34.9 C
Phnom Penh

TAG

សិទ្ធិមនុស្ស

សហភាព​សហជីព​កម្ពុជា​ខក​ចិត្ត​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស

សហភាព​សហជីព​កម្ពុជា សោកស្ដាយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ុង ឈុន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​សមាជ​លើក​ទី​៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC)។ ការ​សម្ដែង​ការ​សោកស្ដាយ​របស់​សហភាព​សហជីព​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ុង ឈុន បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បរទេស ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​សមាជ​លើក​ទី​៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ ខែ​វិច្ឆិកា...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ឧក្រិដ្ឋជន​ដែល​សម្លាប់​អ្នក​កាសែត​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព

សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ជាង ៣០​ស្ថាប័ន ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធានការ​បើក​ការ​ស៊ើបអង្កេត និង​ចាប់​ឧក្រិដ្ឋជន​សម្លាប់​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មកពី​ស្ថាប័ន​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ចំនួន ៣២​ស្ថាប័ន ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នា​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ស្ថាប័ន​ព័ត៌មាន និង​សិទ្ធិមនុស្ស​ទាំង ៣២​ស្ថាប័ន ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ព្រមទាំង​សមាគម​ការពារ​អ្នក​កាសែត​កម្ពុជា ជាដើម។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម បាន​លើកឡើង​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​នាំ​យក​ជនល្មើស​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស​ជា​យូរ​មក​ហើយ។...

អ្នក​ការទូត​នៅ UN ៥០​ប្រទេស​ថ្កោលទោស​ចិន​ករណី​ឧក្រិដ្ឋកម្ម​លើ​ជាតិ​សាសន៍​ភាគតិច​វិហ្គឺ

ចិន​ជា​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី និង​ពិភពលោក ហើយ​ប្រទេស​នេះ​មាន​កុលសម្ព័ន្ធ​ជាតិ​សាសន៍​ភាគតិច​ជាច្រើន ប៉ុន្តែ​ជាតិ​សាសន៍​ភាគតិច​មួយ​ដែល​រស់នៅ​ក្នុង​តំបន់​ស៊ីនជាំង បាន​ក្លាយ​ជា​ការ​សម្អប់ និង​រើសអើង​ខ្លាំង​ជាងគេ។ ជាតិ​សាសន៍​នេះ​មាន​ឈ្មោះ​ថា វិហ្គឺ។ ជាតិ​សាសន៍​ភាគតិច​ដែល​កាន់​សាសនា​មូស្លីម​នេះ​មាន​ជាង ១២​លាន ៨​ម៉ឺន​នាក់។ ពួកគេ​រស់នៅ​ក្នុង​តំបន់​ខ្សាច់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន គឺ​តំបន់​ស៊ីនជាំង។ ការ​ដែល​ជនជាតិ​ភាគតិច​នេះ​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េកាំង ចាប់​ខ្លួន ហើយ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ជំរំ​លុត​ដំ គឺ​ក្រុម​នេះ​ជា​មុខសញ្ញា​ដែល​ក្រុង​ប៉េកាំង ចោទ​ថា​ជា​ក្រុម​មាន​ផែនការ​បំបែក​ទឹកដី​ចិន។ បើ​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ក្រុម​ជាតិ​សាសន៍​នេះ​ជាង ១​លាន​នាក់​ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ចិន​មកពី​ក្រុង​ប៉េកាំង ចាប់​ឃុំ និង​ធ្វើ​ទារុណកម្ម​មាន​រហូត​ស្លាប់​រាប់​រយ​នាក់​ទៀត​ផង។ អង្គការ​អន្តរជាតិ​នេះ​បាន​ហៅ​ថា​ជា​ការ​សម្លាប់​ដើម្បី​បំបិទ​សំឡេង​ជាតិ​សាសន៍​ភាគតិច។ បើ​តាម​អង្គការ​នេះ បុរសៗ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​ប្រដាប់​ភេទ​បន្ត​ពូជ​របស់​ពួកគេ​ត្រូវ​គេ​គ្រៀវ​ទៀត​ផង...

