39 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ការ​​​វិនិ​​​យោគ​​​របស់​​​ចិន​​​ក្នុង​​​វិស័យ​​​​សំណង់​​​​​​​កើន​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៤

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​រដ្ឋ​​​បាន​​​ឲ្យដឹង​​​ថា ការ​​​វិនិយោគ​​​របស់​ចិន​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​បាន​​​កើន​​លើស​​​ពាក់​​​កណ្តាល​​​រួច​​​ទៅ​​​ហើយ​​​នៃ​​​ចំនួន​​​សរុប​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ នៅ​​​ពេល​​​ដែល​​​វិនិយោគ​​​ទុន​​​ចិន​​​ក្នុង​​​គម្រោង​​​សាងសង់​​​មាន​​​តម្លៃ​​​ជា​​​ទឹក​​​ប្រាក់​​​២,៧​​ពាន់​​​លាន​​​ដុល្លារ​​​។ ​​​យោង​​​តាម​​​ទី​​​ភ្នាក់ងារ​​​សារ​​​ព័ត៌​​​មាន​​​ អាកាប៉េ​​​ បាន​​​ឲ្យដឹង​​​ថា លោក​​​ ទេព​​​ ថុន អនុរដ្ឋ​​​លេ​ខា​ធិការ​​​នៃ​​​ក្រសួង​​​ដែន​​​ដី​​​ នគរូប​​​នីយកម្ម​​​ និង​​​សំណង់​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​ពិធី​​​បើក​​​ការ​​​ដ្ឋាន​​​​​​អភិវឌ្ឍ​​​ខុន​​​ដូ​​​មួយ​​​របស់​​​ចិន​​​នៅ​​​កោះ​​​ពេជ្រ​​​ ក្នុងរាជ​​​ធានីភ្នំ​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​ថា តម្លៃ​​​សរុប​​​នៃ​​​ការ​​​វិនិយោគ​​​របស់​​​ចិន​​​ក្នុង​​​វិស័យ​​​សំណង់​​​កើនឡើងដល់​១,៤​​​ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ឆ្នាំ​​​នេះ​​​។ លោក បេង ហុង សុជាតិ​​​ខេមរ៉ូ អ្នក​​​នាំ​​​ពាក្យ​​​របស់​​​ក្រសួង​​​រៀប​​​ចំដែន​​​ដី​​​ នគរូបនីយ​​​កម្ម​​​ និង​​​សំណង់​​​បាន​​​បញ្ជាក់​​​ពី​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​តួលេខ​​​របស់​​​លោក ទេព ថុន និង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​​​​អភិវឌ្ឍន៍​​​ចិន​​​កំពុង​​​តែ​​​បោះ​​​ទុន​​​​​​កាន់​​​តែ​​​ច្រើន​​​ក្នុង​​​គម្រោង​​​សាងសង់​​​ធំ​​​ៗ​​​ទាំង​​​​​​គម្រោង​​​ពាណិជ្ជកម្ម​​​ និង​​​ទាំង​​​គម្រោង​​​សាង​​​សង់​​​លំនៅដ្ឋាន​។ ដោយ​​​គម្រោង​​​ធំៗ​​​ជាច្រើន​​​​​​ដែល​​​បាន​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ អំឡុង​​​ពេល​​​វិស័យ​​​សំណង់​​​រីក​​​ចម្រើន​​​ខ្លាំង​​​នៅ​​​ទសវត្សរ៍​​​មុន ប៉ុន្តែ​បាន​​​ធ្លាក់​​ដល់​​​កម្រិត​​​ទាប​​​ខ្លាំង​​​​​​ លោក សុជាតិ​​​ខេមរ៉ូ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​កំពុង​​​តែ​​​ធានា​​​ថា  សំណង់​​​របស់​​​ចិន​​​នៅ​​​ទី​​​នេះ​​​មិន​​​ជួប​​​វាសនា​​​ដូច​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ​​​ ​​​បាន​​​ស្នើ​​​សុំ​​​ការអនុញ្ញាត​​​ពី​​​ក្រសួង​​​នេះ​​​ដើម្បី​​​អភិវឌ្ឍគម្រោង​​​សាង​​​សង់​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ យើង​​​មាន​​​មន្ត្រី​​​ជំនាញ​​​និង​​​អ្ន​​​ក​​​ពិគ្រោះ​​​យោ​​​បល់​​​របស់​​​យើង​​​ដើម្បី​​​ពិនិត្យ​​​គម្រោង​​​របស់​​​ពួក​​​គេ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ"​​​។ ការ​​​សន្យា​​​វិនិ​​​យោគ​​​សរុប​​​ក្នុង​​​គម្រោង​​​សំណង់​​​បាន​​​កើន​​​ឡើង​​​៤១៣​​​ភាគ​​​រយ​​​ អំឡុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​ដើម​​ឆ្នាំ​​​នេះ បើ​​​ប្រៀបធៀប​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​មុន​​​ ជា​​​មួយ​​​នឹង​​​គម្រោង​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​​​​ចំនួន​​​៥០​​​មាន​​​តម្លៃ​​​៨៥១​​​លាន​​​ដុល្លារ​​​ចាប់​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា​​​ បើ​​​ប្រៀប​​​ធៀប​​​​​​នឹង​​​គម្រោង​​​ចំនួន​​​៣៦​​​មាន​​​តម្លៃ​​​២០៦​​​លាន​​​ដុល្លារ​​​ក្នុង​​​ត្រី​​​មាស​​​ដំបូង​​​កាល​​​ពី​​​​​​ឆ្នាំ​​​ទៅ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​តួ​​​លេខ​​​ចុង​​​ក្រោយ​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី នគរ​​​ូប​​​នីយ​​​កម្ម និង​​​សំណង់។ យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​ អាកាប៉េ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ទេព ថុន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​ពិធី​​​បើក​​​ការ​​​ដ្ឋាន​​​អភិវឌ្ឍ​​​ កាសា មេរីឌាន...

