27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5858 POSTS
0 COMMENTS

អភិបាល​ខេត្ត​ព្រះសីហនុ៖ ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម​និង​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់​ថយ​ចុះ

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាង​ថា បទល្មើស​បង្ខាំង ការ​ជំរិត​ទារ​ប្រាក់ ការ​ធ្វើ​ទារុណកម្ម ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម និង​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់ ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ កន្លងមក ត្រូវ​បាន​កាត់បន្ថយ ព្រោះ​មិន​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ច្រើន​ដូច​មុន​ទៀត​ឡើយ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៥ កុម្ភៈ លោក គួច ចំរើន លើកឡើង​ថា នៅ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​រួម​គ្នា​គ្រប់គ្រង ដឹកនាំ និង​ចាត់​វិធានការ​នៅ​ពេល​ចាប់ផ្ដើម ក្នុង​មួយ​ថ្ងៃៗ​បណ្ដឹង​ចូល​ផេក​ក្រឡាហោម​រហូត​ដល់​សិប...

សិល្បករ​​ជើងចាស់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​​ឱ្យ​មាន​ជីវភាព​សមរម្យ

សិល្បករ​ខ្មែរ​ជើងចាស់​ប្រចាំ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​មាន​ជីវភាព​សមរម្យ​ល្អ ដើម្បី​ឱ្យ​ពួកគាត់​បន្ត​មនសិការ​ថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​បន្ត​ទៀត។ វីរសិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ឮ​ល្ហិចល្ហៀង​ថា គ្រូ​របាំ​ថៃ​បាន​ជួល​គ្រូ​របាំ​បុរាណ​ខ្មែរ​ម្នាក់​ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ និង​បាន​ទាំង​ទាក់ទង​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ម្នាក់​ទៀត​ដែល​ជំនាញ​ខាង​ឧបករណ៍​ភ្លេង​ទ្រខ្មែរ ឈ្មោះ តុលា ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ​ដែរ។ លោក​បន្ថែម​ថា ពួកគេ​បាន​សន្យា​ថា​នឹង​ផ្តល់​ជូន​ប្រាក់ខែ​ខ្ពស់​ចំពោះ​ការងារ​របស់​គ្រូៗ​ទាំងនោះ ប៉ុន្តែ​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ជំនាញ​ខាង​ទ្រខ្មែរ បាន​បដិសេធ​នូវ​សំណើ​នេះ។ លោក​ថា នៅ​ពេលនេះ អ្នកគ្រូ​របាំ​ដែល​ត្រូវ​ថៃ​ជួល​នោះ​កំពុងតែ​បង្ហាត់​របាំ​ខ្មែរ​នៅ​ទីនោះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ក៏​មិន​ទាន់​ធានា​ថា​រឿង​នេះ​ពិត​កម្រិត​ណា​នោះ​ដែរ ដោយ​គ្រាន់តែ​ផ្អែក​តាម​ការ​អះអាង​របស់​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ម្នាក់​ឈ្មោះ តុលា និង​ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ។ សិល្បករ​គំរូ​ដែល​តែង​គិតគូរ​ពី​ប្រទេស​ជាតិ លោក...

IDEA TALK៖ តើ​មាន​មូលហេតុ​អ្វី​បាន​ជា​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រឹង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​មាន​មូលហេតុ​អ្វី​បាន​ជា​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រឹង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ?»។

បទវិភាគ៖ ពិភពលោក​មិន​អាច​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ដោយ​ការ​ចរចា​បាន​ទេ

គិត​មក​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ គឺ​នៅ​ខ្វះ​តែ ៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​មក​ហើយ។ សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ឈឺចាប់​បំផុត​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ក្រុម​សារព័ត៌មាន​បស្ចិម​ប្រទេស បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង ៤​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង ១០​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន។ តែ​យ៉ាងណាក៏ដោយ សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ពាសពេញ​ប្រទេស។ រចនាសម្ព័ន្ធ​ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ អគារ​របស់​ប្រជាជន​ត្រូវ​បាន​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ដួល​រលំ។ មិន​ត្រឹមតែ​វិនាសកម្ម​ដូចនេះ​ទេ គឺ​សង្គ្រាម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ពិភពលោក ព្រោះតែ​អ៊ុយក្រែន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ដូចជា​ស្រូវ សាឡី...

លោក កឹម សុខា អះអាង​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​តាមដាន​សិទ្ធិ​សេរីភាព​របស់​លោក

លោក កឹម សុខា ថ្លែង​ថា ប្រធានាធិបតី និង​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​និង​កំពុង​តាមដាន​ករណី​សិទ្ធិ​សេរីភាព​របស់​លោក​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier និង​ភរិយា​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier ក៏​បាន​ចូល​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ដែរ។ បើ​តាម​លោក កឹម...

