29.6 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​កម្ពុជា​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ អស់​រយៈពេល ២​ឆ្នាំ​កន្លងមក​នេះ។ តាមរយៈ​សារ​សំឡេង​ដែល​ចែកចាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កំណត់​យក​ខេត្ត​៤ មាន​ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ដែល​បាន​សម្រេច​នេះ។ លោក ហ៊ុន សែន...

IDEA TALK៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត?»។

បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច?

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាច្រើនលើក​ច្រើន​គ្រា។ ក្នុង​ដំណាក់កាល​នៃ​សម័យកាល​ដ៏​ជូរចត់​ទាំងនោះ កម្ពុជា​ក៏​ធ្លាប់​មាន​វីរបុរស ឥស្សរជន ឬ​សកម្មជន​ខ្លះ​សុខចិត្ត​លះបង់​សេចក្តី​សុខ ឬ​អាយុជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ជាតិ​របស់​ខ្លួន​ផង​ដែរ។ វីរជន​ទាំងនោះ​មាន​ដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជន​ទាំងនោះ​សុទ្ធតែ​មាន​ឱកាស​ដើម្បី​គេច​ខ្លួន​ស្វែងរក​កន្លែង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព...

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ ឲ្យ​តែ​យើង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។ ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក គឺ​ប្រទេស​ទាំងឡាយ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ទប់ស្កាត់​សង្គ្រាម​កុំ​ឲ្យ​រីក​រាលដាល និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រែ​ក្លាយ​ជា​មហា​សោកនាដកម្ម តែ​ទីបំផុត វិបត្តិ​នេះ​នៅតែ​កើតមាន​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល និង​ខ្លោចផ្សា។ ដោយសារតែ​សោកនាដកម្ម​នេះ បញ្ហា​ចាំបាច់​បំផុត​ដែល​ពិភពលោក​ត្រូវតែ​រួម​គ្នា​ប្រាប់​ទៅ​រុស្ស៊ី​ឲ្យ​ដឹង​ថា ពិភពលោក​មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ធ្វើ​អំពើ​ព្រៃផ្សៃ ដោយ​គ្មាន​ទទួល​ទោស​កំហុស ហើយ​ចេះ​តែ​អះអាង​ថា​ខ្លួន​កំពុង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្លែង​ក្រោយ​ការ​បិទ​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ឈាន​ដល់​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ក្រុង​ញីវយ៉ក។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី ទាសករ​ឈាម​នៅ​កម្ពុជា ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ហៅ​កាត់​ថា គ.ជ.ប.ជ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែងតែ​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព និង​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ល្បិច​កល​ថ្មីៗ​នៃ​ជនល្មើស ដែល​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​ហ្មត់ចត់។ លោក ស ខេង...

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​អតីត​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ចូល​សាកសួរ​មុន​ថ្ងៃ​ទី​២៥​មេសា

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​អតីត​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែល​កំពុង​ជ្រកកោន​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន យក​មក​សាកសួរ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ពី​បទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» អំឡុង​ពេល​បង្កើត​គណបក្ស។ នៅ​ក្នុង​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​ឱ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ តុលាការ​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ចូល​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២...

ទូត​បារាំង​បារម្ភ​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG) ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅពេល​ខាងមុខ​នេះ។ ការ​បង្ហាញ​ក្ដី​បារម្ភ​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២។ ស្ថានទូត​បារាំង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​៧ មេសា ថា ក្នុង​ជំនួប​ពិភាក្សា​នោះ​ក៏​បាន​លើកឡើង​ពី​គម្រោង​កំណែ​ទម្រង់​របស់​ក្រសួង​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ​គម្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​ការងារ​ការ​អភិវឌ្ឍ​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម ការ​ពន្លឿន​នីតិវិធី​តុលាការ ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម...

IDEA TALK៖ តើ​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ​ដោយសារ​ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ ជា​ភាព​ស៊ីវិល័យ​សម្រាប់​សង្គម​បច្ចុប្បន្ន​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ​ដោយសារ​ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ ជា​ភាព​ស៊ីវិល័យ​សម្រាប់​សង្គម​បច្ចុប្បន្ន​បែប​ណា?»។

បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន

នៅ​ក្នុង​ប្រទេស​ស្រីលង្កា កំពុង​ផ្ទុះ​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​រូបភាព​នេះ​មិន​ខុស​នឹង​បដិវត្តន៍​ពណ៌​ផ្ទុះ​នៅ​អារ៉ាប់ កាលពី​ឆ្នាំ​២០១១ ដែល​ផ្ដើម​ចេញពី​ក្រុម​យុវជន​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ពុករលួយ​របស់​ប្រធានាធិបតី Zine El Abidine Ben នៃ​ប្រទេស​ទុយណេស៊ី។ ប្រធានាធិបតី Zine El Abidine Ben បាន​ព្យាយាម​កាន់​អំណាច​តាមរយៈ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​រហូត​លោក​កាន់​អំណាច​បាន​ជាង ២០​ឆ្នាំ តែ​ទីបំផុត ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​កម្លាំង​មហាជន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ ដោយ​បាតុករ​ប្រើ​ពេលវេលា ២៨​ថ្ងៃ។ ចំណែក​នៅ​ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ក្រីក្រ...

សង្គម​ស៊ីវិល​រិះគន់​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ដល់​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប

សង្គម​ស៊ីវិល​ចាត់ទុក​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ទៅ​ដល់​មន្ត្រី​យោធិន​ពិការ ជា​រឿង​មិន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ បន្ទាប់ពី​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចែក​អំណោយ​ដល់​មន្ត្រី​យោធិន​ពិការ​ចំនួន ២៩៣​គ្រួសារ ដែល​មាន​ស្រាបៀ​ចំនួន ៥០​កេស និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​ចែក​គ្រឿង​ស្រវឹង​ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ គឺជា​រឿង​មិន​ត្រឹមត្រូវ​ជាដាច់ខាត ព្រោះ​ទង្វើ​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល។ លោក​បន្ថែម​ថា...

Latest news