28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5953 POSTS
0 COMMENTS

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ប្រហារ​ជីវិត​មនុស្ស​ជិត​២០០​នាក់​ខណៈ​ការ​ប្រយុទ្ធ​នៅតែ​បន្ត

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​ប៉ារ៉ា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​គូប្រជែង​នឹង​គ្នា បាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ បើ​គិត​ដល់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ជិត ២០០​នាក់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sundans Post។ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា បន្ទាប់ពី​ការ​តស៊ូ​អំណាច​ជាច្រើន​សប្តាហ៍​រវាង​មេទ័ព​ទាំង​ពីរ ដែល​រួម​កម្លាំង​គ្នា​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។ មេទ័ព​ស៊ូដង់​ទាំង​ពីរ​ដែល​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា គឺ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការ​កងទ័ព​ស៊ូដង់ និង​អនុប្រធាន​របស់​លោក...

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​៥​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ជំរិត​ទារ​ប្រាក់​១០​លាន​ដុល្លារ

សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ជនជាតិ​ចិន ៥​នាក់​ទៅ​តុលាការ ករណី​ពួកគេ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ដើម្បី​ជំរិត​ទារ​ប្រាក់​ចំនួន ១០​លាន​ដុល្លារ។ សារព័ត៌មាន​រដ្ឋាភិបាល Fresh News បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​តុលាការ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មេសា នេះ​ថា តុលាការ​កំពុង​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ​ករណី​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា ស្ថិត​នៅ​អគារ​ស្កាយ​វីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ ជនជាតិ​ចិន​ទាំង ៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ បន្ទាប់ពី​ទទួល​បាន​បណ្ដឹង​ពី​គ្រួសារ​ជនរងគ្រោះ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំងនោះ​ដោយ​ដក​ហូត​វត្ថុ​តាង មាន​ដូចជា រថយន្ត​ម៉ាក...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ករណី​លួច​ដាំ​កញ្ឆា​លើ​ផ្ទៃដី​១​ហិកតារ​នៅ​មណ្ឌលគិរី

សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ២​នាក់ ករណី​ដែល​ពួកគេ​លួច​ដាំ​កញ្ឆា​លើ​ផ្ទៃដី ១​ហិកតារ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​អ្នកវិភាគ​នយោបាយ​ចាត់ទុក​ករណី​នេះ​ថា​ជា​សញ្ញា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់​ខ្លួន​មាន​ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទ​ប្រុស ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​វូយបា ឃុំ​ធុងដូរ ស្រុក​វិញ ខេត្ត​ងាអាន។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ...

អូស្ត្រាលី​ប្ដេជ្ញា​គាំទ្រ​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​ប្រទេស​កម្ពុជា​កន្លងមក។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មេសា នេះ​ថា ក្នុង​នាម​អូស្ត្រាលី​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​កម្ពុជា អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​បន្ត​ការ​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា ហើយ​អូស្ត្រាលី​នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​គេ​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សម្ដែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី...

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​សម្លាប់​ពលរដ្ឋ​ក្នុង​សម័យ ប៉ុល ពត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់ ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ​ក្នុង​សម័យ​នោះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ថា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៤៨​ឆ្នាំ...

សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​បេះដូង​លោក ហ៊ុន សែន ជា​បេះដូង​ក្រដាស​ដែល​កប់​ក្នុង​ដី​រលួយ ត្រូវ​ទឹក​រលាយ​និង​ប៉ើង​តាម​ខ្យល់

សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​បេះដូង​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ថា​ជា​បេះដូង​ដែល​គ្មាន​សាច់ គ្មាន​ឈាម​ដូច​បេះដូង​ក្រដាស​ដែល​គេ​បាន​រៀបចំ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដូច្នោះ​ដែរ ព្រោះ​ថា​បេះដូង​ក្រដាស គឺជា​បេះដូង​ដែល​កប់​ក្នុង​ដី​រលួយ ត្រូវ​ទឹក​រលាយ ហើយ​ត្រូវ​ខ្យល់​នឹង​ប៉ើង​តាម​ខ្យល់​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ទឹម សុជា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៧ មេសា ថា...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​នៃ​ការ​ផ្សះផ្សា​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​នៃ​ការ​ផ្សះផ្សា​ជាតិ?»។

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១៣​លាន​នាក់​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​បី​ថ្ងៃ

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ជាតិ និង​អន្តរជាតិ​ជាង ១៣​លាន ១​សែន​នាក់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា សម្រាប់​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​សរុប ១៣​លាន ១​សែន ៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង ១៣​លាន ១​សែន ៣​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ៥​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​លេង​កម្សាន្ត​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី​ខ្មែរ​មាន​ចំនួន...

លោក សម រង្ស៊ី ទម្លាយ​ពី​ផែនការ​ផ្លាស់ប្ដូរ​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទម្លាយ​ថា ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផ្លាស់ប្ដូរ​មុខតំណែង​រួចរាល់​ហើយ​សម្រាប់​អនាគត​កូនៗ​របស់​ពួកគេ ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាមរយៈ​នៃ​ការ​ទម្លាយ​ពី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មី​នេះ​ថា កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន នឹង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​លោក សាយ...

លោក ហ៊ុន សែន ព្រមាន​មិន​ឱ្យ​ផ្គូផ្គង​កីឡាករ​ត្រៀម​ស៊ីហ្គេម​ឡើង​សង្វៀន​ញឹកញាប់

លោក ហ៊ុន សែន ព្រមាន​សហព័ន្ធ​កីឡា​កម្ពុជា​មិន​ឱ្យ​រៀបចំ​កម្មវិធី​ប្រកួត​ណា​មួយ​សម្រាប់​កីឡាករ​ខ្មែរ​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កីឡាករ​បាត់បង់​ឱកាស​ដោយ​ប្រការ​ណា​មួយ។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ១២​នាទី​ទាំង​យប់​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​បញ្ជា​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​យកចិត្ត​ទុកដាក់​លើ​កីឡាករ​ប្រដាល់​របស់​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ព្រឹត្តិការណ៍​នេះ​មក​ដល់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​សម្រាប់​កីឡាករ​ប្រដាល់​ទាំងនោះ​ឡើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ត្រូវ​ត្រួតពិនិត្យ​កីឡាករ​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រកួត​ទៅ​តាម​ទីតាំង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ឱ្យ​មាន​ហេតុការណ៍​ថ្លោះធ្លោយ​ណា​មួយ​កើតឡើង​ជាយថាហេតុ​ដាច់ខាត សម្រាប់​ការ​ប្រកួត​តាម​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ។ ការ​ព្រមាន​នេះ ធ្វើឡើង​ដើម្បី​កុំ​ឱ្យ​កីឡាករ​ប្រដាល់​ដែល​មាន​ឈ្មោះ​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឡើង​ប្រកួត​នៅ​កម្មវិធី​ផ្សេងៗ​មុន​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម បន្ទាប់ពី​កីឡាករ​ប្រដាល់​ខ្មែរ...

Latest news