​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ជប៉ុន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថាជា​​​ជន​​​បោក​​​ប្រាស់​​​ប្រកាស​​​គម្រោង​​​វិនិយោគ​​​ថ្មី​​​

​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ជប៉ុនដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ជាសាធារ​​​ណៈ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ ថាបាន​​​បោក​​​ប្រាស់​​​យក​​​ប្រាក់ជាច្រើន​​​លានដុល្លារ​​​ពី​​​ជន​​​រួមជាតិ​​​របស់ខ្លួន​​​ជិត​​​១០០​​​នាក់​​​ ក្នុងគម្រោង​​​អច​​​ល​​​នទ្រព្យ​​​នៅប្រទេស​​​កម្ពុជានោះ ​​​កាលពីម្សិលមិញ​​​ បាន​​​ប្រកាស​​​ដាក់ចេញ​​​នូវ​​​គម្រោង​​​បច្ចេក​​​វិទ្យា​​​ថ្មីមួយ នៅខេត្ត​​​បន្ទាយមានជ័យ។ លោក អុីគូអូ កុនណូ (Ikuo Konno) ដែល​​​បាន​​​និយាយថា ​​លោកជាទីប្រឹក្សា​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ កែ គឹមយ៉ាន នោះ បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​កាលពីម្សិលមិញថា ​​​គម្រោ​​​ង​​​វិនិយោគ​​​រួម​​​រវាង​​​ក្រុម​​​ហ៊ុន តៃតិច សូលូសិន (Taitech Solutions) ដែលមានមូលដ្ឋាន​​​នៅ​​​ទី​​​ក្រុង​​​តូក្យូ ​​​និង​​​ក្រុម​​​ហ៊ុន​​​ អេអេភី អុីនធើណេសិនណល ខេមបូឌា (AAP International Cambodia)​​ របស់​​​លោក ​​​នឹងចាប់ផ្តើម​​​ផលិត​​​អេក្រង់ទូរស័ព្ទដៃ​​​នៅឆ្នាំក្រោយ។ លោក​​​ កុណូ បាន​​​មានប្រសាសន៍ថា "យើង​​​កំពុងរៀបចំផែនការ​​​បោះទុនវិនិយោគ​​​ចំនួន​​​៤លាន​​​ដុល្លារ​​​ ដើម្បី​​​សាងសង់​​​រោងចក្រ​​​មួយ​​​នៅ​​​ខេត្ត​​​បន្ទាយមានជ័យ នៃប្រទេស​​​កម្ពុជា​​​ ដើម្បី​​​ផលិត​​​អេក្រង់​​​ទូរស័ព្ទដៃ ពីព្រោះ​​​ខ្ញុំគិតថា ​​​ថ្លៃដើម​​​ពលកម្មនៅ​​​ប្រទេស​​​នេះ​​​មាន​​​កម្រិត​​​ទាប បើ​​​ធៀ​​​ប​​​នឹង​​​ប្រទេស​​​ដទៃទៀត ដូចជា ​​​ប្រទេស​​​ចិន និង​​​ប្រទេស​​​វៀតណាមជាដើម​​​"។ ក្នុងសន្និសីទ​​​សារព័ត៌មាន​​ប្រារព្ធនៅ​​​អគារ​​​ការិយាល័យ​​​ ភ្នំពេញ​​​ថៅវើ (Phnom Penh Tower)...

បញ្ញត្តិករ​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ ឲ្យ​​​ដោះស្រាយ​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​ qb

យោង​តាម​លិខិត​មួយ​ច្បាប់​ពី​បញ្ញត្តិករ​ទូរគមនាគមន៍​​កម្ពុជា​ ហៅកាត់​ TRC ជូន​ចំពោះ​ប្រធាននាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត (Smart)​ ដែល​​​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា កាលពី​សប្ដាហ៍​មុន TRC ​បាន​ព្រមានក្រុម​​ហ៊ុនទូរស័ព្ទ​ស្មាត​ថា...

ការនាំចេញ​ដំឡូងមី​ធ្លាក់​ចុះ​​២៤លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​ដំបូង

យោងតាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​កាល​ពីម្សិល​មិញ​បាន​ឲ្យ​ដឹងថា ​ការ​នាំ​ចេញ​​ដំឡូងមី​​បាន​ធ្លាក់​ចុះ​ប្រហែល​​២៤លាន​ដុល្លារ​ អំឡុង​​រយៈពេល​បួន​​ខែ​ដំបូង​​នៃឆ្នាំ​​២០១៤​បើ​ធៀបនឹង​​​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន​។ តួលេខ​នេះបង្ហាញថា ​ចាប់តាំង​ពីខែមករា​ដល់​ខែមេសា​​ឆ្នាំនេះ ប្រទេស​កម្ពុជា​​បាន​នាំ​ចេញ​​ដំឡូង​មី​​២០៣.​៩៣៤តោន​ ​មានតម្លៃ​​ប្រហែល​១៣​លាន​ដុល្លារ​។ ​នៅក្នុងរយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន ​ដំឡូងមី​​២៧៣.៤១៥តោន​ គឺប្រហែល​៣៨លាន​ដុល្លារ​​...

សេដ្ឋវិទូ​​​ថា ចំណូល​​​និង​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​កើន​​​ឡើង ប៉ុន្តែ​​​មានចំណុច​​​ដែល​​​ត្រូវ​​​កែលម្អ​​​​​​

​​​ថវិកា​​​រដ្ឋ​​​របស់​​​កម្ពុជា​​​បាន​​​បន្ត​​​កើន​​​ឡើង​​​កាលពី​​​ឆ្នាំមុន​​​ ដោយ​​​ចំណូល​​​របស់​​​រដ្ឋាភិបាល​​​កើ​ន​​​ឡើង​​​៨​​​ភាគ​​​រយបើធៀប​​​នឹង​​​ឆ្នាំ​​​២០១២​​​ ដោយសារ​​​តែ​​​ការ​​​ប្រមូលពន្ធ​​​បាន​​​ច្រើន​​​ជាង​​​មុន​​​ចំណែក​​​ឯ​​​ការ​​​ចំណាយ​​​វិញ​​​បាន​​​កើន​​​ឡើង​​​៣២​​​ភាគរយ​​​ដល់​​​៣,១​​​ពាន់​​​លាន​​​ដុល្លារ​​​ នេះបើ​​​យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍មួយ​​​របស់​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ។  សេចក្ដីថ្លែង​​​ការណ៍​​​ដដែ​​​ល​​​នេះ​​​លើក​​​ឡើង​​​ថា ចំណូល​​​ក្នុង​​​ស្រុក​​​សរុប​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​មាន​​​ចំនួន​​​២,០៧​​​ពាន់​​​លាន​​​ដុល្លារ​​​ ពោលគឺ​​​កើន​​​ឡើង​​​៨ភាគរយ​​​បើធៀប​​​នឹង​​​ចំណូល​​​ក្នុង​​​ស្រុក​​​សរុប​​​១,៩​​​ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ ខណៈដែល​​​ឧស្សាហកម្ម​​​សំខាន់ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​បាន​​​ប៉ះប៉ូវ​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​នៅ​​​ក្នុង​​​សេដ្ឋកិច្ច​​​ដែល​​​បង្ក​​​ឡើង​​​ដោយសារ​​​​​​ស្ថាន​​​ភាព​​​​​​នយោបាយ​​​គ្មាន​​​ស្ថិរភាព និង​​​គ្រោះ​​​ធម្មជាតិ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា "នៅ​​​ក្នុង​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៣ សេដ្ឋកិច្ច​​​​​​បាន​​​ដំណើរ​​​ការ​​​ធម្មតា​​​ដោយសារ​​​តែ​​​ស្ថិរភាព​​​ម៉ាក្រូសេដ្ឋកិច្ច ទោះបីជា​​​មាន​​​គ្រោះ​​​ទឹក​​​ជំនន់ និង​​​ស្ថាន​​​ភាព​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ក្ដី។ ការ​​​កើន​​​ឡើង​​​  គឺ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់ដេរ​​​ សំណង់ ទេសចរណ៍ និង​​​វិនិយោគ​​​"។ នៅ​​​ក្នុង​​​ខែ​​​ធ្នូ ចំណូល​​​បាន​​​ពី​​​ពន្ធគយ​​​បាន​​​កើន​​​ឡើង​​​១៩​​​,២​​​ភាគរយ​​​បើធៀប​​​នឹង​​​ខែធ្នូ ឆ្នាំ​​​២០១២។ កំណើន​​​នេះ​​​ទទួល​​​បាន​​​ដោយ​​​សារ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​នាយក​​​ដ្ឋាន​​​គយ​​​និង​​​រដ្ឋាករ​​​ក្នុង​​​ការ​​​ប្រមូល​​​ពន្ធ​​​នាំចូល​​​យ៉ាង​​​​​​តឹង​​​រ៉ឹង​​​ ដោយ​​​ចាប់​​​ផ្ដើមពី​​​ខែ​​​វិច្ឆិកា។ លោក ចាយអឺន ម៉េណុន (JayantMenon) សេដ្ឋវិទូជាន់​​​ខ្ពស់​​​នៅ​​​ការិយាល័យ​​​សមាហរណកម្ម​​​សេដ្ឋកិច្ច​​​ប្រចាំ​​​តំបន់នៃ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បីជា​​​ទិន្នន័យ​​​របស់​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​ បង្ហាញថា ពេល​​​នេះកំពុង​​​មាន​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បង្កើន​​​ចំណូល​​​របស់​​​រដ្ឋាភិបាល​​​ក្ដី​​​ ក៏​​​មូល​​​ដ្ឋាន​​​គិត​​​ពន្ធ​​​ចាំបាច់​​​នៅតែ​​​ត្រូវ​​​ពង្រីក​​​បន្ថែម​​​។ លោក​​​បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​អុីម៉េល​​​មួយ​​​ថា "ចាំបាច់​​​ត្រូវ​​​តែ​​​ពង្រីក​​​មូល​​​ដ្ឋាន​​​គិត​​​ពន្ធ​​​ដើម្បី​​​ធានា​​​ឲ្យ​​​បានថា ការ​​​កើន​​​ឡើ​​​ង​​​នេះ​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​ ហើយ​​​ប្រែក្លាយ​​​ប្រភព​​​ចំណូល​​​បាន​​​​​​ពី​​​​ពន្ធ​​​ជាក់​​​លាក់​​​មួយ​​​ចំនួន​​​ (ឧទាហរណ៍ គយ និង​​​ពាណិជ្ជកម្មពាក់​​​ព័ន្ធ) ទៅជា​​​ចំណូលទូទៅ​​​ (ផ្អែក​​​លើ​​​ការ​​​ប្រើ​​​ប្រាស់​​​ ឬការ​​​ចំណាយ​​​)។ ពេល​​​នេះ​​​បញ្ហា​​​ប្រឈម​​​ដ៏ធំ​​​ គឺ​​​ការ​​​ប្រមូល​​​ពន្ធ​​​ មិន​​​មែនបញ្ហា​​​​​​លិខិតុបករណ៍​​​​​​ពន្ធ​​​ ឬ​​​ប្រភេទ​​​ពន្ធនោះ​​​ទេ"។ លោក ស្រី ចន្ធី សេដ្ឋវិទូឯក​​​រាជ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​វិស័យ​​​សំខាន់ៗ​​​ ដូចជា សេវាសង្គម​​​ដែល​​​រួម​​​មាន​​​ការ​​​​​​អប់រំ និង​​​ការ​​​បណ្ដុះ​​​បណ្ដាលជាដើម​​​ គឺ​​​នៅ​​​មាន​​​កម្រិត​​​ទាប ទោះបីជា​​​រដ្ឋាភិបាល​​​មាន​​​ការ​​​ប្ដេជ្ញាចិត្ត​​​ក្នុង​​​ការ​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​កម្មករនិយោជិត​​​ឲ្យ​​​​​​មាន​​​ជំនាញខ្ពស់​​​​​​ជាង​​​មុន​​​ក្ដី​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​ថា "ការ​​​ចំណាយ​​​លើ​​​សេវា​​​សង្គម​​​ គឺ​​​នៅ​​​ទាប​​​នៅ​​​ឡើយ​​​បើធៀប​​​នឹង​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​"។ ក្រសួង​​​សេដ្ឋកិច្ច និ​​​ង​​​ហិរញ្ញវត្ថុ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ការ​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​សេវា​​​សង្គម​​​ គឺ​​​ស្មើ​​​ត្រឹម​​​៤,៤ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​(GDP)៕ សុខុម​​​​​​​​​​  

​​​​​​តម្លៃ​​​កៅស៊ូ​​​កម្ពុជា​ធ្លាក់​​​​ចុះ​ខ្លាំង​​​ដោយសារ​​​ឥទ្ធិពល​​​ពីផែន​កា​​​រនាំ​ចេញ​​​កៅស៊ូ​​​របស់​​​ប្រទេស​​​ថៃ​​​

