31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5853 POSTS
0 COMMENTS

ជប៉ុនសម្រេចដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកសុខភាពក្រោយពីស្ទង់មតិគឺពលរដ្ឋ៨០ភាគរយគាំទ្រ

ជប៉ុនបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយក៏បានបញ្ចេញកញ្ចប់ថវិកា ១លាន លាន ឬ ១ (Trillion) ដុល្លារ ដើម្បីគាំទ្រសេដ្ឋកិច្ចដែលកំពុងជួបអាសន្នដោយកូវិដ។ ជប៉ុនជាប្រទេស ប្រជាធិបតេយ្យ ជឿនលឿនមួយនៅអាស៊ី។ ប្រទេសនេះ មានប្រជាជនជាង ១២៦លាននាក់។ ប្រទេសសេដ្ឋកិច្ចធំទី៣ នេះ បានធ្លាក់ក្នុងស្ថានភាពឆ្លងរាលដាល់ជំងឺកូវិដ១៩ តាំងពីចុងខែកុម្ភៈ ដោយមានអ្នកឆ្លង ៤ពាន់ ១១១ករណី អ្នកស្លាប់ ៩៧ករណី...

អ្នកវិភាគមើលឃើញថា ថវិកាបម្រុង៨០០លានទៅ២០០០លានដុល្លារអាមេរិក ជាតួលេខលោក ហ៊ុន សែន និយាយចោល

អ្នកវិភាគនយោបាយ និងសង្គម ដែលត្រូវបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសដោយសារការធ្វើទុក្ខបុកម្នេញរបស់រដ្ឋការលោកហ៊ុន សែន បានឱ្យដឹងថាបុរសខ្លាំងនៅកម្ពុជា និយាយអំពីរឿងលុយបម្រុងទប់សភាពការណ៍អំឡុងពេលវិបត្តិជំងឺកូវីដ១៩នោះ ជាសម្តីបោកប្រាស់។ កាលពីពេលកន្លងមកលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថារដ្ឋបានត្រៀមកញ្ចប់ថវិកាពី៨រយលាន ទៅ ២ពាន់លានដុល្លារ ដើម្បីទប់ទល់បញ្ហាសេដ្ឋកិច្ច និងបញ្ហាចំពោះស្ថានការជំងឺកូវីដ១៩។ នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ មើលឃើញថា ស្ថានភាពសព្វថ្ងៃប្រឈមខ្លាំងរឿងប៉ះពាល់ជីវភាពពលរដ្ឋទូទៅ ជាពិសេសកម្មករ អាជីវករតូចតាច ពលករ អ្នករត់ម៉ូតូឌុប...

អ្នកវិភាគចាស់វស្សាស្នើឱ្យរដ្ឋាភិបាលកែប្រែចំណុចមួយចំនួន នៃសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន

អ្នកវិភាគនយោបាយចាស់វស្សាមួយរូប បានស្នើឱ្យមានការកែលម្អចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នត្បិតជាចំណុចចែងមិនច្បាស់លាស់ មានភាពទូលំទូលាយពេក និងចំណុចខ្លះគប្បីលុបចោលតែម្តងព្រោះប្រើអារម្មណ៍ច្រើនពេក។ អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយស្នើឱ្យរដ្ឋាភិបាលកែលម្អចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្ន ខណៈច្បាប់នេះកំពុងស្ថិតក្នុងដៃរដ្ឋសភានៅឡើយ។ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចាកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និងមាន១១ មាត្រា។ ច្បាប់នេះមាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រា៣ចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់...

IDEA TALK៖ តើមេរោគកូរ៉ូណាកំពុងបង្ករផលប៉ះពាល់ដល់ស្ថានភាពសង្គមយ៉ាងណាខ្លះ ជាពិសេសថ្នាក់មូលដ្ឋាន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីអំពី៖ តើមេរោគកូរ៉ូណាកំពុងបង្ករផលប៉ះពាល់ដល់ស្ថានភាពសង្គមយ៉ាងណាខ្លះ ជាពិសេសថ្នាក់មូលដ្ឋាន?

អ្នកវិភាគមើលឃើញថាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជារឿងល្អ ប្រសិនបើច្បាប់នោះមិនស្ថិតនៅក្រោមជនផ្តាច់ការ

អ្នកឃ្លាំមើលសង្គម និងនយោយបាយ លោក គឹម សុខ បានលើកឡើងថា ការដាក់ប្រទេសស្ថិតក្នុងគ្រាគ្រោះអាសន្នមានចំណុចល្អតែមួយគត់ សម្រាប់ជាតិ និងរាស្ត្រ គឺករណីប្រទេសជាតិ ជាប្រទេសប្រកាន់ភ្ជាប់នីតិរដ្ឋ និងប្រជាធិបតេយ្យសេរី ពុំមែនជាប្រទេសដែលស្ថិតក្រោមជនផ្ដាច់ការនោះឡើយ ពីព្រោះអំណាចផ្ដាច់ការតែងតែប្រើអាជ្ញាធរតាមទំនើងចិត្តដើម្បីសម្លាប់ចរន្តប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីអំពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលលោក ហ៊ុន សែន កំពុងជំរុញឱ្យចេញជាផ្លូវការតាមការចង់បានរបស់ខ្លួនពេលនេះវិញ មានចន្លោះប្រហោងជាច្រើន ជាពិសេសមានចរិត ពុតត្បុត នយោបាយ ឱកាសនិយម លាយឡំនឹងផែនការអំណាច...

មេដឹកនាំម៉ាឌូរ៉ូប្រកាសត្រៀមធ្វើសង្រ្កាម ជាមួយអាមេរិក

ប្រធានាធិបតីប្រទេសវេណេហ្សូអេឡា ដែលអាមេរិក ចេញដីកាចោទប្រកាន់ និងចាប់ខ្លួនក្នុងករណីឧក្រិដ្ឋកម្ម គ្រឿងញៀន បានចេញបទបញ្ជាទៅកាន់កងទ័ព អោយចេញពីបន្ទាយហើយកាន់អាវុធគ្រប់ដៃដើម្បីការពារប្រទេស ប្រឆាំងនឹងការលុកលុយ ដែលអាចកើតមាន សំណាក់សហរដ្ឋអាមេរិក។ នេះ បើយោងតាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែមេសានេះ ។ លោកនីកូឡាស់ម៉ាឌូ បានថ្លែងទៅកាន់ មេបញ្ជាការកងទ័ពថា ត្រូវត្រៀម ប្រយុទ្ធនឹងសត្រូវប្រវត្តិសាស្ត្ររបស់ប្រជាជនវេណេហ្សូអេឡា គឺសហរដ្ឋអាមេរិក។ ការថ្លែងរបស់ប្រធានាធិបតី នៃប្រទេសវេណេហ្សូអេឡា ដែលសហគមន៍អន្តរជាតិចាត់ទុក...

លោក ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាពជូនពលករមកពីប្រទេសថៃ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ។ កាលពីចុងសប្តាហ៍មុន លោកហ៊ុន សែន បានចេញបញ្ជាណែនាំបន្ថែមទៀត ក្នុងការដោះស្រាយជូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមក ដែលមានចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។ ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ រូបនេះបានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដោយណែនាំទៅក្រសួងសាម៉ី ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែន              អោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពដល់ពលករអោយបានល្អថែមទៀតផង។ ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ,...

លោក ហ៊ុន សែន អគុណដល់អាជីវករដល់លក់ទំនិញក្នុងតម្លៃធម្មតា

លោក ហ៊ុន សែន ប្រកាសលាលែងអរគុណអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ។ លោក ហ៊ុន សែន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកចុះផ្សាយនៅថ្ងៃនេះថា «លោកសូមអរគុណដល់បងប្អូនអាជីវករ លក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ស្រូវអង្ករ ក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃដើម្បីពលរដ្ឋមានភាពងាយស្រួល ក្នុងការទិញយកទៅទទួលទានជាពិសេសក្នុងស្ថានភាព ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩»។ លោកក៏បានអរគុណបងប្អូនអាជីវករទាំងអស់ ដែលមានការយល់ដឹងខ្ពស់ ពីវិធីការពារមិនឲ្យឆ្លងរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ ជាងនេះទៅទៀតលោកក៏បានអំពាវនាវដល់ពលរដ្ឋសហការ និងបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពទាំងអស់គ្នា...

