29.5 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

អាជ្ញាធរ​ដោះលែង​អ្នកកាសែត​វីអូឌី​និង​យុវជន​ខ្មែរ​ថាវរៈ​ក្រោយពី​ឃាត់​ខ្លួន​ពេល​ចុះ​ទៅ​បរិវេណ​ភ្នំ​តាម៉ៅ

អ្នក​សារព័ត៌មាន វីអូឌី (VOD) ៥​នាក់ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​តាកែវ ដោះលែង​វិញ​ក្រោយពី​អាជ្ញាធរ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​ធ្វើការ​សាកសួរ ខណៈ​ពួកគេ​ចុះ​ថត​រូប​នៅ​បរិវេណ​ភ្នំ​តាម៉ៅ និង​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ។ អ្នក​សារព័ត៌មាន​វីអូឌី ចំនួន ៥​នាក់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន និង​ថត​រូប​សកម្មភាព​ដាំ​ដើមឈើ​លើ​ទីតាំង​ដី​ភ្នំ​តាម៉ៅ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សាកសួរ។ ចំណែក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់​ទៀត ក្នុង​នោះ​រួម​មាន​លោក ហ៊ុន វណ្ណៈ...

ភ្នាក់ងារ UN ព្រមាន​ពី​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លើកឡើង​ថា ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ចេញ​នា​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​នៅ​កម្ពុជា​បាន​អនុម័ត​យ៉ាង​សកម្ម​នូវ​ច្បាប់​ដែល​បាន​រឹត​បន្តឹង​លើ​លំហ​សេរីភាព​ពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស​លើ​សេរីភាព​សារព័ត៌មាន។ ចំពោះ​ច្បាប់ និង​ឯកសារ​ច្បាប់​ផ្សេង​ទៀត រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នោះ បាន​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​រឹតត្បិត​ដាក់​អ្នក​សារព័ត៌មាន ព្រមទាំង​អ្នក​ផ្សេង​ទៀត​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល និង​បាន​ពង្រីក​សមត្ថភាព​របស់​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាមរយៈ​ប្រព័ន្ធ​តុលាការ។ របាយការណ៍​ដដែល​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ការ​បៀតបៀន សម្ពាធ​តាម​ទម្រង់​ផ្សេងៗ និង​អំពើ​ហិង្សា​កាន់តែ​ច្រើន ស្រប​ពេល​ដែល​មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស។ ករណី​នេះ​វា​ជា​ឧបសគ្គ​ជាក់លាក់​ដែល​បុគ្គលិក​សារព័ត៌មាន​ជា​ស្ត្រី​ជួប​ប្រទះ...

លោក ហ៊ុន សែន ផ្តល់​ថវិកា​៣៦​ម៉ឺន​ដុល្លារ​ទៅ​លោក ហ៊ុយ វណ្ណៈ ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​បន្ត​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៣៦​ម៉ឺន​ដុល្លារ​រយៈពេល ៣​ឆ្នាំ​ទៅ​ដល់​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ហ៊ុយ វណ្ណៈ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្រេច​ផ្តល់​ថវិកា​ដ៏​ច្រើន​លើសលប់​នេះ​បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​គ្រប់​ទិដ្ឋភាព និង​គ្រប់​ជ្រុងជ្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​ការ​លើក​កម្ពស់​គុណភាព​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​គុណតម្លៃ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។ លោក ហ៊ុយ វណ្ណៈ បញ្ជាក់​ថា លោក...

សង្គម​ស៊ីវិល​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រឿង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន នាំគ្នា​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឱ្យ​បាន​ឆាប់។ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ការ​ដាក់​លិខិត នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​បញ្ចប់​ការ​ពិនិត្យ​ពី​ក្រុម​បច្ចេកទេស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ប៉ុន្តែ​សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ​នៅ​មិន​ទាន់​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅឡើយ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​នោះ។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​លើកឡើង​ថា គោល​បំណង​សំខាន់​នៃ​ការ​ដាក់​លិខិត​នេះ...

CCIM៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហៅ​កាត់​ថា CCIM អះអាង​ថា សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ កាន់តែ​មាន​ភាព​អាប់អួរ និង​យ៉ាប់យ៉ឺន​ជាង​ឆ្នាំ​២០២០ ដែល​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ស្ដីពី​ការ​វាស់​ស្ទង់​សេរីភាព​សារព័ត៌មាន​នៅក្នុង​រាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន និង​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​រិះគន់​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច បាន​ប្រឈម​នឹង​ការ​គំរាមកំហែង ការ​បំភិតបំភ័យ​កាន់តែ​ខ្លាំង​ឡើងៗ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ។ ប្រភព​ដដែល​អះអាង​ថា បញ្ហា​ដែល​កាន់តែ​ព្រួយបារម្ភ​បន្ថែម​ទៀត​នោះ គឺ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១...

