28.4 C
Phnom Penh

TAG

ស៊ី ជីនពីង (Xi Jingping)

ផែនការ​សន្តិភាព​១២​ចំណុច​របស់​ចិន​សម្រាប់​រុស្ស៊ី-អ៊ុយក្រែន​ទំនង​មិន​អាច​ដំណើរការ​បាន​ទេ

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ថ្ងៃ​នោះ​ចិន​បាន​បញ្ចេញ​ផែនការ​សន្តិភាព ១២​ចំណុច ដើម្បី​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នៅ​ពេល​ដែល​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កំពុងតែ​ប្រជុំ ហើយ​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​របស់​ចិន ទោះជា​ត្រូវ​បាន​ទម្លាយ​តាមរយៈ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ តែ​ពុំ​បាន​លម្អិត​ត្រង់​ចំណុច​ណា​មួយ​នោះ​ទេ។ ក្នុង ១២​ចំណុច​នេះ គេ​រក​ឃើញ​យ៉ាងហោចណាស់ ២​ចំណុច​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង ព្រោះតែ​ចិន​ពុំ​បាន​លម្អិត​អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​អ៊ុយក្រែន រួម​នឹង​ការ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ទាំងស្រុង​ចេញពី​អ៊ុយក្រែន។ ចំណុច​ដែល​នាំ​ឲ្យ​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ផែនការ​សន្តិភាព​របស់​ចិន​នេះ​ថា​ជា​ការ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឱ្យ​រុស្ស៊ី គឺ​នៅ​ត្រង់​ចំណុច​ដែល​លោក បៃដិន អះអាង​ថា ការ​មិន​បញ្ជាក់​អំពី​រុស្ស៊ី​ត្រូវ​ដក​ទ័ព​ចេញពី​អ៊ុយក្រែន...

ចិន​សច្ចា​ជួយ​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន​និង​រុស្ស៊ី

ពី​ទីក្រុង​ប៉េកាំង ឯណោះ​វិញ ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ចិន​ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​នៃ​វិបត្តិ​នៅ​អ៊ុយក្រែន ដោយ​នៅតែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ចង់​ឱ្យ​មាន​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ឡើងវិញ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ថា «ខ្លឹមសារ​សំខាន់​គឺ​ការ​អំពាវនាវ​ដើម្បី​ស្វែងរក​សន្តិភាព លើក​កម្ពស់​ការ​សន្ទនា និង​លើក​កម្ពស់​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន»។ ស្ត្រី​អ្នក​នាំពាក្យ​ចិន​រូប​នេះ​បាន​និយាយ​ថា ចិន​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​វិបត្តិ​អ៊ុយក្រែន បើ​ទោះបី​សហរដ្ឋ​អាមេរិក​បន្ត​ចោទ​ថា ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ...

លោក បៃដិន ថា​គ្មាន​ហេតុផល​ដែល​អាមេរិក​ត្រូវ​សង​ជំងឺចិត្ត​ចិន​រឿង​បាញ់​បាឡុង​នោះ​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អះអាង​ថា ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន វា​គ្មាន​អ្វី​ដែល​អាមេរិក​ឈឺក្បាល​ដើម្បី​សង​ជំងឺចិត្ត​ទៅ​ចិន​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សុំទោស​ចិន​នោះ​ដែរ ហើយ​ការពិត ប្រទេស​ចិន​ត្រូវតែ​ដឹង​ថា​មាន​កំហុស ព្រោះតែ​បាឡុង​របស់​ប្រទេស​នោះ​រំលោភ​លើ​ដែនអាកាស​របស់​អាមេរិក។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខាងមុខ​សេតវិមាន លោក បៃដិន បាន​ពន្យល់​ថា មិន​ថា​ឡើយ​បាឡុង​ចិន​នោះ​ទេ​ដែល​ត្រូវ​បាញ់​កម្ទេច បាឡុង​ប្រទេស​ណា​ក៏ដោយ ឬ​ឧបករណ៍​ណា​ក៏ដោយ ឲ្យ​តែ​ហោះ​ចូល​ដែនអាកាស​អាមេរិក គឺ​ត្រូវតែ​បាញ់​ទម្លាក់។ លោក បៃដិន ពន្យល់​ថា បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​នេះ ទោះបី​ចិន​អះអាង​ថា​ជា​បាឡុង​ស៊ីវិល...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​មិន​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ និង​មេដឹកនាំ​អាស៊ាន​ខ្លះ​នោះ​ទេ

បុរស​ម្នាក់​ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ បាន​ថ្លែង​ប្រាប់​ពិភពលោក​ថា លោក​ខ្វល់​ជា​ខ្លាំង​អំពី​មហិច្ឆតា​របស់​ចិន ដែល​នៅតែ​បំពាន់​ដែនទឹក​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថា​ចិន​មិន​បាន​បោះបង់​ចោល​គំនិត និង​សកម្មភាព​អនុត្តរភាព​នោះ​ទេ។ លោក Ferdinand Marcos Jr បាន​ថ្លែង​វាយប្រហារ​ចិន​ដូចនេះ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ។ តែ​យ៉ាងណា លោក​មាន​ជំនឿ​ថា នឹង​មិន​មាន​ដំណោះស្រាយ​ដោយ​កម្លាំង​ទ័ព​នោះ​ទេ​នូវ​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន ក្នុង​ករណី​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ថ្លែង​បន្ត​ថា ដោយសារតែ​រឿង​នេះ​នាំ​ឱ្យ​លោក​ខ្វល់ខ្វាយ​ជា​ខ្លាំង។ តាម​ការ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei...

