38.3 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ទ្រព្យ​សម្បត្តិ​​​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូ​រ​ស័ព្ទ​ចល័ត​ អឹមហ្វូន​ ត្រូវ​បាន​ល​ក់ក្នុង​តម្លៃ​ទាប​បំផុត

មេធាវី​កាន់​សំណុំ​រឿង​ក្រុម​ហ៊ុន អឹម​ ហ្វូន ​(Mfone) ​បាន​ឲ្យដឹង​កាលពីម្សិល​មិ​ញ​ថា ​ទ្រព្យ សម្បត្តិ​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ក្ស័យធន​ និង​ជំពាក់​ប្រាក់​ម្ចាស់​បំណុល​នានា​ ជាង​១៦០​លានដុល្លារ​នេះ ​ត្រូវ​បាន​លក់​​ឲ្យ​អតិថិជន​ម្នាក់​មួយក្នុង​តម្លៃ ចរចា​១០​លានដុល្លារ​។ ​លោក ខាន់ សិរិវុទ្ធី ​ទីប្រឹក្សា​ច្បាប់​រប​ស់​អភិ​​បាល​តែងតាំងដោយ​រដ្ឋាភិបាល​ ដើម្បី​គ្រ​ប់​គ្រង​​ដំណើរការ​ទិញ​លក់​ទ្រព្យសម្បត្តិ​របស់​ក្រុម​ហ៊ុន អឹមហ្វូន ​បាន​ឲ្យដឹង​ថា ​ទ្រ​ព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​នេះ​ ត្រូវ​បាន​ល​ក់​កាល​​​ពីថ្ងៃទី​៤ខែ​សីហា​ ឲ្យ​ក្រុម​ហ៊ុន​ទើប​ចុះ​បញ្ជី​មួយ​ឈ្មោះ Khmer Unified Network...

បរិមាណ​នាំចេញ​អង្ករ​កើនឡើង​១០១​ភាគរយ​ក្នុង​រយៈពេល​១០ខែ​ដំបូង​នៅ​ឆ្នាំនេះ​

យោង​តាមតួលេខ​​​សហ​ព័ន្ធ​អ្នក​នាំអង្ករ​ចេញ​កម្ពុជា​បាន​បង្ហាញ​ថា បរិមាណ​នាំ​អង្ករ​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ទ្វេ​ដង​​នៅ​ក្នុង​រយៈពេល​១០ខែ​ដើម​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន​ ហើយ​​ប្រទេស​ប៉ូ​ឡូញ​​ជា​អ្នក​នាំចូល​អង្ករ​ច្រើន​ជាង​គេ​​។ បរិមាណ​នាំអង្ករចេញសរុប​​ ពីខែ​មករា​ដល​់ខែ​តុលា​ឆ្នាំនេះ​មាន​ចំនួន​​២៩៤.១៥៤​តោន​ ​ពោលគឺច្រើន​ជាង​ឆ្នាំមុន​ដែល​មាន​១៤៦.២០០តោន​​ ឬ​កើន​ឡើង​១០១​ភាគ​រយ​។ ប្រទេស​ប៉ូឡូញ​បាននាំចូល​អង្ករ​៤៩​.៧០៧​តោន​ អំឡុង​រយៈពេល​នេះ​ ប្រទេស​បារាំង​នាំចូល​ច្រើន​បំផុត​លំដាប់​ទី​២​ ហើយ​​បណ្តាប្រទេសជា សមាជិក​សហ​ភាព​អឺរ៉ុប​បាន​​​បង្កើន​​ចំនួន​ប្រទេស​​បួន​បន្ថែម​ទៀត​ក្នុង​ចំណោម​​បណ្តា​ប្រទេសចំនួន​​១០​ដែល​នាំ​ចូល​អង្ករ​កម្ពុជា​ច្រើន​បំផុត​។ លោក គឹម សាវុធ ប្រធាន​សហ​ព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​​បាន​លើកឡើង​ថា សហ​ភាព​អឺរ៉ុប​បាន​នាំ​ចូ​លអង្ករ​ភាគច្រើន​​ពី​ប្រទេស​កម្ពុជា​​​​ ដោយសារ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អ្វីគ្រប់​យ៉ាង ​លើកលែង​តែ​សព្វា​វុធ​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​​ទំនិញ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​សហភាព​នេះ​ ដោយ​មិន​គិត​ពន្ធ​។ លោក​បាន​មាន​ប្រសាសន៍ថា “បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ទាំង​ពីរ​  បាន​កើនឡើង​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ច្រើន​ជាង​មុន​​ដែល​ដឹង​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា​ សម្រាប់​នាំ​ចូល​អង្ករ​ពី​ប្រទេស​យើង​ដោយ​មិន​គិត​ពន្ធ​”។ រដ្ឋាភិបាល​បាន​កំណត់​ថា នៅ​ឆ្នាំ​២០១៥​ប្រទេស​កម្ពុជា​ត្រូវ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​ ដើម្បីបង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​​របស់​ខ្លួន​នៅ​ក្នុ​ង​តំបន់​៕ សុធា​

