31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5831 POSTS
0 COMMENTS

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបន្តរិះគន់ចំណាត់ការរបស់អាជ្ញាធរក្នុងការវែកមុខជនដៃដល់ដែលបានលបវាយប្រហារលើមន្ត្រីមូលដ្ឋានរបស់ខ្លួន

អតីតតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសបាន រិះគន់ថា ការលបវាយប្រហារលើមន្ត្រីថ្នាក់មូលដ្ឋានរបស់ខ្លួនកន្លងមក គឺជាការរៀបចំជាប្រព័ន្ធដោយរដ្ឋាភិបាលក្រុងភ្នំពេញ។ ការរិះគន់នេះធ្វើឡើង ក្រោយសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាលេខាគណៈកម្មាធិការរប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឌិន វ៉ារិន ត្រូវបានជនអនាមិកលបវាយនឹងដុំថ្មចំក្បាល ធ្វើអោយរបួសធ្ងន់ធ្ងរ។ ប៉ុន្តែ អស់រយៈពេលជាង២ សប្តាហ៍ហើយ អាជ្ញាធរក្រុងភ្នំពេញនៅមិនទាន់អាចវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសបាននៅឡើយ។ លើកឡើងក្នុងទំព័រហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី៦ វិច្ឆិកា នេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អ៊ុំ សំអាន បញ្ជាក់ថា...

អ្នកវិភាគជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដើម្បីបញ្ចប់ការរំលោភបំពានពីបរទេសជិតខាងមកលើកម្ពុជា

អ្នកវិភាគនយោបាយជើងចាស់ រិះគន់ថា កម្ពុជាកំពុងអស់ភាពឯករាជ្យ បាត់បង់សមត្ថភាពគ្រប់គ្រងដឹកនាំប្រទេសខ្លួនឯងដែលកំពុងស្ថិតនៅក្នុងស្ថានភាព ប្រាក់ក៏បង់ ថង់ក៏ដាច។ រីឯបរទេសជិតខាងបានទាញឲ្យចូលក្នុងជម្លោះរវាងមហាអំណាចធំៗរបស់ពិភពលោកបន្ថែមទៀត។ អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា កម្ពុជាសន្យាថានឹងថែរក្សាការពារ ហើយម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ទាំងអស់។ លើសពីនេះម្ចាស់ហត្ថលេខីទាំងនោះ ក៏បានសន្យាទទួលស្គាល់ និងគោរព អធិបតេយ្យភាព ឯករាជ្យ  បូរណរភាពទឹកដី និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជាទៀតផង។ លើកឡើងក្នុងបណ្តាញសង្គម ហ្វេស ប៊ុក...

សមាជិកគ្រួសារអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីស្នើដោះលែងអ្នកជាប់ឃុំ

សមាជិកគ្រួសារ ដែលជាសាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិភាគច្រើនជាស្ត្រីជិត២០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងគ្រោងធ្វើដំណើរទៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រខ្មែរ ឱ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រទី ៦ខែវិច្ឆិកានេះ បានបង្ហាញពីសកម្មភាពស្រែកតវ៉ានៅមុខសាលាដំបូង ដោយពួកគេទាមទារឱ្យតុលាការដោះលែងសមាជិកគ្រួសាររបស់ខ្លួនដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌។ ការតវ៉ារបស់សាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងនេះ មិនមែនធ្វើឡើងលើកទី១ឡើយ ប៉ុន្តែរាល់ការតវ៉ារបស់ពួកគេតែងរងការរារាំង ឬ បំបែក ពីសំណាក់សមត្ថកិច្ច និងកងសន្តិសុខក្រុងភ្នំពេញ។ ពេលខ្លះក្រុមសន្តិសុខស៊ីឈ្នួលទាំងនោះ បានប្រើហិង្សាលើសមាជិកគ្រួសារបក្សប្រឆាំង ចាប់យកបដា ឬហែកចោល ឬអូសអ្នកតវ៉ាកាត់ថ្នល់ ហើយពេលខ្លះទៀតចាប់បោកស្ត្រីទាំងនោះ ដូចជាសត្វធាតុថែមទៀតផង។ នៅក្នុងការតវ៉ាកាលពីព្រឹកម៉ិញនេះ ក្រុមសាច់ញាតិបក្សប្រឆាំងបានបង្ហាញញត្តិដែលពួកគេបានដាក់ថ្វាយព្រះមហាក្សត្រខ្មែរ។...

