31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2478 POSTS
0 COMMENTS

សហរដ្ឋអាមេរិកថា សេរីភាពសារព័ត៌មានគឺជាគោលការណ៍ស្នូលក្នុងសង្គមប្រជាធិបតេយ្យ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១ខែមីនានេះថា សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់។ សរសេរនៅលើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកនៅថ្ងៃនេះ សហរដ្ឋអាមេរិកអះអាងថា អ្នកសារព័ត៌មានគួរតែអាចធ្វើសេចក្តីរាយការណ៍ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬបណ្តេញចេញពីប្រទេស។ លើសពីនេះ អ្នកសារព័ត៌មានគួរតែអាចចូលរួមបាននៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីពវិជ្ជាជីវៈមួយនេះ ដោយគ្មានការរារាំងឬ ឧបសគ្គផងដែរ។  នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សូធឿត  បានប្រាប់សាព័ត៌មាន The Cambodia Dialy ថា លោក គាំទ្រទៅលើអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើង។ លោកបន្តថា...

លោក សម រង្ស៊ី ហៅការផ្តន្ទាទោសលោក និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនថាជាសញ្ញាភ័យខ្លាចរបស់លោក ហ៊ុន សែន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានហៅការសម្រេចរបស់តុលាការក្រុងភ្នំពេញ ជុំវិញការប្រកាសសាលក្រមផ្តន្ទាទោសលោក និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនឱ្យជាប់ពន្ធនាគារជាង២០ ឆ្នាំ ថាជាសញ្ញានៃការភ័យខ្លាចរបស់លោកហ៊ុន សែន ។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ខែមីនានេះ លោក សម រង្ស៊ី អះអាងថា ទីបំផុតតុលាការអាយ៉ងនៅទីក្រុងភ្នំពេញ បានកាត់ទោសលោក ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ លើសពីនេះ តុលាការក៏ប្រកាសដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យផងដែរ ពោលគឺសិទ្ធិនយោបាយត្រូវបានហាមឃាត់។ លោកបន្តថា សាលក្រមនេះគឺជារឿងគួរឱ្យអស់សំណើច ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោក...

អ្នកវិភាគថា លោក ហ៊ុន សែន បំបាក់មុខចិន ព្រមទាំងមើលងាយអាយុជីវិតរបស់ពលរដ្ឋខ្លួនឯង

ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ករណីលោក ហ៊ុន សែន ត្រៀមចាក់វ៉ាក់សាំងអង់គ្លេស ហើយទាត់ចោលវ៉ាក់សាំងចិននេះ មានន័យយ៉ាងច្បាស់ណាស់ថា លោក ហ៊ុន សែន កំពុងបំបាក់មុខចិនផង និងជាទង្វើមើលងាយអាយុជីវិតរបស់ពលរដ្ឋខ្មែរផង។ អ្នកវិភាគនយោបាយសង្គម និងជា អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការត្រៀមចាក់វ៉ាក់សាំងរបស់អង់គ្លេស...

មន្ត្រីសង្គមស៊ីវិលថា មានអំណាចធំៗទាំង៤ ទើបអាចដឹកនាំសង្គមបានល្អ

អ្នកឃ្លាំមើលសិទ្ធិការងារនៅក្នុងសុ្រកព្រមានថា ដើម្បីឲ្យសង្គមមួយមានប្រជាធិតេយ្យពេញលេញ គឺត្រូវដឹកនាំដោយអំណាច៤ធំៗ ទី១គឺ អំណាចនីតិបញ្ញត្តិ ទី២ អំណាចនីតិប្រតិបត្តិ ទី៣ អំណាចតុលាការ ហើយទី៤ គឺអំណាចសារព័ត៌មាន។ មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អំណាចសារព័ត៌មាននៅក្នុងសង្គមដែលមានសេរីភាពពេញលេញ ពួកគេបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ និងពលរដ្ឋដើម្បីឆ្លុះបញ្ជាំងពីទង្វើរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តក្នុងតួនាទីរបស់ខ្លួន ដើម្បីឲ្យម្ចាស់ឆ្នោតបានដឹងកាន់តែច្បាស់ពីសកម្មភាពរបស់ពួកគេដែលមានភាពងាយស្រួលសម្រាប់ម្ចាស់ប្រទេសជ្រើសរើសអ្នកដឹកនាំក្នុងពេលបោះឆ្នោត។ លោក...

អ្នកវិភាគថា នាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកអនុក្រឹត្យមានតម្លៃ ជាងច្បាប់កំពូលរបស់ជាតិ

អ្នកឃ្លាំមើលសង្គម លើកឡើងថា ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យគ្រប់គ្រងដឹកនាំដោយនីតិរដ្ឋ មិនមែនដោយក្រឹត្យ និងអនុក្រឹត្យនោះទេ។ ពួកគេថា អំណាចផ្តាច់ការពង្រីកឥទ្ធិពលនៅទីណា អំណាចរបស់ច្បាប់ នឹងថមថយប្រសិទ្ធិភាពការអនុវត្តនៅទីនោះជាមិនខាន។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា របបណាដែលប្រើប្រាស់អំណាចរដ្ឋដើម្បីបង្ក្រាប និងដាក់ទណ្ឌកម្មលើ ពលរដ្ឋមិនឲ្យប្រើប្រាស់សិទ្ធិសេរីភាពដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ របបនោះគឺធ្វើសង្គ្រាមប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង។ លោក អះអាងថា អនុក្រឹត្យដែលចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជាស្តីពីការកំណត់អំពើល្មើសទៅនឹងវិធានការចត្តាឡីស័កដែលមិនបានយោងទៅលើច្បាប់ណាមួយដែលបានចែងអំពីបទ...