ធនាគារ​​​ ម៉េប៊េង​ បើ​​​ក​​​សាខា​​​បី​​​​​​បន្ថែម​​​ទៀត​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ ​​​និង​​​មួយទៀត​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មានជ័យ​​​

ធនាគារ ម៉េ​​​ប៊េង​​​ ខេមបូឌា ភីអិល​​​ស៊ី​​​ (​​ ​Maybank ​Cambodia​ Plc.) មក​​​ពី​​​ប្រទេ​​​ស​ម៉ាឡេស៊ី​​​បាន​​​ឲ្យដឹង​​​កា​​​ល​​​ពីម្សិល​មិញ​ថា កាល  ​ពី​ថ្ងៃ​សុក្រ​​​សប្តាហ៍​​​មុន​​ ខ្លួន​​​បាន​​​បើក​សាខា​ថ្មី​  បួ​ន​បន្ថែម​ទៀត​ ក្នុ​ង​ប្រទេស​កម្ពុជា​ ​ជាហេតុ​នាំ​ឲ្យ​ចំនួន​ទីតាំ​ង​ធនា​គារ​សរុប​របស់​ខ្លួន​​​ក្នុ​ង​ប្រទេស​នេះ​​កើនឡើង​ដល់​១៦​កន្លែង​។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រ​ប​ស់​​ធនាគារ​ម៉ាឡេ​ស៊ី​មួយនេះ​​ ​បាន​ឲ្យ​ដឹង​ថា ក្នុ​ង​ចំណោម​សា​ខា​ថ្មីទាំង​បួន​នេះ​ ​បី​សា​ខា​មាន​ទីតាំង​ក្នុង​រាជ​ធានីភ្នំ​ពេញ​ និង​មួយ​ទី​តាំង​ទៀត​​នៅក្នុង​ក្រុង​សិ​រី​សោ​ភ័​ណ ខេ​ត្ត​ប​ន្ទា​យមាន​ជ័យ​​​​​​​។ ​សាខា​ថ្មីទាំង​នេះ​នឹង​ផ្តល់​សេវា​ធនាគារ​​គ្រប់​ប្រ​ភេ​ទ​ រួ​ម​មាន​ សេវា​ប្រាក់​បញ្ញើ​ ហិរញ្ញ​​ ប្ប​ទាន​ពា​ណិជ្ជកម្ម ប្រាក់​កម្ចី ប្រាក់​បញ្ញើ​គ្រួសារ​ ​ប​ញ្ចាំ​ និង​សេវា​ម៉ា​ស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវ​ត្តិ...

ក្រុម​ហ៊ុន​ ដ្រាហ្គិនអ៊ែរ បើក​ប្រតិបត្តិការ​ហោះ​ហើរ​ត្រង់​ពី​ខេត្ត​សៀម​រាប​ទៅ​ទីក្រុង​ហុងកុង

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ដ្រាហ្គិនអ៊ែរ  (Dragonair) មក​ពីទីក្រុង​ហុង​កុង​​បាន​បើក​ប្រតិបត្តិការ​ហោះ​ហើរត្រង់​ថ្មី​មួយ​ពី​ខេត្ត​សៀម​រាប​ទៅ​កាន់​ទីក្រុង​ហុង​កុង​ក្នុង​សប្តាហ៍​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជើង​ហោះ​ហើរ​ត្រង់​មាន​តែ​មួយ​រវាង​ទីក្រុង​ទាំង​ពីរ​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះបាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​សេវាកម្ម​ថ្មី​របស់​ខ្លួន​ថា សេវា​កម្ម​ហោះ​ហើរ​បួន​លើក​ក្នុង​មួយ​​សប្តាហ៍​របស់​ក្រុម​ហ៊ុន​ ដ្រាហ្គិន​អ៊ែរ មាន​គោល​​​​បំណង​ជំរុញ​និង​ពង្រឹង​ទំនាក់​ទំនង​វិស័យ​ទេស​ចរណ៍និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​​កម្ពុជា និង​ទីក្រុង​ហុងកុង​ និង​ក្នុង​គោល​បំណង​​បង្កើន​​វិសាល​ភាព​ទីផ្សារ​របស់​ទីក្រុង​ហុងកុង​ ដែល​ជា​មជ្ឈ​មណ្ឌល​អាកាស​ចរណ៍​ឈាន​មុខ​មួយ​នៅក្នុង​ចំណោម​មជ្ឈ​មណ្ឌល​អាកាស​ចរណ៍​ឈាន​​មុខ​នៅ​លើ​ពិភព​លោក​។ លោក​ វីលសុន យ៉ាម (Wilson Yam) អ្នក​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន​ ដ្រាហ្គិនអ៊ែរ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​​លើក​ឡើង​ថា ក្រុមហ៊ុន​ ដ្រាហ្គិនអ៊ែរ មាន​ក្តី​សោម​នស្ស​រីក​រាយដែល​បាន​បង្កើន​ជើង​ហោះ​ហើរ​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​។លោក​ថ្លែងថា “ ក្រុម​ហ៊ុន ដ្រាហ្គិនអ៊ែរ មាន​មោទនភាព ​ដែល​បាន​បម្រើ​​​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ​។យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ដែល​បាន​បង្កើត​ជើង​ហោះ​ហើរ​ថ្មី​នេះ...ដោយ​ផ្តល់​ឲ្យ​អ្នក​ដំណើរ​មក​ពី​ប្រទេស​​កម្ពុជា​នូវ​សេវា​កម្ម​ធ្វើ​ដំណើរ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅ​កាន់​ទីក្រុង​ហុង​កុង​”។ លោកអែម៉ានូអ៊ែល ម៉េណានធូ​(Em​manuel Menateau) ប្រធាន​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​...

លោក សុខ គង់៖ ទីតាំង​ដី​ដ៏ធំ​នៅជិត​​វត្តឧណ្ណាលោម​នឹង​​ប្រើ​ប្រាស់​សម្រាប់​គម្រោង​​អភិវឌ្ឍន៍

​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សូគីម៉ិច គ្រុប (Sokimex Group) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​ថា ទីតាំង​ដី​ដែល​មាន​ទំហំ​៥.០០០​ម៉ែត្រ​ក្រឡារបស់​ក្រុម​ហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​នេះ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៥៤ ក្បែរ​វត្ត​​ឧណ្ណាលោម និង​ផ្សារ​កណ្តាល អាច​ជា​ទីតាំង​ថ្មី​មួយ​សម្រាប់​គម្រោង​សណ្ឋា​គារ​ដែល​មាន​ច្រើន​ជាន់។ លោក សុខ គង់ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​​​សូគីម៉ិច បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា...

សណ្ឋាគារ​សូហ្វីតែល​​ សម្លឹង​ឱកាស​បើក​​សណ្ឋាគារ​ទី៣​នៅ​តំបន់​រមណីយដ្ឋាន​ឆ្នេរ​នៅ​កម្ពុជា​

អនុប្រធានជាន់​ខ្ពស់​​នៃ​​សណ្ឋាគារ​សូហ្វី​តែល​ អាស៊ីប៉ាស៊ី​ហ្វិក​​បាន​លើក​ឡើ​ង​កាល​ពី​ម្សិលមិញ​ថា ​សណ្ឋាគារ​​សូហ្វីតែល ដែល​មាន​សាខា​នៅ​ក្នុង​ខេត្ត​សៀមរាប​​​ និង​រាជធានី​ភ្នំពេញ​កំពុង​តែ​​សម្លឹង​មើល​ឱកាស​បើក​សាខា​ទី​៣​ របស់​ខ្លួន​​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​មួយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ឆ្នេរ​​ទាំង​ឡាយ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ ម៉ាកលែន ប្លេកឡុក (Markland Blaiklock) បាន​មានប្រសាសន៍​ថា “យើង​​នឹង​ស្វាគមន៍​ចំពោះ​ការ​​ពង្រីក​បណ្ដាញ​​សណ្ឋា​គារ​របស់​យើង​​​នៅ​ក្នុង​តំបន់​​រមណីយដ្ឋាន​ឆ្នេរ​មួយ​​ក្នុងប្រទេស​កម្ពុជា​”។ លោក​ ប្លេកឡុក បាន​មានប្រសាសន៍​ថា  ទាំង​សណ្ឋាគារ​​សូហ្វីតែល​ នៅ​ក្នុង​ខេត្ត​សៀម​រាប​ និង​រាជធានីភ្នំពេញ​​សុទ្ធ​តែ​​ទាក់​ទាញ​​អ្នក​ជំនួញ​​ និង​​ភ្ញៀវ​ទេសចរ​​គ្រប់​ជាតិ​សាសន៍​ជា​ច្រើន​ ប៉ុន្តែ​​សណ្ឋាគារ​​នៅ​​តំបន់​មាត់​សមុទ្រ​​នឹង​ជួយ​​ចូលរួម​ចំណែក​​អភិវឌ្ឍ​ទីផ្សារ​ទេសចរ​​ណ៍​នៅ​ក្នុង​​ក្រុង​ព្រះសីហនុ និង​ខេត្ត​កែប​​ បន្ថែម​ទៀត។ លោក​ ប្លេកឡុក បាន​លើក​ឡើ​ងថា លោក​​សង្ឃឹម​ថា ប្រសិន​បើ​សណ្ឋាគារ​​សូហ្វីតែល​ថ្មី នឹង​​ត្រូវ​បើក​មែន​នោះ​វា​នឹង​ទទួល​បាន​ជោគ​ជ័យ​​ដូច​សណ្ឋាគារ​​​ក្នុង​ខេត្ត​សៀម​រាប​ដែរ​​។ លោក​បាន​មានប្រសាសន៍​ថា “នៅ​ក្នុង​ខេត្ត​សៀម​រាប​​ កំណើន​​ហេដ្ឋារចនា​សម្ព័ន្ធ​​​គឺ​ដើរ​តាម​​​កំណើន​​នៃ​តម្រូវ​ការ​ ហេតុ​​ដូច្នេះ​​ការ​បើក​សាខា​ថ្មី​របស់​យើង​​នឹង​​ទទួល​បាន​ជោគ​ជ័យ​”។ លោក​ ប្លេកឡុក បាន​បន្ថែម​ថា “វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​​ក្នុង​ប្រទេស​កម្ពុជា​ គឺ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ គឺ​ជា​តំបន់​​ដ៏​សំខាន់​ ដែល​ពោរពេញ​ទៅ​​ដោយ​កេរ​ដំណែល​ប្រវត្តិ​​សាស្ត្រ​ ហើយ​ជា​លទ្ធផ​ល​​ គឺ​​យើង​​បាន​ឃើញ​ប្រទេស​កម្ពុជា​ស្ថិត​​នៅ​ក្នុង​បញ្ជី​នៃ​តំបន់​ទេស​ចរណ៍​ទាំង​ឡាយ​”។ លោក​ ជុក ជំុនោ ប្រធាន​នាយក​ដ្ឋាន​​អភិ​វឌ្ឍ​​ន៍​និង​គ្រប់​គ្រង​ទេស​ចរណ៍​នៅ​ក្រសួង​ទេសចរណ៍​​បានមានប្រសាសន៍​ថា នៅ​ពេល​​តំបន់​មាត់​សមុទ្រ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ច្រើន​ ភ្ញៀវ​ទេសចរ​នឹង​នាំគ្នា​ទៅ​លេង​តំបន់​មាត់​សមុទ្រ​កាន់​តែ​ច្រើន​។ លោក​បានមានប្រសាសន៍​បន្ត​ថា “យើង​​ព្យា​យាម​​ធ្វើ​ឲ្យ​​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​​​​កាន់​តែ​សម្បូរ​បែប​ ដោយ​ជំរុញ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​ទៅ​ទស្សនា​តំបន់​ទេសចរ​ផ្សេង​ៗ​​ មិន​មែន​ទៅ​​លេង​ត្រឹម​តែ​ខេត្ត​​សៀម​រាប​មួយ​នោះ​ទេ​”។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​​ការ​ទៅ​កម្សាន្ត​នៅ​តំបន់​​​មាត់​សមុទ្រ​កាន់​តែ​កើ​នឡើង​ច្រើន​ ក៏​ប៉ុន្តែ​យើង​បាន​​ដឹង​ហើយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មាន​បញ្ហា​នៅ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ នៅ​មាន​ឱកាស​ច្រើន​សម្រាប់​ការ​បើក​សណ្ឋាគារ​ និង​​អាជីវកម្មក្នុង​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នៅ​តំបន់​មាត់​សមុទ្រ​នេះ​”។ សព្វ​ថ្ងៃ​ ជើង​​ហោះហើរ​តែ​មួយ​គត់​ទៅ​កាន់​ក្រុង​ព្រះសីហនុ គឺ​​ជើង​ហោះហើរ​ពី​ខេត្ត​សៀមរាប​។ យោង​តាម​អាកាស​យានដ្ឋាន​​កម្ពុជា​ ដែល​​គ្រប់​គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​មាន​ភ្ញៀវ​ទេសចរ​១១​.០០០​នាក់​​បាន​​ឆ្លង​កាត់​អាកាស​យានដ្ឋាន​អន្តរជាតិ​​ក្រុង​ព្រះសីហនុ ពោល​គឺ​កើ​នឡើង​៣៥​ភាគរយ​បើ​ធៀប​នឹង​​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ លោក​ ជុំនោ បានថ្លែង​​បន្ថែម​ថា “យើង​សង្ឃឹម​ថា ជើង​ហោះ​ហើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​​កាន់​ក្រុង​ព្រះសីហនុ​នឹង​ត្រូវ​បាន​បង្កើត​​ឡើ​ង​ក្នុង​ពេល​ឆាប់​ៗ”៕ (ស៊ុយឈាង​)

