36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5853 POSTS
0 COMMENTS

អាហ្វ្រិក​ខាងត្បូង​កំពុង​ស្ថិត​លើ​វិថី​ចង់​ដើរ​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៥ មេសា ថា គណបក្ស​សមាជ​ជាតិ ANC របស់​លោក​ដែល​កំពុង​កាន់​អំណាច​ខណៈ​នេះ ស្ថិត​លើ​វិថី​ចូល​ដល់​ផ្លូវ​បំបែក​ពី​ការ​ដក​ខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស News week។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ កាលពី​ថ្ងៃទី​១៧ មីនា បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស...

គ.ជ.ប៖ គណបក្ស​ចំនួន​៦​បាន​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា​នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ​ចំនួន ៦ ហើយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៥ មេសា មាន​គណបក្ស​ចំនួន​៦ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​រួចរាល់​ហើយ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា...

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​សមាជិក​បក្ស​ប្រជាជន​ឈឺចាប់​ទេ​ដែល​ខំ​បម្រើ​បក្ស​ស្ទើរ​មួយ​ជីវិត​មិន​បាន​តំណែង​នឹង​គេ?

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​សំណួរ​ថា តើ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឈឺចាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​ស្មោះត្រង់​នឹង​គណបក្ស បម្រើ​គណបក្ស​ស្ទើរ​មួយ​ជីវិត មិន​បាន​តំណែង​អ្វី​សោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ទទួល​បាន​តំណែង​ធំ​ជាង​ខ្លួន​បន្ទាប់ពី​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ មេសា ថា ថ្មីៗ​នេះ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​អូស​ទាញ​មន្ត្រី​ខាង​គណបក្ស​ប្រឆាំង​យ៉ាង​ច្រើន​ទៅ​បម្រើ​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​តំណែង​ខ្លះ​ជា​រដ្ឋលេខាធិការ ខ្លះ​ជា​អនុរដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នានា ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​គ្មាន​គុណសម្បត្តិ​បន្តិច​សោះ​សម្រាប់​បក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​គ្មាន​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ចំពោះ​តំណែង​ដែល​ពួកគេ​ទទួល​បាន​នោះ​ថែម​ទៀត។ អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​អ្នក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈឺចាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​ស្មោះត្រង់​នឹង​គណបក្ស បម្រើ​គណបក្ស​ស្ទើរ​មួយ​ជីវិត អ្នក​ខ្លះ​មិន​បាន​តំណែង​អ្វី​ផង ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​ពី​មុន​ធ្លាប់​តែ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​កប់ៗ​មាត់...

លោក ដេវីដ ចោទ​មន្ត្រី​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​អនុក្រឹត្យ​ឆ្វៀល​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពលរដ្ឋ

លោក ដេវីដ ឆាយណាយវ៉ា ចោទ​ថា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នោះ​ទេ។ លោក ដេវិដ ឆាយណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ចាប់តាំងពី​រូបលោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទា​លោក​ជាប់​រហូត...

IDEA TALK៖ តើ​វីរភាព​លោក ឈុត វុទ្ធី បាន​បន្សល់​នូវ​កេរដំណែល​អ្វី​ខ្លះ​សម្រាប់​យុវជន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​វីរភាព​លោក ឈុត វុទ្ធី បាន​បន្សល់​នូវ​កេរដំណែល​អ្វី​ខ្លះ​សម្រាប់​យុវជន?»។

IDEA TALK៖ តើ​ច្បាប់​គោលនយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ច្បាប់​គោលនយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression Policy Act) ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក?»។

ក្រុម​យុវជន​ស្នើ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ស្វែងរក​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវច្បាប់ បន្ទាប់ពី​ក្រុម​គ្រួសារ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ១១​ឆ្នាំ។ យុវជន​ប្រមាណ ២០​នាក់​នៅ​ថ្ងៃ​ព្រឹក​ពុធ ទី​២៦ មេសា នេះ បាន​នាំគ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​សួន​វត្ត​បទុមវតី ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​សម្រាប់​គ្រួសារ និង​លោក ឈុត វុទ្ធី។ ការ​ដើរ​ថ្មើរជើង​របស់​ក្រុម​យុវជន​អម​ជាមួយ​នឹង​រូបថត​ភ្ជាប់​ជាមួយ​សារ «យុត្តិធម៌​គង់​តែ​មាន​សម្រាប់​លោក ឈុត វុទ្ធី»។ ក្រៅពី​សរសេរ​សារ​ភ្ជាប់​នឹង​រូបថត​ហើយ ពួកគេ​ក៏​បាន​សរសេរ​អក្សរ​នៅ​លើ​អាវ​ខ្លួន​ថា «ខ្ញុំ​ជា ឈុត...

តើ​វៀតណាម​ត្រៀម​ខ្លួន​ទទួល​យក​ការ​រំលោភ​បំពាន​ដែនទឹក​របស់​ខ្លួន​ពី​ចិន​ហើយ​ឬ​នៅ?

កាលពី​សប្ដាហ៍​មុន​នេះ ប្រទេស​វៀតណាម​បាន​ថ្កោលទោស​ចិន ដែល​បាន​ចេញ​ច្បាប់​ហាម​នេសាទ​ក្នុង​រដូវ​ប្រចាំ​ឆ្នាំ​ដែល​ក្រុង​ប៉េកាំង ដាក់​បម្រាម​នេះ​មាន​រយៈពេល​ជិត ៤​ខែ ដោយ​រាប់​ពី​ថ្ងៃទី​១ ខែ​ឧសភា ដល់​ថ្ងៃទី​១៦ ខែ​សីហា គឺ​ក្នុង​រយៈពេល​នេះ​ហាម​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម Đoàn Khắc Việt បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វៀតណាម​សូម​ជំទាស់​បម្រាម​របស់​ចិន ដោយ​ចាត់ទុក​ថា​បម្រាម​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន ហើយ​វៀតណាម​មិន​ចូលរួម​នោះ​ទេ។ អ្នក​នាំពាក្យ​វៀតណាម​រូប​នេះ​អះអាង​ថា បម្រាម​របស់​ចិន​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​វៀតណាម ព្រោះ​ចិន​ចេញ​បម្រាម​ដូចនេះ តែងតែ​យក​នាវា​ល្បាត​មក​ចូល​តំបន់​ជា​ដែនទឹក​របស់​វៀតណាម ដែល​មាន​នៅ​ក្នុង​ប្រជុំ​កោះ​ប៉ារ៉ាហ្សែល។ ប្រជុំ​កោះ​ប៉ារ៉ាហ្សែល វៀតណាម​ហៅថា​ប្រជុំ​កោះ​ហួងសា ដែល​វៀតណាម​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។ តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​វៀតណាម...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វីតធឺ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃទី​២៤ មេសា តទៅ ដើម្បី​ត្រៀម​អបអរ​សាទរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ខាងមុខ​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា...

ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូលផ្ដុំ​សមាជិក​៥០០​នាក់​ដាក់​ញត្តិ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

អង្គការ​សមាគម​ជាច្រើន​ស្ថាប័ន នឹង​ប្រមូលផ្ដុំ​សមាជិក​ចំនួន ៥០០​នាក់​ដែល​មកពី​វិស័យ​ផ្សេងៗ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​សួនច្បារ​រូប​សំណាក​លោក ជា វិជ្ជា និង​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ឧបសគ្គ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​ជិត ១០​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​២៥ មេសា នេះ ដោយ​ជូនដំណឹង​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​របស់​ពួកគេ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ៥០០​នាក់ ដើម្បី​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៧ ក្រោម​ប្រធានបទ...

Latest news