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល​ខាង​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០២២​នេះ

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២២ នៅ​ជា​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ល្អ​ជាង​ឆ្នាំ​មុន​ពីរ​លេខ ដោយ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល បើ​ទោះបីជា​ចំណាត់ថ្នាក់​នៅ​ឆ្នាំ​២០២២ នេះ បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ពីរ​កម្រិត​ក្តី។ ប្រភព​ដដែល​លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ក្នុង​នោះ​ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់...

អ្នក​កាសែត​ស្លាប់​ជាង ២០​នាក់​ក្នុង​សមរភូមិ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

អ្នក​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន និង​អ្នក​កាសែត​ថតរូប​សុទ្ធតែ​ជា​អ្នក​ដែល​ងាយ​គ្រោះថ្នាក់​ដល់​អាយុជីវិត បើ​ពួកគេ​ចុះ​ស្រង់​ព្រឹត្តិការណ៍​នៅ​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់។ សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន គឺជា​សមរភូមិ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ អ្នក​កាសែត​មាន​ភារកិច្ច​ផ្ទាល់​នៅ​ក្នុង​សមរភូមិ គឺ​ដូច​កងទ័ព​ផង​ដែរ។ គិត​មកដល់​ពេល​នេះ គឺ​ជិត ៧០​ថ្ងៃ​មក​ហើយ។ អាយុជីវិត​កងទ័ព​ទាំង​សងខាង​ស្លាប់​រាប់​ពាន់​នាក់ ខណៈ​ជនស៊ីវិល​ជាតិ​សាសន៍​អ៊ុយក្រែន ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​ស្លាប់​ជាង ៣​ពាន់​នាក់​មក​ហើយ។ សារព័ត៌មាន Interfax Ukraine បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយ​ធ្វើការ​កត់សម្គាល់​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន គឺ​មាន​ជាង ២០​នាក់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ហើយ​ជាពិសេស​អ្នក​កាសែត​ថតរូប​ដែល​ចូល​ថត​យក​ព្រឹត្តិការណ៍​ផ្ទាល់​នៅពេល​ពួកគេ​ចង់​បាន​រូបភាព​អំពី​ការ​ឆេះ​មន្ទីរពេទ្យ...

លោក ហ៊ុន ម៉ាណែត ថា​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

លោក ហ៊ុន ម៉ាណែត អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​អះអាង​ថា សារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដែល​ទាមទារ​ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​ស្ដីពី​សារព័ត៌មាន ដើម្បី​ទទួល​បាន​ទំនុកចិត្ត និង​ការ​គោរព​ស្រឡាញ់​ពី​សាធារណជន។ ថ្លែង​ជា​អធិបតីភាព​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា ដែល​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឪពុក​របស់​លោក លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​ត្រូវ​បំពេញ​ការងារ​ក្នុង​សេរីភាព​សារព័ត៌មាន ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​ច្បាប់​ស្ដីពី​សារព័ត៌មាន ក៏ដូចជា​ច្បាប់​នានា​របស់​ប្រទេស...

ក្រុម​អ្នក​សារព័ត៌មាន​ទាមទារ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»

ក្រុម​អ្នក​ធ្វើការ​លើក​កម្ពស់​ផ្នែក​សារព័ត៌មាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​អ៊ីនធឺណិត​ជាតិ» ដើម្បី​បើក​លំហ​សេរីភាព​អ្នក​សារព័ត៌មាន បន្ទាប់ពី​រក​ឃើញ​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ចំនួន ៨២% បង្ហាញ​ថា​ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព។ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា អ្នក​សារព័ត៌មាន ៨២% ដែល​បំពេញ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​អះអាង​ថា ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព ខណៈ​ចំនួន ៦០% ទៀត​ថា...

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​កំពុង​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព​និង​មិន​មាន​ការ​ភ័យខ្លាច

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ថា កម្ពុជា​កំពុង​បន្ត​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅតែ​រិះគន់​កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយ​ថា ការ​រិះគន់​នេះ​មាន​ស្តង់ដារ​ពីរ។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្វើឡើង​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​កម្ពុជា​អាច​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​សិទ្ធិ​នេះ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។...

Latest news

© 2021, ដេលី. All rights reserved.