ចិន​បន្ត​លាក់​ទិន្នន័យ​អ្នក​ឆ្លង​កូវីដ ខណៈ​អ្នក​ឆ្លង​ហក់​ឡើង​២៥០​លាន​នាក់​អំឡុង​តែ​២០​ថ្ងៃ

នៅ​ទីបំផុត រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នៅ​បន្ត​លាក់​ទិន្នន័យ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន India Today បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ធ្នូ បាន​ឱ្យ​ដឹង​ថា សឹង​ទូទាំង​ប្រទេស​ចិន​បាន​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ។ បើ​តាម​ប្រភព​ដដែល​នេះ អំឡុង​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ទៅ ២៥០​លាន​នាក់ ខណៈ​ប្រទេស​ធំ​នេះ​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់។ យ៉ាងណា បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters គណៈកម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​ហក់​ឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ។ តែ​ប្រភព​របស់ Reuters ថា​គណៈកម្មការ​នេះ​មិន​បាន​ប្រកាស​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​នោះ​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​នៅ​បណ្ដា​ក្រុង​ធំៗ រួម​ទាំង​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់...

របប​កុម្មុយនីស្ត​ចិន​ចាប់ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ការ​រាំង​ខ្ទប់​កូវីដ​ក្រោម​សម្ពាធ​របស់​បាតុករ

នៅ​ទីបំផុត របប​កុម្មុយនីស្ត​ផ្ដាច់ការ​ប្រទេស​ចិន សម្រេច​យល់ព្រម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​វិធានការ​រាំង​ខ្ទប់​កូវីដ-១៩ នៅ​បណ្ដា​ក្រុង-ខេត្ត​ដែល​ផ្ទុះ​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ ក្រោម​សម្ពាធ​របស់​បាតុករ​រាប់​ម៉ឺន​នាក់​ផ្ទុះ​បាតុកម្ម​ប្រឆាំង​គោល​នយោបាយ​កូវីដ​សូន្យ​ដែល​ដាក់​ទិស​ដោយ​ប្រធានាធិបតី ស៊ី ជីនពីង។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ ថា រដ្ឋអំណាច​នៅ​បណ្ដា​ក្រុង-ខេត្ត​ដែល​ផ្ទុះ​កូវីដ​បាន​សម្រេច​បន្ថយ​ការ​បិទ​ខ្ទប់ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ខ្លះ ហើយ​ទៅ​កាន់​ទីផ្សារ​បាន​ទៀត​ផង។ តាម​ប្រភព​ដដែល​នេះ នៅ​ក្រុង Shanghai ខេត្ត Guangzhou និង​ក្រុង​ប៉េកាំង នៅ​តំបន់​ស៊ីជាំង និង​តំបន់​ផ្សេងៗ​ទៀត រដ្ឋអំណាច​ចិន​បាន​លើក​របាំង​តាម​ផ្លូវ និង​បើក​ឲ្យ​មាន​ការ​ធ្វើ​ចរាចរ​ឡើងវិញ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្នា​ទេ។...

អត្ថាធិប្បាយ៖ យុវជន​ចិន​បង្ហាញ​ឆន្ទៈ​ចង់​បាន​សេរីភាព​ដោយ​មិន​ចង់​រស់​ក្នុង​របប​កុម្មុយនីស្ត​ផ្ដាច់ការ

ទោះបី​អាជ្ញាធរ​នៅ​តំបន់​ផ្សេងៗ​ចាប់​បាតុករ និង​ចាប់​ពង្រត់​មនុស្ស​រាប់​រយ​នាក់​បាន​ដោយ​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន តែ​សារព័ត៌មាន​មួយ​នៃ​ប្រទេស​ជប៉ុន Asia Times បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា យុវជន​ចិន​បាន​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ គឺ​មិន​ចង់​រស់នៅ​ក្រោម​របប​កុម្មុយនីស្ត​ផ្ដាច់ការ​នោះ​ទេ។ ដូច្នេះ​ការ​ងើប​ឡើង​ប្រឆាំង​នឹង​វិធានការ​កូវីដ-១៩ ដែល​ទម្លាក់​ដោយ​បក្ស​កុម្មុយនីស្ត​ចិន និង​លោក ស៊ី ជីនពីង វា​ពិត​ណាស់​ជា​ឧបករណ៍​មួយ​ដែល​នាំ​ឲ្យ​យុវជន​ចិន​ផ្ទុះ​បាតុកម្ម​រយៈពេល ៥​ថ្ងៃ​មក​នេះ។ អំឡុង​នៃ​បាតុកម្ម​ប្រាំ​ថ្ងៃ​មក​នេះ យុវជន​ចិន​បាន​ផ្ញើ​សារ​យ៉ាង​សម្បើម​ទៅ​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន ហើយ​សារ​របស់​ពួកគេ​បាន​ទាមទារ​ដោះដូរ​របប​ដឹកនាំ គឺ​រំលាយ​បក្ស​កុម្មុយនីស្ត​ចិន ហើយ​ទាមទារ​ឱ្យ​លោក ស៊ី ជីនពីង ចុះ​ចេញពី​តំណែង​ទៀត​ផង។ យុវជន​ភាគច្រើន​បាន​ចេញ​ដើរ​តាម​ដងផ្លូវ និង​ខ្លះ​ទៀត​ប្រមូលផ្ដុំ​គ្នា​នៅ​ទី​សាធារណៈ ខ្លះ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ...

