34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

គ្រួសារ​​​របស់​​​ជនរងគ្រោះ​​​ក្នុង​​​ហេតុការណ៍​​​ឆេះ​​​ ក្លឹប​​​កម្សាន្ត​​​​​​ត្រូវ​​​​​​គេ​​​ឲ្យ​​​ប្រាក់​​​ដើម្បី​​​បិទមាត់​​​

ឪពុក​​​របស់​​​ជន​​​រងគ្រោះ​​​ចំនួន​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​ឆេះ​​​ក្លឹប​​​កម្សាន្ត​​​ក្នុង​​​ក្រុង​​​បាវិត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា តំណាង​​​របស់​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​​​​បាន​​​ឲ្យ​​​ប្រាក់​​​មក​​​ខ្លួន​​​ដើម្បី​​​កុំ​​​ឲ្យដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​នគរ​​​បាល​​​។ ស្រប​​​ពេល​​​នេះ​​​ដែរ​​​ អធិការ​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​មិន​​​បញ្ជូន​​​ករណី​​​េនះ​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ឡើយ​​​លុះ​​​ត្រា​​​តែ​​​លោក​​​ទទួល​​​បាន​​​ពាក្យ​​បណ្តឹង​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​។ យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ទំនង​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​​​​​​​​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​ក្លឹប​​​កម្សាន្ត​​​ស្តារ​​​​​​ ដែល​​​មាន​​​ទី​​​តាំង​​​ស្ថិត​​​នៅ​​​ក្នុង​​​សង្កាត់​​​បាវិត នា​​​វេលាម៉ោង​​​៣​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​បុគ្គលិក​​​ចំនួន​​​ប្រាំ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​បុគ្គលិក​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​។ លោក ប្រាក់ វ៉ន អាយុ​​​៥៥​​​ឆ្នាំ​​​ជា​​​ឪពុក​​​របស់​​​ជន​​​រង​​​គ្រោះ ប្រាក់​​​ ប៉េង អាយុ​​​១៨​​​ និង​​​ ប្រាក់ ឡយ អាយុ​​​១៩​​​ឆ្នាំ ដែល​​​សុទ្ធ​​​តែ​​​ស្លាប់​​​ក្នុង​​​អគ្គិភ័យ​​​​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ តំណាង​​​របស់​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​បាន​​​ឲ្យ​​​ប្រាក់​​​សម្រាប់​​​កូន​​​ប្រុស​​​របស់​​​លោក​​​ក្នុង​​​ម្នាក់​​​ៗ ១លាន​​​រៀល​​ ​​​។ លោក​​​​​​បាន​​​លើក​​​ឡើងទៀត​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​ពួកគេ​​​បាន​​​ត្រឡប់​​​មក​​​ម្តង​​​ទៀត​​​ដោយ​​​ផ្តល់​​​ប្រាក់​​​ច្រើន​​​ជាង​​​មុន​​​ជា​​​មួយ​​​សំណើ​​​មួយ​​​។ លោក​​​បាន​​​និយាយ​​​ថា "ក្រុមហ៊ុន​​​បាន​​​ឲ្យ​​​ប្រាក់​​​មក​​​យើង​​​ចំនួន​​​១.០០០​​​ដុល្លារ​​​សម្រាប់​​​កូន​​​ម្នាក់​​​ៗ​​​ ហើយ​​​ស្នើ​​​ឲ្យ​​​យើង​​​កុំ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ពួក​​​គេ​​​"។ លោក ប្រាក់​​​ វ៉ន ​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា លោក​​​បាន​​​ប្រាប់​​​តំណាង​​​ទាំង​​​នោះ​​​ថា លោក​​​ចង់​​​បាន​​​ប្រាក់​​​ច្រើន​​​ជាង​​​នេះ​​​ ហើយ​​​ពួកគេ​​​និយាយ​​​ថា ខ្លួន​​​នឹង​​​ទៅ​​​សួរ​​​ថៅ​​​កែ​​​សិន​​​។ លោក​​​បាន​​​និយាយ​​​ថា "ពួក​​​គេ​​​មិន​​​អាច​​​ឲ្យ​​​ប្រាក់​​​បន្តិច​​​បន្តួច​​​េនះ​​​​​​ ហើយ​​​ដើរ​​​ចេញបាន​​​​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា លោក​​​នឹង​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ពេល​​​បុណ្យ​​​សព​​​កូន​​​ប្រុស​​របស់​​​លោក​​​​​ដែល​​​ធ្វើ​​​ឡើងកាល​​​ពី​​​ម្សិលមិញ ត្រូវ​​​បាន​​​បញ្ចប់​​​​​​ជាមុន​​​សិន​​​ មុន​​​នឹង​​​សម្រេច​​​ថា​​​តើ​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​នគរ​​​បាល​​​ ឬ​​​ក៏​​​អត់​​​នោះ​​​។ លោក កែវ គង់ អធិការ​​​នគរបាល​​​​​​​​ក្រុង​​​បាវិត​​​បាន​​​លើក​​​ឡើង​​​ថា ​​​មន្ត្រី​​​កំពុងតែ​​​​​​ព្យាយាម​​​កំណត់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​អគ្គិភ័យ​​​នេះ​​ ឬ​​​ថា តើ​​​នរណា​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​នៅ​​​ឡើយ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​អគ្គិភ័យ​​​នេះ​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ ក្រុមហ៊ុន​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ ព្រោះ​​​​​​ពួក​​​គេ​​​មិន​​​បាន​​​សាង​​​សង​​​់​​​ ក្លឹប​​​កម្សាន្ត​​​​​​ឲ្យ​​​ត្រូវ​​​តាម​​​ស្តង់​​​ដារ​​​"។ លោក​​​ កែវ គង់ បាន​​​បន្ថែម​​​ទៀត​​​ថា ករណី​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលាដំបូង​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​កំពុង​​​រង់​​​ចាំ​​​ជន​​​រង​​​គ្រោះ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។​​​ នៅ​​​ពេល​​​យើង​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​របស់​​​ពួកគេ​​​ យើង​​​នឹង​​​ចាត់​​​វិធានការ"។ លោក​​​ ជា ឧត្តម អភិបាល​​​​​​ក្រុង​​​បាវិត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ប្រសិនបើ​​​រក​​​ឃើញ​​​ថា ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ជាមូល​​​ហេតុ​​​​​​បង្ក​​​ឲ្យកើត​​​​​​មាន​​​អគ្គិភ័យ​​​នោះ​​​ អ៊ីចឹង​​​ម្ចាស់​​​ក្លឹប​​​គួរ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ លោក ជា ឧត្តម​​​ បាន​​​មានប្រសាសន៍​​​ថា "ជា​​​ទូទៅ​​​ ក្រុម​​​ហ៊ុន​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​បញ្ហា​​​េនះ​​​ ពីព្រោះ​​​ពួកគេ​​​គ្រប់​​​គ្រង​​​ទីតាំង​​​េនះ​​​"។លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ប្រសិន​​​បើ​​​អ្នក​​​សើុប​​​អង្កេត​​​រក​​​ឃើញ​​​ថា បុគ្គលិក​​​ ក្លឹប​​​ជា​​​អ្នក​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​អគ្គិភ័យ​​​ អ៊ីចឹង​​ម្ចាស់​​​ក្លឹប​​​ត្រូវ​​​តែ​​​ចរចា​​​ជាមួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ ដើម្បី​​​រក​​​ដំណោះ​​​ស្រាយ​​​ដ៏​​​សមរម្យ​​​មួយ។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​របស់​​​ម្ចាស់​​​ក្លឹប​​​ឡើយ​​​។ កាល​​​ពីថ្ងៃ​​​ច័ន្ទ ​​​មន្ត្រី​​​នគរ​​​បាល​​​សង្កាត់​​​​​​បាវិត​​​ម្នាក់​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សើុប​​​អង្កេត​​​ និង​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ព្រោះ​​​ខ្លួន​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​ជឿ​​​ជាក់​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​ច្រក​​​ចេញ​​​តែ​​​មួយ​​​។ លោក ម៉ៅ ម៉ានិត អាយុ​​​៣០​​​ឆ្នាំ ដែល​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​អគ្គិភ័យ​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​កាល​​​ពីព្រឹក​​​ថ្ងៃ​​​ច័ន្ទ បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ប៉ុណ្ណោះ​​​។ លោក ម៉ៅ ម៉ានិត​​​ បាន​​និយាយ​​​ថា "មាន​​​ច្រក​​​តែ​​​មួយ​​​ប៉ុណ្ណោះ​​​ ហើយ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​មិន​​​អាច​​​គេច​​​ចេញ​​​បាន​​​ ព្រោះ​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​ត្រង់​​​ច្រក​​​ចេញ​​​"។ លោក​​​បាន​​​បន្ត​​​ថា លោក​​​នឹង​​​មិន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​​​​ទេ ព្រោះ​​​អគ្គិភ័យ​​​បាន​​​កើត​​​ឡើង​​​ដោយ​​​យថាហេតុ​​​។ លោក​​​ ជា ឧត្តម បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ទៀត​​​ថា វា​​​មិន​​​មែន​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រុង​​​បាវិត​​​ឡើយ​​​​​​​​ក្នុង​​​ការ​​​ធានា​​​ឲ្យ​​​បាន​​​ថា អគារ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​តាម​​​ស្តង់ដារ​​​សុវត្ថិភាព​​​នោះ​​​។​​​លោក​​​​​​បាន​​​មានប្រសាសន៍​​​ថា "វាគឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់ ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​អគារ​​​នេះ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​គ្មាន​​​សិទ្ធិ​​​ធ្វើ​​​កិច្ច​​​ការ​​​នេះ​​​ឡើយ​​​"។ លោក សេង ឡូត អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕ស៊ុយឈាង​​​​​​  

