31 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក

បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ។ បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ បាន​ឱ្យ​ដឹង​ថា ការ​ចូលរួម​របស់​លោក​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ត្រូវ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក និង​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋ​អាមេរិក។ លោក...

ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤​ម៉ោង​អំពី​បញ្ហា​វិបត្តិ​ជាប់​គាំង​នយោបាយ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឱកាស​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ត្រូវ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា ក្នុង​ឱកាស​ដែល​លោក និង​សហការី​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បងប្រុស​បង្កើត​ទី​ពីរ​របស់​លោក​នាយករដ្ឋមន្ត្រី...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​បាន​ការ​អភិវឌ្ឍ ឬ​អស្ថិរភាព​សង្គម?

ខណៈ​លោក ហ៊ុន សែន តែង​អះអាង​ថា​ខ្លួន​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​ក្រីក្រ​បំផុត​ក្នុង​លោក។ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន អួតអាង​ថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​សង្គម លោក​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​អម​ទៅ​ដោយ​មន្ត្រី​ពុករលួយ មន្ត្រី​បែប​ជើងកាង និង​ក្រុម​ឧត្តមសេនីយ៍​ដៃ​ឆៅ​ជាច្រើន​រូប។ តើ​ហេតុ​អ្វី​បាន​ជា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ឈ្មោះ​កាន់តែ​អាក្រក់​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ? លោក ហ៊ុន សែន តែងតែ​ឃោសនា​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ការ​ប្ដេជ្ញា​ការពារ​ស្ថិរភាព​សង្គម។ ចំពោះ​ការ​អភិវឌ្ឍ​សង្គម...

រដ្ឋាភិបាល​ផ្តល់​ដី ១​ពាន់​ហិកតារ​នៅ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើសុំ​កាត់​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ ចំនួន ១​ពាន់​ហិកតារ ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ ខណៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់ និង​ការ​បាត់បង់​សត្វ​ព្រៃ​នៅ​តំបន់​នេះ។ លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​មាន​ការ​ដោះដូរ​ដី​ចំនួន ៣០០​ហិកតារ នៅ​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ និង​ដី ៥០០​ហិកតារ​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន «ខ្មែរ ហ្វ្រេស...

អ្នក​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​ទេ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ព្រមាន​ថា លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា និង​ជម្រះ​ការ​សង្ស័យ​ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ឧសភា ថា នៅ​ពេល​លោក កឹម សុខា នៅតែ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ...

តើ​លោក ហ៊ុន ណេង ជា​នរណា?

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច? លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។...

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​សំខាន់ៗ​បី​ជាមួយ​ឥណ្ឌូនេស៊ី និង​ថៃ ក្នុង​ឆ្នាំ​២០២២​នេះ

កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​បី​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២២ នេះ ដើម្បី​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន។ កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ព្រមទាំង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G20 និង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​នៅ​ចំពោះ​មុខ និង​រក្សា​និរន្តរភាព​ដោយ​ស្មារតី​រួបរួម​រឹងមាំ ក្រោម​បាវចនា...

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ខាងមុខ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា...

លោក កឹម សុខា៖ រដ្ឋាភិបាល​ហ្វាំងឡង់​កំពុង​តាមដាន​សំណុំរឿង​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​បរទេស

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា រដ្ឋាភិបាល​ហ្វាំងឡង់ កំពុង​តាមដាន​អំពី​ការ​ចាប់​ឃុំ​ខ្លួន និង​សវនាការ​ក្នុង​សំណុំរឿង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​អំពី​បទ​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​បរទេស​ខ្លះ ដែល​កំពុង​មាន​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​កម្ពុជា​បច្ចុប្បន្ន​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ហ្វាំងឡង់ លោក Jyri Järviaho នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក...

លោក ហ៊ុន ណេង បងប្រុស​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង

លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា និង​ជា​បងប្រុស​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង នៅ​វេលា​ម៉ោង ៦ និង ២៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន ជា ក្មួយប្រុស​របស់​លោក ហ៊ុន ណេង ប្រាប់​បណ្ដាញ​ព័ត៌មាន...

Latest news