29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5843 POSTS
0 COMMENTS

ស្ថានការណ៍​ថ្មីៗ​ក្រោយ​រយៈពេល​១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ក្រោយពី​សង្គ្រាម​បាន​ដើរ​រំលង​ផុត​រយៈពេល ១០០​ថ្ងៃ គេ​សង្កេត​ឃើញ​មាន​ការ​វិវឌ្ឍ​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​ស្ថានការណ៍​សឹក​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា បាន​រាយការណ៍​អំពី​សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​គៀវ គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​មន្ត្រី​អ៊ុយក្រែន អះអាង​ថា កងទ័ព​របស់​ខ្លួន​ដណ្ដើម​បាន​មក​វិញ​នូវ​ទឹកដី​មួយ​ចំនួន​ក្នុង​សមរភូមិ​ទីក្រុង Sievierodonetsk ពី​រុស្ស៊ី។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ Twitter របស់​អភិបាល​ក្រុង​គៀវ លោក Vitali Klitschko បាន​បញ្ជាក់​ថា សូរ​សំឡេង​ផ្ទុះ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​លាន់​ឮ​នៅ​ក្នុង​តំបន់...

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។ លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។...

អ្នក​ឃ្លាំមើល​ថា​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា ការ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​តំណាង​ឱ្យ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា ការ​រក្សា​ជំហរ​រឹងមាំ​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង និង​សម្ពាធ​គ្រប់​បែប​យ៉ាង​ពី​បក្ស​កាន់​អំណាច​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក...

លោក ហ៊ុន សែន៖ អ្នក​សង្កេតការណ៍​ជិត​៨​ម៉ឺន​នាក់​បង្ហាញ​ថា​ការ​បោះឆ្នោត​មាន​តម្លាភាព

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ មាន​អ្នក​ចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជិត ៨​ម៉ឺន​នាក់​មកពី ២០​ស្ថាប័ន គឺជា​ភស្តុតាង​មួយ​បង្ហាញ​ថា ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ នេះ ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ក្រុង​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​សង្កេតការណ៍​យ៉ាង​ច្រើន​ទាំង​ថ្នាក់​ជាតិ...

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ...

បទវិភាគ៖ ១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​រុស្ស៊ី​វាយ​បាន​សមរភូមិ​ពីរ​ប៉ុណ្ណោះ

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​លើក​ទ័ព ២០​ម៉ឺន​នាក់​ឈ្លានពាន​អ៊ុយក្រែន​ដោយ​បាន​ចាប់ផ្តើម​ក្នុង​ថ្ងៃទី​២៤ កុម្ភៈ បាន​ឈាន​ចូល​ដល់ ១០០​ថ្ងៃ​នៅ​ថ្ងៃទី​៣ មិថុនា នេះ គឺ​សមរភូមិ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ទាំងស្រុង​ដោយ​កងទ័ព​រុស្ស៊ី គឺ​ទីក្រុង​កំពង់ផែ Mariupol និង​ទីក្រុង Kherson នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។ ក្រៅ​ពី​នេះ​មាន​ទីក្រុង​មួយ​ទៀត​នៅក្នុង​តំបន់​ដុនបាស គឺ​ទីក្រុង Lyman ជា​ទីក្រុង​តូច​មួយ​នៅ​ក្នុង​ខេត្ត Donetsk ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា តែ​ទីក្រុង​ដ៏​តូច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​វាយបក​យក​វិញ​ដោយ​កងទ័ព​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP...

លោក ណុប ប៉ាយារិទ្ធ៖ ទោះបីជា​សំឡេង​ពីរោះ បើ​គណៈកម្មការ​ឱ្យ​ធ្លាក់​នោះ​ជា​សិទ្ធិ​របស់​គណៈកម្មការ

គណៈកម្មការ​ក្នុង​កម្មវិធី Cambodian Idol លោក ណុប ប៉ាយារិទ្ធ រិះគន់​មហាជន​ថា​មិន​យល់​ពី​លក្ខខណ្ឌ​របស់​កម្មវិធី ដែល​ទាមទារ​ឱ្យ​គណៈកម្មការ​ជ្រើសរើស​បេក្ខជន​ដែល​ពួកគាត់​គិត​ថា​ច្រៀង​ពីរោះ ប៉ុន្តែ​គណៈកម្មការ​ឱ្យ​ធ្លាក់ ព្រោះ​ជា​សិទ្ធិ​របស់​គណៈកម្មការ និង​ជា​លក្ខខណ្ឌ​ស្នូល​របស់​កម្មវិធី។ គណៈកម្មការ និង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី Cambodian Idol លោក ណុប ប៉ាយារិទ្ធ ត្រូវ​បាន​គេ​ទម្លាយ​សំឡេង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​អះអាង​ថា មហាជន​ខ្មែរ​ចេះ​តែ​ទាមទារ​ឱ្យ​ការ​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ដូចជា​ការ​ប្រឡង​ក្នុង​ស្រុក​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​កន្លងមក នោះ​ហើយ​គឺជា​បញ្ហា​សម្រាប់​កម្មវិធី...

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​មនុស្ស​១៤​នាក់​ទៀត​ឈ្នះ​ក្ដី​បក្ស​ប្រជាជន​ស្រុក​កងមាស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ឱ្យ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា និង​មនុស្ស ១៤​នាក់​ផ្សេង​ទៀត​ឈ្នះ​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លុប​ការ​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​២ មិថុនា តាម​បណ្ដឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ចាម ដែល​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយពី​បើក​សវនាការ​នៅ​រសៀល​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ...

ថ្ងៃ​បិទ​បញ្ចប់​ឃោសនា​បោះឆ្នោត បក្ស​បី​ធ្វើ​នៅ​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ១៤​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ការ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត។ ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ធំ​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ថ្ងៃ​ទី​៤ មិថុនា គេ​ហៅថា​ថ្ងៃ «ស» ដោយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​អាច​ធ្វើការ​ឃោសនា​ឡើយ។ គណបក្ស​នយោបាយ​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មួយ​ចំនួន​ទៀត​ធ្វើ​នៅ​តាម​ខេត្ត ហើយ​បក្ស​ខ្លះ​ទៀត​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ចន្លោះ​ពី...

វេទិកា​ពលរដ្ឋ​អំពាវនាវ​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដើម្បី​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​សាជាថ្មី​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ថា វេទិកា​ពលរដ្ឋ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ លោក អៀ ចាន់ណា។ លោក​ថា នេះ​គឺជា​ចេតនា​របស់​បក្ស​កាន់​អំណាច​មាន​គោលដៅ​បំបិទ​សិទ្ធិ ដើម្បី​បំផ្លាញ​ឱកាស​នយោបាយ​របស់​គាត់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ...

Latest news