31 C
Phnom Penh

លោក ហ៊ុន ណេង បងប្រុស​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា និង​ជា​បងប្រុស​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង នៅ​វេលា​ម៉ោង ៦ និង ២៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន ជា ក្មួយប្រុស​របស់​លោក ហ៊ុន ណេង ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News ថា លោក ហ៊ុន ណេង បាន​ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។

លោក​ថា សព​របស់​លោក ហ៊ុន ណេង នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។ ហើយ​នៅ​ថ្ងៃ​ចន្ទ ៩ កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ សព​លោក ហ៊ុន ណេង នឹង​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរីរតនៈ ភ្នំ​ប្រុស ភូមិ​ត្រពាំងចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

គេ​សង្កេត​ឃើញ​បណ្ដាញ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ានី និង​លោកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនប្រុស​ស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ត្រូវជា​ក្មួយ​របស់​លោក ហ៊ុន ណេង បាន​ប្ដូរ​រូបភាព​ប្រូហ្វាល់ (Profile) របស់​ខ្លួន​ទៅជា​រូបភាព​ងងឹត​មួយ ដែល​ទំនង​ជា​ការ​បង្ហាញ​ពី​អារម្មណ៍​ក្រៀមក្រំ ឬ​កាន់​ទុក្ខ​ទៅកាន់​នរណា​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​នា​យប់​ថ្ងៃ​ទី​៥ ខែ​ឧសភា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស