37 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រសួង​អប់រំ​នឹង​ចុះ​ធ្វើអធិការកិច្ច​​នៅតាម​សាលារៀន​ទូទាំង​ប្រទេស ដោយមិន​ប្រកាស​ឲ្យ​ដឹង​មុន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ក្រសួង​អប់រំ​នឹង​​ចុះ​ធ្វើ​អធិការ​កិច្ច​ចោះៗ​ និង​ដោយ​មិន​ប្រកាស​​​ឲ្យ​ដឹង​ជាមុន​នៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស​ ក្នុង​គោល​បំណងពង្រឹង​ការ​ខិត​ខំ​របស់​ខ្លួនដើម្បី​បោស​សម្អាត​ប្រព័ន្ធ​អប់រំ។ ថ្លែង​នៅ​សិក្ខា​សាលា​មួយ​ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​រដ្ឋសភា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​បាន​មាន​ប្រសាសន៍​ថា...

មនុស្ស​​​ចំនួន​​​ប្រាំបីនាក់ស្លាប់​​​ បន្ទាប់​​​ពី​​​រថយន្ត​​​ដឹក​​​កម្មករ​​​ក្រឡាប់​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា កាល​​​ពីម្សិលមិញ ​​​បុរស​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​ និង​​​ស្ត្រីម្នាក់​​​បានស្លាប់​​​នៅក្នុង​​​ខេត្ត​​​ក្រចេះ​​​នៅ​​​ពេល​​​រថយន្ត​​​ដែល​​​ដឹក​​​ពួកគេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​ដំឡូង​​​មី​​​បាន​​​ក្រឡាប់​​​នៅ​​​តាម​​​ផ្លូវ​​​ដី​​​​​​។ មនុស្ស​​​ចំនួន​​​១២​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ដែល​​​រួម​​ទាំង​​​អ្នក​​​បើក​​​រថយន្ត​​​ក៏​​​បាន​​​រង​​​របួស​​​ផង​​​ដែរ​​​។ យោង​​​តាម​​​​​​លោក ថន ប៉ូច នាយ​​​រង​​​នគ​​​របាល​​​ចរាចរ​​​ខេត្ត​​​េនះ​​​បាន​​​ឲ្យដ​​​ឹង​​​ថា ហេតុការណ៍​​​គ្រោះថ្នាក់ច​​​រាចរណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅម៉ោង​​​ប្រហែល​​​៩ព្រឹក​​​នៅ​​​ក្នុ​​​ង​​​ឃុំ​​​ឃ្សឹម ស្រុក​​​ស្នួល​​​ នៅពេល​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ដែល​​​ដឹក​​​កម្មករ​​​ចំនួន​​​១៩​​​នាក់​​​បាត់​​​បង់​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​រថយន្ត​​​របស់​​​ខ្លួន​​​ រួច​​​ហើយ​​​ក៏ក្រឡាប់​​​ដោយ​​​សង្កត់​​​លើ​​​កម្មករ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មនុស្ស​​​ចំនួន​​​ប្រាំមួយ​​​នាក់​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​នៅ​​​ពេល​​​​​​រថយន្ត​​​សង្កត់​​​ពី​​​លើ​​​​​​ពួក​​​គេ​​​ ហើយ​​​ពី​​​រនាក់​​​​​​ផ្សេង​​​ទៀត​​​បាន​​​ស្លាប់​​​ ខណៈ​​​គ្រូពេទ្យ​​​ព្យាយាម​​​ជួយ​​​សង្គ្រោះ​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​"។ លោក​​​បាន​​​បន្ត​​​ថា លោក ចាន់ ថន អ្នក​​​បើក​​​បរ​​​រថយន្ត​​​នេះ​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ទ្រូង​​​ និង​​​ជើង​​​ ហើយ​​​គឺ​​​ជា​​​អ្នក​​​ដែល​​​រង​​​របួស​​​ធ្ងន់​​​ជាង​​​គេ​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​រង​​​របួស​​​ទាំង​​​អស់​​​។ លោក ប៉ូច ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​មួួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ព្រោះ​​​ជើង​​​ទាំង​​​សង​​​ខាង​​​របស់​​​គាត់​​​បាន​​​បាក់​​​ ហើយ​​​ឆ្អឹង​​​ត្រគាក និង​​​ទ្រូង​​​របស់​​​គាត់​​​រង​​​របួស​​​ធ្ងន់​​​"។ លោក ប៉ូច បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​ដែល​​​ស្លាប់​​​ ឬក្រុម​​​ហ៊ុន​​​ដែល​​​ពួកគេ​​​ធ្វើ​​ការ​​​ឲ្យ​​​​​​នៅ​​​ឡើយ​​​ទេ។ ប៉ុន្តែ លោក​​​បាន​​​បន្ថែមថា កម្មករ​​​​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​មក​​​ទទួល​​​យក​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​តាម​​​រយៈ​​​រថយន្ត​​​ទ្រុឌទ្រោម​​​ស្រដៀងៗ​​​គ្នា​​​ទៅ​​​កាន់​​​ចម្ការ​​​ដំឡូង​​​មី​​​មួយ​​​កន្លែង​​​ ក្នុង​​​ចំណោម​​​ចម្ការ​​​ដំឡូង​​​មី​​​ជា​​​ច្រើន​​​នៅក្នុង​​​តំបន់​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​បន្តែម​​​ទៀត​​​ថា "អ្នក​​​បើក​​​បរ​​​ជា​​​ធម្មតា​​​តែង​​​តែ​​​បើក​​​តាម​​​ផ្លូវ​​​ដី​​​ ព្រោះ​​​វា​​​ជា​​​ផ្លូវ​​​កាត់​​​បើ​​​ធៀប​​​នឹង​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧ ហើយ​​​វា​​អាច​​​ចំណេញ​​​សាំង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​តែង​​​តែ​​​កើត​​​មាន​​​ជា​​​រឿយ​​​ៗ​​​តាម​​​ផ្លូវ​​​ដី​​​បែប​​​នេះ​​​។ លោក ជា​​​ សុគីម អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​លើក​​​ឡើង​​​ថា​​​គ្រោះថ្នាក់​​​នេះ​​​គឺ​​​ជា​​​កំហុស​​​របស់​​​អ្នកបើក​​​បរ​​​ ដែល​​​ឥឡូ​​​វកំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​នគរ​​​បាល​​​នៅក្នុង​​​មន្ទីរពេទ្យ​​​ដែលគេ​​​មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​មួយ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។ លោក សុគីម បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​​​​ជឿ​​​ជាក់​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​បើក​​​លឿន​​​ពេក​​​ ហើយ​​​ខ្វះការ​​​ប្រុង​​​ប្រយ័ត្ន​​​។ វា​​​គឺ​​​ជា​​​ផ្លូវ​​​រដិប​​​រដុប​​​ ហេតុ​​​ដូច្នេះ​​​​​​គ្រោះថ្នាក់​​​អាច​​​កើត​​​ឡើង​​​គ្រប់​​​ពេល​​​វេលា​​​ ប៉ុន្តែ នេះ​​​គឺ​​​ជា​​​​​លើក​​​ដំបូង​​​​​​ហើយ​​​ដែល​​​យើង​​​បាន​​​ឃើញ​​​មាន​​​មនុស្ស​​​ស្លាប់​​​រហូត​​​ដល់ទៅ​​​ប្រាំបី​​​នាក់​​​"។ មាន​​​ការ​​​ពារ​​​សុវត្ថិភាព​​​តិច​​​តួច​​​សម្រាប់​​​កម្មករ​​​ធ្វើការ​​​ងារ​​​នៅ​​​ក្នុង​​​ចម្ការ​​​ដែល​​​គេ​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​តាម​​​រដូវ​​​ និង​​​ដែល​​​ប្រឈម​​​នឹង​​​គ្រោះថ្នាក់​​​ដោយសារ​​​ម្ចាស់​​​កសិដ្ឋាន​​​ប្រើប្រាស់​​​ផ្លូវ​​​កាត់​​​ព្រោះ​​​​​​ចង់​​​កាត់​​​បន្ថយ​​​ការ​​​ចំណាយ​​ ​​​ និង​​​ចង់​​​ចំណេញ​​​សាំង​​​ ហើយ​​​ចង់​​​គេច​​​ពី​​​អាជ្ញាធរ​​​នោះ​​​។ យោង​​​តាម​​​កញ្ញា ហា៊ន ជីវគុណ អ្នក​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា តាម​​​ពិត​​​ទៅ​​​អ្នក​​​បើក​​​បរ​​​គឺ​​​ជា​​​ម្ចាស់​​​ចម្ការ​​​ដំឡូង​​​មី​​​នេះ​​​តែ​​​ម្តង។ កញ្ញា​​​បាន​​​និយាយ​​​ថា "ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បា​​​ន​​​គេ​​​ដឹក​​​ទៅ​​​កាន់​​​ក្រុមហ៊ុន​​​ខ្មែរ​​​អង្គរ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ហើយ​​​អ្នក​​​បើក​​​បរ​​​គឺជា​​​ម្ចាស់​​​ក្រុមហ៊ុននេះ "។ កញ្ញា ជីវគុណ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា​​​ ខ្លួន​​​នៅ មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយទេ ថា​​​តើ​​​មន្ទីរពេទ្យ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​មួយ​​​ណា ដែល​​​អ្នក​​​បើក​​​បររូបនេះ​​​កំពុង​​​សម្រាក​​​ព្យាបាល​​​ ប៉ុន្តែ កញ្ញា សង្ឈឹម​​​ថា អ្នក​​​បើក​​​បររូប​​​នេះ​​​​​​នឹង​​​អាច​​​ជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​រងគ្រោះ ដែល​​​​​​គ្មាន​​​ឯកសារ​​​ និង​​​ដែល​​​ត្រូវ​​​មាន​​​គេ​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ដោយ​​​គ្មាន​​​កិច្ច​​​សន្យា​​​។ កញ្ញា​​​បាន​​​និយាយ​​​ទៀត​​​ថា "កាល​​​ពីឆ្នាំ​​​មុន​​​ មនុស្ស​​​ពីរ​​​នាក់បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​ដដែល​​​នេះ​​​​​​ ហើយ​​​យើង​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​នេះ​​​​​​ដែល​​​បាន​​​ឃើញ​​​ថា គ្រោះថ្នាក់​​​បែប​​​នេះ​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ ប៉ុន្តែ ធ្ងន់​​​ធ្ងរ​​​ជាង​​​មុន​​​។ រហូត​​​មក​​​ទល់​​​ពេល​​​េនះ​​​ យើង​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ណា​​​មួយ​​​ពី​​​គ្រួសារ​​​អ្នកស្លាប់ ឬអ្នក​​​រង​​​របួស​​​នៅឡើយ​​​ទេ​​​"៕ស៊ុយឈាង​​​  

