28 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

អាវ​យឺត​​មាន​ស្លាក​សញ្ញា​ហាង​កាហ្វេ Starbucks​ ត្រូវ​បាន​គេ​ឃើ​ញ​ពាក់​ព្រោង​ព្រាត​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ

ទី​ផ្សារ​ហាង​កាហ្វេ​បាន​រីក​ព្រោង​ព្រាត​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ។ ​ក៏​ប៉ុន្តែ ​ហាង​កាហ្វេ​ដ៏​ល្បី​ដែល​មិន​បាន​​ចូល​មក​ប្រកួត​ប្រជែង​នោះ​ គឺ​ហាង​កាហ្វេ​ ស្តាបាក់ (Starbucks) ដែល​ជា​ហាង​កាហ្វេ​ដ៏​ធំ​របស់​សហ​រដ្ឋ​អាមេរិក​។ ក៏ប៉ុន្តែ  ការ​មិន​បាន​ចូល​មក​ប្រកួត​ប្រ​ជែង​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​មិន​បាន​បញ្ឈប់​ពល​រដ្ឋ​វ័យ​ក្មេង​មិន​ឲ្យ​នាំ​គ្នា​ទៅ​ផ្សារ​ក្នុង​​ប្រទេស​កម្ពុជា​ ​ដើម្បី​ទិញ​អាវ​យឺត​​ដែល​មាន​ស្លាក​សញ្ញា​របស់​ហាង​កាហ្វេ​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ឡើយ។ ភាគ​ច្រើន​គេ​មិន​សូវ​ដឹង​ថា​ ស្តាបាក់​ ជា​អ្វី​នោះ​ទេ​ ប៉ុន្តែ​ គេ​ឃើញ​យុវវ័យ​ និង​មនុស្ស​ពេញ​វ័យ​ក្មេងៗ​នៅក្នុង​រាជ​ធានី​នាំ​គ្នា​ទិញ​អាវ​​យឺត​នេះ​ ដែល​បាន​ក្លាយ​ជា​​សម្លៀក​បំ​ពាក់​ដ៏​ពេញ​និយម​បំផុត​ដែល​គេ​ឃើញ​ក្មេងៗ​ពាក់​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។ យុវ​ជន​អាយុ​១៦​ឆ្នាំ​ម្នាក់​ ឈ្មោះ​ ហែម​ សុវណ្ណារិទ្ធ​ ដែល​កំពុង​ឈរ​នៅ​...

ក្រុម​ហ៊ុន​ តូយ៉ូតា ​គ្រោង​នឹង​បើក​សាល​តាំ​ង​រថយន្ត​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​រាជ​ធា​នីភ្នំ​ពេញ​

យោងតាម​អ្នកគ្រប់គ្រង​មួយរូប​នៅ​ក្រុម​ហ៊ុន​ តូយ៉ូតា​ (Toy​ota​) ​បានឲ្យដឹងថា ក្រុមហ៊ុន​ផ្គត់ផ្គង់រថយន្ត​ជប៉ុនដ៏ធំមួយនេះ​​មាន​គម្រោង​​ពង្រីកវិសាលភាព​របស់ខ្លួន​​នៅលើ​ទីផ្សារ​នៃ​​ប្រទេសកម្ពុជា​ តាមរយៈ​ការបង្កើត​សាល​តាំង​​លក់រថយន្ត​ទី២របស់​ខ្លួន​។ ក្រុមហ៊ុន​ តូយ៉ូតា​ បានដាក់ចេញ​នូវ​គម្រោ​ងនេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិតរថ​យ​ន្ត​ជប៉ុន​​ឈ្មោះ ម៉ាហ្សដា​ ​(Mazda)​ បាន​បើក​សាលតាំងលក់​រថយន្ត​ថ្មី របស់ខ្លួន​កា​ល​ពីខែ​ឧសភា​។ យោងតាមសេចក្តីរាយការណ៍​របស់​​ទី​ភ្នាក់​ងារ​ព័ត៌មាន​ ប្លូមបឺក​ (B​loom​berg​) បា​ន​ឲ្យដឹង​ថា ​លោក ​យ៉ាស៊ូម៉រី ​អុីហារ៉ា (Yas​u​mo​ri...

អ្នក​ធ្វើ​ដំណើ​រតាម​ផ្លូវ​អាកាស​មានការ​កើន​ឡើង​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូងនៃឆ្នាំ​នេះ​

យោង​តាម​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ ជា​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​អាកាស​យាន​​​​ដ្ឋាន​ទាំង​បី​ក្រោម​​កិច្ច​ព្រម​ព្រៀង​​សម្ប​ទាន​ជាមួយ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​​​​តាម​​អាកាស​យាន​ដ្ឋាន​ទាំង​បី​នៅ​ប្រទេស​កម្ពុជា​​មាន​ការ​កើន​ឡើង​​យ៉ាង​លឿន​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​ទាំង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ។ លោក ខែក នរិនដា មន្ត្រី​​ទំនាក់​ទំនង​នៅ​​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថា អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប ដែល​បម្រើ​​តែ​ភ្ញៀវ​ទេស​ចរណ៍​​ទៅ​កាន់​​ប្រាសាទ​អង្គរ ​មាន​​ភ្ញៀវ​ទេសចរ​​ចំនួន​១,២លាន​នាក់​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា ដល់​​ថ្ងៃ​ទី​១​ខែ​កក្កដា ឆ្នាំ​២០១៣...

