ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេរីភាពសារព័ត៌មាន
ព័ត៌មានជាតិ
បុរសខ្លាំងប្ដេជ្ញាគាំពារសេរីភាពសារព័ត៌មានបន្ទាប់ពីបញ្ជាក្រសួងព័ត៌មានឱ្យបិទវិទ្យុ VOD
ឌឹ ខេមបូឌា ដេលី
-
May 4, 2023
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជានៅតែប្ដេជ្ញាចិត្តគាំពារសេរីភាពសារព័ត៌មាន បន្ទាប់ពីបានបញ្ជាទៅក្រសួងព័ត៌មាន ឲ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដែលជាវិទ្យុឯករាជ្យចុងក្រោយនៅកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ការប្ដេជ្ញារបស់បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា ធ្វើឡើងនាឱកាសអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣០ នៅថ្ងៃទី៣ ឧសភា នេះ ខណៈប្រទេសលោកសេរីបង្ហាញការព្រួយបារម្ភចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD។ ក្នុងសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានលើកទី៣០ នេះ លោក ហ៊ុន...
ព័ត៌មានជាតិ
សង្គមស៊ីវិលទាមទាររដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការវិទ្យុសំឡេងប្រជាធិបតេយ្យឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
May 3, 2023
អង្គការសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) បើកដំណើរឡើងវិញ ដើម្បីធានាថាសេរីភាពសារព័ត៌មាននៅកម្ពុជាមិនរងការគំរាមកំហែង និងរឹតត្បិត។ នៅក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំនៃទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើងថា ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានអនុគ្រោះឲ្យសកម្មជនគណបក្សប្រឆាំងដែលរងការចោទប្រកាន់ និងជាប់ឃុំខ្លួនក្នុងពន្ធនាគារជាបន្តបន្ទាប់ រហូតជួយអន្តរាគមន៍ឲ្យដោះលែងផងដែរ។ អ្នកស្រីថា ក្រៅពីអន្តរាគមន៍ហើយ រដ្ឋាភិបាលក៏បានផ្ដល់តួនាទី តំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដល់សកម្មជនបក្សប្រឆាំងទាំងនោះ...
ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវនិយាយការពិតដែលកើតមាននៅក្នុងសង្គម
ឌឹ ខេមបូឌា ដេលី
-
April 29, 2023
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា អ្នកសារព័ត៌មានមិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែត្រូវឈរនៅផ្លូវកណ្តាល និងនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គមប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីតួនាទី ភារកិច្ច និងសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានជាងនេះទៀត ក៏បង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មានផងដែរ។ លោក ខៀវ កាញារីទ្ធ អះអាងថា...
ព័ត៌មានជាតិ
អង្គការក្រៅរដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការទិវាសេរីភាពសារព័ត៌មានពិភពលោក
ឌឹ ខេមបូឌា ដេលី
-
April 26, 2023
ក្រុមអង្គការក្រៅរដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វីតធឺ និងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀត ចាប់ពីថ្ងៃទី២៤ មេសា តទៅ ដើម្បីត្រៀមអបអរសាទរខួបលើកទី៣០ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលំទូលាយឡើងវិញ។ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc) បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ មេសា នេះថា ក្រុមសង្គមស៊ីវិលនឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចូលរួមក្នុងឱកាសអបអរខួបលើកទី៣០ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី០៣ ខែឧសភា...
Idea Talk
IDEA TALK៖ ប្រសិទ្ធភាពនៃការទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ
ឌឹ ខេមបូឌា ដេលី
-
April 22, 2023
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពី៖ «ប្រសិទ្ធភាពនៃការទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ»។
ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ថាកម្ពុជាបានបើកសិទ្ធិបញ្ចេញមតិនិងសេរីភាពសារព័ត៌មានទូលំទូលាយ
ឌឹ ខេមបូឌា ដេលី
-
April 7, 2023
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា សព្វថ្ងៃនេះ កម្ពុជាមានទីភ្នាក់ងារព័ត៌មានបរទេសចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបមានចំនួន ៥១អង្គភាព ដែលបង្ហាញថាកម្ពុជាបានបើកឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានយ៉ាងទូលំទូលាយ។ លោក ខៀវ កាញារីទ្ធ លើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែមេសា នេះថា ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់ដែលបានរាប់បញ្ចូលអ្នកសារព័ត៌មានជាក្រុមអាទិភាពនៅអំឡុងពេលយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ដោយទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ប្រកាសមិនឱ្យសារព័ត៌មានដែលមានមតិផ្ទុយរដ្ឋាភិបាលដំណើរការនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
April 5, 2023
បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា ប្រកាសហាមមិនឲ្យសារព័ត៌មានដែលមានមតិផ្ទុយរដ្ឋាភិបាល ដំណើរការនៅកម្ពុជាឡើយ ដោយលោកចោទថាជាសារព័ត៌មានអាក្រក់ និងទុច្ចរិត។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ មេសា លោក ហ៊ុន សែន ប្រកាសថាមនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវដកអាជ្ញាប័ណ្ណ ប៉ុន្តែមិនបាននិយាយអំពីសារព័ត៌មានជាច្រើនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា។ ក្រៅពីលើកឡើងដូច្នេះហើយ បុរសខ្លាំងរូបនេះបានអំពាវនាវឲ្យពលរដ្ឋកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីសារព័ត៌មានដែលលោក ហ៊ុន សែន ចាត់ទុកថាប្រព្រឹត្តខុស ហើយត្រូវបានលោកលុប ឬដកអាជ្ញាប័ណ្ណចោលទៀត។ លោក ហ៊ុន សែន ចាត់ទុកសារព័ត៌មានដែលហ៊ាននិយាយការពិត និងមានមតិផ្ទុយ...