លោក ងួន នន្ទ និពន្ធនាយក​កាសែត​​ដំណឹង​ពេល​ព្រឹក​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ​

លោក ងួន នន្ទ និពន្ធនាយក​កាសែត​ដែល​ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​កាលពី​ឆ្នាំ​១៩៩៤ ពីបទ​ភ្ជាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជាទៅ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ពេល​នោះ បាន​ទទួល​មរណភាព​នៅ​ផ្ទះ​របស់​លោក​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​។ លោក​មាន​អាយុ​៧៦​ឆ្នាំ​។ លោក ម៉ាសល​ ងួន...

ប្រធាន​គណបក្ស​សម រង្ស៊ី រិះគន់​លោក សម រង្ស៊ី

លោក គង់ គាំ ប្រធាន​​​គណបក្ស​​​សម រង្ស៊ី បាន​​​រិះគន់​​​លោក សម រង្ស៊ី អតីត​​​ប្រធាន​​​គណ​បក្ស​​​នេះ​​​ ចំពោ​​​ះ​​​ការ​​​ទុក​​​ជា​​​មោឃៈ​​​នូ​​វ​​​​សេចក្តី​​​សម្រេច​​​ដាក់​បេក្ខជន​​ជំនួស​​​លោកស្រី ថាក់​​​ ឡានី សមាជិក​​​ព្រឹទ្ធ​​​សភា​​​ពាក់​​​កណ្តាល​​​អាណត្ត​ិ​​​របស់​​​លោក​ស្រី​នោះ​​​​​។ មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក គង់ គាំ ដែល​​​បាន​​​កាន់​​​តួនាទី​​​ជា​​​ប្រធាន​​​គណបក្ស​​​សម រង្ស៊ី បន្ទាប់​​​ពី​​​លោក សម រង្ស៊ី បាន​​​ជួយ​​​បង្កើត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ បាន​​​មានប្រសាសន៍​​​ថា សេច​ក្តី​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កុម្ភៈ​​​បាន​​​បង្ហើប​ឲ្យ​ដឹង​នៅ​​ក្នុង​​​លិខិត​​​ផ្ទៃ​​​ក្នុង​​​គណបក្ស​​​ដែល​​​ទទួល​​​បាន​​​កាល​​​ពី​ម្សិល​​​មិញ​​​ អនុញ្ញាត​​​ឲ្យ​​​លោក​​​ស្រី ថាក់​​​ ឡានី បម្រើ​​​ការ​​​ក្នុង​អាណត្តិ​​​​ព្រឹទ្ធ​​​សភា​របស់​លោកស្រី​នោះ​ ផ្ទុយ​​​នឹង​​​ការ​​​សន្យា​​​​​​ដែល​​​លោក​​​ សម រង្ស៊ី ធ្លាប់​បាន​​​ធ្វើ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​នៅ​​​ចំពោះ​មុខ​​​សមាជិក​​​គណបក្ស​​​។ លោក គង់ គាំ បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ពិត​​​គឺ​​​ថា មាន​​​សមាជិក​​​តែ​​​៣​​​រូប​​​ប៉ុណ្ណោះ គឺ​​​រូប​​ខ្ញុំ លោក ហុង សុខហួរ និង​​​លោក ទាវ វ៉ាន់ណុល...ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នៅ​ពេញ​​​មួយ​​​អាណត្តិ​​​​​​ចំពោះ​​​ករណី​​​លោក​​​ស្រី ថាក់ ឡានី  ​​​លោក សម រង្ស៊ី បាន​​​សន្យា​​​ផ្លាស់​​​ប្តូរ​​​លោកស្រី​នៅ​​​ពេល​​​លោក​​​ស្រី​​​កាន់​​​បាន​​​​​​ពាក់​​​កណ្តាល​​​អាណត្តិ​​​ ដូច្នេះ​បន្ទាប់មក​​​​បេក្ខ​​​ជន​​​បម្រុង​​​អាច​​​កាន់​​​តួនាទី​​​លោកស្រី និង​​​​មាន​​​ឱកាស​​​បម្រើ​​​ប្រទេស​​​ជាតិ​​​"។ លោក គង់ គាំ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​មិន​​​​​​ត្រឹមត្រូវ​​​សម្រាប់​​​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទី​​​ក្រុង​​​ប៉ារីស​​​នោះ​​​ ឥឡូវ​​​េនះ​​​បាន​​​កែ​​​ប្រែ​​​សេច​ក្តី​​​សម្រេច​​​នោះ​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​ស្រី ថាក់​​​ ឡានី និ​​​ង​លោក យឹម សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​ទេ​​​កាល​​​ពី​​​ម្សិល​មិញ​​​៕សារុន​​​​​​  

មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ចាប់ខ្លួន​បុរស​៧នាក់​ចំពោះ​ការ​​កាប់​ឈើ​តូច​តាច

ក្រុម​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​នគ​​​របាល​​​​​​កាល​​​ពី​​​ថ្ងៃ​ច​​​័ន្ទ​​​បាន​​​ចាប់ខ្លួន​​​បុរ​​​ស​៧នាក់​​​ពី​បទ​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ស្រុក​​​សេសាន​​​ ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ប៉ុន្តែ មេឃុំ និង​​​អ្នក​​​អភិរក្ស​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចាប់ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​ដែល​​​ប្រើ​​​កាំបិត​​​ផ្គាក់​​​ នោះ​ ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ដើម្បី​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ទ្រង់​​​​ទ្រាយ​​​ធំ​​​ដែល​​​កើត​​​​​​ក្នុង​​​បរិវេណ​​​ទំនប់​​​វារីអគ្គិសនី​​​​​​សេសាន​​​ក្រោម​​២​​​ដែល​​​កំពុង​​​សាង​​​សង់​ប៉ុណ្ណោះ​​​។ លោក ទិត្យ​​​ វី​​​ នាយ​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រែគរ​​​-ក្បាល​​​រមាស​​​ បាន​​​មាន​​​ប្រសាសន៍​ថា បុរស​​​ទាំង​​​ប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​ខ​​​្លួន​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​នៅ​​​ក្បែរ​​​ព្រំ​​​ប្រទល់​​​ឃុំ​​ពីរ​។ លោក ទិត្យ វី បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​អាច​​​បញ្ជាក់​​​ថា យើង​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​ប្រាំ​​​ពីរ​​​នាក់​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ពីព្រោះ​​​ពួកគេ​​​បាន​​​រាន​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​"។ លោក​​​បាន​​​​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នេះ​​​​​​មាន​​​គម្រោង​​​រាន​​​ដី​​​ទំហំ​​​​​​៥​​​ហិក​តា ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ថា តើ​​​លោក​​​​​​ដឹង​​​ព័ត៌​​​មាន​​​នេះ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ដោយ​​​បដិសេធ​​​មិន​​​ចេញ​​ឈ្មោះ​​​បុរ​​ស​​​ទាំង​​​ប្រាំ​​​ពី​​​រនាក់​​​នេះ​​​ថា "យើង​​​កំពុង​​​សាក​​​សួរ​​​ពួកគេ​​​នៅ​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​"។ លោក ឡូត ម៉ារ៉ាន់ នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ក្បាល​​​រមាស​​​បាន​​​បញ្ជាក់​​​ពី​ការ​​​ចាប់ខ្លួន​​​នេះ​​​ ប៉ុន្តែ លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ជន​​​ទាំង​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​សុំ​​​​​​ឲ្យ​មន្ត្រី​​​នគរ​​​​​​បាល​​​របស់​ខ​​​្ញុំ​​​​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ចាប់​​​ខ្លួន​​​​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​រាន​​​ដី​​​"។ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ជា​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដោយ​​​អ្នកឧកញ៉ា គិត​​​ ម៉េង មាន​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​រាន​​​ដី​​​សាងសង់​អាង​ស្តុក​ទឹក​ទំហំ​​​៣៦.០០០ហិកតា​​​ សម្រាប់​​​ទំនប់​​​​សេសាន​ក្រោម​​​​២​​​កម្លាំង​​​៤០០​​​មេហ្គាវ៉ាត់​​​។ ប៉ុន្តែ លោក សៀក មេគង្គ មេឃុំ​​​ស្រែ​​​គរ​​​ ដែល​​​រស់​​​នៅ​​​កន្លែង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​កាប់​​​ឈើ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​មមា​ញឹក​នឹង​​​​​កាប់​​​​​​ឈើ​​​ខុស​​​ច្បាប់ ​​​ ហើយ​​​លាង​​​តាម​​​រយៈ​​​ការ​​​សាង​​​សង់​​​អាង​​​ស្តុក​​​ទឹក​​​។ លោក មេគង្គ​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​ការ​​​ចាប់​​​ខ្លួន​​​នោះ​​​ថា "ខ្ញុំ​​​គិត​​​ថា ការ​​​ចាប់ខ្លួន​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​"។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "ពួកគេ​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​ធម្មតា​​​ដែល​​​បាន​​​កាប់​​​ឈើ​​​តូច​ៗ​​​​សម្រាប់​​​ចិញ្ចឹម​​​ជីវិត​​​តែ​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ដែល​​​ឃើ​​​ញ​​​មន្ត្រី​​​ណា​​​ចាប់​​​ខ្លួន​​​ក្រុមហ៊ុន​​​កាប់​​​ឈើ​​​ចំពោះ​​​ការ​​​បំផ្លាញ​​​បរិស្ថាន​​​នោះ​​​ឡើយ​​​"។ លោក មៀច​ មាន អ្នក​​​សម្រប​​​សម្រួល​​​បណ្តាញ​​​ការ​​​ពារ​​​ទន្លេ 3S ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​អភិរក្ស​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ទំនង​​​ជា​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​បុរស​​​ទាំង​​​ប្រាំពីរ​​​នាក់​​​នេះ ដើម្បី​​​ធ្វើ​ឲ្យ​ឃើញ​​​ហាក់​ដូច​ជា​មានការ​​​​​​​ចាត់​​​វិធាន​​​ការ​​​ទប់​​​ស្កាត់​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​អ៊ីចឹង​​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "ការ​​​ចាប់ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ឲ្យ​​​ល្អ​​​មើល​តែ​​​ប៉ុណ្ណោះ។ ពួកគេ​​​ចាប់ខ្លួន​​​តែ​​ប្រជា​​ពលរដ្ឋ​​​​តូច​​​តាច​​​ប៉ុណ្ណោះ ហើយ​​​មិន​​​ដែល​​​ចាប់​​​​​​ក្រុមហ៊ុន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ឡើយ​​​"៕សារុន​​​  

កម្មករ​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​

កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Meroson ក្នុង​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​ដាក់​​​ញត្តិ​​​មួយ​​​ដែល​​​មាន​​​ការ​​​ចុះ​​​ហត្ថលេខា​​​ពី​​​អ្នក​​​រួម​​​ការ​​​ងារ​​​ចំនួន​​​៧០០នាក់​​​​​​​​​ជូន​​​តំណាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ជួយ​​​ធ្វើ​​​​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ជម្លោះ​​​​​​ជុំ​​​វិញ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​មិន​​​បាន​​​បើក​​​ប្រាក់​​​អតីតភាព​​​​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​សម​​​រម្យ បន្ទាប់​​​ពី​​​បណ្តេញ​​​ពួក​​​គេ​​​ពី​​​ការ​​​ងារ។ ក្រុម​​​កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​​​​ចាប់​​​តាំង​​​ពី​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ថ្ងៃទី​​​១១ ខែ​​​មីនា​​​មក​​​ម្លេ៉ះ ហើយ​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​ពួកគេ​​​​​​បាន​​​​​​ច្រាន​​​ចោល​​​លទ្ធ​​​ផល​​​នៃ​​​​​​កិច្ច​​​ពិភាក្សា​​​ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​រដ្ឋាភិបាល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​​​​។

អ្នក​នយោបាយ​អ៊ុយក្រែន​ត្រូវ​គេ​ស្វែងរក​ចាប់​ខ្លួន​​ពីបទ​ចាប់​រំលោភ​នៅ​កម្ពុជា

សមាជិក​សភា​អ៊ុយក្រែន​ម្នាក់​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ទូរទស្សន៍​កំពុង​ត្រូវ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ចាប់​ខ្លួន ពី​បទ​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១ និង​ត្រូវ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​អាំងទែប៉ូល​នៃ​ឧក្រិដ្ឋជន​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត។ យោង​តាម​វិបសាយ​របស់​អាំងទែប៉ូល​បាន​ឲ្យ​ដឹង​ថា លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ​៤៦​ឆ្នាំ​ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៃ​គណបក្ស​រណសិរ្ស​ប្រជាជន​កាលពី​ខែ​វិច្ឆិកា...