ពលរដ្ឋ​ចិន​ខឹងសម្បា​នឹង​ប្រធានាធិបតី ស៊ី ជីនពីង រឿង​ផែនការ​គ្មាន​កូវីដ​រហូត​ទាមទារ​ឱ្យ​ចេញពី​តំណែង

បាតុករ​ចិន កំពុង​ទាមទារ​ឱ្យ​លោក ស៊ី ជីនពីង ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត​ករណី​ប្រឆាំង​នឹង​វិធានការ​កូវីដ​សូន្យ​នៅ​ប្រទេស​ចិន ៥​ថ្ងៃ​មក​ហើយ ខណៈ​ពលរដ្ឋ​រាប់​ពាន់​នាក់ ទាំង​យុវជន និស្សិត កម្មករ អាជីវករ មេផ្ទះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រហូត​ទាមទារ​ឲ្យ​លោក ស៊ី ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត។ រូបភាព និង​វីដេអូ​ដែល​បាន​បញ្ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លោក​សេរី មាន​ដូចជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ទូទាំង​ពិភពលោក ដោយ​ឃើញ​ប្រជាជន​ចិន​ប្រមូលផ្ដុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋអំណាច និង​របប​កុម្មុយនីស្ត...

ចិន​យល់ព្រម​បញ្ជូន​សារ​ប្រាប់​សមមិត្ត ពូទីន ឱ្យ​បញ្ឈប់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ

ក្រោយពី​បិទ​បញ្ចប់​ជំនួប​កំពូល​ទ្វេភាគី​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា រវាង​លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង នៅ​ឯ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី មុន​ពេល​ដែល​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស G-20 ត្រូវ​ចាប់ផ្តើម អ្នក​សារព័ត៌មាន​បាន​ធ្វើ​កត់ត្រា​ទុក​ភ្លាមៗ​នូវ​ពាក្យ​សម្ដី​របស់​លោក ស៊ី ដែល​យល់ព្រម​បញ្ជូន​សារ​ប្រាប់​ទៅ​សមមិត្ត វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ឱ្យ​បញ្ឈប់​ការ​គំរាម​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន។ បើ​តាម​ដំណឹង​ពី​សេតវិមាន​នៃ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា គឺ​លោក ចូ...

ទស្សនៈ៖ រូបភាព​នៃ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស

មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២២ តុលា បាន​បន្សល់​ទុក​នូវ​រូបភាព​អាក្រក់​មួយ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​នៅ​អាស៊ី គឺ​ការ​បែកបាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស។ អ្នក​សង្កេតការណ៍​ជាច្រើន​បាន​មើល​ឃើញ​រូបភាព​នៃ​ការ​បែកបាក់​មេដឹកនាំ​កំពូលៗ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ដែល​មហាសន្និបាត​បក្ស​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​តែងតាំង​មេដឹកនាំ​មួយ​ចំនួន​ឱ្យ​ឡើង​ដល់​កម្រិត​កំពូល​បំផុត​ក្នុង​បក្ស តែ​បែរ​ជា​មេដឹកនាំ​កំពូលៗ​បក្ស​ស្រាប់​ទៅ​ហើយ គឺ​យ៉ាងតិច​ចំនួន ៣​រូប​ត្រូវ​បាន​ទម្លាក់​ឋានៈ និង​មុខនាទី ដែល​ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី លី ឃឺជាំង ដែល​បុរស​នេះ​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​អាច​នឹង​ស្នង​តំណែង​ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ពី​លោក ស៊ី ជីនពីង។ រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​នោះ គឺ​ការ​ទម្លាយ​រូបភាព​វីដេអូ​មួយ​បាន​ឃើញ​ក្រុម​មន្ត្រី​មហាសន្និបាត​ក្រៀក​ស្មា​អតីត​ប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែល​ជា​ប្រធានាធិបតី​មុន​អាណត្តិ​លោក ស៊ី ជីនពីង...

Latest news

© 2021, ដេលី. All rights reserved.