34.9 C
Phnom Penh

TAG

សិទ្ធិមនុស្ស

តុលាការ​លើកលែង​ការ​ចោទប្រកាន់​និង​បន្ថយ​ទោស​អតីត​មន្ត្រី​ផ្កាយ​២​ម្នាក់​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី

តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​លើកលែង​ការ​ចោទប្រកាន់ និង​បន្ធូរ​បន្ថយ​ទោស​ដល់​អតីត​មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កាលពី​ដើម​ឆ្នាំ​២០២១។ យោង​តាម​ដីកា​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក ស៊ លីនណា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ សម្រេច​ឲ្យ​ឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ​វ៉ា រួច​ផុត​ពី​បទ​ចោទប្រកាន់​ពី​បទ «បង្ខាំង​ដោយ​ខុស​ច្បាប់» ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២២...

លោក ហ៊ុន សែន ថា​អាស៊ាន​និង​អឺរ៉ុប​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ

មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ផ្តាច់​មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​ប្រកប​ដោយ​ភាព​ជាក់លាក់ បើក​ចំហ តម្លាភាព និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ទាំង​សហគមន៍​អឺរ៉ុប និង​អាស៊ាន...

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​និង​ធានា​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់ និង​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទទួល​បាន​នូវ​សិទ្ធី​សេរីភាព​ពេញលេញ និង​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការ​រើសអើង​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​អាដហុក (ADHOC) លោក នី សុខា បាន​លើកឡើង​ក្នុង​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ធ្នូ ថា ទិវា​សិទ្ធិមនុស្ស​តែងតែ​ប្រារព្វ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិនមែន​មាន​សិទ្ធិ​តែ​មួយ​ថ្ងៃ​នេះ​ទេ គឺ​មាន​សិទ្ធិ​គ្រប់​ពេល គ្រប់​វេលា​ទាំងអស់ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​លើកឡើង​ថា...

សមាជិក​សភា​អូស្ត្រាលី​ថា​រដ្ឋាភិបាល​ក្រោម​អំណាច​លោក ហ៊ុន សែន ជា​របប​ក្មេង​ទំនើង

សមាជិក​សភា​អូស្ត្រាលី ចាត់ទុក​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​ក្មេង​ទំនើង បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ត្រឡប់​មកពី​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​តស៊ូ​របស់​កញ្ញា...

លីកាដូ​ស្នើ​រដ្ឋាភិបាល​ជា​ថ្មី​ឱ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ​ក្រោយ​រក​ឃើញ​អ្នក​ជាប់​ឃុំ​ជាង​១០​នាក់​ស្លាប់

អង្គការ​លីកាដូ (LICADHO) ស្នើ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ ដើម្បី​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម ក្រោយ​រក​ឃើញ​ថា​អ្នក​ជាប់​ឃុំ​ជាង ១០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងអស់​នៅ​ក្នុង​មណ្ឌល​នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២២។ ការ​ស្នើ​នេះ អង្គការ​លីកាដូ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​អំពី​កង្វល់​ជុំវិញ​ការ​រំលោភ​បំពាន និង​ការ​ស្លាប់​ដែល​គួរតែ​អាច​ការពារ​បាន​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​ជាច្រើន​ដង​ទៅ​កាន់​រដ្ឋាភិបាល។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ស្លាប់ កើតឡើង​ក្រោយពី​អ្នក​ជាប់​ឃុំ​ឈឺ​នៅ​ក្នុង​មណ្ឌល ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់។ អង្គការ​លីកាដូ​ថា​សាក្សី​បាន​រៀបរាប់​ប្រាប់​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ជា​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា សាក្សី​នៅ​ក្នុង​វត្ត​មួយ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បូជា​សាកសព​មកពី​មណ្ឌល​ព្រៃស្ពឺ បាន​បញ្ជាក់​ពី​ការ​កើនឡើង​នៃ​ចំនួន​សាកសព​ដែល​មណ្ឌល​ព្រៃស្ពឺ​បញ្ជូន​មក...

ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​សៀមរាប​ទៅ​ភ្នំពេញ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ឱ្យ​ពេញ​លេញ

ក្រុម​យុវជន​ចំនួន ៣០​នាក់​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ត្រូវ​គោរព​សិទ្ធិមនុស្ស​ឲ្យ​ពេញលេញ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ស្ដីពី​ការ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស ចុះ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​នេះ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ទី​៧៤​ឆ្នាំ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២។ ប្រភព​ដដែល​ថា យុទ្ធនាការ​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ការ​គោរព...

លោក ហ៊ុន សែន ថា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ​របស់​ខ្លួន លោក ហ៊ុន សែន ព្រមាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់ និង​ចម្បង​បំផុត។ មេដឹកនាំ​ខ្មែរ​ដែល​គ្រប់គ្រង​អំណាច​តាម​តាម​បែប​យោធា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ខួប ១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មីនីបៀ (Minebea) នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កុំ​រង់ចាំ​ទាល់តែ​បាត់​សន្តិភាព​អស់​ហើយ ទើប​នាំគ្នា​ស្រែក​រក​សន្តិភាព ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ដ៏​ជូរចត់​ក្នុង​ពេល​អតីតកាល​ម្តង​រួច​មក​ហើយ គឺ​របប​ប្រល័យ​ពូជសាសន៍...

HRW៖ សហជីព​ស្និទ្ធ​ថៅកែ​រស់​បាន​ស្រួល ឯ​សហជីព​ការពារ​សិទ្ធិ​កម្មករ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា សហជីព​ដែល​ស្និទ្ធ​ជាមួយ​ថៅកែ ពួកគេ​រស់​បាន​ស្រួល ដែល​ផ្ទុយ​ពី​សហជីព​ការពារ​សិទ្ធិ​កម្មករ តែង​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ធ្វើ​សកម្មភាព​ទាមទារ​ការ​គោរព​ច្បាប់​ការងារ។ ការ​រក​ឃើញ​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ចងក្រង​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​មាន​ចំណងជើង​ថា «មាន​តែ​សហជីព "មី​កញ្ចប់" ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​ទេ អាច​បន្ត​រស់រាន​បាន» ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​បណ្តេញ​ចេញ និង​ការ​កាត់​រំសាយ​ការងារ​ទ្រង់ទ្រាយ​ធំ​ចំនួន ៥​ករណី​ដែល​មិន​យុត្តិធម៌​សំដៅ​ចំពោះ​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់​អំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឥត​ងាករេ

អតីត​អ្នកទោស​នយោបាយ​មួយ​រូប​អះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ឥត​ងាករេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ ទំនង​ជា​សំដៅ​ដល់​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ ព្រោះ​ថា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក...

យុវជន​ខ្មែរ​ថាវរៈ​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទោះបី​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ

យុវជន​ខ្មែរ​ថាវរៈ ១​នាក់​ក្នុង​ចំណោម ៥​នាក់ បាន​ដួល​សន្លប់​ក្រោយពី​បង្អត់​អាហារ​ចំនួន ៤​ថ្ងៃ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ដោយ​ការ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី និង​យុត្តិធម៌​សង្គម ខណៈ​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់ បើ​ពួកគេ​មិន​រើ​តង់​ចេញ។ នេះ​ជា​ថ្ងៃទី​៤ ហើយ​ដែល​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បាន​នាំគ្នា​បង្អត់​អាហារ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​កញ្ញា សេង ធារី ក៏​បង្អត់​អាហារ​នៅ​ពន្ធនាគារ​ដែរ ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​សង្គម។ ក្នុង​ចំណោម​យុវជន​ខ្មែរ​ថាវរៈ ៥​នាក់...

Latest news

© 2021, ដេលី. All rights reserved.