ក្នុងដំណើរពីខេត្តកោះកុង ទៅខេត្តពោធិ៍សាត់លោក កឹម សុខា កត់សម្គាល់ថាខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិជាច្រើន

ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយ លោក កឹម សុខា  អះអាងថា ក្នុងដំណើរកាត់ព្រៃនៃជួរភ្នំ ក្រវាញ ភូមិសាស្ត្រពីខេត្តកោះកុង ឆ្ពោះមកខេត្តពោធិ៍សាត់អស់រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃ៥ ខែវិច្ឆិកា លោក អះអាងថា ខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិអស់ជាច្រើនប្រាកដមែន។ លោក កឹម សុខា សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៦ខែវិច្ឆិកានេះថា ក្នុងការធ្វើដំណើរតាមរថយន្តចេញពីទីរួមខេត្តកោះកុង តម្រង់ទៅដល់ស្រុកវាលវែងខេត្តពោធិ៍សាត់ ចម្ងាយជាងមួយរយគីឡូម៉ែត្រ កាត់ព្រៃ...

លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់

លោក ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធដែលបានជួបដោយផ្ទាល់ឬប្រយោលជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) ទាំងអស់ ត្រូវធ្វើចត្តាឡីស័កឬ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ឱ្យបានច្បាស់លាស់ ជៀសវាងការដាក់ខ្លួននៅដាច់ដោយឡែកមិនបានត្រឹមត្រូវ ឬធ្វើសកម្មភាពជួបអ្នកដទៃ ដែលធ្វើឱ្យមានករណីឆ្លងជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំ ឬចូលទៅក្នុងសហគមន៍។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រទី៦ខែវិច្ឆិកានេះ បានឱ្យដឹងថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ...

លិខិតជូនការីនិពន្ធ៖ សុក្រឹតភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក

សហរដ្ឋអាមរិក គឺជាប្រទេសបិតាប្រជាធិបតេយ្យ ដែលក្នុងរយៈពេលជាង ២០០ឆ្នាំ មកនេះបានផ្តល់ជាគំរូយ៉ាងល្អ ដល់បណ្តាប្រទេសនានាក្នុងលោក លើបញ្ហាប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សជាដើម។ ជាការពិតណាស់ ដំណើរការប្រជាធិបតេយ្យនេះ មិនល្អឥតខ្ចោះ១០០ %នោះទេ ប៉ុន្តែវាជាដំណើរការមួយ ដែលធ្វើឲ្យសហរដ្ឋអាមេរិក ទទួលបានការកោតសរសើរ ពីបណ្តាប្រទេសនានា លើសកលលោក ជាពិសេសក្នុងចំណោមប្រទេសប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត សហរដ្ឋអាមរិក ជាប្រទេសតែមួយគត់ដែលមិនមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ តាំងតែពីការកកើតប្រទេសជារដ្ឋសហព័ន្ធ ចាប់តាំងពីឆ្នាំ1787 មក ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀតសោត...

មន្ត្រីចិនថាចិនសង្ឃឹមថា នឹងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកក្រោមរដ្ឋការរបស់មេដឹកនាំថ្មី

