29 C
Phnom Penh

CATEGORY

គ្រឿងញៀន

លោក ស សុខា បន្ត​វិធានការ​បណ្ដេញ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​សេចក្ដី​សម្រេច​បណ្ដេញ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន។ សេចក្ដី​សម្រេច​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ...

សមត្ថកិច្ច​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ជាង ១​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន (១៥១៣​គីឡូក្រាម) ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែនការ​ដឹកជញ្ជូន​ឆ្លងដែន​ពី​ប្រទេស​ឡាវ...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​រក​ឃើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​កាន់តែ​ច្រើន

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងញៀន ចែកចាយ ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​រក​ឃើញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខ្លួន​កាន់តែ​ច្រើន។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក...

មន្ត្រី​ពន្ធនាគារ​និង​ការពារ​ជាតិ​៧​រូប​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ...

សមត្ថកិច្ច​កម្ពុជា​ជួយ​សង្គ្រោះ​ជនបរទេស ៥៦​នាក់​ពី​ហេតុការណ៍​ចាប់​ជំរិត​ដោយ​ជនបរទេស​ដូច​គ្នា

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អះអាង​ថា កម្លាំង​សមត្ថកិច្ច​កម្ពុជា​ជួយ​សង្គ្រោះ​ជនជាតិ​បរទេស​ចំនួន ៥៦​នាក់​ពី​ហេតុការណ៍​ចាប់​ជំរិត​ដោយ​ជនជាតិ​បរទេស​ដូច​គ្នា នៅ​ពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំនួន​ពីរ​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ដើម្បី​តម្លាភាព

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ដើម្បី​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី...

ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​មាន​រង្វាន់

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដោយ​មាន​ការ​ផ្តល់​រង្វាន់​ក្នុង​បំណង​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្សង​សំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែល​មាន​ចរិត​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​សេព​គ្រឿងស្រវឹង​ជា​កំហិត។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ...

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើ​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ធ្វើ​ជា​ខ្សែរយៈ​ស្រាវជ្រាវ​រក​ប្រភព​ជួញដូរ​និង​ផលិត​គ្រឿងញៀន

អ្នក​ស្រាវជ្រាវ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើប្រាស់​មន្ត្រី​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ធ្វើ​ជា​ខ្សែរយៈ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​ដល់​ប្រភព​នៃ​ការ​ជួញដូរ និង​ផលិត​គ្រឿងញៀន ដើម្បី​ងាយស្រួល​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ជនល្មើស។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ...

ជនជាតិ​ចិន​២​នាក់​និង​វៀតណាម​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ជិត​៥០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់​ខ្លួន​ជនបរទេស ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​នាក់ និង​វៀតណាម ២​នាក់ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង ដោយ​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន​ជិត...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បណ្ដេញ​នាយរង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​នគរបាល

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​គ្រឿងញៀន។ លោក ស...

ព័ត៌មានថ្មីៗ