ប្រទេសកម្ពុជា​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​សមភាគី​សិង្ហបុរី​ ទាក់ទង​នឹង​វិស័យ​ថាម​ពល​

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​​ពាណិជ្ជកម្ម​​ និង​ឧស្សាហ​កម្ម​ នៃ​ប្រទេស​សិង្ហ​បុរី​ បាន​ឲ្យដឹង​ថា លោក ចម​ ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ នៃ​ព្រះ​រាជាណាចក្រក​ម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​ក្រសួង​​ពាណិជ្ជកម្ម​ និង​ឧស្សាហ​កម្ម​សិង្ហ​បុរី​ កាល​ពីម្សិលមិញ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ក្នុង​វិស័យ​ថាម​ពល​​ទាក់​ ទង​នឹង​ការអភិរក្ស​ ការ​ដាក់​បទ​បញ្ញត្តិ​​លើ​ថាម​​​ពល​អគ្គិសនី​ និង​ធន​ធាន​កកើត​ឡើង​វិញ​។ អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ដែល​អតី​ត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​លោក​​ អ៊ីវ៉ារ៉ាន (S.Iswaran) រដ្ឋ​មន្ត្រី​ទី​២ ទទួល​បន្ទុក​​កិច្ច​ការ​ក្នុង​ស្រុក ​ពាណិជ្ជ​កម្ម​ និង​ឧស្សាហកម្ម​​នៃ​ប្រទេស​សិង្ហ​បុរី​ បាន​បង្ហាញថា ប្រទេស​ទាំង​ពី​រ​ឯកភាពគ្នា​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​ជាច្រើន​ “ដូចជា​ប្រសិទ្ធ​ភាព​ថាម​ពល​ និង​ការ​អភិរក្ស​ បទបញ្ញាត្តិ​ថាម​ពល​អគ្គិសនី​​ ថាម​ពល​​កកើត​ឡើង​វិញ​​ និង​​ឧស្ម័ន​ធម្មជាតិ​រាវ​”។ ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​នៃ​ប្រទេស​សិង្ហបុរី​ បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​នោះថា “គម្រោងដំបូង​​ក្រោម​អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ រវាង​ប្រទេស​សិង្ហ​បុរី និ​ងកម្ពុជា​ នឹង​មានការ​ពាក់​ព័ន្ធ​ក្នុងការ​បណ្តុះ​បណ្តាល​មន្ត្រី​ថាម​ពល​​កម្ពុជា​ចំនួន​៦០​រូប​។ វគ្គបណ្តុះ​បណ្តាល​ទាំង​នោះ​ផ្តោត​សំខាន់​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​​អគ្គិសនី​ក្រប​ខណ្ឌ​ និង​បទ​បញ្ញាត្តិ​ផ្សេង​ៗ​”។ ក្រសួង​នេះ​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ​ស្តង់​ដារ​នៃការ​រៀបចំ​ខ្សែ​ចរន្ត​អគ្គិសនី​ និង​សុវត្ថិភាពអគារ​​សម្រាប់​ប្រទេស​កម្ពុជា​ ក៏​នឹង​ត្រូវ​បាន​អភិវឌ្ឍផង​ដែរ​៕ (សុធា​)

ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​កើនឡើង​ ប៉ុន្តែផលិតផលនៅតែជាបញ្ហា​ប្រឈម​

យោង​តាម​​អ្នក​ចូល​​រួមនៅ​​ក្នុង​ពិធី​តាំង​ពិព័រណ៍​សកម្មភាព​ជំរុញ​​វិស័យ​ពាណិជ្ជកម្ម​ និង​ទេចរណ៍​លើក​ទី៧​​ ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ និងស​ន្និសីទ​កោះ​ពេជ្រ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អាទិត្យ​ បាន​ឲ្យ​ដឹង​ថា វិស័យ​ពាណិជ្ជកម្ម​ និង​ទេស​ចរណ៍​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូ​ណេស៊ី​​ កំពុងកើនឡើង​ ក៏​ប៉ុន្តែ ប្រទេស​ទាំង​ពី​រ​នៅ​តែ​បង្កើន​កិច្ច​ស​ហប្រតិ​បត្តិ​ការ​​​នៅក្នុង​វិស័យ​ទាំង​នេះ​។ លោក​ មូហាម៉ាត់ មូស៊ី​នីន ដូលី​សាដា​ (Muhammad Muhsinin Dolisada)​ លេខា​ទី​១​ទទួល​បន្ទុក​កិច្ច​ការ​សង្គម​ និង​វប្បធម៌​នៅ​ស្ថាន​ទូត​ឥណ្ឌូ​ណេ​ស៊ី​​បាន​ឲ្យ​ដឹង​ថា ផលិត​ផល​ផ្នែក​ឱសថ​ ចំណី​អាហារ​ និង​គ្រឿង​សំណង់​ត្រូ​វ​បាន​នាំចូល​​មក​ទី​ផ្សារ​​នៃ​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ ស្រប​គ្នា​នឹង​ចំនួន​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​ ក៏​ប៉ុន្តែ បរិមាណ​លក់​នេះ​​មិន​បាន​ឈាន​ទៅដល់​កម្រិត​សក្តានុពល​ពេ​ញ​លេញ​​នោះទេ​​។ លោក​ ដូ​លីសាដា បាន​មាន​​ប្រសាសន៍​នៅ​ក្នុ​ងកិច្ច​សម្ភាស​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​នោះថា “ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី មិន​បានដឹង​ពីសក្តានុពល​របស់​ប្រទេស​កម្ពុជា​ទេ​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​សកម្ម​ភាព​​ជំរុញ​ពាណិជ្ជកម្ម​។ ត្រូ​វមានសកម្ម​ភាព​ជំរុញ​ឲ្យ​បាន​ច្រើន​​ជាង​មុន​​ ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដើម្បីស្វែង​រក​ទីផ្សារ​ឲ្យ​បាន​ច្រើន​ និង​ដើម្បី​បង្កើន​សក្តានុពល​​របស់​ប្រទេស​កម្ពុជា​ឲ្យ​​កើន​ឡើង​ដល់កម្រិត​អតិ​បរមា​”។ វិនិយោគិន​ឥណ្ឌូណេ​ស៊ី ក៏​ដូចជា​ប្រជា​ជន​ស្គាល់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ច្បាស់​ជាង​ ដូចជា ប្រទេស​ថៃ​  វៀត​ណាម​  សិង្ហបុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម​ ដោយ​សារ​តែ​ប្រទេស​ទាំង​នេះ​បាន​ផ្សព្វផ្សាយ​​តំបន់​ទេស​ចរណ៍​ជាច្រើន​​ និង​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រទេស​កម្ពុជា​មិន​​អាច​ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរ​ដឹង​បាន​ច្រើន​ ដោយ​សារ​តែ​បញ្ហា​នេះទេ​។ លោក​ ដូលីសាដា បាន​មាន​ប្រសាសន៍​បន្ត​ទៀតថា “ ប្រទេសកម្ពុជា​កំពុង​ទទួល​បាន​ភ្ញៀវ​ទេចរ​កាន់​តែ​ច្រើន ​ជា​ពិសេស​នៅ​ប្រាសាទ​អង្គរ​វត្ត​ ប៉ុន្តែ មិន​សូវ​មាន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ​”។ លោក​ មេឡាទី អីុ​រ៉ាវ៉ា​ទី  (Melati Irawati) លេខាទី​១​ទទួល​បន្ទុក​កិច្ច​ការ​សេដ្ឋកិច្ច​នៅ​ស្ថាន​ទូ​តឥណ្ឌូ​ណេស៊ី​ បាន​លើកឡើ​ងថា វិស័យ​ពាណិជ្ជកម្ម​​គួរតែត្រូវ​បាន​ពង្រឹង ​ដោយ​​​កាត់​បន្ថយ​ឧបសគ្គ​ផ្នែក​ភ័ស្តុភា​​។ មិន​មាន​ជើង​ហោះហើរ​ត្រង់​​​រវាង​ទីក្រុង​ហ្សាការតា​ និង​រាជធានីភ្នំពេញ​ទេ​។ ទីក្រុង​នេះស្ថិត​នៅក្នុង​ចំណោម​ទីក្រុង​ក្នុង​តំបន់​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​​នៅ​សល់​ចុង​ក្រោយ​​ ដែល​មិន​ត្រូ​វបាន​ភ្ជាប់​ទំនាក់​ទំនង​ផ្នែក​ជើង​ហោះ​ហើរ​ជាមួយ​រាជធានី​ភ្នំពេញ​របស់​ប្រទេស​កម្ពុជា​។ លោក អ៊ីរ៉ាវ៉ាទី មាន​ប្រសាសន៍​ថា “​យើង​​ ចង់​​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​  ហើយ​​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ យើង​ជួប​ការ​លំបាក​ក្នុងការ​នាំ​ផលិត​ផល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​។ ផលិត​ផល​ទាំ​ងនោះ​ត្រូវ​ឆ្លង​កាត់​ប្រទេស​សិង្ហ​បុរី​ ទីក្រុង​កូឡាឡាំពួ​ និង​ទីក្រុង​បាងកក​ ជា​ហេតុ​បណ្តាល​ឲ្យ​​ចំណាយ​ពេល​ច្រើន​ក្នុងការ​ដឹក​ជញ្ជូន​​”។ លោក​ក៏​បានមាន​ប្រសាសន៍ប​ន្ថែម​ទៀត​ថា “ មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ប្រទេស​ថៃ និង​ប្រទេស​វៀត​ណាម​​ជា​ដើម​ ព្រោះ​ប្រទេស​ទាំង​នោះ​មិន​មាន​បញ្ហា​នេះ​ទេ​”។ ទំហំពាណិជ្ជកម្ម​រវាង​ប្រជាជាតិ​ទាំង​ពីរ​​បាន​កើនឡើង​ក្នុង​អត្រាថេរ​ ពោលគឺ​ជា​មធ្យម​កើន​ឡើង​១៤,៤​ភាគរយ​ ពីឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១២​ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​សរុប​ពីខែ​មករា ដល់​ខែកក្កដា​ឆ្នាំនេះ កើ​ន​ឡើង​ដល់​​ ១៨៥​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​៦,៦​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​។ អាជីវករ​បាន​លើកឡើង​ថា ផលិត​ផល​ឱសថ​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​ ដោយ​​សារ​តែ​ផលិត​ផល​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​គុណ​ភាព​ខ្ពស់​ និង​តម្លៃសមរម្យ​​។​ នៅ​ឯពិធី​តាំង​ពិព័រណ៍​នោះ លោក​ តូសុន​ អេ និង​ភរិយារបស់​លោក​ឈ្មោះ វង់ សា ថារ៉ា កំពុង​តែ​ផ្សព្វផ្សាយ​ថ្នាំបំបាត់​ការឈឺ​ចាប់​ និង​ថ្នាំផ្តាសាយ​ឥណ្ឌូណេស៊ី​ ដែល​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌូណេ​ស៊ី​។ អ្នកស្រី សាថារ៉ា បាន​មាន​ប្រសាសន៍ថា  “ផលិត​ផល​ឥណ្ឌូណេស៊ី​​មាន​ប្រជា​ប្រិយ​ភាព​ណាស់​​ និង​មាន​ប្រសិទ្ធភាព​ជាង​ផលិត​ផល​​ឥណ្ឌា​ និង​ម៉ាឡេស៊ី​”។ លោកស្រីបាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ថ្នាំ​ឥណ្ឌូណេស៊ី​ មាន​ប្រជាប្រិយ​ភាព​នៅក្នុង​ចំណោម​វេជ្ជបណ្ឌិត​​ដោយ​សារ​តែពួក​គេ​​ទុក​ចិត្ត​គុណភាព​ និង​ភាព​អាច​ទុក​ចិត្ត​បាន​....យើ​ងលក់​ថ្នាំ​នៅ​ខេត្ត​កំពង់​ចាម​​ ព្រៃវែង​ និង​ខេត្ត​សៀម​រាប​​។ នៅ​ទី​នោះ​មិន​សូវ​មានការ​ប្រកួត​ប្រជែង​ពីក្រុមហ៊ុន​លក់​ឱសថ​នានា​ទេ​”។ ទាំង​ថ្នាំ​បំបាត់​ការឈឺ​ចាប់  ទាំង​ថ្នាំ​ផ្តា​សាយ​​​ត្រូវ​បាន​លក់​រាយ​ក្នុង​​តម្លៃ​៤ដុល្លារ​ក្នុង​មួយ​ប្រអប់​ដែល​មាន​១០០គ្រាប់​​ ហើយ​​ស្វា​មី​ភរិយា​​មួយ​គូ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​លក់​បាន​ប្រហែល​៨.០០០ប្រអប់​​មួយ​ខែ​។ ​ ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ ធឿន​ សុធា បុគ្គ​លិកក្រុម​ហ៊ុន​ ធាណា (​ ខេមបូឌា ) ត្រេឌីង​ ខូអិល​ធីឌី (Thea-na (Cambidia) Trading Co, Ltd)​ ដែល​នាំចូល​គ្រឿង​សំអាង​​ពី​ប្រទេស​ឥណ្ឌូ​ណេស៊ី​ បាន​លើកឡើង​ថា ទីផ្សា​​រដ៏ធំ​សម្រាប់​ផលិត​ផល​ឥណ្ឌូណេស៊ី នៅក្រៅ​រាជ​ធានី​ភ្នំពេញ​ ពោលគឺ​នៅតាម​តំបន់​ខេត្ត​ ដែល​មាន​ ការ​ចំណាយ​ប្រើ​ប្រាស់​កំពុង​កើន​​ឡើង​ និង​មាន​ការ​ប្រកួត​ប្រជែងតិច​ពី​សំណាក់​ក្រុម​ហ៊ុន​ ផ្សេង​ៗ​ទៀត​។ កញ្ញា សុធា បាន​មាន​ប្រសាសន៍ថា “យើង​លក់​ផលិត​ផល​របស់​យើង​ជាច្រើន​​នៅខេត្ត​សៀម​រាប​​ កំពង់​ចាម​ និង​ខេត្ត​តាកែវ​ ពីព្រោះ​ជីវភាព​រស់​នៅ​​ នៅ​ខេត្ត​ទាំង​នេះ​មាន​កម្រិត​ខ្ពស់​ណាស់​ ហើយ​មិន​មាន​អ្នក​ប្រកួត​ប្រជែង​ច្រើន​​ដូចនៅ​​ភ្នំពេញ​ទេ​”៕ សុធា