រដ្ឋាភិបាល​​​រង​​​ការ​​​រិះ​​​គន់​​​ដោយសារ​​​ភាព​​​​​​អសកម្ម បន្ទាប់​​​ពី​​​​​​មាន​​​បទ​​​ចោទ​​​ប្រឆាំង​​​នឹង​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​

ក្រុម​​​សិទ្ធិ​​​មនុស្ស​​​គ្រាំទ្រ​​​ដោយ​​​សហរដ្ឋអាមេរិក​​​ និង​​​អ្នក​​​ឃ្លាំមើល​​​​​​តុលាការ​​​ខ្មែរ​​​ក្រហម​​​ បាន​​​រិះ​​​គន់​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ចំពោះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ និង​​​អង្គការ​​​សហប្រជាជាតិ​​​កាលពី​​​ម្សិល​​​មិញ​​​ ទៅ​​​លើ​​​ការ​​​ខក​​​ខាន​​​​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​មាន​​​បទ​​​ចោទ​​​កំបាំង​​​មុខ​​​​​​ប្រឆាំង​​​នឹង​​​អតីត​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ មាស មុត​​​ និង​​​មេស្រុក​​​ អុឹម ចែម កាលពី​​​ថ្ងៃ​​​ទី៣ ខែ​​​មីនា។ នៅក្នុង​​​របាយ​​​ការណ៍​​​ខ្លីម​​​ួយ អង្គ​​​ការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​យុត្តិធម៌សង្គម​​​បើក​​​ចំហ​​​ បាន​​​និយាយ​​​ថា ដោយ​​​សារ​​​តែ​​​ខ្វះ​​​តម្លា​​​ភាព​​​នៅ​​​ក្នុង​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា​​​ (អ.វ.ត.ក.) នោះ វា​​​មិន​​​អាច​​​ដឹង​​​ថា េហតុ​​​អ្វី​​​ពុំមាន​​​ការ​​​ចាប់​​​ខ្លួន​​​ ចាប់​​​តាំង​​​ពី​​​មាន​​​បទ​​​ចោទ​​​ចេញ​​​ដោយ​​​ លោក ម៉ាក ហាម៉ុន សហចៅក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ​​​​​​នៅ​​​ក្នុង​​​សំណុំរឿង​​​ ០០៣ និង០០៤ ដែល​​​ជំទាស់​​​​​​ដោយ​​​រដ្ឋាភិបាលនោះ​​​ទេ​​​។ របាយការណ៍អង្គ​​​ការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​យុត្តិធម៌សង្គម​​​បើក​​​ចំហ​​​ បាន​​​និយាយ​​​ថា "ជាក់​​​ស្តែង​​​ យ៉ាង​​​ហោច​​​ណាស់​​​មានដីកា​​​ចាប់ខ្លួន​​​មួយ​​​ ចេញ​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ និង​​​ ០០៤​​​ ដោយ​​​ចៅ​​​ក្រម​​​ ហាម៉ុន ប៉ុន្តែ មិន​​​ត្រូវ​​​​​​គោរព​​​ ឬ​​​អនុវត្ត​​​ដោយ​​​ប៉ូលិស​​​យុត្តិធម៌ទេ​​​"។ របាយ​​​ការណ៍​​​នោះ​​​បាន​​​បន្ត​​​ថា "តម្លា​​​ភាព​​​មិន​​​គ្រប់​​​គ្រាន់​​​របស់​​​តុលាការ​​​ ដែល​​​ទាក់​​​ទង​​​នឹង​​​កង្វះ​​​ខាត​​​កិច្ច​​​សហ​​​ប្រតិបត្តិការក្នុងការ​​​អនុវត្ត​​​បទ​​​បញ្ជា​​​តុលាការ​​​ មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​ដឹង​​​ថា តើ​​​ប៉ូលិស​​​យុត្តិធម៌​​​បដិសេធ​​​ទាំង​​​ស្រុង​​​មិន​​​អនុវត្ត​​​ដីកា​​​នោះ​​​  យក​​​លេស​​​ចំពោះ​​​ការ​​​ខក​​​ខាន​​​បែប​​​ហ្នឹង​​​ បាន​​​អូស​​​បន្លាយ​​​ពេល​​​វេលា​​​ ឬ​​​រារាំង​​​ការ​​​ចេញ​​​ដីកា​​​បែប​​​ហ្នឹង​​​ ដោយ​​​បញ្ជាក់​​​ជាមុន​​​នូវ​​​ភាព​​​មិន​​​​​​សុខចិត្ត​​​​​​អនុវត្ត​​​ដីកា​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​​​​"។ ​​​របាយការណ៍​​​នោះ​​​បន្ត​​​ថា "ទោះជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​ សេចក្តី​​​ពិស្តារ​​​មិន​​​​​​​​​​​​ផ្លាស់​​​ប្តូរ​​​លក្ខណៈ​​​មូលដ្ឋាន​​​ ឬ​​​​​​ផលប៉ះ​​​ពាល់​​​​​​នៃ​​​ការ​​​មិន​​​សហការ​​​នោះ​​​ទេ​​​។​​​ មិន​​​មាន​​​ការ​​​ដោះ​​​សារ​​​ និង​​​មិន​​​មាន​​​ដើម​​​ចម​​​សម្រាប់​​​ការ​​​បដិសេធ​​​របស់​​​ប៉ូលិស​​​យុត្តិធម៌​​​ក្នុង​​​ការ​​​មិន​​​អនុវត្ត​​​បទ​​​បញ្ជា​​​តុលាការ​​​ឡើយ​​​"។​​​ លោក ម៉ៅ​​​ ច័ន្ទ​​​តារា​​​ ដែល​​​ទទួល​​​បន្ទុក​​​ប៉ូលិស​​​នៅ​​​ អ.វ.ត.ក. បាន​​​បដិសេធ​​​មិន​​​​​​ធ្វើអត្ថាធិប្បាយ​​​នៅ​​​ពេល​​​សួរ​​​អំពី​​​សំណុំ​​​រឿង​​​នោះ​​​កាលពី​​​ម្សិលមិញ។​​​ លោក នេត្រ ភត្រា អ្នក​​​នាំ​​​ពាក្យ​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ ​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ថា ហេតុ​​​អ្វី​​​ក៏មិនមាន​​​ការ​​​ចាប់​​​ខ្លួន​​​នោះ​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សហ​​​ចៅក្រមស៊ើប​​​អង្កេត​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​សំណុំ​​​រឿង​​​នោះ​​​ ប៉ុន្តែ លើស​​​ពីនេះ​​​ទៅ​​​ទៀត​​​ មិន​​​មានព័ត៌មាន​​​បច្ចុប្បន្ន​​​ភាព​​​ទេ​​​"។​​​ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watchបាន​​​អំពាវ​​​នាវ​​​​​​​​​​​​ដល់​​​អង្គការ​​​សហប្រជាជាតិ​​​ដែល​​​បាន​​​យល់​​​ព្រម​​​គ្រាំទ្រ​​​ អ.វ​​​​​​​​​​​​​​​​​​​​​.ត.