35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន និង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០​នាក់

សមត្ថកិច្ច​បាន​រឹបអូស​សារធាតុ​សម្រាប់​ផ្សំ និង​គ្រឿងញៀន​ជាង ១​តោន ហើយ​ឃាត់​មនុស្ស​ជាង ១០​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ របាយការណ៍​របស់​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ។ យុទ្ធនាការ​ចុះ​បង្ក្រាប​ដោយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប្រាវ​ផង​នោះ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ជាង ១៤០០​គីឡូក្រាម ឬ​ស្មើ​នឹង​ជាង ១​តោន ដែល​ក្នុង​នោះ​ថ្នាំញៀន​ប្រភេទ​កេតាមីន (KE-TAMIN) ចំនួន ៧៤​ការុង...

បណ្ឌិត​មួយ​រូប​ចោទ​លោក កឹម សុខា ថា​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដេក​ចាំ​ទទួល​ផលប្រយោជន៍

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​បាន​ប្រៀបធៀប និង​ឌឺដង​ទៅកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ដ៏​ស្លូតបូត​ម្នាក់​ដែល​ប្រកាស​លែងលះ​ប្តី​ដ៏​ឆ្លាតវៃ និង​ចេះ​តស៊ូ​ដើម្បី​ខ្លួន ប៉ុន្តែ​នាង​ជា​ប្រពន្ធ​ប្រឹង​អង្គុយ​សមាធិ​ដោយ​ក្តី​សង្ឃឹម​ថា ខ្លួន​នឹង​ក្លាយ​ជា​មេម៉ាយ​ស្តុក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ទំនង​សំដៅ​រិះគន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ដោយសារតែ​លោក កឹម សុខា ជឿ​លើ​អ្នក​ជិតខាង...

ក្រុម​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ថា​កម្ពុជា​មិន​ត្រូវ​ឲ្យ​តម្លៃ​មេ​យោធា​ផ្ដាច់ការ​ភូមា​នោះ​ទេ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្ដេជ្ញា​យក​មេ​យោធា​ផ្ដាច់ការ​ភូមា មីន អ៊ុងឡាំង មក​ចូល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឱ្យ​បាន គឺ​មាន​ន័យ​ថា ឋានៈ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន មាន​កម្រិត​ស្មើ​ត្រឹមតែ​ឋានៈ​ជា​មេដឹកនាំ​ផ្ដាច់ការ​ភូមា​ប៉ុណ្ណោះ ដែល​មិន​មាន​តម្លៃ​ធ្វើជា​រដ្ឋាភិបាល​គំរូ​ក្នុង​ការ​ដឹកនាំ​អាស៊ាន​នោះ​ទេ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The...

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​គោរព​វិជ្ជាជីវៈ​និង​សុចរិតភាព​ពេល​បំពេញ​ភារកិច្ច

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក ចោទ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ថា​បាន​ប្រើ​ឧបាយកល​បំផុសបំផុល​ពលរដ្ឋ ដោយ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ Covid-19 ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ទាន់​ពេលវេលា ដែល​បាន​ធ្វើ​ឱ្យ​ផែនការ​របស់​ពួកគេ​ត្រូវ​បរាជ័យ​ទាំងស្រុង។ លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ស្ដីពី Covid-19 កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សូម​ចូលរួម​អបអរ​សាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន ដើម្បី​លើក​គុណភាព និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ស្ថាប័ន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​សុចរិតភាព​ក្នុង​ការ​បំពេញ​ភារកិច្ច ចៀសវាង​ការ​បំពាន​ច្បាប់ និង​វិជ្ជាជីវៈ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន...

IDEA TALK៖ សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា»។

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ជាង ៤% នៅ​ឆ្នាំ​ក្រោយ បើ​ជំងឺ Covid-19 មិន​រាលដាល​ជា​ថ្មី

ធនាគារ​ពិភពលោក ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​កើន​ឡើង​ជាង ៤% បើ​សិន​មិន​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ជា​ថ្មី​ទៀត​នោះ​ទេ។ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ការ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១ នេះ សម្រេច​បាន​ត្រឹមតែ ២,២% ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​ដំបូង​នោះ ធនាគារ​ពិភពលោក អះអាង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រង្វង់ ៤%។ តាម​របាយការណ៍​ស្ដីពី​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា...

លោក កឹម សុខា៖ ការ​ការពារ​សិទ្ធិមនុស្ស​មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា លើកឡើង​ថា ការ​ចូលរួម​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ការ​មិន​ឲ្យ​តម្លៃ​សិទ្ធិមនុស្ស ការ​មិន​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ដើមចម​នៃ​ជម្លោះ​ទាំងឡាយ​ដែល​អាច​រីក​រាលដាល​រហូត​ដល់​មាន​សង្គ្រាម នាំ​ឲ្យ​ពលរដ្ឋ​ទទួល​រង​នូវ​ការ​ឈឺចាប់ វិនាសកម្ម...

GDP ប្រកាស​ជំហរ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ​ជូន​ពលរដ្ឋ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​ប្រកាស​ជំហរ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ថា គណបក្ស​នេះ​នឹង​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ផ្តល់​អ្នក​ដឹកនាំ​ល្អ ជាពិសេស​គឺ​មេឃុំ​ល្អ​ជូន​ពលរដ្ឋ​សម្រាប់​ដឹកនាំ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ខ្លួន។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស និង​ប្រកាស​ជំហរ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​មកពី​តាម​បណ្តា​ខេត្ត​ជាច្រើន​របស់​កម្ពុជា។ គណបក្ស​នេះ​លើកឡើង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​ពេញ​និយម​ក្នុង​ការ​ដឹកនាំ​នយោបាយ​បែប​បុគ្គល​និយម ជាជាង​ការ​ដឹកនាំ​ដោយ​ការ​អនុវត្ត​តាម​បែប​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស បើ​ទោះបីជា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​ហើយ​ក៏ដោយ ដូច្នេះ គ.ប.ម. នឹង​ចូលរួម​កែប្រែ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​វិញ។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង...

ប្រធានាធិបតី​អាមេរិក​ប្រាប់​ពិភពលោក​ថា​ត្រូវ​រួម​គ្នា​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ជន​ផ្ដាច់ការ

សន្និសីទ​កំពូល​របស់​អ្នក​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​មាន​រយៈពេល ២​ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន US News បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់​មាន​ប្រទេស​ជាង ១០០​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ។ ប្រទេស​ខ្លះ​ចូលរួម​តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ដូចជា​ប្រទេស​ប៉ាគីស្ថាន ជាដើម។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​តាមរយៈ​វីដេអូ conference ដែល​ផ្សាយ​ចេញពី​សេតវិមាន។ អ្វី​ដែល​លោក ចូ បៃដិន (Joe Biden)...

លោក ហ៊ុន សែន៖ បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើ​អាវុធ​អាមេរិក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​របស់​កម្ពុជា យក​អាវុធ និង​សម្ភារៈ​យោធា​ដែល​ជា​ផលិតផល​របស់​អាមេរិក យក​ទៅ​កម្ទេច​ចោល​ទាំងអស់។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​អ្នក​ជំនាន់​ក្រោយ​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​ឱ្យ​សោះ។ មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​១០ ធ្នូ នេះ​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​អាវុធ​របស់​សហរដ្ឋ​អាមេរិក ច្រើន​តែ​បាន​ចាញ់​សង្គ្រាម ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់...

Latest news