​សកម្ម​ភាព​សាងសង់​នៅ​ទីក្រុង​រណប​ កាំ​​កូ​​ស៊ី​​ធី​ ចាប់​ផ្តើម​ឡើង​វិញ​ឆាប់ៗ​នេះ

មន្ត្រី​​មួយរូប​នៅ​ក្រ​សួ​ង​​​​​​រៀ​​​ប​ចំ​​​ដែន​​ដី ​​នគ​​​រូ​​ប​នី​យ​ក​ម្ម និ​ង​សំ​ណង់ បា​ន​ឲ្យ​ដឹង​​កា​ល​​​ពី​ម្សិល​មិញ​ថា​ សកម្មភាព​សាង​សង់​​នៅ​​​ក្នុង​​គម្រោ​ង​​​ទីក្រុង​រណប ​​កាំ​​កូ​ស៊ី​ធី ​(Camko City) ​​ក្នុ​ង​​រាជ​ធា​​​នី​ភ្នំពេញ​...

ធនាគារ​ចិន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ស្តី​ពី​ប្រាក់កម្ចី​សម្ប​ទាន១២១​លា​ន​ដុល្លារ​

កាលពី​ម្សិលមិញ ​​ធនាគារចិន​ នីហរ័​ណ​-អាហរ័ណ​ (Exp​ort-Import​ Bank​ of ​Ch​i​na)​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​ង​ពីរ​ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​សរុប​ចំនួន​១២១​លាន​ដុល្លារ​ ដល់​សម​ភាគីកម្ពុជា​...

ព័ត៌មានថ្មីៗ