35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ ឧបសគ្គ​នៃ​ការ​កែច្នៃ​វត្ថុ​ធាតុ​ដើម​ឲ្យ​ក្លាយជា​ផលិតផល​ក្នុង​ស្រុក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ឧបសគ្គ​នៃ​ការ​កែច្នៃ​វត្ថុ​ធាតុ​ដើម​ឲ្យ​ក្លាយជា​ផលិតផល​ក្នុង​ស្រុក»។

គណបក្ស​នយោបាយ​៦ ត្រៀម​បង្កើត​បក្ស​ប្រឆាំង​តែ​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ទើប​បង្កើត​កន្លងមក​នេះ បាន​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ គណបក្ស​ទាំង​៦ ដែល​បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​រួចរាល់​នោះ​រួម​មាន៖ គណបក្ស​កែទម្រង់​កម្ពុជាគណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​កម្ពុជា​និយមគណបក្ស​កម្លាំង​ប្រជាធិបតេយ្យនិង​គណបក្ស​បំណង​ពលរដ្ឋ។ គណបក្ស​ទាំងនោះ ភាគច្រើន​គឺជា​គណបក្ស​ដែល​កើត​ចេញពី​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា ការ​ចាប់​ដៃ​គ្នា​នេះ ដោយសារតែ​គណបក្ស​ទាំង​៦ មាន​គោលនយោបាយ​ស្ទើរតែ​ដូចគ្នា និង​មាន​ទិសដៅ​ដើម្បី​ជាតិ​មាតុភូមិ​តែ​មួយ។ លោក​ថា ការ​បង្កើត​គណបក្ស​ធំ​មួយ​នា​ពេល​អនាគត គឺ​ត្រូវ​រង់ចាំ​មើល​អំពើ​របៀប​ធ្វើការ​ជាមួយ​គ្នា​សិន ដោយសារ​បច្ចុប្បន្ន គណបក្ស​ទាំង​៦ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​មិនទាន់​យល់​ចិត្ត​គ្នា​មួយ​ចំនួន ដូចជា​ការ​លុបបំបាត់​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស...

រុស្ស៊ី​ព្រម​ដក​ទ័ព​រថក្រោះ​មួយ​ចំនួន​ត្រឡប់​ទៅ​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល​ផង​និង​ព្រមាន​ផង​ពី​មេដឹកនាំ​អាល្លឺម៉ង់

នៅ​មុន​ចេញ​ដំណើរ​ពី​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី Volodymyr Zelenskiy កាលពី​ថ្ងៃ​ចន្ទ ទី​១៤ កុម្ភៈ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាន​ទៅ​ដល់​ទីក្រុង​មូស្គូ ហើយ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC អធិការបតី​អាល្លឺម៉ង់​រូប​នេះ​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​រំពឹង​ថា លោក​នឹង​ស្នើ​ឱ្យ​រុស្ស៊ី បន្ថយ​ភាព​តានតឹង​ទៅលើ​ប្រទេស​អ៊ុយក្រែន ក្រោម​ការ​សន្យា​របស់​លោក​ដែល​ធានា​ថា អ៊ុយក្រែន​នឹង​មិន​អាច​ក្លាយ​ជា​សមាជិក​ទី​៣១...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​វិធានការ​ទប់ស្កាត់ Covid-19

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​រិះគន់​ថា ការ​ប្រើ​វិធានការ​សុខភាព​សាធារណៈ​ដើម្បី​គាបសង្កត់​បញ្ឈប់​ការ​តវ៉ា​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ពេលនេះ។ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​លើកឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា...

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល។ កាលពី​ដើម​ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ ដែល​នឹង​ត្រូវ​ដាក់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ពន្យារពេល​វិញ ក្រោម​ហេតុផល​ថា ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​រាលដាល​ខ្លាំង។ សារព័ត៌មាន​វីអូឌី បាន​ដកស្រង់​សម្ដី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះផ្សាយ​ថា ការ​បង្កើត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៉ីនធឺណិត ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​វិញ...

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​កូដករ NAGA បើ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជាប់​នឹង​ក្រុមហ៊ុន

អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បើសិនជា​ពួកគេ​នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ជាង ១០​នាក់​កំពុង​ជាប់​ពន្ធនាគារ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ​ឱ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្រមូល​ផ្ដុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ជាដាច់ខាត។ ការ​ប្រកាស​មិន​អនុញ្ញាត​នេះ ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើន​ឡើងៗ ក៏ដូចជា​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់...

ក្រុម​សិទ្ធិមនុស្ស៖ ប្រទេស​ដែល​ពលរដ្ឋ​មិន​មាន​សេចក្តី​សុខ​ផ្លូវ​កាយ​ផ្លូវចិត្ត គឺ​មិន​ចាត់ទុក​ថា​ជា​ប្រទេស​មាន​សន្តិភាព​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ប្រទេស​ដែល​មាន​សន្តិភាព​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ពិតប្រាកដ លុះត្រាតែ​ប្រទេស​នោះ​ចៀស​ផុត​ពី​ការ​គំរាមកំហែង​ដោយ​សង្គ្រាម និង​ប្រជាជន​នៃ​ប្រទេស​នោះ​មាន​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ពលរដ្ឋ​មាន​ការ​គំរាមកំហែង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នោះ​មិន​អាច​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ជាដាច់ខាត។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ថា កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដូច្នេះ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ដឹកនាំ​មួយ​ដែល​មិន​បង្ក​ការ​ឈឺចាប់​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​ពលរដ្ឋ ទើប​អាច​ចាត់ទុក​បាន​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ...

លោក កឹម សុខា ថា​សហភាព​អឺរ៉ុប​ចង់​ឃើញ​លោក​មាន​សិទ្ធិ​សេរីភាព​អាច​ចូលរួម​ការ​បោះឆ្នោត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា អះអាង​ថា សហភាព​អឺរ៉ុប​ចង់​ឃើញ​កម្ពុជា​ធ្វើ​ដំណើរ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​ចង់​ឃើញ​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដែល​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា បើ​ទោះបី​សិទ្ធិ​នយោបាយ​របស់​លោក​ត្រូវ​បាន​ហាមឃាត់ ហើយ​លទ្ធភាព​នៃ​ការ​ជួបជុំ​ត្រូវ​បាន​អាជ្ញាធរ​កំណត់​ក៏ដោយ ប៉ុន្តែ​សេចក្តី​នឹក​រឭក​របស់​លោក​ដែល​ធ្លាប់តែ​សំណេះសំណាល​ស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជិត​ឆ្ងាយ មិន​អាច​កាត់ផ្ដាច់​បាន​ឡើយ។ លោក​បន្ត​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​លោក​ចំពោះ​ពលរដ្ឋ​ខ្មែរ...

IDEA TALK៖ ការ​វិវឌ្ឍ​ទូទៅ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​វិវឌ្ឍ​ទូទៅ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុជា»។

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ចិន អាច​បង្កើត​រដ្ឋ​មួយ​នៅ​កម្ពុជា​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ពួកគេ​នាំគ្នា​ហៅថា​តៃកាំង និង​អាច​ឱ្យ​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​កាន់តែ​មាន​សិទ្ធិ​អំណាច​រឹតតែ​ខ្លាំង​ឡើងៗ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​កន្លងទៅ​នេះ ពាណិជ្ជករ​ចិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធូរធារ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​បាន​លើកឡើង​នូវ​ទស្សនៈ​មេដឹកនាំ​ជនជាតិ​ឥណ្ឌា លោក មហាត្មៈគន្ធី ថា...

Latest news