30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5870 POSTS
0 COMMENTS

លោក ពូទីន មាន​ផែនការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ប្រឈមមុខ​នឹង​ដីកា​របស់ ICC

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​មួយ​ជាប់​នឹង​របង​ផ្ទះ មេដឹកនាំ​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ មាន​ផែនការ​ចង់​បង្ក​ភ្លក់​ភ្លើង​ប្រល័យ​លោក គឺ​សង្គ្រាម​នុយក្លេអ៊ែរ។ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ទៅ​កងទ័ព​របស់​លោក​ឱ្យ​ត្រៀម​ដំឡើង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ទឹកដី​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។ បេឡារុស ជា​ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី។ មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក អាឡិចហ្សង់ ឌឺលូកាឆេនកូ ជា​មិត្ត​របស់​លោក ពូទីន ផង ហើយ​ក៏​ជា​អាយ៉ង​នៃ​របប​នៅ​ក្រុង​មូស្គូ ផង​ដែរ។ នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស មាន​ទ័ព​រុស្ស៊ី​ជាង...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ​ប្រសិនបើ​ជន​ណា​យក​ឈ្មោះ​លោក​ធ្វើ​រឿង​ខុស​ច្បាប់

លោក ហ៊ុន ម៉ាណែត ដែល​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​បន្ត​វេន​ពី​ឪពុក បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​មិន​ចាំបាច់​ឆ្លង​យោបល់​ពី​លោក​ឡើយ បើ​មាន​អ្នក​យក​ឈ្មោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​លោក​ទៅ​ប្រើប្រាស់​ធ្វើ​រឿង​ខុស​ច្បាប់។ ក្នុង​វីដេអូ​ឃ្លីប​រយៈពេល ២​នាទី​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៧ ខែ​មីនា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​បុរស​ខ្លាំង​កាន់​អំណាច​ត​ត្រកូល​នៅ​កម្ពុជា បាន​ព្រមាន​ប្ដឹង​អ្នក​ដែល​ថត​ជាមួយ​ខ្លួន ហើយ​យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ទៅ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។ ក្រៅពី​ព្រមាន​ប្ដឹង​ហើយ លោក ហ៊ុន ម៉ាណែត ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា ប្រសិនបើ​រក​ឃើញ​បុគ្គល ឬ​ជំនួយការ​របស់​ខ្លួន​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់ ហើយ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់ សូម​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​នោះ​ភ្លាមៗ​ទៅ...

លោក ហ៊ុន សែន ដក​ដី​ពី​ឧកញ៉ា គិត ម៉េង ១៨៧​ហិកតារ​ឱ្យ​ទៅ​ក្រសួង​ការពារ​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ

លោក ហ៊ុន សែន សម្រេច​ដក​ដី​ពី​ឧកញ៉ា គិត ម៉េង ចំនួន ១៨៧​ហិកតារ​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ឱ្យ​ទៅ​ក្រសួង​ការពារ​ជាតិ សម្រាប់​សាងសង់​ទីបញ្ជាការដ្ឋាន​ការពារ​អាកាស និង​ដំឡើង​ប្រព័ន្ធ​រ៉ាដា​សម្រាប់​កងទ័ព​ជើងទឹក ស្រប​ពេល​ដែល​វត្តមាន​អ្នកជំនាញ​បច្ចេកទេស​ជា​កងទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ៤៩​នាក់​កំពុង​បំពេញ​ការងារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។ បុរស​ខ្លាំង​កាន់​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​នេះ បាន​សម្រេច​ដកហូត​ផ្ទៃដី​វិនិយោគ​មួយ​ផ្នែក​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Lixin Development Co.,Ltd...

លោក ហ៊ុន សែន ចុះហត្ថលេខា​ច្រឡំ​កាត់​ដី​រដ្ឋ​លើស​ជាង​៦០​ហិកតារ​ឱ្យ​ក្រុមហ៊ុន​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​ច្រឡំ​ប្រគល់​ដី​រដ្ឋ​លើស​ដល់​ទៅ​ជាង ៦០​ហិកតារ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ឲ្យ​ក្រុមហ៊ុន រាម ស៊ីធី លែន អែន ហៅស៍ (Ream City Land and House) ធ្វើជា​កម្មសិទ្ធិ​ឯកជន​ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ លោក...

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក មាជ សុវណ្ណារ៉ា ចូល​សួរ​សុខទុក្ខ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ មីនា នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា លោក​មិន​យល់​ពី​នីតិវិធី​របស់​មន្ត្រី​ពន្ធនាគារ...

IDEA TALK៖ តើ​ដីកា​របស់ ICC ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​មេដឹកនាំ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ដីកា​របស់ ICC ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​មេដឹកនាំ​ខ្មែរ?»។

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...

ICC នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អ៊ុយក្រែន ក្រោម​ជំនួយ​របស់​បស្ចិម​ប្រទេស

អគ្គ​រដ្ឋអាជ្ញា​ប្រទេស​អ៊ុយក្រែន និង​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់ ICC បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មីនា នេះ លើ​ឯកសារ​មួយ​ស្ដីពី​កិច្ចព្រមព្រៀង​ឈាន​ដល់​ការ​បង្កើត​ការិយាល័យ​របស់​តុលាការ ICC នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ តាម​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Post បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្រោយ​មួយ​សប្ដាហ៍​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​ចំពោះ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក Andriy Kostin...

ភរិយា​លោក យឹម ស៊ីណន អង្វរ​សុំ​លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ស្វាមី​របស់​ខ្លួន

ភរិយា​របស់​លោក យឹម ស៊ីណន អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ស្វាមី​របស់​អ្នកស្រី ព្រោះ​ការ​លើកឡើង​របស់​ស្វាមី​អ្នកស្រី គឺជា​កំហុស​ដែល​គិត​ខ្លី និង​ឆេវឆាវ​មួយ​ពេល​ប៉ុណ្ណោះ។ អ្នកស្រី សុផាត មករា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក យឹម ស៊ីណន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​រ​បស់​អ្នកស្រី​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា អ្នកស្រី​សូម​លើក​ម្រាមដៃ​ទាំង​១០ អង្វរ​លោក ហ៊ុន សែន សូម​មេត្តា​អនុគ្រោះ​ដល់​ប្តី​របស់​អ្នកស្រី​ផង ដើម្បី​ឱ្យ​កូនៗ​របស់​អ្នកស្រី​បាន​ជួប​ឪពុក​របស់​គេ​វិញ...

សង្គម​ស៊ីវិល​ខកចិត្ត​ក្រោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បដិសេធ​ការ​លើក​ស្លាក​សាខា​របស់​ខ្លួន

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត បើ​ទោះបីជា​ខ្លួន​បាន​ជូនដំណឹង​រួច​ហើយ​ក៏ដោយ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​បែប​នេះ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមាគម ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ​០៤០ ចុះ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ខ្លួន​ក្នុង​ការ​លើក​ស្លាក​នៅ​ទីស្នាក់ការ​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បដិសេធ​មិន​ឱ្យ​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លើក​ស្លាក​ប្រចាំ​សាខា​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​សមាជិក​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​ជា​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មាន​ទីស្នាក់ការ​សាខា​របស់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ស្ថិត​ក្នុង​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត...

Latest news