កម្មករ​​កាត់​ដេរ​ប្រមូល​ផ្ដុំ​គ្នា​​ទាម​ទារ​ប្រាក់​ខែ​ និង​ប្រាក់​បំណាច់​

កាល​ពី​ម្សិលមិញ អតីត​និយោជិត​រោង​ចក្រ​កាត់​ដេរ​ភីង ហ្គ្រេដ (Pink Grade) ​​ជាង​២០០​នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​នាំ​គ្នា​មក​​តវ៉ា​នៅ​ខាង​ក្រៅ​ក្រសួង​សង្គម​កិច្ច​ ដើម្បី​ទាម​ទារ​ឲ្យ​គណៈ​គ្រប់​គ្រង​រោង​ចក្រ​បើក​ប្រាក់​ខែ​ ​ប្រាក់​បំណាច់​ និង​ផល​ប្រយោជន៍​ផ្សេង​​ៗ​ទៀត​​ដែល​ពួក​គេ​បាន​អះអាង​ថា​ ក្រុមហ៊ុន​នៅ​ជំពាក់​​ពួក​គេ​នៅ​ឡើយ​កាល​ពី​មុន​ពេល​​ក្ស័យ​ធន​។ លោក​...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សន្យា​ផ្ដល់​​ប្រាក់​កម្ចី​ចំនួន​៥៥​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្មនៅ​កម្ពុជា​

កាល​ពី​ម្សិលមិញ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​៥៥​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ​ ដើម្បី​ជួយ​ប្រជា​កសិករ​ធ្វើ​ស្រែ​​​​ខ្នាត​តូច​ បង្កើន​បរិមាណ​ផលិត​​ស្រូវ​របស់​​ពួក​គាត់​។ លោក ប៊ី មីញ ហ្គេប (Bui Minh...

បុគ្គលិក​ ណាហ្គាវើល ​ត្រឡប់​ចូល​ធ្វើការ​វិ​ញ​បន្ទាប់​ពី​តុលាការចេញសាលក្រម

​បុគ្គលិក​រាប់​​​​រយ​នាក់​របស់​កាស៊ី​ណូ និង​​សណ្ឋាគារ​ ណា​ហ្គា​វើល​ នៅក្នុង​រាជ​ធា​នី​ភ្នំពេញ ​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​ កា​ល​ពី​ម្សិល​មិញ ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​សា​ល​ក្រម​របស់សាលាដំបូងរាជធានីភ្នំពេញ ដែល​តម្រូវ​ឲ្យ​ពួក​គេ​បញ្ចប់​សកម្ម​ភា​ពកូដកម្ម​របស់​ខ្លួន ដែល​បាន​កើត​ឡើ​ង​អស់រយៈពេល​​​​ជិត​ពីរ​សប្តាហ៍​។ ​បុគ្គ​លិក​ទាំង​នេះ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ច្រកចូល​កាស៊ីណូ​ និង​សណ្ឋាគារ​​​តែ​មួ​យ​គត់​ដែល​មាន​អា​ជ្ញា​ប័ណ្ណ​​ ក្នុងរាជធានីភ្នំ​​ពេញ​នេះ​ ​តាំង​ពី​ថ្ងៃ​ទី១៣​ខែ​មិថុនា​ ដោយ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួ​ល​បាន​ប្រាក់​ចំណូ​ល​ខ្ពស់​នេះ​ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រប​ស់​ខ្លួន ពី​៨០​ដុល្លារ​ក្នុង​មួ​យ​ខែ​ ដល់​១៥០​ដុ​ល្លារ​ក្នុងមួយ​ខែ​ ​ហើយ​ក៏​បាន​បង្ក​ឲ្យ​មាន ​ហេតុការណ៍​ប៉ះ​ទង្គិច​​​គ្នា​ជា​មួយ​បុគ្គ​លិក​ស​ន្តិសុខ​របស់​កាស៊ីណូ​​នេះ​​​​។ យោង​តាម​​អ្នកស្រី សេង ធីតា តំណា​ង​បុគ្គ​លិក​បាន​ឲ្យដឹងថា ​គណៈ​គ្រប់​គ្រង​បាន​ប្រាប់​តំណាង​សហជីព ​កាលពី​សប្តាហ៍​មុន​ថា ​បុគ្គ​លិក​៤០០នាក់​ត្រូវ​បានបញ្ឈប់​ពីការ​ងារ​ ឬ​​ក៏ព្យួរ​ការងារ​...