ក. នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៣​​​ ឲ្យ​​​ដក​​​ខ្លួន​​​ចេញពី​​​តុលាការ​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​បន្ត​​​រារាំង​​​ការ​​​កាត់​​​ទោស​​​លោក​​​ មាស មុត​​​ និង​​​អ្នកស្រី អុឹម ចែម។ លោក ប្រែ៊ត អាដាម នាយក​​​អាស៊ី​​​​​​សម្រាប់​​​​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watchត្រូវ​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​នៅ​​​ក្នុង​​​របាយករាណ៍​​​ថា "ការ​​​បដិសេធ​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ដោយ​​​មិន​​​សហការ​​​នាំ​​​មេដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​មក​​​កាត់​​​ទោស​​​នៅ​​​តុលាការ​​​ដែល​​​គាំទ្រ​​​ដោយ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ នឹង​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ​​​បន្ទាប់​​​ពី​​​ការ​​​រារាំង​​​ ការ​​​ពន្យារ​​​ពេល​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​ អស់​​​រយៈ​​​ពេល​​​ជាច្រើន​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​"។​​​ លោក ប្រែ៊ត អាដាម បាន​​​និយាយ​​​​​​ថា "​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ខក​​​ខាន​​​មិន​​​ចាត់​​​ការ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ទៅ​​​លើ​​​បទ​​​ចោទ​​​របស់​​​ចៅ​​​ក្រម​​​ទេ​​​​​​ ដូច្នេះ ល្មម​​​ដល់​​​ពេល​​​អង្គការ​​​សហប្រជាជាតិ​​​បញ្ចប់​​​ការ​​​ចូល​​​រួម​​​របស់​​​ខ្លួន​​​ ហើយ​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​ត្រូវ​​​ឈប់​​​ផ្តល់​​​មូលនិធិ​​​ដល់​​​តុលាការ​​​នេះ​​​។ ការ​​​បន្ត​​​គាំទ្រ​​​គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​មាន​​​យុត្តិធម៌​​​​​​ចំអកលេង​​​សើច​​​សម្រាប់​​​ជន​​​រង​​​គ្រោះ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ​​​រាប់​​​លាន​​​នាក់​​​ប៉ុណ្ណោះ​​​"។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​ អង្គ​​​ការ​​​ផ្តួច​​​ផ្តើម​​​គំនិត​​​យុត្តិធម៌សង្គម​​​បើក​​​ចំហ​​​ បាន​​​និយាយ​​​ថា ការ​​​ខក​​​ខាន​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ និង​​​មន្ត្រី​​​អន្តរជាតិ​​​របស់​​​តុលាការ​​​ក្នុង​​​ការ​​​មិន​​​ដោះ​​​ស្រាយ​​​បញ្ហាជា​​​សាធារណៈ​​​​​​ គឺ​​​ "គួរឲ្យហួសចិត្ត"។ សេចក្តី​​​ថ្លែងការណ៍​​​និយាយ​​​ថា "​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ ហាក់​​​ដូច​​​ជា​​​គ្មាន​​​អ្វី​​​ខុស​​​កើត​​​ឡើង​​​ ពួក​​​គេ​​​លើក​​​ឡើង​​​អំពី​​​ក្តី​​​បារម្ភ​​​ថា តើ​​​ពួក​​​គេ​​​មាន​​​​​​ឆន្ទៈ​​​ ឬសមត្ថភាព​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ និង​​​ថា​​​តើ​​​ពួក​​​គេ​​​អាច​​​បើក​​​សវនាការ​​​ដោយ​​​កំបាំង​​​មុខ​​​ ដើម្បី​​​ចៀស​​​វាង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពិត​​​ប្រាកដ​​​ទាក់​​​ទង​​​នឹង​​​ការ​​​ជ្រៀត​​​ជ្រែក​​​ផ្នែក​​​នយោបាយ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ"។ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ថ្លែង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​អំពី​​​ការ​​​ជំទាស់​​​របស់​​​លោក​​​ទៅ​​​នឹង​​​សំណុំ​​​រឿង ​​​០០៣ និង​​​០០៤ ដោយ​​​អះ​​​អាង​​​ថា ការ​​​បន្ត​​​កាត់​​​ទោស​​​អតីត​​​មន្ត្រី​​​ខ្មែរ​​​ក្រហម​​​អាច​​​ធ្វើ​​​ឲ្យ​​​មាន​​​អស្ថិរភាព​​​ហិង្សា​​​ឡើង​​​វិញ​​​។​​​ លោក មាស មុត ដែល​​​ជាប់​​​ចោ​​​ទពី​​​បទ​​​សម្លាប់​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​ ជា​​​មួយ​​​នឹង​​​ជន​​​ជាតិ​​​វៀតណាម​​​ ថៃ និង​​​ជន​​​បរទេស​​​ដទៃ​​​ទៀត​​​ ដែល​​​ចាប់​​​ខ្លួន​​​បាន​​​នៅ​​​ដែន​​​សមុទ្រ​​​ និង​​​អ្នក​​​ស្រី​​​ អឹុ​ម ចែម ដែល​​​ជាប់​​​សង្ស័យ​​​ថា បាន​​​អនុវត្ត​​​វិសុទ្ធិកម្ម​​​នៅ​​​តំបន់​​​ពាយព្យ​​​ បាន​​​សម្តែង​​​ការ​​​​​​បារម្ភ​​​តិ​​​ច​​​តួច​​​ចំពោះ​​​បទ​​​ចោទ​​​នោះ​​​។ សួរ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះថា គាត់​​​បាន​​​គិត​​​យ៉ាង​​​ណាចំ​​​ពោះបទ​​​ចោទនោះ លោក មាស​​​ មុត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​​​​បារម្ភ​​​ខ្លាំង​​​នឹងការ​​​ដាំ​​​ដុះ​​​របស់​​​លោក​​​ក្នុង​​​ខេត្ត​​​បាត់ដំបង។​​​ អ្នកស្រី អឹុម ចែម​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​ ​​​ហាម៉ុន គួរ​​​ត្រូវ​​​ជាប់​​​គុក​​​​​​ដោយ​​​សារ​​​តែចេញ​​​បទ​​​ចោទ​​​នោះ៕​​​(រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម) រើន​​​  

