30 C
Phnom Penh

CATEGORY

បរិស្ថាន

អ្នកវិភាគ៖ រដ្ឋាភិបាល​ទប់ស្កាត់​គ្រឿងញៀន​មិន​បាន​ដោយសារ​មេ​ឈ្មួញ​និង​រដ្ឋាភិបាល​ជា​បក្ខពួក​តែ​មួយ

កាលពី​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស និង​បាន​ប្រកាស​ក្ដែងៗ​ដោយ​ប្ដេជ្ញា​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​ឧក្រិដ្ឋជន​គ្រឿងញៀន ប៉ុន្តែ​ចាប់តាំង​ពី​ការ​បើក​យុទ្ធការ​បង្ក្រាប​មកដល់​បច្ចុប្បន្ន​នេះ ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ជាង​មុន​ឡើង។ បើ​តាម​វែបសាយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ...

សហរដ្ឋ​អាមេរិក​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​តំបន់​អភិរក្ស​ព្រៃឡង់

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​បាន​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង​ហើយ ប៉ុន្តែ​ជំនួយ​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែលំអ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជំនួស​វិញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា...

ក្រុម​តស៊ូ​មតិ​ថា លោក ហ៊ុន សែន ស្ដាប់​វៀតណាម​ពង្វក់​រហូត​លែង​គិត​ឃើញ​ថា​ទឹកដី​ខ្មែរ​ជួប​គ្រោះអាសន្ន​ដ៏​ធំ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បើក​ដៃ​ឲ្យ​វៀតណាម​រាប់​លាន​នាក់​ចូល​ស្រុក​ខ្មែរ ចូល​តាម​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា ព្រោះតែ​ស្ដាប់​វៀតណាម ពង្វក់​ឡើង​ស៊ាំ​ត្រចៀក​រហូត​ដល់​គិត​លែង​ឃើញ​ថា នោះ​គឺជា​គ្រោះអាសន្ន​ដ៏​ធំ​ចំពោះ​ទឹកដី​ខ្មែរ​ទៅ​ហើយ។ អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

សកម្មជន៖ លោក ថាច់ សេដ្ឋា អះអាង​ថា​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​បេះដូង​ជាតិ គឺជា​ការ​និយាយ​ភូតភរ​ប៉ុណ្ណោះ

សកម្មជន​បក្ស​ប្រឆាំង បាន​ទាត់​ចោល​ការ​អះអាង​របស់​លោក ថាច់ សេដ្ឋា ដែល​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ នោះ​ថា​ជា​ការ​និយាយ​មិន​ពិត ហើយ​រឿង​នេះ​នឹង​លាតត្រដាង​ពិតប្រាកដ​នៅ​ពេល​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នៅ​ក្នុង​អង្គ​សមាជ​បក្ស​នេះ​ជាមិនខាន។ លោក ហ៊ុន កុសល...

រាជបណ្ឌិត្យសភា៖ បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ក៏​មិន​ប្រាកដ​ថា​បាន​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លើកឡើង​ថា បើ​ប្រទេស​ជាតិ​ខ្សោយ កុំ​ថា​ឡើយ​និយាយ​ពី​ឯករាជ្យ និង​អព្យាក្រឹត្យ សូម្បីតែ​សំពះ​សុំ​សន្តិភាព​ពី​គេ ក៏​មិន​ប្រាកដ​ថា​គេ​ឱ្យ​កម្ពុជា​បាន​សុខ​ដែរ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន...

ពលរដ្ឋ​ចោទ​មន្ត្រី​គយ​និង​មន្ត្រី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ថា​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ផលិតផល​សត្វ​បក្សី​ចូល​កម្ពុជា​ខុសច្បាប់

មន្ត្រី​មូលដ្ឋាន និង​អាជីវករ​រកស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ បាន​ចោទ​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន និង​លោក​វរសេនីយ៍ឯក...

លោក ថាច់ សេដ្ឋា បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​បេះដូង​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ «បេះដូង​ជាតិ»...

អ្នកវិភាគ​ថា ​ការ​បង្កើត​បក្ស​នយោបាយ ត្រូវធ្វើ​ឡើង​ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​ធ្វើ​ជា​មុខរបរ​អាជីព​នោះ​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ដែល​ល្អ​ត្រឹមត្រូវ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​វត្ថុបំណង​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ដើម្បី​រៀបចំ​សង្គម និង​ការ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ដោយ​មិន​រំពឹង​យក​នយោបាយ​ជា​មុខរបរ​អាជីព​សម្រាប់​បក្ខពួក ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម...

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​ ការ​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​ទាត់​ចោល​ការ​លើកឡើង​របស់​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា សព្វថ្ងៃ​នេះ ថា​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។ ការ​អះអាង​នេះ...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទេ កម្ពុជា​ពិបាក​នឹង​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់

ក្រុម​អ្នក​តស៊ូ​មតិ អះអាង​ថា បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​បញ្ជូន​ជនបរទេស​ខុសច្បាប់​ដែល​កំពុង​រស់នៅ​កកកុញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ទេ នោះ​ទឹកដី​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ពិបាក​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់ ដែល​បញ្ហា​នេះ​សូម្បី​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ក៏​ដឹង​យ៉ាង​ច្បាស់​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា...

ព័ត៌មានថ្មីៗ