39 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

HRW ទទូច​ឱ្យ​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

នាយក​រង​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ និង​ចំ​ពេល​ដែល​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ទទូច​ឱ្យ​លោក Derek គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ចប់​រាល់​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ Human Rights...

IDEA TALK៖ តើ​លោក ហ៊ុន សែន នឹង​មាន​ស្នៀត​អ្វី​ខ្លះ​ដើម្បី​ស្រាយ​វិបត្តិ​ភូមា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​លោក ហ៊ុន សែន នឹង​មាន​ស្នៀត​អ្វី​ខ្លះ​ដើម្បី​ស្រាយ​វិបត្តិ​ភូមា?»។

អ្នក​រៀបចំ​កម្មវិធី​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ប្រគល់​រង្វាន់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​សកម្មជន​បរិស្ថាន

សកម្មជន​សង្គម បរិស្ថាន សិទ្ធិមនុស្ស និង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ផង​សរុប​ចំនួន ២៧​រូប បាន​ទទួល​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ​២០២១ នេះ។ អង្គការ​សង្គម​ស៊ីវិល ៣១​ស្ថាប័ន បាន​រួម​គ្នា​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្រោម​ប្រធានបទ ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា...

ភាគ​១៣៖ គណបក្ស​ប្រជាជន​កម្ពុជា​ស្វែងរក​សាមគ្គីភាព​ខ្មែរ​នៅ​បរទេស​ឲ្យ​ទៅ​គាំទ្រ​បក្ស​នេះ​ប៉ុណ្ណោះ

ខ្មែរ​ភាគច្រើន​លើសលប់​និយាយ​ស្ទើរ​គ្រប់ៗ​គ្នា​ថា ចង់​បាន ត្រូវ​ស្វែងរក ឬ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ។ ប៉ុន្តែ​គេ​ពុំ​មាន​ចិត្ត​បរិសុទ្ធ​ប្រតិបត្តិ​តាម​អត្ថន័យ​នៃ​ពាក្យ​សាមគ្គី ដែល​មាន​ខ្លឹមសារ​ថា ស្មោះត្រង់​ទៅវិញ​ទៅមក បម្រើ​ប្រយោជន៍​រួម​នោះ​ទេ គឺ​ឲ្យ​ស្មោះស្ម័គ្រ​ទៅកាន់​បក្ស​គេ​តែ​មួយ​ផ្លូវ​គត់។ មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ដឹកនាំ​បក្ស​ក្តាប់​អំណាច ថែមទាំង​ហ៊ាន​ប្រើ​ភាសា​គំរាម​ខ្មែរ​នៅ​បរទេស​ទៀត​ផង។ ក្រោយ​ពី​លោក ជុំ ប៊ុនរ៉ុង ទទួល​ការ​តែងតាំង​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ ហើយ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា...

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ត្រូវ​តុលាការ​កំពូល​ចេញ​លិខិត​ឱ្យ​ចូលរួម​សវនាការ​នៅ​ចុង​ខែ​ធ្នូ

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​លិខិត​អញ្ជើញ​ឱ្យ​ចូលរួម​សវនាការ​ជាមួយ​មេធាវី​តំណាង​ដោយ​អាណត្តិ គឺ​លោក ជួង ជូងី និង​លោក សំ សុគង់ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ​ជា​កំហិត។ តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ​ថា ក្រសួង​មហាផ្ទៃ​មិន​មាន​អង្គហេតុ​ស្រប​តាម​ច្បាប់​គ្រប់គ្រាន់ និង​មាន​ភាព​ចាំបាច់​ដើម្បី​ចោទប្រកាន់​គណបក្ស​បេះដូង​ជាតិ​នោះ​ទេ...

អាមេរិក​បន្ថែម​ទណ្ឌកម្ម​មួយ​ទៀត​លើ​កម្ពុជា​ចំ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២

សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា និង​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា និង​ទណ្ឌកម្ម​លើ​ការ​ជួញដូរ​អាវុធ​ពី​អាមេរិក​ទៅ​កម្ពុជា​ថែម​ទៀត កាលពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ។ ទណ្ឌកម្ម​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​កងទ័ព​ចិន​នោះ ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ និង​អព្យាក្រឹត្យ​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ទណ្ឌកម្ម​នេះ​នឹង​រឹតត្បិត​ទៅលើ​ការ​លំហូរ​អាវុធ និង​គ្រឿងបរិក្ខារ​យោធា​ពី​អាមេរិក នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​វិធាន​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កម្ពុជា និង​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ អ្នកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។ តែ​អ្នកស្រី​ទទូច​ថា អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ...

IDEA TALK៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ នឹង​មាន​វាសនា​បែប​ណា ប្រសិនបើ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ នឹង​មាន​វាសនា​បែប​ណា ប្រសិនបើ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី?»។

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បាន​លទ្ធផល​តិចតួច​បំផុត​អំពី​អនាគត​អ៊ុយក្រែន

ជំនួប​កំពូល​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពីរ បាន​បិទ​បញ្ចប់​ដោយ​មាន​លទ្ធផល​តិចតួច​បំផុត នាំ​ឲ្យ​អនាគត​អ៊ុយក្រែន​មិន​ច្បាស់លាស់ ថា​តើ​អាច​គេច​ផុត​ឬ​ទេ​ពី​ការ​លើក​ទ័ព​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ សារព័ត៌មាន​អង់គ្លេស Independent បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​នេះ​ម្នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន ម្នាក់​ទៀត​នៅ​ក្រុង​មូស្គូ។ ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​សម​ភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​វីដេអូ Online។ ប្រធានបទ​ដែល​នាំ​ឱ្យ​ក្ដៅ​គគុក​មាន​តែ​មួយ​គត់ គឺ​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈម​មុខ​ដាក់​គ្នា។ បើ​តាម​សេចក្ដី​រាយការណ៍...

លោក ហ៊ុន សែន៖ ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ​គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ដ៏​ឆ្នើម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏​ឆ្នើម​មួយ​ព្រះអង្គ ដែល​ទ្រង់​ពេញ​ព្រះហឫទ័យ​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកប​ដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ​ថា លោក​ពិតជា​មាន​ភាព​ក្តុកក្តួល និង​សោកស្ដាយ​ជាទីបំផុត​ចំពោះ​ការ​បាត់បង់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច...

អ្នកវិភាគ៖ លោក ហ៊ុន សែន កំពុង​បញ្ចុះបញ្ចូល​មនុស្ស​សំខាន់ៗ​ក្រោយ​ស្ទង់​ដឹង​អ្នក​គាំទ្រ​កូន​មិន​មាន​ច្រើន

អ្នក​សង្កេតការណ៍​ជាច្រើន​លើកឡើង​ថា ទោះបី​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចេញពី​បក្ស​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវតែ​ធ្វើ​ឡើង​តាម​សំឡេង​ភាគច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ លិខិត​របស់​លោក ស ខេង សរសេរ​ថា រូបលោក​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ហើយ​ការ​ជ្រើសរើស​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត គឺ​លោក​គោរព និង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​មហាសន្និបាត...

Latest news