ព្រឹទ្ធ​សភា​​​អនុម័ត​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​ត្រូ​​​វ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់

ព្រឹទ្ធសភាបាន​​​អនុម័ត​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​ជា​​​ឯក​​​ច្ឆន្ទ​​​នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​ពិសេស​​​មួយ​​​កាលពី​​​ម្សិលមិញ ដោយ​​​ឥឡូវ​​​នេះ​​​ច្បាប់​​​ទាំងពីរនេះ​​​គ្រាន់​​​តែ​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ពិនិត្យ​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​ និង​ឡាយ​​​ព្រះ​​​ហត្ត​​​លេខា​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​​​​ នរោត្តម សីហមុនី ​​​ តែ​ប៉ុណ្ណោះ។ យោង​​​តាម​​​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​​​ព្រឹទ្ធសភាបាន​​​ឲ្យ​​​ដឹង​​​ថា ​​​ច្បាប់ទាំងពីរ​​​ដែល​ព្រាង​​​ដោយ​​​​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិនៅក្នុង​​​កិច្ច​​​ប្រជុំ​​​ដែលបាន​​​ធ្វើឡើង​​​ចាប់ពី​​​ខែ​​​​​​សីហា ដល់​​​ខែ​​​​​​មីនា និង​​​អនុម័ត​​​ដោយ​​​រដ្ឋសភា​​​កាលពី​​​សប្តាហ៍មុន​​​នោះ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សមាជិក​​​ព្រឹទ្ធសភា​​​៤៩រូប​​​​​​ក្នុង​​​រយៈពេល​​​មិន​​​ដល់​​​មួយ​​​ម៉ោង​​​ផង។ លោក​​​បាន​មាន​​​ប្រសាសន៍ថា "​​​សម័យ​​​ប្រជុំ​​​ព្រឹទ្ធសភា​​​គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​​ពី​​​សម័យ​​​ប្រជុំ​​​រដ្ឋ​សភាទេ​​ ពីព្រោះ​​​​​​ថ្នាក់ដឹក​​​នាំ​​​នៃគណបក្ស​​​ទាំង​​​ពីរ​​​​​​បាន​​​យល់ព្រម​​​ជា​​​គោលការណ៍​​​ ហើយ​​​បាន​​​ប្រើ​​​ប្រាស់​​​ក្រុម​​​ការងារ​​​ទាំង​​​ពីរ​​​ឲ្យ​​​ព្រាង​​​​​​ច្បាប់​​​ទាំង​​​ពីរ​​​នេះ​​​ជាយូរ​​​មក​​​ហើយ ហើយ​​​ដោយ​​​មាន​​​ការ​​​ពិភាក្សា​​​ល្អិត​​​ល្អន់ទៀត​​​ផង។ ហេតុ​​​ដូច្នោះ​​​ហើយ ​​​ច្បាប់​​​ទាំង​​​ពីរ​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គ្មានការ​​​កែប្រែ ឬ​​​​​​ពិភាក្សា​​​ដេញ​​​ដោល​​​ឡើយ"។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស​​​សម​​​រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា សមាជិក​​​ព្រឹទ្ធសភា​​​៩រូប​​​របស់គណបក្ស​​​លោក​​​​​​បាន​​​បោះ​​​ឆ្នោត​​​ស្រប​​​តាម​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ លោក​​​បានមាន​​​ប្រសាសន៍ថា "​​​យើង​​​មិន​​​ពេញ​​​ចិត្ត​​​១០០ភាគរយ​​ជាមួយ​​​ច្បាប់​​​ទាំងពីរ​​​នេះទេ ប៉ុន្តែ​​​យើង​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​​​​អ្វី​​​ដែលយើង​​​ទទួលបាន​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ដូច​​​ជា ចំណុច​​​សំខាន់​​​នៃការ​​​មាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការបោះ​​​ឆ្នោត​​​ថ្មី និង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ជាដើម"៕សារុន  

មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​​​​ក្នុង​​​អគ្គិភ័យ​​​ឆាប​​​​​ឆេះ​​​ភោជនីយដ្ឋាន​​​ខារ៉ាអូខេ និង​​​ឌីស្កូយីហោ​​ស្តារ​​​​​​