​​​អគ្គលេខាធិការ​​​នៃ​​​សមាគម​​​សម្រាប់​​​ការ​​​អភិវឌ្ឍន៍​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​ពីម្សិល​មិញ​​​ថា តម្លៃ​កៅស៊ូ​​​​​​របស់​​​កម្ពុជា​​​ ដែល​​​ធ្លាក់​​​ចុះ​ខ្លាំង​បាន​ធ្លាក់​​​ចុះ​​​ដល់​​​កម្រិត​​​ទាប​​​ខ្លាំង​​​ ដោយសារ​​​រង​ឥទ្ធិពល​​​កាន់​​​តែ​​​ខ្លាំង​​​ពី​ផែន​​​ការ​​​របស់​​​ប្រទេស​​​ថៃ​​​ ដែល​​​គ្រោង​​​នឹង​​​លក់​​​ចេញ​​​កៅស៊ូ​​​ពី​​​​ស្តុក​​​របស់​​​ខ្លួន​​​ក្នុង​​​បរិមាណ​​​ដ៏​ច្រើន​​​។ ​​​ខណៈ​ដែល​​​តម្លៃ​​​កៅស៊ូ​​​ធ្លាក់​​​ចុះ​​​ទូទាំង​​​សកល​​​លោក​​​ ពោលគឺ​​​ធ្លាក់​​​ចុះ​​​ដល់​​​១.៥០០​​​ដុល្លារ​​​ក្នុង​​​មួយតោន ពោលគឺ​​​ធ្លាក់​​​ចុះ​​​ប្រហែល​​​៣១​​​ភាគរយ​​​ បើ​​​គិត​​​តាំង​​​ពីដើម​​​ឆ្នាំនេះ​​​ ដែល​​​តម្លៃ​​​លក់​​​កៅស៊ូ​​​គឺ​​​ ២.២០០​​​ដុល្លារ​​​ក្នុង​​​មួយតោន​​​នោះ​ លោក ម៉ែន សុភ័ក្ត្រ បានមាន​​​ប្រសាសន៍​​​ថា វិស័យ​​​នេះ​​​កំពុង​​​តែ​​​ជួប​​​ស្ថានភាព​​​លំបាក​​​គួរ​​​ឲ្យ​​​បារម្ភ​​​។ តម្លៃ​​​ធ្លាក់​​​ចុះ​​​នេះ​​​បាន​​​នាំ​​​ឲ្យ​​​រោងចក្រ​​​កែច្នៃ​​​ជាច្រើន​​​ផ្អាក​​​ដំណើរ​​​ការ​​​ ពីព្រោះ​​​ពួកគេ​​​កំពុង​​​តែ​​​ជួប​​​ស្ថានភាព​​​លំបាក​​​ក្នុង​​​ការ​​​ចំណាយ​​​​​​លើ​​​កម្មករ​​​។ ប្រជាជន​​​កំពុង​​​តែ​​​ទទួល​​​ប្រាក់​​​ចំណេញ​​​តិច​​​តួច​​​បំផុត​​​ ហើយ​​​ប្រសិន​​​បើ​​​តម្លៃ​​​ធ្លាក់​​​ចុះទៀត​​​ ពួកគេ​​​នឹង​​​ខាត​​​បង់​​​"។ រោងចក្រ​​​ប្រមាណ​​​៣០​​​ទៅ៤០ភាគរយ​​​នៃ​​​រោងចក្រ​​​ចំនួន​​​៦០​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​កែ​​​ច្នៃ​​​កៅស៊ូឆៅ​​​បាន​​​ផ្អាក​​​ដំណើរ​​​ការ​​​ ហើយ​​​ប្រជា​​​ជន​​​កំពុង​​​តែ​​​ខិត​​​ខំ​​​ធ្វើការ​​​ដោយ​​​ទទួ​​​ល​​​បាន​​​ប្រាក់​​​ចំណេញ​​​បន្តិច​​​បន្តួច​​​។ តម្លៃ​​​កៅស៊ូក្នុង​​​ស្រុក​​​ និង​​​លើ​​​ទីផ្សារ​​​ពិភព​​​លោក​​​បាន​​​និង​​​កំពុង​​​តែ​​​ធ្លាក់​​​ចុះ​​​រយៈពេល​​​បីបួន​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​សារ​​​តែ​​​ការ​​​ព្រួយបារម្ភអំពី​​​បរិមាណ​​​ផ្គត់​​​ផ្គង់​​​លើស​​​ពី​​​តម្រូវ​​​ការ​​​ និង​​​កំណើន​​​សេដ្ឋកិច្ច​​​យឺតៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ដែល​​​ជា​​​ប្រទេស​​​នាំចូល​​​កៅស៊ូធំបំផុត​​​ក្នុង​​​ពិភព​​​លោក​​​។ ប្រទេស​​​ថៃ​​​ដែល​​​​​​ជា​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​កៅស៊ូ​​​លំដាប់​​​ទី៣​​​នៅ​​​លើ​​​ពិភព​​​លោក​​​​​បាន​​​ប្រកាស​​​កាលពី​​​ដើម​​​ខែ​​​នេះ​​​ថា ខ្លួន​​​នឹង​​​លក់​​​ចេញ​​​កៅស៊ូ​​​ក្នុង​​​ស្តុក​​​ប្រមាណ​​​២០០.០០០​​​តោន​​​ ដែល​​​ខ្លួន​​ប្រមូល​​​​បាន​​​អំឡុង​​​កម្មវិធី​​​ឧបត្ថម្ភធន​​​របស់​​​រដ្ឋ​​​សម្រាប់​​​ទិញ​​​កៅស៊ូ​​​ ពី​​​ប្រជា​​​ជន​​​ក្នុង​​​តម្លៃ​​​ខ្ពស់​​​ជាង​​​តម្លៃទីផ្សារ​​​។ លោក សុភ័ក្ត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា សកម្មភាព​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ទីផ្សា​​​រ​​​មាន​​​ភាព​​​ប្រែ​​​ប្រួល​​​ខ្លាំង​​​ និង​​​បន្ទាប​​​តម្លៃ​កៅស៊ូ​​​កម្ពុជា​បន្ថែម​ទៀត​​​។ លោក  សុភ័ក្ ត្រ បាន​​​ឲ្យ​​​ដឹង​​​ថា "ការ​​​លក់​​​កៅស៊ូ​​​របស់​​​ប្រទេស​​​ថៃ​​​នឹង​​​ធ្វើ​​​ឲ្យ​​​បរិមាណ​​​ផ្គត់​​​ផ្គង់​​​កើន​​​ឡើង​​​កាន់​​​តែច្រើន​​​នៅ​​​ក្នុង​​​ទីផ្សារ​​​អន្តរជាតិ​​​។ នេះ​​​នឹង​​​ប៉ះពាល់​​​ដល់​​​តម្លៃ​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​ដែល​​​ជា​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​ផលិត​​​ផល​​​កៅស៊ូ​​​តែ​​​ប្រាំ​ភាគ​រយ​​​ប៉ុណ្ណោះ​​លើ​​​ពិភព​​​លោក​​​​​​ យើង​​​​​​គ្មាន​​​ជម្រើស​​​ ប៉ុន្តែ​​​ត្រូវ​​​ធ្វើតាម​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​កៅស៊ូ​ធំៗ​​​លើ​​​ពិភព​​​លោក​​​"។ ការ​​​នាំចេញ​​​កៅស៊ូ​​​អំឡុង​​​ត្រីមាស​​​ដំបូង​​​នៃ​​​ឆ្នាំនេះ មាន​​​បរិមាណ​​​កើន​​​ឡើង​​​ ប៉ុន្តែ​​​ចំនួន​ទឹក​​​ប្រាក់​​​ចំណូល​​​ថយ​​​ចុះ​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាលពីឆ្នាំមុន​​។ ចាប់​​​ពី​ទីខែ​​​មករា ដល់​​​ខែ​​​មីនា​ កម្ពុជា​​​បាន​​​នាំចេញ​​​កៅស៊ូ​​​១៩.០៤១​​​តោន ​​​គិត​​​ជា​​​ចំនួន​ទឹក​​​ប្រាក់​​​គឺ​​​៣៧,៦​​​លាន​​​ដុល្លារ​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៣​​​នាំចេញ​​​កៅស៊ូ​​​១៥.០១៨​​​តោន​​ គិត​​​ជា​​​ចំនួន​​​ទឹក​​​ប្រាក់​​​គឺ៤១,២​​​លាន​​​ដុល្លារ។ លោក សុភ័ក្ត្រ បាន​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្កើន​សកម្ម​ភាពដាំដុះ​​​ដោយ​​​ការ​​​ពង្រីក​​​ទីផ្សារ​​​នាំចេញ​​​របស់​​​កម្ពុជា​​​​​ គឺ​​​ជា​​​វិធីមួយ​​​ដែល​​​មិនអា​ចទៅរួច​​​ឡើយ​​​ ដោយសារ​​​ធនធាន​​​មាន​​​កម្រិត​​​របស់​​​ប្រទេស​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​បង្កើន​​​​ការ​​​នាំ​ចេញ​កៅស៊ូ​​​ច្រើន​​​ទៀត​​​ទេ ពីព្រោះ​​​សមត្ថភាព​​​របស់​​​យើង​​​ដល់​​​កម្រិត​​​អតិបរមា​​​ហើយ​​​។ ការ​​​ដាំដុះ​​​មាន​​​កម្រិត​​​របស់កម្ពុជា​​​ និង​​​សកម្មភាព​​​ផ្គត់​​​ផ្គង់​​​គ្មាន​​​ស្ថិរភាព​​​ នាំ​​​ឲ្យ​​​កម្ពុជា​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ទីផ្សារ​​​ផ្សេងៗ​​​ទៀត​​​"។ លោក ទូច ចាន់ធី ម្ចាស់​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់តាំងពី​​​ខែ​ធ្នូ​មក គាត់​​​ត្រូវ​​​ទម្លាក់​​​ថ្លៃ​​​កៅ​ស៊ូរាវ​​​ដល់​៥០​​​ភាគរយ​​​ ពោល​គឺ​​​ពី​​​ប្រហែល​​​៨.០០០​​​រៀល​​​ (ប្រហែល​​​ពីរ​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​) មក​ត្រឹម​​​៤.៨០០​​​រៀល​​​ (ប្រហែល​​​១,២​​​ដុល្លារ​​​) នៅ​​​ខែនេះ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា "បើទោះជា​​​កម្មករ​​​របស់​​​ខ្ញុំ​​​ និង​​​ខ្ញុំ​​​បាន​​​ព្រម​​​ព្រៀង​​​បន្ទាប​​​ប្រាក់​​​ឈ្នួល​​​ក៏ដោយ​​​ ក៏​​​មុខជំនួញ​​​របស់​​​ខ្ញុំនៅតែ​​​ជួប​​​បញ្ហា​​​លំបាក​​​ដដែល​​​"។ ប្រធាន​​​រោងចក្រ​​​មួយ​​​នៅ​​​ខេត្ត​​​កំពង់ចាម ដែល​​​សុំមិនបញ្ចេញឈ្មោះ ដោយសារ​​​អ្នកស្រី​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យនិយាយ​​​ជាមួយ​​​អ្នកកាសែត​​​ បាន​​​ឲ្យ​​​ដឹង​​​ថា រោងចក្រ​​​កែច្នៃ​​​កៅស៊ូ​​​របស់​​​អ្នកស្រី​​​កំពុង​​​ដំណើរ​​​ទាំង​​​​ខាត​​​បង់​​​។ អ្នកស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា "ខ្ញុំ​​​ស្នើ​​​ឲ្យ​​​កសិករ​​​កាត់​​​បន្ថយ​​​ការ​​​ដាំដុះ​​​របស់​​​ខ្លួន​​​ ដើម្បី​​​កាត់​បន្ថយ​ការ​​​​ផ្គត់​​​ផ្គង់​​​ ហើយ​​​តម្លៃ​​​កៅស៊ូ​​​កើន​​​ឡើង​​​វិញ​"។ អ្នកស្រី យូ សេង ដែល​ជា​​​ឈ្មួញ​​​ទិញ​​​​​​កៅស៊ូ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​ឲ្យ​​​ឧស្សាហកម្ម​​​នេះ​​​រឹង​​​មាំ​​​ និង​​​កាត់​​​បន្ថយ​​​ឥទ្ធិពល​​​សេដ្ឋកិច្ច​​​ពី​ខាង​​​ក្រៅ​​​ វា​​​ជា​​​ការចាំបាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​ពិពិធកម្ម​​​មុខ​​​របរ​​​ដែល​នឹង​​​​បង្កើន​តម្លៃ​នៅ​​​ក្នុង​​​សង្វាក់ផ្គត់​​​ផ្គង់​​​​​​កៅស៊ូ។...