សមាគមពាណិជ្ជកម្ម​​ស្ករ​ស​អង់គ្លេស​នឹង​ពិចារណា​លើ​ពាក្យ​បណ្ដឹង​ប្តឹងក្រុមហ៊ុន​ Tate & Lyle

សមាគម​ពាណិជ្ជ​កម្ម​ស្ករ​សមួយ​​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ដែល​មាន​គោល​ដៅ​​ជំរុញឧស្សាហកម្ម​មួយ​ឲ្យ​មាន​ក្រម​សីល​ធម៌​​ និង​ប្រកប​ដោយចីរភាពជាង​មុន​​​ នឹង​ជួប​ប្រជុំ​នៅ​ដើម​ខែ​ក្រោយ​ ដើម្បី​​ពិចារណា​​សំណើ​មួយរបស់​កសិករ​កម្ពុជា​​ ឲ្យ​ខ្លួនដក​ក្រុមហ៊ុន​ស្ករ​ស​ថេត & ​លីល (Tate & Lyle) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ចេញ​​​ពី​សមា​គម​​​​នេះ​ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិន​ប្រគល់​ដី​ឲ្យ​ទៅ​កសិករ​ខ្មែរ​វិញទេ​នោះ​។...

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​​ទំនុក​ចិត្ត​ដ​ល់​វិនិយោគិន​​ពេល​​​​ជិត​​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទូទាំង​ប្រទេស

​ដោយ​ការ​បោះឆ្នោត​ជាតិ​​ជិត​​ចូល​​មក​ដល់​ ​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ កាលពី​ម្សិល​មិញ ​បាន​ផ្តល់​ទំនុកចិត្ត​ដ​ល់​វិនិយោគិន​អន្តរ​ជាតិ​ ដោយ​លើក​ឡើង​ថា ​ពួក​គេ​គួរ​តែ​ទុក​ចិត្ត​ស្ថាន​ភាព​សេដ្ឋកិច្ច​រ​បស់​ប្រទេស​កម្ពុជា​ ដោយពុំ​ចាំ​បាច់​គិត​ពី​ការ​បោះឆ្នោត​​ ដែល​លោក​​បាន​មាន​ប្រសាសន៍​ថា គេ​ដឹង​ច្បាស់​ពី​លទ្ធ​ផល​​​ហើយ​នោះ​។​ ​ថ្លែង​ទៅកាន់​ពាណិជ្ជករ​ក្នុង​ស្រុក​ ​និ​ង​គណៈ​ប្រតិ​ភូ​រដ្ឋាភិបាល ​និង​​ពាណិជ្ជកម្មម​ក​ពី​ទីក្រុង​ហុង​កុង​ ​ក្នុង​ពិធី​ពិសា​​​​ភោជនា​ហារ​ថ្ងៃ​ត្រង់​ លោក​...

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​​បើ​ក​សមាជ​បោះឆ្នោត​ជ្រើស​តាំ​ង​សមាជិក​​ក្រុម​ប្រឹក្សាភិបាល​រប​ស់​ខ្លួន

​កាលពីម្សិល​មិញ ​សភា​ពាណិជ្ជកម្ម​អឺរ៉​ុ​ប (Euro​pean​ Chamb​er of ​Comm​erce​) ហៅ​កាត់​ថា ​Euro​Cham ​បានបើ​កសាមាជ​ប្រចាំ​ឆ្នាំលើក​ដំបូងរ​បស់ខ្លួន​ ​នៅ​សណ្ឋាគា​រ​ សូហ្វីតែល ​(Sofitel...

កម្ម​ករ​ កម្មការិនី​​​ពីរ​ពាន់​​នាក់បិទ​ផ្លូវ​ជាតិ​លេខ​២សម្តែងការតវ៉ា​

​កាលពីម្សិលមិញកម្ម​ករ​ កម្មការិនី​ប្រហែល​ពីរពាន់​នា​ក់ ដែល​ធ្វើការ​នៅរោងចក្រផលិត​សម្លៀក​បំពាក់យីហោ ​ អេច​អិនអឹម (H&M​) របស់​ប្រទេសស៊ុយ​អែត​ ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​​ខណ្ឌ​មា​ន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​ ​អស់រយៈ​ពេល​ពីរ​ម៉ោង​ ដោយ​ទាម​ទារ​ជាច្រើន​លើ​ក​ច្រើន​​​សា​​ ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​​​​ ​និង​កែ​លម្អ​​លក្ខខណ្ឌ​ការងារ​របស់ខ្លួន​។​ កម្មករ​ កម្មការិនី​ ដែ​ល​​ភាគច្រើន​ជា​​ស្ត្រី​​ធ្វើការ​នៅ​រោង​ចក្រ​ អឹមអិន​វី​ ​អ៊ីន​ធើ​​ណេសិន​ណល​...

ព័ត៌មានថ្មីៗ