អាជ្ញាធរ​ថា​ការ​បង្ក្រាប​គ្រឿងញៀន​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្អូញត្អែរ​ថា បើ​ទុក​ឲ្យ​តែ​នគរបាល និង​ស្ថាប័ន​គ្រឿងញៀន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺ​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​ស្ដីពី​ការ​កសាង​សមត្ថភាព​គណៈ​គ្រប់គ្រង​អង្គភាព​សាធារណៈ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ការ​បង្ក្រាប​គ្រឿងញៀន​ត្រូវ​ចាប់ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ និង​សហគមន៍​ទាំងមូល ប៉ុន្តែ​សព្វថ្ងៃ​នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ឃើញ​អ្នក​ជក់​គ្រឿងញៀន​ដោយ​ផ្ទាល់ ពួកគេ​មិន​ហ៊ាន​រាយការណ៍​នោះ​ទេ។ លោក កែ គឹមយ៉ាន លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ចាត់​វិធានការ​ច្បាប់​ជាបន្ទាន់​លើ​លោក ផែង វណ្ណៈ ដែល​ប្រមាថ​ស្ត្រី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​វិស័យ​សិទ្ធិមនុស្ស​ជិត ៤០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ចំនួន ៤​ក្រសួង ដាក់​ចំណាត់ការ​ទៅ​លើ​លោក ផែង វណ្ណៈ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Pheng Vannak News ចំពោះ​ការ​ប្រមាថ មាក់ងាយ និង​បៀតបៀន​ទៅ​លើ​ស្ត្រី​ដែល​ជា​អ្នក​សារព័ត៌មាន។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ...

តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​កញ្ញា ឈឹម ស៊ីថរ នៅ​សប្តាហ៍​ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ អះអាង​ថា ការ​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ បន្ត​ជាប់​ឃុំ គឺ​ដើម្បី​តាមដាន​លើ​សំណុំ​រឿង​នេះ និង​រង់ចាំ​ការ​ជំនុំជម្រះ​ពី​តុលាការ។ លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ...

លោក សម រង្ស៊ី ថា​ការ​បិទ VOD ក៏​មាន​ចំណែក​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ទទួល​ខុសត្រូវ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា​ការ​សម្រេច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក៏​មាន​ចំណែក​លោក ហ៊ុន ម៉ាណែត ត្រូវ​ទទួល​ខុសត្រូវ​ដែរ។ លោក សម រង្ស៊ី អះអាង​ថា បើ​លោក ហ៊ុន ម៉ាណែត មាន​គំនិត​ប្រជាធិបតេយ្យ​តែ​បន្តិច គាត់​គួរ​ណាស់​បញ្ចេញមតិ​កុំ​ឲ្យ​គេ​បិទ VOD ព្រោះ​ដោយសារតែ​អង្គភាព​សារព័ត៌មាន​នេះ​បាន​ប្រើ​ឈ្មោះ​គាត់​ខុស​ដែល​ជា​រឿង​មួយ​កំប៉ិកកំប៉ុក​គ្មាន​បានការ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក...

អ្នក​ឃ្លាំមើល​បារម្ភ​ថា​កម្ចី​និង​អំណោយ​ដែល​កម្ពុជា​ទទួល​ពី​ចិន​គឺជា​ថ្នូរ​ប្រគល់​សម្បត្តិ​ជាតិ​ឱ្យ​ចិន​គ្រប់គ្រង

វេទិកា​ពលរដ្ឋ សម្ដែង​ការ​ព្រួយបារម្ភ​ថា កម្ចី​និង​អំណោយ​នានា​ដែល​លោក ហ៊ុន សែន ទទួល​បាន​រាប់​សែន​លាន​ដុល្លារ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ អាច​ជា​ថ្នូរ​នឹង​ការ​ប្រគល់​សម្បត្តិ​ជាតិ​ខ្មែរ​ឲ្យ​ភាគី​ចិន ដើម្បី​ទូទាត់​បំណុល​ក្នុង​រូបភាព​បន្លំ​ជា​វិនិយោគ។ សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ឲ្យ​ដឹង​ថា ផ្អែក​លើ​ស្ថានភាព​ដុនដាប​នៃ​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ ភាគី​ចិន​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លទ្ធភាព​សង​បំណុល​ឱ្យ​ចិន​វិញ​តាម​ការ​កំណត់​នោះ​ទេ គឺ​មាន​តែ​ខ្ចី​ថែម​ទៀត​ប៉ុណ្ណោះ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​សភាពការណ៍​ប្រកួត​ប្រជែង​ដ៏​តានតឹង​រវាង​ចិន និង​អាមេរិក បាន​នាំ​ឲ្យ​ចិន​ត្រូវការ​ត្រៀម​ខ្លួន​យ៉ាង​ហ្មត់ចត់ ជាពិសេស​ការ​ត្បិតត្បៀត​លើ​ប្រព័ន្ធ​ចំណាយ​ហិរញ្ញវត្ថុ ទាំង​ការ​ព្យាយាម​កាត់បន្ថយ​ជា​អតិបរមា​នូវ​កញ្ចប់​ជំនួយ និង​កម្ចី​របស់​ខ្លួន​ដល់​បណ្ដា​សម្ពន្ធមិត្ត​សព្វថ្ងៃ​នេះ។ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២...

Latest news