វិស័យ​ទេសចរណ៍​ជួប​​​​បញ្ហា​​​ប្រឈម​​​ខ្វះ​​​បុគ្គលិក​​​ជំនាញ​​​​

ក្រុម​មន្ត្រី​នៅ​ក្រសួង​ទេស​ចរណ៍​ និង​អ្នក​ជំនាញ​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​កើន​ឡើង​ក្នុងអត្រា​មិនប្រាកដប្រជា​ ព្រោះតែកម្លាំង​ការ​ងារ​​​​​មាន​ជំនាញ​មិន​អាច​​​ឆ្លើយ​​​តប​​​បាន​​​តាម​​​​​តម្រូវ​ការ​កំពុង​កើន​ឡើង​ និង​ឱកាស​ក្នុង​ឧស្សហកម្ម​បដិសណ្ឋារកិច្ច​។ លោក គង់ សុភារក្ស ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ខណៈដែល​ចំនួន​​​​ភ្ញៀវ​ទេសចរ​កើន​ឡើង​ឥតឈប់ឈរ​រៀង​រាល់​ឆ្នាំ...

បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​​កម្ពុជា​​​ជួប​​​ប្រជុំ​​​ជាមួយ​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​

កាល​​​ពី​​​ម្សិលមិញ​​​ ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​បេក្ខ​​​ជន​​​ដែល​​​ឈរ​​​ឈ្មោះ​​​ប្រជែង​​​យក​​​តំណែង​​​ជា​​​ប្រធាន​​​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​​កម្ពុជា(CRF) ដែល​​​ទើប​​​នឹង​​​បង្កើត​​​ថ្មី​ដើម្បីវាយ​​​តម្លៃ​​​ពីការ​​​ដាក់​​​ពាក្យ​​​របស់​​​បេក្ខ​​​ជន​​​នីមួយ​​​ៗ​​​នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​នៅ​​​ចុង​​​ខែ​​​នេះ។ លោក​​​ ម៉ៅ ថូរ៉ា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​ពាណិជ្ជករ​​​ និង​​​អ្នក​​​ជំនាញ​​​ខាង​​​ឧស្សាហ​​​កម្ម​​​ រួម​​​​​​មាន​​​លោក​​​ឧកញ៉ា លីម ប៊ុន​​​ហេង​​​ អគ្គ​​​នាយក​​​​​​ក្រុម​​​ហ៊ុន​​​អង្ករ​​​ ឡូរ៉ង់​​​ គ្រុប លោក​ឧកញ៉ា តែ តាំង​ប៉ោ ប្រធាន​​​សម្ព័ន្ធ​​​សមាគម​​​សហគ្រាស​​​ធុន​​​តូច​​​ និង​​​មធ្យម​​​នៃ​កម្ពុជា តំណាង​​​លោក​ឧកញ៉ា​​​ ភូ ពុយ ប្រធាន​​​សមាគម​​​ម៉ា​សីុន​​​កិន​​​ស្រូវ​​​កម្ពុជា និង​​​អ្នក​​​ឧកញ៉ា គិត​​​ ម៉េង អគ្គ​​​នាយក​​​​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​ គ្រុប​​​ ជា​​​ដើម​​​។ ប្រធាន​​​ដែល​​​ជាប់​​​ឆ្នោត​​​នឹ​​​ង​ដឹក​​​នាំ​​​សហព័ន្ធ​​​នេះ​​​ ដែល​​​មាន​​​បំណង​​​ប្រមូល​​​ក្រុម​​​ហ៊ុន​​​​​​ម៉ាស៊ីន​​​កិនស្រូវ​​​ និង​​​ក្រុម​​​ហ៊ុន​​​នាំ​​​ចេញ​​​ឲ្យ​​​រួប​​​រួម​​​គ្នា​​​ ដើម្បី​​​ពង្រឹង​​​វិស័យ​​​ឧស្សាហ​​​កម្មនេះ និង​​​ដើម្បីផ្សព្វ​​​ផ្សាយ​​​អំពី​​​អង្ករ​​​កម្ពុជា​​​​​​នៅ​​​លើ​​​ឆាក​​​អន្តរជាតិ​​​។ លោក​​​ លីម​​​ ប៊ុន​​​ហេង បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​របស់​​​កម្ពុជា​​​ចូល​​​ក្នុង​​​សហគមន៍​​​អាស៊ាន​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ថា "​យើង​​​ចង់​​​ជួយ​​​កម្ពុជា​​​ពង្រីក​​​ទីផ្សារ​​​អង្ករ​​​របស់ខ្លួន និង​​​បង្កើន​​​ផលិត​​​កម្ម​​​ និង​​​ការ​​​លក់​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​។ យើង​​​នឹង​​​លក់​​​អង្ករ​​​របស់​​​យើង​​​ទៅ​​​ទីផ្សារ​​​ក្នុង​​​តំបន់​​​ គឺ​​​មិន​​​ចាំ​​​បណ្តោយ​​​ឲ្យ​​​អង្ករ​​​នៅ​​​ក្នុង​​​តំបន់​​​ហូរ​​​ចូល​​​មក​​​ក្នុង​​​ទី​​​ផ្សារ​​​របស់​​​យើង​​​នោះ​ទេ​​​"។ សមាគម​​​នេះ​​​សង្ឃឹម​​​ថា នឹង​​​សម្រេច​​​បាន​​​តាម​​​ចំណុច​​​ដៅ​​​ប្រកប​​​ដោយ​​​មហច្ឆិតា​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​នាំចេញ​​​អង្ករ​​​​​ឲ្យបាន​​​១លាន​​​​​​តោន​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​។កាល​​​ពី​ឆ្នាំ​​​មុន​​ ការ​នាំ​​​អង្ករ​​​សរុប​​​បាន​​​​​​កើន​​​ឡើង​​​ដល់​​​ត្រឹម​​​តែ​​​៣៧៨.៨៥៦តោន​​​ប៉ុណ្ណោះ។ នៅ​​​ដើម​​​ឆ្នាំ​​​២០១៤​​​​​​មាន​​​លទ្ធ​​​ផល​គួរ​​​ឲ្យ​ខក​​​ចិត្ត​​​​​ ដោយសារ​​​ការ​​​នាំ​​​ចេញ​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា​​​បាន​​​ធ្លាក់​​​ចុះ​​​១១​​​ភាគ​​​រយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុ​​ន​​​។ ទោះ​​​បី​​​ជា​​​បេក្ខ​​​ជន​​​ពីរ​​​រូប​​​ គឺ​​​អ្នក​​​ឧកញ៉ា គិ​​​ត ម៉េង និង​​​លោក​​​ឧកញ៉ា តែ តាំង​ប៉ោ មិន​​​បាន​​​បោះ​ទុន​​​ច្រើន​​​លើ​​​ឧស្សាហ​​​កម្ម​​​ស្រូវ​​​អង្ករ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ឧកញ៉ា តែ​​​ តាំង​​​ប៉ោ បាន​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​គិត​​​ថា លោក​​​មាន​​​ទំនាក់​​​ទំនង​​​ និង​​​ចំណេះ​​​ធ្វើ​​ក្នុង​​​ការ​​​ដោះស្រាយ​​​ប​​​ញ្ហា​​​ដែល​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​វិស័យ​​​នេះ ដូចជា កង្វះ​​​គ្រឿង​​​ចក្រ​​​ទំនើប​​​ៗ និង​​​ពូជ​​​ស្រូវ​​​ដែល​​​មាន​​​គុណ​​​ភាព​​​ខ្ពស់​​​ជាដើម​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​បន្ថែ​​​ម​​​ទៀត​​​ថា "​ខ្ញុំ​​​កំពុង​​​ឈរ​​​ឈ្មោះ​ជា​​​ប្រធាន​​​ CRF ពី​​​ព្រោះ​​​ខ្ញុំ​​​ចង់​​​ជួយ​​​សម្រេច​​​ចំណុច​​​ដៅ​​​នៃ​ការ​​​នាំចេញ​​​អង្ករ​​​ឲ្យ​​​បាន​​​​​​១លាន​​​តោន​​​នៅ​ឆ្នាំ​​​២០១៥។ ខ្ញុំ​​​អាច​​​ទៅ​​​ស្វែង​​​រក​​​ ទី​​​ផ្សារ​​​សម្រាប់​​​អង្ករ​​​កម្ពុជា​​​បាន​​​ ហើយ​​​បាន​​​លើក​​​ឡើង​​ពី​​​បញ្ហា​​​ទាំង​​​នេះ​​​ដល់​​​រដ្ឋាភិបាល​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​"៕ សុខុម​​​​​​​​  