នគរ​​​បាល​​​និយាយ​​​ថា មនុស្ស​​​ប្រាំ​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ពេល​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិលមិញ បន្ទាប់​​​ពី​​​ការទុស្សេ​​​ខ្សែ​​​ភ្លើង​​​​​​បង្ក​​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​ភោជនីយដ្ឋាន​​​ខារ៉ាអូខេ និង​​​ឌីស្កូ​​​មួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​ ភាគ​​​ខាង​​​កើត​​​។  លោក កែវ គង់ អធិការ​​​ក្រុង​​​បាវិត បាន​​​មានប្រសាសន៍​​​ថា អគ្គិភ័យ​​​បាន​​​ចាប់​​​ផ្តើម​​​ឆេះ​​​​​​ក្លឹប​​​កម្សាន្ត​​​យីហោ​​​ស្តារ​​​ ក្នុង​​​សង្កាត់​​​បាវិត​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៣ទៀប​​​ភ្លឺ​​​ បន្ទាប់​​​ពី​​​អំពូល​​​ភ្លើង​​​ និង​​​ឧបករណ៍​​​បំពង​​​សំឡេង​​​ដែល​​​មាន​​​ច្រើន​​​ពេក​​​បាន​​​បង្ក​​​ឲ្យ​​​ទុស្សេ​​​ខ្សែភ្លើង​​​​​​ឆាប​​​ឆេះ​​​នៅ​​​ជាប់​​​​​​កន្លែង​​​រាំ​​​កម្សាន្ត។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "អគ្គិភ័យ​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​​​​​​ក្លឹប​​​នេះ​​​រង​​​ការ​​​ខូច​​​ខាត​​​៩០ភាគ​​​រយ ហើយ​​​បាន​​​សម្លាប់​​​មនុុស្ស​​​ប្រាំ​​​នាក់​​​ និង​​​បុរស​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​។ អគ្គិភ័យ​​​នេះមិន​​​មែន​​​បង្ក​​​ឡើយ​​​ដោយ​​​ការ​​​ធ្វេស​​​ប្រហែស​​​ទេ​​​ ប៉ុន្តែ វា​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ ពីព្រោះ​​​មាន​​​អំពូល​​​ភ្លើង​​​ច្រើន​​​ពេក​​​"។ លោក​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​​​​ដែលស្លាប់​​​ក្នុង​​​ហេតុការណ៍​​​នេះ​​​​​​​​​មាន​​​ឈ្មោះ​​​ដូច​​​ជា កែម ឃីម អាយុ​​២៣​​​ឆ្នាំ ខេង សារ៉ាន់ អាយុ​​​២៦​​​ឆ្នាំ ម៉ម រដ្ឋា អាយុ​​​៣៤​​​ឆ្នាំ ប្រាក់​​​ ប៉េង អាយុ​​​១៨ឆ្នាំ និង​​​ប្រាក់ ឡយ អាយុ​​​១៩​​​ឆ្នាំ​​​។ ចំណែក​​​ឯ​​​បុរស​​​ដែល​​​រង​​​របួស​​​ឈ្មោះ ម៉ៅ ម៉ានិត អាយុ​​​៣០​​​ឆ្នាំ​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​មក​​​កាន់​​​មន្ទីរ​​​ពេទ្យកាល់​​​ម៉ែត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ទាំង​​​ប្រា​​ំ​​​មួយ​​​នាក់​​​សុទ្ធ​​​តែ​​​ជា​​​បុគ្គលិក​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​​​​ក្លឹប​​​កម្សាន្ត​​​នេះ​​​។ លោក​​​លើក​​​ឡើង​​​ថា "មាន​​​ច្រក​​​ចេញ​​​ចូល​​​ជា​​​ច្រើន​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​គេច​​​ខ្លួ​​​ន​​​មិន​​​រួច​​​នោះ​​​ទេ។ បើ​​​ពួក​​​គេ​​​នៅ​​​រស់ ​​​យើង​​​មុខ​​​ជា​​​អាច​​​សួរ​​​ពួក​​​គេ​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​មិន​​​ខាន​​​​​​"។ ​​​លោក កែវ គង់ បាន​​​ឲ្យដឹង​​​ទៀត​​​ថា រថយន្ត​​​ពីរ​​​គ្រឿង និង​​​ភ្នាក់​​​ងារ​​​ពន្លត់​​​អគ្គិភ័យ​​​ប្រហែល​​​៦០​​​នាក់​​​បាន​​​ពន្លត់​​​អណ្តាត​​​ភ្លើង​​​ឲ្យ​​​រលត់​​​ទាំង​​​ស្រុង​​​នៅ​​​ម៉ោង​​​១​​​រសៀល​​​ម្សិលមិញ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មន្ត្រីនគរ​​​បាល​​​សង្កាត់​​​បាវិត​​​មួយ​​​រូប​​​ដែល​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុងការ​​​សើុប​​​អង្កេត​​​ ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​លើក​​​ឡើង​​​ថា ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​ច្រក​​​ចេញ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​ច្រក​​​នោះ​​​​​​ត្រូវ​​​អណ្តាត​​​ភ្លើង​​ឆាប​ឆេះយ៉ាង​​​​​​​​​​​​​​​សន្ធោសន្ធៅ​​​​​​ធ្វើ​​​ឲ្យជន​​​រង​​​គ្រោះ​​​មិន​​​អាច​​​គេច​​​ខ្លួន​​​រួច​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "នៅ​​​ពេល​​​ក្លឹប​​​នេះ​​​ឆេះ​​​ អ្នក​​​ខ្លះ​​​គេច​​​ខ្លួន​​​រួច​ ចំណែក​​​ឯ​​​អ្នក​​​ផ្សេង​​​ទៀត​​​បាន​​​ជាប់​​​ក្នុង​​​អគ្គិភ័យ ដោយ​​​សារ​​​តែ​​​មាន​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ ដែល​​​ត្រូវ​​​ភ្លើង​​​ឆេះ។​​​ពួកគេ​​​ទំនង​​​ជា​​​ឈ្លក់​​​ផ្សែង​​​នៅ​​​ជិត​​​ច្រក​​​ចេញ​​​ពី ព្រោះ​​​ពួកគេ​​​រក​​​កន្លែង​​​ចេញ​​​មិន​​​ឃើញ"។ មន្ត្រី​​​នគរ​​​បាល​​​រូប​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ភ្នាក់​​​ងារ​​​ពន្លត់​​​អគ្គិភ័យ​​​មាន​​​ការ​​​ពិបាក​​​ក្នុង​​​​​​ការ​​​ពន្លត់​​​អគ្គិភ័យ​​​ ពីព្រោះ​​​ផ្លូវ​​​ចូល​​​ទៅ​​​ក្នុង​​​នោះ​​​អាច​​​ឲ្យ​​​​​​រថយន្ត​​​ចូល​​​បាន​​​តែ​​​មួយ​​​គ្រឿង​​​ប៉ុណ្ណោះ​​​។ លោក កែវ សុខន អធិការ​​​រង​​​ក្រុង​​​បាវិត​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ជន​​​រង​​​គ្រោះ​​​ទំនង​​​ជា​​​ស្លាប់​​​ដោយសារ​​​ការ​​​ឈ្លក់​​​ផ្សែង​​​។ លោក ម៉ៅ ម៉ានិត​​​ ជន​​​រងគ្រោះ​​​ដែល​​​រួច​​​ផុត​​​ពី​​​សេចក្តី​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​េនះ​​​ និយា​​​យ​​​មិន​​​រួច​​​ទេ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​ ខណៈ​​​សម្រាក​​​​​​នៅលើ​​​គ្រែ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ដោយ​​​មាន​​​បង់​​​រំុមុខ​​​ ដៃ និង​​​ជើង​​​។ លោក ធារិទ្ធ ដែល​​​ត្រូវជា​​​ឪពុក​​​មា​​​សាច់​​​ថ្លៃ​​​របស់​​​លោក ម៉ៅ ម៉ានិត បាន​​​និយាយ​​​នៅ​​​ក្បែរ​​​លោក ម៉ៅ ម៉ានិត ថា ក្រុម​​​គ្រួសារ​​​បាន​​​នាំ​​​លោក​​​ ម៉ៅ ម៉ានិត​​​ មក​​​កាន់​​​មន្ទីរពេទ្យ​​​នេះ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ហើយ​​​កំពុង​​​រង់ចាំ​​​វេជ្ជបណ្ឌិត​​​ពិនិត្យ​​​តាម​​​ដាន​​​ស្ថានភាព​​​របស់​​​គាត់​​​​​​​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "ភ្លើង​​​បាន​​​រលាក​​​មុខ ដៃ ពោះ​​​ និង​​​ជង្គង់​​​របស់វា​​​។ វា​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា វា​​​បាន​​​យក​​​អាវ​​​យឺត​​​រំុមុខ​​​ ហើយ​​​រត់​​​កាត់​​​ភ្លើង​​​ ហើយ​​​មិត្ត​​​ភក្តិ​​​ប្រាំ​​​នាក់​​​​​​​​​របស់​​​វា​​​បាន​​​ជាប់​​​នៅ​​​ក្នុង​​​អគ្គិភ័យ"។ គាត់​​​បាន​​​និយាយបន្ត​​​​​​ថា ក្លឹប​​​កម្សាន្ត​​​ស្តារ​​​បាន​​​និយាយ​​​ថា ខ្លួន​​​នឹង​​​ចេញ​​​ថ្លៃ​​​ព្យាបាល​​​លោក​​​ ម៉ៅ ម៉ានិត ដោយសារ​​​តែ​​​ក្លឹប​​​នេះ​​​មាន​​​ធានា​​​រ៉ាប់​​​រង​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ម្សិល​​​មិញ គ្មាន​​​ព័ត៌​​​មាន​​​សម្រាប់​​​ទំនាក់​​​ទំនង​​​ទៅ​​​​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​នេះ​​​ទេ​​​។ នៅ​​​ក្នុង​​​ហេតុការណ៍​​​ស្រដៀង​​​គ្នា​​​មួយ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា  ជន​​​ជាតិ​​​ខ្មែរ​​​បួន​​​នាក់​​​ និង​​​បុរស​​​អូស្ត្រាលី​​​ម្នាក់​​​​​​បាន​​​បាត់បង់​​​ជីវិត​​​ ក្រោយ​​​ពី​​​អគ្គិភ័យ​​​បង្ក​​​ឡើយ​​​ដោយ​​​ការ​​​ឆ្លង​​​ចរន្ត​​​អគ្គិភ័យ​​​បាន​​​បំផ្លាញ​​​ភោជនីយដ្ឋាន និង​​​ឌីស្កូ​​​ថេក​​​ ហីុប​​​ហប់ ក្នុង​​​ក្រុង​​​សៀម​​​រាប​​​។ នគរ​​​បាល​​​ក្រុង​​​សៀម​​​រាប​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ខែ​​​ធ្នូ​​​ថា ខ្លួន​​​បាន​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​អគ្គិភ័យ​​​ដោយ​​​គ្មាន​​​ការ​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ឡើយ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ប្រកាស​​​ថា វា​​​ជា​​​គ្រោះថ្នាក់​​​ចៃដន្យ​​​៕សុខុម​​​  

គណៈកម្មការ​​​ពិសេស​​​មួយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​សើុប​​​អង្កេត​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​វាយ​​​ដំ​​​អ្នក​​​បើក​​​រថយន្ត​​​ធុន​​​ធំ

