34 C
Phnom Penh

CATEGORY

នយោបាយ

អភិបាល​ខេត្ត​ត្បូងឃ្មុំ​ថា​មន្ត្រី​រាជការ​ល្អ ៩៩% និង​អំពាវនាវ​ពលរដ្ឋ​គាំទ្រ​លោក ហ៊ុន សែន

អភិបាល​ខេត្ត​ត្បូងឃ្មុំ ថា​កុំ​យក​មន្ត្រី​រាជការ​កម្ពុជា​ដែល​ល្អ ៩៩% ទៅ​ប្រៀប​ជាមួយ​មន្ត្រី​រាជការ​ខិលខូច​មួយ​ចំនួន​តូច និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។ អភិបាល​ខេត្ត​ត្បូងឃ្មុំ...

សង្គម​ស៊ីវិល​ថា​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ស្មើ​នឹង​ក្បត់​រដ្ឋធម្មនុញ្ញ

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកឡើង​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ស្មើ​នឹង​នាំគ្នា​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ។ សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន...

សហ​មេធាវី​លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​កោះហៅ​រដ្ឋ​បរទេស​ពាក់ព័ន្ធ​មក​បំភ្លឺ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​មក​បំភ្លឺ​នៅ​តុលាការ...

បុរស​ខ្លាំង​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​រីករាយ​ចូល​ឆ្នាំ​ដូច​អបអរ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រៀបធៀប​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ដូចជា​ពេល​អបអរ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩...

ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​បន្ទាប់ពី​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក អះអាង​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ បន្ទាប់ពី​លោក​ពឹងពាក់​មេធាវី និង​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​លើ​សំណុំរឿង​របស់​លោក​ពី​តុលាការ​រួចរាល់។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម...

អ្នក​តស៊ូ​មតិ៖ គ.ជ.ប ជា​វាំងនន​ខ្មៅ​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​បក្ស​កាន់​អំណាច

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​យក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​វាំងនន​ខ្មៅ ដើម្បី​បិទ​បាំង​ទង្វើ​បំពាន​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ សង្គម...

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​បាន​បង្កើត​នូវ​អំពើ​អយុត្តិធម៌​លើ​ពលរដ្ឋ​ខ្លួនឯង​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី...

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ បើ​ទោះបីជា​រូបលោក​មិន​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​ក៏ដោយ។ បើ​តាម​ពាក្យ​ស្នើសុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣...

ព័ត៌មានថ្មីៗ