ព័ត៌មានជាតិ
សកម្មជនសង្គមដាក់ញត្តិទៅក្រសួងព័ត៌មានស្នើសុំឱ្យផ្ដល់អាជ្ញាប័ណ្ណដល់ VOD ឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
April 2, 2023
សកម្មជនសង្គមជាច្រើននាក់ យកញត្តិទៅដាក់ជូនក្រសួងព័ត៌មាន ដើម្បីស្នើសុំឱ្យផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី ឡើងវិញ បន្ទាប់ពីអង្គភាពសារព័ត៌មានមួយនេះត្រូវបានរដ្ឋាភិបាលបិទលែងឱ្យដំណើរការកាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ។ យុវជនសង្គមជាង ១០នាក់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងព័ត៌មាន ដើម្បីស្នើសុំឱ្យក្រសួងផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មាន វីអូឌី ឡើងវិញ ដើម្បីជួយផ្តល់ព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានទៅកាន់រដ្ឋាភិបាល និងផ្តល់ការផ្សព្វផ្សាយរបស់រដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋផងដែរ។ ក្រុមយុវជនសង្គមខាងលើលើកឡើងថា អង្គភាពសារព័ត៌មាន វីអូឌី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតជូនរដ្ឋាភិបាលពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយកាន់តែសំខាន់ទៀតនោះ កម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជាតិនៅអាណត្តិទី៧ របស់ខ្លួនថែមទៀត ដូច្នេះដើម្បីធានានូវសេរីភាពបញ្ចេញមតិ...
ព័ត៌មានជាតិ
ក្រសួងព័ត៌មានព្រមានចាត់វិធានការច្បាប់លើអង្គភាពសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា
ឌឹ ខេមបូឌា ដេលី
-
March 22, 2023
ក្រសួងព័ត៌មាន ព្រមានចាត់វិធានការច្បាប់លើសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) ប្រសិនបើអង្គភាពសារព័ត៌មានមួយនេះមិនធ្វើការកែតម្រូវឡើងវិញទេនោះ បន្ទាប់ពីសារព័ត៌មានមួយនេះបានចុះផ្សាយទាក់ទិននឹងការលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានចំនួន៣ ពីសំណាក់ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនព័ត៌មានទៅកាន់អង្គភាពសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា ការសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានទាំង៣ នោះ គឺផ្អែកលើការប្រមូលព័ត៌មានពិតពីភាគីពាក់ព័ន្ធ មិនមែនដោយសារតែអង្គភាពសារព័ត៌មានទាំងនោះបានរាយការណ៍នូវព័ត៌មានដែលប៉ះពាល់ដល់តួនាទីរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា ជុំវិញជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ដូចការចុះផ្សាយរបស់ ខេមបូចា នោះឡើយ។ ប្រភពដដែលលើកឡើងថា ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស...
ព័ត៌មានជាតិ
ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន៣ក្នុងថ្ងៃតែមួយពាក់ព័ន្ធក្រមសីលធម៌វិជ្ជាជីវៈ
ឌឹ ខេមបូឌា ដេលី
-
March 18, 2023
ក្រសួងព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានចំនួន៣ ក្នុងថ្ងៃតែមួយ ក្រោមហេតុផលថា អង្គភាពសារព័ត៌មានទាំងនោះបានប្រព្រឹត្តកំហុសដោយគឃ្លើនខាងក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងកន្លងមក។ អង្គភាពសារព័ត៌មានចំនួនបីនោះរួមមាន អង្គភាពសារព័ត៌មានកម្ពុជា-អាស៊ាន អង្គភាពសារព័ត៌មានដំណឹងក្នុងស្រុក និងអង្គភាពសារព័ត៌មានរស្មីកំពង់ចាម។ ការលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានខាងលើនេះ ស្របពេលដែលគេមើលឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងធ្លាក់ចុះធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋាភិបាលបានបោសសម្អាតសារព័ត៌មានឯករាជ្យនៅកម្ពុជាជាបន្តបន្ទាប់សព្វថ្ងៃនេះ។ កាលពីចុងឆ្នាំ២០២២ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនស្ដីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជាថា សេរីភាពសារព័ត៌មាននៅកម្ពុជាគ្មានភាពប្រសើរឡើងនោះទេ គឺមានតែវិវឌ្ឍទៅរកស្ថានភាពអាក្រក់ទៅៗ ហើយថាហានិភ័យដែលអ្នកសារព័ត៌មានកម្ពុជាកំពុងប្រឈមនោះ គឺការភ័យខ្លាចចំពោះបញ្ហាផ្លូវច្បាប់ដែលរដ្ឋាភិបាលប្រើដើម្បីគាបសង្កត់ពួកគេសព្វថ្ងៃនេះ។ របាយការណ៍ដដែលលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជាតែងតែរងនូវការបំភិតបំភ័យ និងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលកម្ពុជាជាប់ជានិច្ច ដូចជាការហាមឃាត់អ្នកកាសែតមិនឲ្យថតសកម្មភាពដែលអាជ្ញាធរបានរារាំង ជាដើម។...
1
...
7
8
9
...
13
Page 8 of 13
Latest news
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
អ្នកវិភាគនិយាយថា ការទទួលស្គាល់កំហុសនៃមេដឹកនាំ ជាការទទួលខុសត្រូវ
June 12, 2026
ក្រុមភ្នាក់ងារ ធនាគារពិភពលោក រាយការណ៍ថា ចំណូលធ្លាក់ចុះ GDP ទាបដោយប្រការមួយចំនួន
June 10, 2026
© 2021,
ដេលី
. All rights reserved.