ឧត្តម​​​សេនីយ៍​​​ សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​បង្កើត​​​គណៈ​​​កម្មការ​​​ពិសេស​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​មន្ត្រី​​​មួយ​​​​​ក្រុម​​​ដែល​​​បាញ់​​​ប្រហារ​​​លើ​​​​​​​​​​​​រថយន្ត​​​​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ ខណៈ​​​រថយន្ត​​​​​​នេះ​​​បាន​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ចំនួន​​​ពី​រ​​​នៅ​​​ក្នុង​​​ខេត្ត​​ត្បួង​​​ឃ្មុំ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​បន្ទាប់​​​មក​​​​​​អ្នក​​​បើក​​​បរ​​​ និង​​​ព្រូ​​​ឡាន​​​ម្នាក់​​​ត្រូវ​​​​​​មន្ត្រី​​​មួយ​​​ក្រុម​​​នេះ​​​​​​វាយ​​​ដំ​​​ បន្ទាប់​​​ពី​​​ឃាត់​​​រថយន្ត​​​រួច​​​។ បទបញ្ជា​​​មួយ​​​ច្បាប់​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ សៅ​​​ សុខា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បាន​​​តែង​​​តាំង​​​លោក សិុន​​​ សុផានី​​​​​​ ប្រធាន​​​ស្នងការ​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​គណៈកម្មការ​​​ដែល​​​មាន​​​សមាជិក​ចំនួន​​​​៩​​​រូប​​​នេះ ហើយ​​​បាន​​​តែង​​​តាំង​​​លោក គង់ សុថារិន នាយ​​​ការិយាល័យ​​​បទ​​​ល្មើស​​​​​​ព្រហ្ម​​​ទណ្ឌ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អនុ​​​ប្រធាន​​​។ បទ​​​បញ្ជា​​​នេះ​​​មាន​​​ខ្លឹម​​​សា​​​រ​​​ថា "គណៈកម្មការ​​​នេះ​​​នឹង​​​សើុប​​​អង្កេត​​​លើ​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ដែល​​​កើត​​​ឡើង​​​អំឡុង​​​ប្រតិបត្តិការ​​​របស់​​​នាយ​​​ទាហាន​​​និង​​​នាយ​​​ទាហាន​​​រង​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ព​​​ីថ្ងៃ​​​ទី​​​១៩ ខែមីនា"។ យោង​​​តាម​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ណេន​​​ ស៊ីដា អាយុ​​​៣០​​​ឆ្នាំ​​​ និង​​ ធឿន ណើប អាយុ​​​២០​​​ឆ្នាំ​​​ ជា​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ឃាត់​​​ឲ្យឈប់​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​១៩​​​ ខែមីនា បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​បុក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ហើយ​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យចំនួន​​​ពីរ​​​​​​​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្នុង​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​ដែល​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​ព្រៃ​​​វែង។ នគរ​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​លើក​​​ឡើ​​​ងទៀត​​​ថា មន្ត្រី​​​នគរ​​​បាល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទម្លុះ​​​កញ្ចក់​​​មុខ​​​​​​របស់​​​រថយន្ត​​​ធុន​​​ធំ​​​នេះ​​​ដើម្បី ​​​ឃាត់​​​ឲ្យ​​​ឈប់ ហើយ​​​បាន​​​ចង​​​អ្នក​​​បើក​​​បរ​​​និង​​​ព្រូឡាន បន្ទាប់​​​មក​​​បាន​​​វាយ​​​ដំ​​​ពួកគេ​​​។ រូបភាព​​​របស់​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​មាន​​​ស្នាម​​​របួស និង​​​ស្នាម​​​ជាំ​​​​​​ត្រូវ​​​បាន​​​គេ​​​ចែក​​​រំលែក​​​យ៉ាង​​​សុះសាយ​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​កាល​​​ពីចុង​​​សប្តាហ៍។ អ្នក​​​បើក​​​បរ និង​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ដោ​​​ះ​​​លែង​​​ពី​​​មន្ទីរ​​​ឃុំឃាំង​​​នៅថ្ងៃ​​​ដដែល​​​បន្ទាប់​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​។ អ្នក​​​បើក​​​បររថយន្ត​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បើក​​​ទម្លុះរបាំង​​​​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ព្រោះ​​​ខ្លួន​​​គិត​​​ថា ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ទាំង​​​នេះ​​​ត្រូវ​​​ក្រុម​​​មន្ត្រី​​​ពុក​​​រលួយ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​។ អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​មក​​​ក្រុម​​​មន្ត្រី​​​​​​បាន​​​យក​​​ស្វាយ​​​កាំភ្លើង​​​អាកា​​​៤៧​​​វាយ​​​​​​មុខ​​​របស់​​​គាត់​​​​​​​​​ ចង​​​ដៃ​​​ និង​​​ចង​​​ជើង​​​គាត់​​​ព័ទ្ធ​​​ទៅ​​​ក្រោយ​​​ ហើយ​​​​​​បន្ត​​​ទាត់​​​ធាក់​​​រូប​​​គាត់​​​ទៀត ខណៈ​​​គាត់​​​ដួល​​​លើ​​​ដី។ បទ​​​បញ្ជា​​​របស់​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា បាន​​​ផ្តល់​​​សិទ្ធិ​​​​​​ឲ្យ​​​គណៈកម្មការ​​​ថ្មី​​​នេះ​​​ក្នុង​​​ការ​​​ជួប​​​ជាមួយ​​​​​​​​​មន្ត្រី នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​ពីរ​​​នេះ​​​ ហើយ​​​កោះ​​​ហៅ​​​ជន​​​សង្ស័យ​​​មក​​​សាក​​​សួរ​​​។ បន្ទាប់​​​មក​​​គណៈកម្មការ​​​នេះត្រូវ​​​តែ​​​រាយការណ៍​​​ត្រឡប់​​​ទៅ​​​ឲ្យ​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា ដោយ​​ផ្ទាល់។ លោក គឹម ផាន់​​​នី​​​ មេបញ្ជាការ​​​រង​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​នេះ​​​នឹង​​​ទៅដល់​​​ខេត្ត​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មាន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​សរុប​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​ជា​​​ជន​​​សង្ស័យ​​​ក្នុង​​​នោះ​​​បី​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​បី​​​នាក់​​​ទៀត​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង ហើយ​​​ថា នគរ​​​បាល​​​ដែលគេ​​​មិន​​​ដឹង​​​ចំនួន​​​ពិត​​​ប្រាកដ​​​មក​​​ពី​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ ក៏​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដែរ​​​។ លោក សុខ គ្រីន មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​របស់​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ហើយ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​នោះ​​​ឡើយ​​​។លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​កំពុង​​​បំពេញ​​​ការ​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ ហើយ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ឡើយ​​​ ព្រោះ​​​អាជ្ញាធរ​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​ជា​​​មួយ​​​គណៈកម្មការ​​​ពិសេស​​​​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សើុប​​​អង្កេត​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះ​​​រួច​​​ហើយ​​​ ហើយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ដើម្បី​​​ប្រមូល​​​ព័ត៌​​​មាន​​​​​​អំពី​​​ករណី​​​នេះ​​​"៕ស៊ុយឈាង​​​​​​​​​​​​​​​​​​  

ព័ត៌មានថ្មីៗ