នគរ​បាល​ដុត​ជម្រក​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី

មន្ត្រី​មូល​ដ្ឋាន​ម្នាក់​បាន​និយាយ​ថា កាល​ពី​ម្សិលមិញ​នគរ​បាល​ខេត្ត​មណ្ឌល​គិរី​បាន​ដុតជម្រក​​ជាង​១៣០​ដែល​​​​ជា​កម្មសិទ្ធិ​របស់​សហគមន៍​​ជនជាតិដើមភាគ​តិច​ព្នង​ ក្នុង​​ស្រុក​កែវសីមា ដែល​អាជ្ញាធរ​ចោទ​​ថា បាន​សាងសង់​ខុស​ច្បាប់លើដី​​របស់ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​វៀតណាម​។ ទោះជាយ៉ាង​ណា អ្នកភូមិជនជាតិ​ដើមភាគ​តិច​ព្នង​ជាង​២០០​គ្រួសារ​អះអាង​ថា ក្រុម​ហ៊ុន Binh Phuoc...

តុលាការ​ចោទប្រកាន់​ក្មេង​ប្រុស​​ជំទង់​ម្នាក់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៨ឆ្នាំ

នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃច័ន្ទ​ សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​ក្មេង​ប្រុស​អាយុ​១៧ឆ្នាំម្នាក់ពី​បទ​រំលោភ​ក្មេង​ស្រី​ជិត​ខាង​អាយុ​៨ឆ្នាំ​នៅ​ផ្ទះ​របស់​នាង​ស្ថិត​ក្នុង​ស្រុក​វើន​​សៃ។ លោក ផែន ឌីណា ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​​"សាលាដំបូង​ខេត្ត​​បាន​ចោទប្រកាន់​​ក្មេង​ប្រុស​រូប​នេះ​កាលពី​ល្ងាច​ម្សិលមិញ​ពី​បទ​រំលោភ​មាន​ស្ថាន​ទម្ងន់​ទោស។ យើង​បាន​បញ្ជូន​ជន​នេះ​ទៅឃុំខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធនាគារ​ខេត្ត"។ លោក ឌីណា បាន​មាន​ប្រសាសន៍​ថា...

ពល​​​រដ្ឋ​​​​​​ខ្មែរ​​​ជំទាស់​​​ទៅ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពីជនភៀស​​​ខ្លួន​​​ ខណៈ​​​​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នៅកម្ពុជា​​​

ខណៈ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​បន្ត​​​​​​ច្រាន​​​ចោល​​​ការ​​​តាំង​​​ទីលំនៅថ្មី​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​

លោក កឹម សុខា លើក​ឡើង​ថា ច្បាប់​ស្ដីពី​តុលាការ​​គួរ​តែ​លើក​យក​មក​ពិភាក្សា​ឡើង​វិញ​

លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​​អ្នក​គាំទ្រ​​​កាលពី​​ម្សិល​ថា ក្នុង​ពេល​ឆាប់ៗ​នេះ​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​​លោក​​នឹង​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ឡើង​វិញ​​លើ​ច្បាប់​កំណែទម្រង់​តុលាការ​ដ៏​ចម្រូង​ចម្រាស​ទាំង​បី ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​​កាលពី​ឆ្នាំ​មុន​​អំឡុង​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​​ប្រឆាំង។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​នៃ​ការ​​បោក​គ្រាប់​បែក​​​លើ​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រឆាំង ដែល​បាន​សម្លាប់​មនុស្ស​១៦​នាក់​កាលពី​ខែ​មីនា ឆ្នាំ​១៩៩៧ លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ថា ការ​​​ធ្វើ​វិសោធនកម្ម​​ច្បាប់​ទាំងបី​នេះ​គឺ​ជា​អាទិភាព​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ត្រូវ​​បង្កើត​ឡើង​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

ព្រះ​មហា​ក្សត្រ ​នរោត្តម ​សី​ហមុនី​​ ឡាយ​ព្រះ​ហត្តលេខា​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី

សមាជិក​សភា​គណបក្ស​ប្រឆាំង​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ព្រះមហាក្សត្រ​ នរោត្តម​ សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​ពីរ​កាលពី​សប្ដាហ៍​មុន ដែល​មិន​ប្រកាស​ជា​សាធារណៈ​ ដែល​បាន​ចូល​​ជាធរមាន​ដ៏ចម្រូងចម្រាស​។ លោក យ៉ែម បុញ្ញឫទ្ធិ...

​អ្នក​​​ស្រី​​​ ពុង​ ឈីវកេក​​​​​​ បដិសេធ​​​មិន​​​ទទួល​​​យកការ​​​តែង​​​តាំង​​​ក្នុង​​​ ​​​គ.ជ.ប.​​​ថ្មី​​​