តុលាការ​កំពូល​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក សុធារិន្ទ វិញ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា វិញ ដោយ​សំអាង​ថា​ជនជាប់ចោទ​តែង​ចូលរួម​សហការ​ជាមួយ​តុលាការ​នៅ​គ្រប់​នីតិវិធី និង​ដើម្បី​ឱ្យ​រូបលោក​អាច​ទៅ​ជួប​មុខ​បងស្រី​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៅ​ស្រុក​កំណើត។ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​សុំ​ដក​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​វិញ​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដោយ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​សុក្រ​នេះ។ នៅ​ក្នុង​បន្ទប់​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គង់ ស្រ៊ីម...

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​សុំ​ការ​យោគយល់​ពី​តុលាការ​កំពូល​ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​លោក​វិញ

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុធាមេត្តា ស្នើសុំ​ការ​យោគយល់​ពី​តុលាការ​កំពូល ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​លោក​វិញ ដើម្បី​បាន​ទៅ​ស្រុក​កំណើត​នៅ​ឯ​កម្ពុជា​ក្រោម ដើម្បី​បាន​ជួប​បងស្រី​របស់​លោក​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ចុងក្រោយ។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ថ្ងៃ​ពុធ នេះ លោក​ត្រូវ​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល ហើយ​លោក​នឹង​ស្នើសុំ​លិខិត​ឆ្លងដែន​តាម​បណ្តឹង​សាទុក្ខ​របស់​លោក​ក្រោយ​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ពេល​កន្លងទៅ ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ដោយ​គ្មាន​ការ​ហាមឃាត់​ឡើងវិញ ជាពិសេស​គឺ​ការ​ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​របស់​លោក​ដែល​កំពុង​មាន​ទុក្ខ​នៅ​ពេលនេះ។ លោក...

កម្ពុជា​អំពាវនាវ​ឱ្យ UN កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អំពាវនាវ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព ដោយ​កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ក្នុង​ក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ស្ដីពី​សមិទ្ធផល​របស់​កម្ពុជា​លើ​កិច្ចការ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួ​ន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និង​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង​ពី​ការ​អនុវត្ត​របស់​កម្ពុជា ដើម្បី​ធ្វើ​ជា​របាយការណ៍​ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន។ ប្រភព​ដដែល​លើកឡើង​ថា ការ​បំពេញ​ការងារ​របស់​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ត្រូវតែ​ចាត់ទុក​សិទ្ធិមនុស្ស​ទាំងអស់ រួម​មាន​សិទ្ធិ​ពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ...

IDEA TALK៖ ស្ថានភាព​កសិកម្ម និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ស្ថានភាព​កសិកម្ម និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

មន្ត្រី៖ ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស

មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ជាក់​ពី​ការ​ប្តូរផ្តាច់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ លើស​ពី​នេះ ក៏​ដើរ​តួនាទី​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​លើ​ការងារ​សិទ្ធិមនុស្ស​ថែម​ទៀត។ លោក កែវ រ៉េមី...

អគ្គស្នងការ​រង​ណែនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​រក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​គោរព​សិទ្ធិ​ពលរដ្ឋ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជិត ៣០០​នាក់ រក្សា​ឲ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​ចំនួន ២៥៧​នាក់​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ស្មើភាព ដើម្បី​ថែរក្សា និង​លើក​កម្ពស់​ជា​ប្រចាំ​នូវ​ជំនឿ​របស់​ពលរដ្ឋ​មក​លើ​កម្លាំង​នគរបាល​ជាតិ...

CCHR៖ រយៈពេល​៩​ឆ្នាំ រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​នៅ​ស្ពាន​ព្រះមុនីវង្ស

នៅ​ក្នុង​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់ លោក ម៉ៅ សុខចាន់ ដោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ស្ពាន​ព្រះមុនីវង្ស កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើកឡើង​ថា ការ​មិន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់ ៩​ឆ្នាំ​កន្លងមក​នេះ ជំរុញ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​កើតឡើង​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ សរសេរ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ចាំ​មិន​ភ្លេច​ចំពោះ​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ កាលពី ៩​ឆ្នាំ​មុន។ CCHR បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.