រថយន្ត​​​ Great Wall របស់​​​ប្រទេស​​​ចិន​​​ ត្រៀម​​​ខ្លួន​​​​​​ប្រជែង​​​​​​ចាប់​​​យក​​​ចំណែក​​​ទីផ្សារ​​​នៅ​​​កម្ពុជា​​​

ការ​​​គ្រប់គ្រង​​​របស់​​​​​​ក្រុមហ៊ុន​​​​​​ផលិត​​​​​​​​​រថយន្ត​​​​​​ជប៉ុន​​​ និង​​​បស្ចិម​​​ប្រទេស​​​នៅ​​​ក្នុង​​​ទីផ្សារ​​​​​​របស់​​​កម្ពុជា​​​ ប្រហែល​​​ជា​​​​​​​​​ត្រូវ​​​​​​រង្គោះ​​​រង្គើ​​​ដោយ​​​សារ​​​​​​រថយន្ត​​​ Great Wall របស់​​​ចិន​​​​​​នៅចុង​​​ឆ្នាំ​​​នេះ​​​ ខណៈពេល​​​ដែល​​​ក្រុមហ៊ុ​​​ន​​​នេះ​​​​​​​​​កំពុង​​​តែ​​​សម្លឹង​​​រក​​​​​​ឱកាស​​​​​​ពង្រីក​​​ខ្លួន​​​តាម​​​រយៈ​​​ការ​​​សាង​​​សង់​​​​​​​​​រោងចក្រ​​​ដំឡើង​​​​​​រថយន្ត​​​មួយ​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​។ លោក​​​ ពាង​​​ ម៉ាន់​​​ (Peang Mann)...

​ការ​កែ​ទម្រង់​​គយ​ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​រក​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន

ធនាគារអភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​លើក​​ឡើង​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ថ្មី​របស់​ខ្លួន​កាលពី​ម្សិលមិញ​ថា ប្រទេស​កម្ពុជា​ត្រូវ​ពន្លឿន​កម្ម​វិធី​កែ​ទម្រង់​គយ​ ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ទទួល​បាន​ផល​ប្រយោជន៍​ពេញ​លេញ​ពី​រំហូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ដ៏​ច្រើន​ បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥​។ របាយការណ៍​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កំពុង​ដំណើរការ​បាន​បង្ហាញ​ថា ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​រំហូរ​កាន់​តែ​សេរី​នៃ​ទំនិញ​ ពលកម្ម​ និង​មូលធន ប្រទេស​កម្ពុជា​ត្រូវ​កាត់​បន្ថយ​នីតិវិធី​ដែល​មាន​ច្រើន​ជ្រុល​ និង​លុប​បំបាត់​ឧបស័គ្គ​ចំពោះ​ពាណិជ្ជកម្ម។ របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ប្រទេស​​​ឥណ្ឌា​បំពេញ​ការងារ​មិន​បាន​ល្អ​ផ្នែក​គយ​ដូច​ជា​បញ្ហា​ថ្លៃ​ចំណាយ​លើ​កុង​តឺន័រ​នាំ​ចូល​និង​នាំ​ចេញ​ និង​ពេល​វេលា​ ព្រម​ទាំង​ឯក​សារ​​ចាំ​បាច់​សម្រាប់​សម្រេចដំណើរ​ការ​​ពាណិជ្ជកម្ម​... ក៏ប៉ុន្តែ ប្រទេស​កម្ពុជា ​និង​សាធារណរដ្ឋប្រ​ជា​មានិតឡាវមានស្ថានភាពកាន់តែ​អាក្រក់​ជាង​ប្រទេ​សឥណ្ឌាទៅទៀត”។ ប្រទេស​កម្ពុជា​មានភាពរីកចម្រើន​ផ្នែក​ភ័ស្តុភារ ក៏ប៉ុន្តែ នៅតែ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទាប​ផ្នែក​ប្រសិទ្ធភាព​សាកលលោក​។ នៅ​ក្នុង​របាយការណ៍សន្ទស្សន៍​ប្រសិទ្ធភាព​ភ័ស្តុ​ភា​រ​របស់ធនាគារពិភព​លោក (World Bank) ​ដែលត្រូវបានចេញ​ផ្សាយកាល​ពីម្សិលមិញ​ ​បាន​បង្ហាញថា ​ប្រទេស​កម្ពុជាជាប់ចំណាត់​ថ្នាក់​ទី​៨៣​ ក្នុងចំណោម​១៦០​ប្រទេស​ ដែល​នេះ​ជា​ភាពរីកចម្រើន​មួយ​សម្រាប់ឆ្នាំ​២០១២ ​​​ដែលកម្ពុជា​ឈរនៅចំណាត់​ទី១០១។ របាយការណ៍សន្ទស្សន៍​នេះ​មានខ្លឹមសារ​ថា “វឌ្ឍនភាព​របស់ប្រទេស​កម្ពុជា​សម្រេច​បាន​តាមរយៈ​ការ​កែទម្រង់​ ​និង​ការធ្វើ​ទំនើប​កម្ម​លើ​ប្រតិបត្តិការ​នាំចូល នាំចេញ ​និង​ដឹក​ជញ្ជូន​របស់​ខ្លួន​ ដូចជា ​ការ​កែលម្អ និង​ការធ្វើ​សុខដុមនីយកម្ម​លើនីតិវិធីគយ ឈាន​ទៅ​រក​ស្តង់ដារ​អន្តរជាតិ​”។ ទោះបីជាយ៉ាងណា​ លោក ជេយ៉េន ម៉េ​ណុន (Jayant Menon) ប្រធានសេដ្ឋវិទូ​នៅ​ការិយាល័យ​សមាហរណកម្មសេដ្ឋកិច្ច​តំបន់​​​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​បាន​លើកឡើងថា​ ទោះបីជាមាន​ចំណុចរីកចម្រើន​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​ត្រូវ​តាមឲ្យទាន់​ប្រទេស​ជិត​ខាងរបស់ខ្លួន ​ក្នុងការអនុវត្ត​គោលការណ៍​ច្រកចេញចូលតែមួយ​ទូទាំងប្រទេស​សម្រាប់ ​នីតិវិធី​គយ។ ​ សេវាកម្មច្រកចេញចូលតែមួយ​ នឹង​ជួយ​ប្រមូលផ្តុំនាយកដ្ឋាន​រដ្ឋាភិបាល​ ​និង​ទិន្នន័យ​សម្រាប់​សម្របសម្រួល​ដំណើរការ​​ដាក់​ពាក្យ​ធ្វើពាណិជ្ជកម្ម​កាន់តែលឿន​។ លោក ម៉េណុន​បានមានប្រសាសន៍នៅ​ក្នុង​​ពិធី​នោះថា “​ប្រទេស​កម្ពុជា​ត្រូវ​ខិតខំធ្វើ​ការ​នៅ​ផ្នែកគយ ដើម្បី​ពង្រឹង​សមត្ថភាព។ ​យើងត្រូវ​ធ្វើការប្រកបដោយភាពស៊ី សង្វាក់​គ្នា​នៅ​ផ្នែក​ច្រកចេញចូលតែមួយ​នៅទូទាំង​ប្រទេស​ ដើម្បី​ឲ្យស្របតាម​នីតិវិធី​ច្រក​ចេញ​ចូលតែមួយ​អាស៊ាន។ ​នេះគឺជា​បញ្ហាប្រឈម ​ដ៏ធំ​មួយ​”។ លោក ​ប៉ាន់ សរ៉ាសក្តិ ​រដ្ឋលេខាធិការ​ក្រ​សួង​ពាណិជ្ជកម្ម ​បាន​លើកឡើងថា ទោះជា នីតិវិធី​ស្វ័យប្រវត្តិនៅ​កំពង់ផែ ​និង​នៅតាម​ព្រំដែន បានជួយ​ដល់ដំណើរការធ្វើ​ពាណិជ្ជ​កម្មក៏ដោយ ​ក៏​ប៉ុស្តិ៍ត្រួតពិនិត្យគយ​ត្រូវការ​​បចេ្ចកវិទ្យា​ទំនើបជាងមុន​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់ផ្តើម​ពី​ចំណុច​សូន្យ។ យើង​ត្រូវ​បង្កើន​ល្បឿនតាម​ពិភព​លោក ​ហើយយើងត្រូវ​​អភិ​វឌ្ឍបច្ចេក​វិទ្យា”។ លោក ស្រី ចាន់ធី ​សេដ្ឋវិទូ​ឯករាជ្យ បាន​សរសើរ​កិច្ចខិតខំប្រឹងប្រែង​ថ្មីៗរបស់​រដ្ឋាភិ​បាល ក្នុងការ​ប្រមូល​ពន្ធនៅ​ផ្នែកគយលើ​ទំនិញនាំចូល​ ក៏ប៉ុន្តែ លោក បានលើក ឡើង​ថា នៅមានការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​ លោកបានមានប្រសាសន៍ថា “ប្រទេស​កម្ពុជា​​ត្រូវការ​ប្រព័ន្ធគយ​ដែល​មានភាព ស្មុគ​ស្មាញ​ជាងមុន​ ដើម្បី​ឲ្យអ្នក​ធ្វើពាណិជ្ជកម្ម​អាច​តាម​ដាន​រំហូរ​ទំនិញ និង​សកម្មភាព​នាំ​ចេញ​នាំ​ចូល​​ឲ្យមានល្បឿនលឿនជាងមុន​។ ​នៅ​ពេល​សម្រេច​បាន​រឿងនេះ ​អ្វីគ្រប់យ៉ាង ​នឹង​ស្រប​តាមស្តង់ដារ​ និងមានភាពងាយ​ស្រួល ហើយ​សមាជិក​អាស៊ាន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ តែ​មួយ​​បាន​”៕ សុធា​

ព័ត៌មានថ្មីៗ