អ្នក​​​ស្រី​​​ ពុង​​​ ឈីវ​​​កេក ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ បាន​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​ការ​​​តែង​​​តាំង​​​អ្នក​​​ស្រី​​​ជា​​​សមាជិក​​​ "អព្យាក្រឹត"​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ទ្វេបក្ស​​ (គ.ជ.ប.) ដោយ​​​បង្ខំ​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ត្រូវ​​​ជ្រើស​​​រើស​​​បេក្ខជន​​​ថ្មី សម្រាប់​​​តំណែង​​​ចុង​​​ក្រោយ​​​សំខាន់​​​នៅ​​​ក្នុង​​​គណៈ​​​កម្មាធិការ​​​នេះ​​​។ អ្នក​​​ស្រី​​​ ឈីវកេក ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​សប្តាហ៍​​​ផង​​​ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្នែក​​​នយោបាយ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​បង្កើត​​​ គ.ជ.ប. ថ្មី​​​មួយ​​​ ដែល​​​មាន​​​សមាជិក​​​បួន​​​រូប​​​មក​​​ពីគណបក្ស​​​នីមួយ​​​ៗ​​​ និង​​​បេក្ខ​​​ជន​​​អព្យាក្រឹតម្នាក់​​​។ ប៉ុន្តែ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សេចក្តីថ្លែង​​​ការ​​​ណ៍​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នេះថា អ្នក​​​ស្រី​​​មិន​​​អាច​​​ទទួល​​​យក​​​មុខ​​​តំណែង​​​នៅ​​​ក្នុង ​​​គ.ជ.ប. នេះបាន​​​ទេ​​​។ អ្នក​​​ស្រី​​​ ឈីវកេក បាន​​​មាន​​​ប្រសាសន៍​​​ថា "ទោះបីជា វាជាកិត្តិយស​​​ដ៏ធំធេង​​​ ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​សម្រាប់​​​តំណែង​​​ដ៏សំខាន់​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ខ្ញុំ​​​សោក​​​ស្តាយ​​​យ៉ាង​​​ខ្លាំង​​​ ដែល​​​ត្រូវ​​​បដិសេធ​​​មិន​​​ទទួលយក​​​​​​សំណើ​​​ធ្វើ​​​ជា​​​សមាជិក​​​ទី៩ នៃ ​​​គ.ជ.ប​. ​​ថ្មី​​​នេះ"។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​ជន​​​រួម​​​ជាតិ​​​របស់​​​ខ្ញុំ​​​ ដែល​​​មាន​​​ជំនឿ​​​លើ​​​ខ្ញុំ​​​ ហើយ​​​ដែល​​​ខ្ញុំ​​​អាច​​​ធ្វើ​​​ឲ្យ​​​ខក​​​ចិត្ត​​​" ។ អ្នក​ស្រី ឈីវ​​​កេក កាលពីដំបូង​​​បាន​​​ទទួល​​​យក​​​តំណែង​​​របស់​​​អ្នក​​​ស្រី​​​កាលពី​​​ឆ្នាំ​​​មុន ដោយ​​​មាន​​​លក្ខ​​​ខណ្ឌ​​​មួយ​​​ចំនួន​​​ រួ​​​​​​មមាន​​​ អ្នក​​​ស្រី​​​ត្រូវ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ពី​​​ការ​​​ផ្តន្ទាទោសដូច​​​គ្នា​​​នឹង​​​សភា​​​តំណាង​​​រាស្ត្រ​​​ដែរ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ថា សិទ្ធិ​​​នៃ​​​សមាជិក​​​ គ.ជ.ប. ដែល​​​ត្រូវ​​​អនុម័ត​​​រួច​​​ហើយ​​​នោះ មិន​​​គ្រប់​​​គ្រាន់​​​តាម​​​ការ​​​រំពឹង​​​ទុក​​​របស់​​​អ្នក​​​ស្រី​​​ឡើយ​​​។ អ្នក​​​ស្រី​​​ ឈីវ​​​កេក បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅពេល​​​នោះ តួនាទី​​​នៃ​​​សមាជិក​​​ទី៩ ត្រូវគេរៀប​​​រាប់​​​​​​ប្រាប់​​​ខ្ញុំ​​​​​​ថាជា​ "សមាជិក​​​ឯករាជ្យ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ស្ថាប័ន​​​នេះ​​​អព្យាក្រឹត​​​ ដែល​​​ខ្លួន​​​ត្រូវ​​​ការ​​​ដើម្បី​​​រៀប​​​ចំ​​​ការ​​​បោះ​​ឆ្នោត​​​ស្រប​​​ទៅ​​​តាម​​​រដ្ឋធម្មនុញ្ញ និង​​​ច្បាប់​​​ជាតិ​​​"។​​​ អ្នក​​​ស្រី​​​ប្រធាន​​​លីកាដូរូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ៉​​​ថ្ងៃ​​​នេះ​​​ ខ្ញុំ​​​សន្និដ្ឋាន​​​ថា កិច្ច​​​ការ​​​នេះ​​​មិន​​​មាន​​​លទ្ធភាព​​​ទៅ​​​រួច​​​ទេ​​​។៉ ការ​​​តែង​​​តាំង​​​សម្រាប់​​​តំណែង​​​ប្រាំបី​​​ផ្សេង​​​ទៀត នៅ​​​ក្នុង​​​ គ.ជ.ប. បាន​​​បើក​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​ បាន​​​និយាយ​​​ថា ពួក​​​គេ​​​សង្ឃឹម​​​ថា នឹង​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​បោះ​​​ឆ្នោត​​​នេះ​​​មុន​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​។​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឥឡូវ​​​នេះ​​​នឹង​​​ត្រូវ​​​ជ្រើស​​​រើស​​​បេក្ខ​​​ជន​​​អព្យាក្រឹត​​​ថ្មី​​​ម្នាក់​​​ ដើម្បី​​​បង្កើត​​​គណៈកម្មាធិការ​​​ ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ចំណាយ​​​ពេល​​​ចរចា​​​អស់​​​រយៈពេល​​​ប្រាំពីរ​​​ខែ​​​។ ស្ថិត​​​ក្រោម​​​ច្បាប់​​​ថ្មី​​​ ដែល​​​បង្កើត​​​ គ.ជ.ប. ថ្មី​​​នោះ គ.ជ.ប. ចាស់​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចោទ​​​ថា បាន​​​ជួយ​​​សម្រប​​​សម្រួល​​​ការ​​​បន្លំ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣ នឹង​​​បន្តដំណើរការ​​​រហូត​​​ទាល់​​​តែ​​​សមាជិក​​​ទាំង​​​ប្រាំបួនរូប​​​របស់​​​គណៈ​​​កម្មាធិការ​​​នេះ​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​​​​៕​​​​​​​​​​​​​​​​​​​​​​​​​​    

និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​​ស្លាប់​ក្នុង​អាយុ​៥៤​ឆ្នាំ

លោក ប៉ែន សមិទ្ធិ និពន្ធនាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​​​កម្ពុជា​យូរ​មក​ហើយនោះ​​​បាន​ស្លាប់​​កាលពី​ម្សិលមិញ​ក្នុង​រាជធានី​ភ្នំពេញក្នុង​អាយុ​៥៤​ឆ្នាំ។ លោក ប៉ែន សីហនាថ កូន​ប្រុស​របស់​លោក​បាន​និយាយ​កាលពី​ម្សិលមិញ​ថា "ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​ជំងឺកាលពី​ព្រឹក​មិញ​នេះ"។...

តុលាការ​ចោទ​ប្រកាន់​បុរស​រឹតកសម្លាប់ក្មេង​ប្រុស​ម្នាក់ពីបទ ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន

នគរ​បាល​បាន​និយាយ​ថា កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កំពង់​ចាម​បាន​ចោទ​ប្រកាន់​អ្នកភូមិ​ម្នាក់​​ពី​បទ​មនុស្សឃាត​ដោយគិត​ទុក​ជាមុន ដោយ​បាន​យក​ខ្សែ​នីឡុង​រឹតក​សម្លាប់​ក្មេង​ប្រុស​អាយុ​៧ឆ្នាំ បន្ទាប់ពី​ក្មេង​ប្រុស​​រូប​នេះ​បាន​ធាក់​ក្មួយ​ប្រុស​របស់​ខ្លួនអំឡុង​ពេល​​ឈ្លោះ​គ្នា។ លោក ចាន់ ហោ នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ចៅក្រម​...

ព័ត៌មានថ្មីៗ