានស្រុកថា សំណើដែលស្នើឲ្យជួយជនរងគ្រោះទាំង ១៦ករណីដែលសមត្ថកិច្ចទទួលបានម្សិលមិញ (ថ្ងៃទី២១ កញ្ញា) ក្នុងនោះស្នើឲ្យសង្គ្រោះជនជាតិចិន ២៨នាក់ ហើយចិនតៃវ៉ាន់ម្នាក់ ខណៈជនជាតិឥណ្ឌាចំនួន ៦នាក់ និងវៀតណាម ៦នាក់ ព្រមទាំងជនជាតិស៊ូដង់ម្នាក់ និងបង់ក្លាដេស ១១នាក់។ លោកបញ្ជាក់ថា...
ព័ត៌មានជាតិ
អ្នកឃ្លាំមើល៖ វិធានការលោក ហ៊ុន សែន បង្ក្រាបល្បែងស៊ីសងគឺទប់ស្កាត់កម្លាំងចុះបង្ក្រាបរបស់លោក ស ខេង
ឌឹ ខេមបូឌា ដេលី
-
September 21, 2022
អ្នកឃ្លាំមើលសង្គម រិះគន់ថា ការចេញវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់បុរសខ្លាំងលោក ហ៊ុន សែន គឺដើម្បីទប់ស្កាត់កម្លាំងចុះបង្ក្រាបរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលនឹងអនុវត្តច្បាប់លើម្ចាស់ល្បែងស៊ីសងខុសច្បាប់ធំៗនៅកម្ពុជា ដែលជាបក្ខពួកគ្រួសារត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។ អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...
ច្បាប់
រដ្ឋាភិបាលបញ្ចប់មុខតំណែងឧត្តមសេនីយ៍ត្រីចំនួន៣នាក់ពីក្រសួងមហាផ្ទៃ
ឌឹ ខេមបូឌា ដេលី
-
September 21, 2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់មុខតំណែងមន្ត្រីនគរបាល ៣រូបនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានៃក្រសួងមហាផ្ទៃ បន្ទាប់ពីមានសំណើរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយនាថ្ងៃអង្គារ ទី២០ កញ្ញា នេះ បានឲ្យដឹងថា រដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងឧត្តមសេនីយ៍ត្រីទាំង ៣នាក់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ឧត្តមសេនីយ៍ត្រីទាំង ៣នាក់ ក្នុងនោះមានលោក ជា ប៊ុនវិបុល...
ព័ត៌មានជាតិ
លោក ស ខេង ថាល្បែងស៊ីសងខុសច្បាប់ជាមហារីកសង្គមនាំឱ្យមានការជួញដូរមនុស្សនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 20, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ថាល្បែងស៊ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គមដែលនាំឲ្យកម្ពុជាក្លាយជាទីតាំងនៃការជួញដូរមនុស្ស ដែលតម្រូវឲ្យកម្ពុជាប្រញាប់ដោះស្រាយដើម្បីកុំឲ្យមេរោគនេះរីករាលដាលខ្លាំងទៅថ្ងៃអនាគត។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់អ្នកសារព័ត៌មាន ធ្វើឡើងក្រោយពេលលោកដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្សនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ លោក ស ខេង ថ្លែងថា ដើមចមនៃការជួញដូរមនុស្សបានកើតឡើងដោយសារតែល្បែងខុសច្បាប់ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកចាត់ទុកល្បែងស៊ីសងខុសច្បាប់ថាជាជំងឺមហារីកសង្គម ហេតុដូច្នេះហើយទើបកម្ពុជាប្រញាប់ដោះស្រាយ ដើម្បីកុំឲ្យមេរោគនេះរីករាលដាលខ្លាំង ដែលធ្វើឲ្យសង្គមកម្ពុជាកាន់តែមានភាពស្មុគស្មាញ។ លោកបញ្ជាក់ថា ការដាក់ចេញនូវបញ្ជារបស់ប្រមុខរដ្ឋាភិបាលឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ដោយសារវានឹងបង្កជាបទល្មើសផ្សេងៗទៀតដែលនឹងប៉ះពាល់ដល់ការពង្រឹងប្រព័ន្ធយុត្តិធម៌នៅក្នុងកម្ពុជាផងដែរ។ កាលពីថ្ងៃទី១៦ ខែកញ្ញា រដ្ឋាភិបាលក៏បានបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស...
ច្បាប់
រដ្ឋាភិបាលព្រមានចាត់វិធានការច្បាប់ចំពោះអំពើជួញដូរនិងរត់ពន្ធមនុស្សគ្រប់ទម្រង់នៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 15, 2022
រដ្ឋាភិបាលកម្ពុជាព្រមានចាត់វិធានការច្បាប់ដោយស្មើភាព និងម៉ឺងម៉ាត់ និងគ្មានការលើកលែង ដើម្បីស្រាវជ្រាវឈានទៅដល់ការបង្ក្រាបទីតាំង និងបុគ្គលដែលពាក់ព័ន្ធអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ដែលកំពុងកើតមានយ៉ាងផុសផុលនៅកម្ពុជាសព្វថ្ងៃ។ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតផ្លូវការមួយ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ កញ្ញា នេះថា រដ្ឋាភិបាលកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ស្រាវជ្រាវរកជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់។ ក្នុងនោះ ចំពោះករណីដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពិតប្រាកដ ឬការជួញដូរកម្លាំងពលកម្ម ឬការឆបោកតាមប្រព័ន្ធអនឡាញ នឹងត្រូវពន្លាតការស្រាវជ្រាវដើម្បីសំដៅទៅរកបទល្មើសសម្អាតប្រាក់បន្ថែមទៀត។ ប្រភពដដែល ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅត្រួតពិនិត្យ...
ព័ត៌មានជាតិ
កម្ពុជាត្រូវគេចាត់ចូលក្នុងប្រទេសដែលលាងលុយកខ្វក់និងជួញដូរមនុស្សកម្រិតខ្ពស់
ឌឹ ខេមបូឌា ដេលី
-
September 11, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាប្រទេសកម្ពុជាត្រូវបានគេដាក់ក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខ្ពស់ខាងលាងលុយកខ្វក់ និងចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសជួញដូរមនុស្ស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីសម្ពោធអគាររដ្ឋបាល និងអគារសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ថា មានបញ្ហាប្រឈមពីរសម្រាប់មុខមាត់ប្រទេសកម្ពុជាសព្វថ្ងៃនេះ ដែលត្រូវរំដោះខ្លួនចេញពីការចាត់ថ្នាក់ប្រទេសនេះទៅក្នុងបញ្ជីប្រផេះនៅក្នុងវិស័យធនាគារ ដោយគេចាត់ទុកថា ប្រទេសកម្ពុជាបានធ្វើចរាចរណ៍លុយខ្មៅ និងការទម្លាក់ប្រទេសនេះទៅក្នុងចំណាត់ថ្នាក់ទី៣ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។ លោក ស ខេង អះអាងថា ប្រសិនបើយើងមិនខិតខំប្រឹងប្រែងរំដោះខ្លួនចេញពីបញ្ជីប្រផេះទេ...
1
...
4
5
6
...
14
Page 5 of 14
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.