សង្រ្គាមពាណិជ្ជកម្ម អាមេរិក-ចិន ដែលបញ្ឆេះដោយលោកប្រធានាធិបតីដូណាល់ត្រាំ អាចនឹងបិទបញ្ចប់ ក្រោមរដ្ឋការថ្មី របស់ លោក ចូលបៃដិន (Joel Biden) ហើយភាពតានតឹងការទូតក៏អាចនឹងកាត់បន្ថយបានយ៉ាងច្រើនដែរ។ នេះបើតាមការយល់ឃើញរបស់មន្ត្រីចិន ដែលត្រូវបានគេហទំព័រ one india.com ដកស្រង់សម្តីចុះផ្សាយនៅថ្ងៃទី៥វិច្ឆិកានេះ។ ការយល់ឃើញរបស់មន្ត្រីចិន ក៏មិនខុសពីអ្នកសង្កេតការណ៍ជាច្រើនទៀតដែរ ហើយក៏មិនខុសនឹងសារព័ត៌មាន The Global Times របស់ចិននោះដែរ ដែលបានធ្វើវិចារណកថារបស់ខ្លួន អំពីមេដឹកនាំសម្រាប់អាមេរិក៤ឆ្នាំទៀតនេះ។  ខណៈការរាប់សន្លឹកឆ្នោតកំពុងបង្ហាញថាបេក្ខជនប្រធានាធិបតី...

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានថា រយៈពេល ៩ ខែ ចំណូលបានពីទេសចរណ៍នៅតំបន់ការពារធម្មជាតិជាង២៥លានដុល្លារ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានអះអាងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ចំណូលពីទេសចរណ៍នៅតំបន់ការពារធម្មជាតិមានទំហំជាង២៥លានដុល្លារសហរដ្ឋអាមេរិក។ លោកនេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែវិច្ឆិកាថា ចំណូលទាំងនោះបានមកពីការផ្តល់សេរវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកម្សាន្តនូវតំបន់ការពារធម្មជាតិក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានចំនួនជាង៥៣ម៉ឺននាក់(៥៣៦ ៥៤៥)។  លោក នេត្រ ភក្ដ្រា បានលើកឡើងទៀតថា ក្រៅពីចំណូលថវិការាប់លានដុល្លារអាមេរិក ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន ភ្ញៀវទេសចរក៏បានចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ធម្មជាតិដែល          ...

ភាគ៣៖ តើក្រុមមន្រ្តីមានអំណាចកំពូលៗរបស់លោក ហ៊ុន សែន បានលុយពីប្រភពណាដែលអាចទិញអចលនទ្រព្យ និងទិញសញ្ជាតិបរទេស

នាយកផ្នែកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សឈ្មោះ Human Rights Watch មេធា វី Brad Adams បាននិយាយក្នុងកម្មវិធីផ្សាយ The Cambodia Daily ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អំពីទ្រព្យសម្បត្តិមហាសាលនៃពួកនាយ ទាហាន នាយប៉ូលិស នាយកងរាជអាវុធហត្ថ ថ្នាក់ឧត្តមសេ នីយ៍១២រូប ដែលគេប្រសិទ្ធនាមឲ្យថា៖ ឧត្តមសេនីយ៍គគ្រក់បីដំប...

លោក យឹម ស៊ីណន ថាពលរដ្ឋនឹងមិនស្គាល់ជាតិយុត្តិធម៌ឡើយ នៅពេលតុលាការជាឧបករណ៍របស់អ្នកដឹកនាំ

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន លើកឡើងថានៅពេលតុលាការទាំងមូលបានក្លាយជាឧបករណ៍របស់មេដឹកនាំ ឬ អ្នកនយោបាយ នោះពលរដ្ឋនឹងមិនស្គាល់ឡើងនូវរសជាតិយុត្តិធម៌។ សកម្មជនគណបក្សប្រឆាំងនៅក្រៅប្រទេសរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធថា នៅពេលចៅក្រមព្រះរាជអាជ្ញាបានយកចំណេះដឹងវិជ្ជាជីវៈ ឧត្តមគតិ និងឆន្ទៈរបស់ខ្លួន ដាក់ក្រោមជើងរបស់អ្នកនយោបាយ នោះពួកគេមិនអាចស្គាល់ឡើយនូវតម្លៃពិតនៃជីវិតរបស់ខ្លួន។  ការលើកឡើងរបស់លោក យឹម ស៊ីណន ធ្វើឡើងស្របពេលដែល តុលាការរបស់លោក ហ៊ុន សែន ចេញដីកាបង្គាប់ឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន...

Latest news