29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5912 POSTS
0 COMMENTS

យុវជន​មួយ​ក្រុម​នាំគ្នា​ចេញ​វាយប្រហារ​សារព័ត៌មាន​ឯករាជ្យ​បន្ទាប់ពី​ចូលរួម​ជាមួយ​បក្ស​លោក ហ៊ុន សែន

យុវជន​មួយ​ក្រុម​បាន​នាំគ្នា​ចេញ​វាយប្រហារ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស ដូចជា​វិទ្យុ​អាស៊ីសេរី (RFA) សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​សកម្ម​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​រឿង​បញ្ហា​ដីធ្លី សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម អំពើពុករលួយ និង​នយោបាយ បន្ទាប់ពី​ពួកគេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​សេចក្តី​អំពាវនាវ​មួយ​ចុះ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៣ អប​ជាមួយ​នឹង​រូបភាព​ផង​នោះ ក្រុម​យុវជន​ដែល​ទើប​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួកគេ​សម្រេច​ចូល​បម្រើ​ការងារ​ជាមួយ​លោក ហ៊ុន សែន...

ក្រុម​អង្គការ​ប្រកាស​ធ្វើ​យុទ្ធនាការ​៨​ថ្ងៃ​ដើម្បី​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២

ក្រុម​អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ប្រកាស​ធ្វើ​យុទ្ធនាការ​រយៈពេល ៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែ​មីនា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា នឹង​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មីនា ថា ពួកគេ​នឹង​ប្រារព្ធ​កម្មវិធី​ខួប​លើក​ទី​១១២ នៃ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ គាំពារ​ស្ត្រី និង​ក្មេងស្រី ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី...

លោក សម រង្ស៊ី ទាយ​ថា​សវនាការ​លោក កឹម សុខា នឹង​មិន​មាន​ការ​ប្រែប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្យាករ​ថា សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក កឹម សុខា នេះ គឺជា​រឿង​ក្តី​ដែល​ទៅ​មុខ​មិន​រួច និង​ថយ​ក្រោយ​មិន​បាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​មីនា...

លោក មាជ សុវណ្ណារ៉ា ច្រានចោល​ការ​ចុះផ្សាយ​របស់ Fresh News ដែល​ចោទ​លោក​ជា​ភ្នាក់ងារ​CIA

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន Fresh News ដែល​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ថា​លោក​គ្មាន​គំនិត និង​ផែនការ​ដូច​ការ​ចោទប្រកាន់​ដូច​ដែល​បាន​ចុះផ្សាយ​ថា​លោក​ជា​ភ្នាក់ងារ​សម្ងាត់ CIA នោះ​ទេ។ នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ខាង​លើ​ថា ពិត​ជា​ហួសហេតុ​ពេក​ហើយ​ដែល​អង្គភាព​សារព័ត៌មាន FRESH NEWS ចុះផ្សាយ​ពី​រូបលោក​ដោយ​មិន​ផ្តល់​ឱកាស​ឱ្យ​សាមី​ខ្លួន​បាន​បកស្រាយ​ជា​មុន...

តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ ព្រមទាំង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ លោក អាង ឧត្តម មេធាវី​ម្នាក់​របស់​លោក កឹម សុខា ដែល​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​ចេញពី​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា តុលាការ​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ស្ដីពី​ការ​ដាក់​ទោស​លើ​លោក កឹម សុខា រយៈពេល ២៧​ឆ្នាំ...

IDEA TALK៖ ភាព​ចម្រូងចម្រាស​ប្រើ​ពាក្យ​សង្ក្រាន្ត​ឡងប៊ិច​និង​ចូលឆ្នាំ​ខ្មែរ​ក្នុង​សហគមន៍​ខ្មែរ​ក្រុង​ឡងប៊ិច

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​មូលហេតុ​អ្វី​ការ​ប្រើ​ពាក្យ​ហៅ​សង្រ្កាន្ត​ឡងប៊ិច និង​ពាក្យ​ចូលឆ្នាំ​ខ្មែរ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡងប៊ិច​នៃ​រដ្ឋ​កាលីហ្វ័នីញ៉ា?»។

អគ្គលេខាធិការ​ណាតូ​ស្នើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​មេដឹកនាំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

អគ្គលេខាធិការ​យោធា​ណាតូ Jens Stolthenberg បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ណាតូ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​នៅ​ប្រទេស​លីទុយអានី អាច​នឹង​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចូលរួម​ផង​ដែរ។ កាល​បង្ហើប​ព័ត៌មាន​នេះ​របស់​លោក Stolthenberg ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ប្រទេស​លីទុយអានី គឺ Petro Beshta ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Prada នៅ​ថ្ងៃទី​១ មីនា នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន LRT លោក Stolthenberg...

សង្គម​ស៊ីវិល​បារម្ភ​ពី​វិធានការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​ថា​អាច​នឹង​រុញ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​កាន់តែ​ច្រើន

ក្រុម​សង្គម​ស៊ីវិល​សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​វិធានការ​រឹតត្បិត​សេរីភាព​នានា អាច​នឹង​រុញ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ជាច្រើន​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មីនា នេះ​ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​មួយ​ចំនួន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ថា បាន​រង​នូវ​ការ​គាបសង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ពី​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា ដោយសារតែ​បញ្ហា​នេះ សហគមន៍​អន្តរជាតិ​តែង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​នូវ​លំហ​សេរីភាព​បញ្ចេញមតិ និង​សកម្មភាព​នយោបាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​អនុវត្ត​នូវ​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង។ លោក​បន្ថែម​ថា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​នូវ​ការ​ទាមទារ​របស់​ពួកគេ...

លោក ហ៊ុន សែន ថា​មរតក​ដំបូង​បំផុត​របស់ CPP សម្រាប់​ខ្មែរ​គឺ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩

មេដឹកនាំ​ខ្មែរ​ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម លោក ហ៊ុន សែន អះអាង​ថា មរតក​ដំបូង​បំផុត​របស់​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ជាតិ​ខ្មែរ គឺ​ការ​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ឲ្យ​រស់រាន​មាន​ជីវិត​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ជ្រោមជ្រែង​ដោយ​វៀតណាម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៣ នេះ ដោយ​លើក​ឡើង​ជា​សំណួរ​ថា តើ​មាន​នរណា​ម្នាក់​ដែល​ហ៊ាន​និយាយ​ថា បើ​ទោះបី​គ្មាន​ថ្ងៃ​រំដោះ ៧​មករា...

អតីត​បុគ្គលិក VOD ជិត​៣០​នាក់​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បន្ទាប់ពី​លោក ហ៊ុន សែន បិទ​សារព័ត៌មាន​នេះ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​កុម្ភៈ កន្លងទៅ អតីត​បុគ្គលិក​វិទ្យុ VOD ជិត ៣០​នាក់​បាន​ដាក់​ពាក្យ​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​បន្ទាប់ពី​លោក​បិទ​សារព័ត៌មាន VOD កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ព្រុំ សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​១ ខែ​មីនា នេះ​ថា អតីត​បុគ្គលិក​វិទ្យុ VOD ចំនួន...

Latest news