ក្រសួងសុខាភិបាល រកឃើញជនជាតិចិន៥នាក់ទៀតរស់នៅក្រុងព្រះសីហនុ ឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន៣៥នាក់

ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះបិទទីតាំងធ្វើពាណិជ្ជកម្ម ក៏ដូចជាគ្រឹះស្ថានសិក្សាអប់រំ រាប់សិបកន្លែងក្នុងមូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ខណៈក្រសួងសុខាភិបាល បានបន្តរកឃើញជនជាតិចិន ដែលចូលមកធ្វើការ និងរស់នៅក្នុងក្រុងព្រះសីហនុ បានបន្តឆ្លងជំងឺកូវីដ-១៩ ស្ទើរជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥នាក់បន្ថែមទៀត ហើយនៅក្នុងចំណោមអ្នកវិជ្ជមានមេរោគកូវីដថ្មីនេះ គឺមានជនជាតិចិន ចំនួន០៥នាក់ ចូលមកធ្វើការ និងរស់នៅក្នុងក្រុងព្រះសីហនុ។ អភិបាលខេត្តព្រះសីហនុ...

IDEA TALK៖ ការវាយលុកមេរោគ និងលទ្ធិចិនក្នុងសហគមន៍អាស៊ាន

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីអំពី៖ តើការវាយលុកមេរោគ និងលទ្ធិចិនក្នុងសហគមន៍អាស៊ាននឹងធ្វើឱ្យបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះជួបវិបត្តិអ្វីខ្លះ?

បើកម្ពុជាធ្លាក់ក្នុងភាពអាសន្ន ក្រោមប្រព័ន្ធត្រួតពិនិត្យសេរីភាពអ៊ិនធឺណេតមែន វាគឺជាការគំរាមធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល

កម្ពុជា កំពុងធ្លាក់ក្នុងការគ្រប់គ្រងបែបផ្ដាច់ការហើយ។ នៅពេលនេះ សេរីភាពបញ្ចេញមតិនៅកម្ពុជា ប្រៀបបាននឹងក្រុមកីឡាបាល់ទាត់គឺត្រូវតែគោរពវិន័យក្នុងការប្រកួត បើក្រុមណាមួយ បំពានគឺត្រូវផាកពិន័យឬមានទោស។ យ៉ាងណាមិញ សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងត្រូវបានរៀបចំអោយស្ថិតនៅក្នុង ប្រព័ន្ធត្រួតពិនិត្យតែមួយ ដែលគេហៅថា Internet gate way។ Internet gate way គឺជាការវាយប្រហារប្រព័ន្ធអ៊ិនធឺណេតនៃប្រទេសមួយដែលមានលទិ្ធប្រជាធិបតេយ្យដើរជិតដល់សេចក្ដីស្លាប់ទៅហើយ។ នេះជាការ វាចារណកថា របស់ សារព័ត៌មានអាមេរិក The...

អ្នកវិភាគថា ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺបណ្តាលមកពីលោក ហ៊ុន សែន

អ្នកតស៊ូមតិ ប្រតិកម្មថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺបណ្តាលមកពីលោក ហ៊ុន សែន ទាំងស្រុង ពីព្រោះ នាយករដ្ឋមន្ត្រីកម្ពុជាចង់បានលុយរបស់បរទេជាជាង គិតសុខទុក្ខ និងអាយុជីវិតរបស់ពលរដ្ឋខ្លួន។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ កុម្ភៈ នេះថា វិធានការបឋមនានា ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា ពិតជាមិនខុសនោះទេ ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពទប់ស្កាត់កូវីដ១៩ គឺទាល់លោក...

រដ្ឋាភិបាលកម្ពុជាថា នឹងមិនលើកលែងចំពោះអ្នកដែលមិនសហការក្នុងការទប់សា្កត់ជំងឺកូវីដ១៩ជាដាច់ខាត

រដ្ឋាភិបាលកម្ពុជា ព្រមានថា នឹងបណ្តេញជនបរទេសចេញពីកម្ពុជា និងដាក់ពិន័យធ្ងន់ធ្ងរលើពលរដ្ឋខ្មែរដោយគ្មានការលើកលែងប្រសិនបើពួកគេមិនព្រមសហការជាមួយរដ្ឋាភិបាលចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ការព្រមាននេះ ធ្វើឡើងបានពីការស្នើសុំការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀតរបស់គណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅលើអ្នកដែលមិនសហការ ឬល្មើសទៅនឹងសេចក្តីណែរនាំនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសទប់ស្កាត់ការរីករាលដាល ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ កាលពីពេលថ្មីៗនេះ។ ទីស្តីការគណរដ្ឋមន្ត្រី បានចេញលិខិត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមឲ្យអនុវត្តវិធានការច្បាប់បន្ថែមចំពោះ បុគ្គល និងទីតាំងដែលមិនសហការនៅវិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ ព្រឹត្តការណសហគមន៍ ២០កុម្ភៈ ដែលកំពុងផ្ទុះសារជាថ្មី និងមានល្បឿនលឿនក្នុងការចម្លង រួមជាមួយការបម្លែងថ្មីនៃវីរុសកូវីដ១៩ថ្មីនេះ ថែមទៀត។ លិខិតដដែលនោះ...

Latest news