IDEA TALK៖ តើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នបង្កប់អត្ថន័យរឹតត្បិតអ្វីខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្តីអំពី៖ តើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នបង្កប់អត្ថន័យរឹតត្បិតអ្វីខ្លះ?

ជំងឺCovid-19 គំរាមផ្ដួលរបបសាសនានិយមនៅអ៊ីរ៉ង់

សាធារណរដ្ឋឥស្លាមនៃប្រទេសអ៊ីរ៉ង់គឺជារបបផ្ដាច់ការសាសនានិយម។ប្រទេសឥស្លាមមួយនេះស្ថិតនៅក្រោមអំណាចរបស់មេសាសនាកំពូលរបស់ប្រទេស គឺអាយ៉ាតូឡាខេមម៉ានី។ អ៊ីរ៉ង់ជាប្រទេសមានឥទ្ធិពលជាងគេនៅមជ្ឈឹមបូព៌ា។ ប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោកមួយនេះបានធ្លាក់ក្នុងសង្គ្រាមមេរោគកូរ៉ូណាឬជំងឺផ្លូវដង្ហើមកូវីដ១៩រយៈពេលជិត៣ខែមកហើយ។ ជំងឺដ៏រាតត្បាតសាហាវនេះបានសម្លាប់មិនត្រឹមប្រជាជនអ៊ីរ៉ង់ក្រីក្រស្លូតបូតនោះទេ តែវាបានសម្លាប់រហូតដល់ទៅមេដឹកនាំកំពូលៗរបស់ប្រទេសនេះទៀតផង។ គិតមកដល់ពេលនេះប្រជាជនអ៊ីរ៉ង់ស្លាប់ជិត៣ពាន់៣០០នាក់ហើយដោយសារមេរោគដ៏កំណាចនេះ។ គេហទំព័រ zero Hedge.com បានធ្វើការវិភាគថារបបសាសនានិយមនៅអ៊ីរ៉ង់នៅពេលនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ គឺដោយសារតែការទប់ទល់មិនអាចជោគជ័យបាននូវការរាតត្បាតរបស់មេរោគកូរ៉ូណាដែលពីមួយថ្ងៃទៅមួយថ្ងៃសម្លាប់ពលរដ្ឋអ៊ីរ៉ង់ច្រើនរាប់រយនាក់ គឺជាស្ថានភាពមួយធ្ងន់ធ្ងរជាងអាមេរិកដាក់ទណ្ឌកម្មទៅទៀត។មានន័យថាប្រទេសឥស្លាមមួយនេះកំពុងតែជួបទ្វេគ្រោះ។ Zero hedge បានបន្ដទៀតថាមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខេមម៉ានីហាក់ដូចជាស្ងប់ស្ងាត់មិនបានចេញមុខជាសាធារណៈច្រើនទេនៅប៉ុន្មានថ្ងៃមកនេះ ព្រោះលាក់ខ្លួនដោយសារកូវិដកូរ៉ូណា ដែលធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសនេះជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ថែមលើ ការដាក់ទណ្ឌកម្មរបស់អាមេរិក។ គេហទំព័រនេះបានចុះផ្សាយថាសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះរហូតដល់ទៅជាង១០% ឯណោះនៅពេលពលរដ្ឋអត់ការងារធ្វើកើនដល់ទៅ២០%               ថែមទៀតគឺដោយសារតែការដាក់ប្រទេសស្ថិតក្នុងស្ថានភាពគ្រាមានអាសន្នទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រុមប្រឆាំងនៅក្នុងប្រទេសនេះបានប្រកាសថាប្រជាជននៅទីប្រជុំជនទាំងអស់កំពុងតែសម្លឹងមើលពីចលនាមួយដែលអាចកើតមានដើម្បីផ្ដួលរំលំរបបផ្ដាច់ការសាសនានិយមមួយនេះដែលរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិជាច្រើនបានចុះផ្សាយថាក្រុមប្រឆាំងជាង៦០០នាក់ត្រូវបានសម្លាប់នៅពេលដែលប្រទេសនេះជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនៃកូវីដ-១៩។ ប៉ុន្ដែនៅពេលនេះមេដឹកនាំកំពូលអាយ៉ាតូឡាបានហៅសត្រូវកូវីដ-១៩គឺជាការគម្រាមធ្ងន់ធ្ងរជាងអាមេរិកដាក់ទណ្ឌកម្មទៅទៀតហើយរុញអោយមានការបះបោរដើម្បីផ្ដួលរបបរបស់លោកទៀតផង។ កាលពីសប្ដាហ៍មុនមេដឹកនាំលំដាប់ទីពីរនៃប្រទេសនេះគឺប្រធានាធិបតី ហាសានរ៉ូហានី បានគាំទ្រនូវអ្វីដែលលោកអាយ៉ាតូឡាចាត់ទុកជំងឺកូវីដជាសត្រូវធ្ងន់ជាងសត្រូវអាមេរិកដាក់ទណ្ឌកម្មទៅទៀតគឺធ្វើឱ្យមន្រ្ដីស្មោះត្រង់នឹងលោកអាយ៉ាតូឡាជាច្រើននាក់បានស្លាប់។ កាលពីសប្ដាហ៍មុនសាធារណរដ្ឋឥស្លាមមួយនេះបានបញ្ជូនសំណើខ្ចីថវិកាពីមូលនិធិរូបិយវត្ថុអន្ដរជាតិIMF៥ពាន់លានដុល្លារដើម្បីសង្គ្រោះសេដ្ឋកិច្ច និងយកមកផ្គត់ផ្គង់សង្គមកិច្ចនិងវិស័យសុខាភិបាលទប់ទល់នឹងសត្រូវរបស់ខ្លួនថ្មីបំផុតគឺកូវីដ១៩ ឬមេរោគកូរ៉ូណាដែលមានប្រភពចេញពីប្រទេសចិន។ ប៉ុន្ដែជាអកុសលសំណើនេះត្រូវបានIMF បដិសេធ។អ្វីដែលធ្វើឱ្យIMF មិនព្រមឱ្យខ្ចីប្រាក់នេះគឺដោយសារតែសហរដ្ឋអាមេរិកមិនឯកភាពឱ្យខ្ចី។សាធារណរដ្ឋឥស្លាមបានសម្ដែងកំហឹងខឹងអាមេរិកម្ដងទៀតហើយបានចាត់ទុកថាអាមេរិកនិងកូវីដ១៩គឺជាសត្រូវដូចគ្នានៃប្រជាជាតិអ៊ីរ៉ង់។ មកដល់ពេលនេះទាំងចិននិងរុស្ស៊ិដែលគាំទ្ររបបសាសនានិយមផ្ដាច់ការមួយនេះបានថ្កោលទោសអាមេរិកដែលលូកដៃឃាឃាំIMF មិនឱ្យអ៊ីរ៉អ់ខ្ចីប្រាក់មកស្រោចស្រង់ជីវិតប្រជាជន។ កាលពីសប្ដាហ៍មុននេះ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានកោះប្រជុំរដ្ឋមន្រ្ដីការបរទេសអឺរ៉ុបដើម្បីពិនិត្យមើលសំណើរបស់អ៊ីរ៉ង់សុំខ្ចីលុយពី IMFដើម្បីដោះស្រាយភាពទ័លច្រករបស់អ៊ីរ៉ង់ប៉ុន្ដែសហភាពអឺរ៉ុបមិនអាចសម្រេចអ្វីបានឡើយដោយសារតែសហរដ្ឋអាមេរិកមានអំណាចជំទាស់តាមលក្ខន្ដិកៈរបស់IMF គឺបើអាមេរិកមិនសម្រេចឱ្យហើយ គឺគណៈកម្មាការនាយករបស់IMF ក៏មិនហ៊ានសម្រេចបានដែរព្រោះសហរដ្ឋអាមេរិកតែមួយគត់មានភាគហ៊ុន១៥៥ពាន់លានដុល្លារ គឺជាង៧០%នៃមូលនិធិសរុបរបស់IMF។ មកទល់ពេលនេះអ៊ីរ៉ង់នៅតែឆ្លេឆ្លាត្រូវការជំនួយជាបន្ទាន់ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញព្រោះតែការនាំប្រេងចេញទៅក្រៅប្រទេសធ្លាក់ក្រោម៥០%ទៅហើយ ដោយសារតែការហំព័ន្ធសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក៕

Latest news