28.4 C
Phnom Penh

មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​​​​ក្នុង​​​អគ្គិភ័យ​​​ឆាប​​​​​ឆេះ​​​ភោជនីយដ្ឋាន​​​ខារ៉ាអូខេ និង​​​ឌីស្កូយីហោ​​ស្តារ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​និយាយ​​​ថា មនុស្ស​​​ប្រាំ​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ពេល​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិលមិញ បន្ទាប់​​​ពី​​​ការទុស្សេ​​​ខ្សែ​​​ភ្លើង​​​​​​បង្ក​​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​ឆាប​​​ឆេះ​​​ភោជនីយដ្ឋាន​​​ខារ៉ាអូខេ និង​​​ឌីស្កូ​​​មួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​ ភាគ​​​ខាង​​​កើត​​​។ 

លោក កែវ គង់ អធិការ​​​ក្រុង​​​បាវិត បាន​​​មានប្រសាសន៍​​​ថា អគ្គិភ័យ​​​បាន​​​ចាប់​​​ផ្តើម​​​ឆេះ​​​​​​ក្លឹប​​​កម្សាន្ត​​​យីហោ​​​ស្តារ​​​ ក្នុង​​​សង្កាត់​​​បាវិត​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៣ទៀប​​​ភ្លឺ​​​ បន្ទាប់​​​ពី​​​អំពូល​​​ភ្លើង​​​ និង​​​ឧបករណ៍​​​បំពង​​​សំឡេង​​​ដែល​​​មាន​​​ច្រើន​​​ពេក​​​បាន​​​បង្ក​​​ឲ្យ​​​ទុស្សេ​​​ខ្សែភ្លើង​​​​​​ឆាប​​​ឆេះ​​​នៅ​​​ជាប់​​​​​​កន្លែង​​​រាំ​​​កម្សាន្ត។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “អគ្គិភ័យ​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​​​​​​ក្លឹប​​​នេះ​​​រង​​​ការ​​​ខូច​​​ខាត​​​៩០ភាគ​​​រយ ហើយ​​​បាន​​​សម្លាប់​​​មនុុស្ស​​​ប្រាំ​​​នាក់​​​ និង​​​បុរស​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​។ អគ្គិភ័យ​​​នេះមិន​​​មែន​​​បង្ក​​​ឡើយ​​​ដោយ​​​ការ​​​ធ្វេស​​​ប្រហែស​​​ទេ​​​ ប៉ុន្តែ វា​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ទុស្សេ​​​ខ្សែ​​​ភ្លើង​​​ ពីព្រោះ​​​មាន​​​អំពូល​​​ភ្លើង​​​ច្រើន​​​ពេក​​​”។

លោក​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​​​​ដែលស្លាប់​​​ក្នុង​​​ហេតុការណ៍​​​នេះ​​​​​​​​​មាន​​​ឈ្មោះ​​​ដូច​​​ជា កែម ឃីម អាយុ​​២៣​​​ឆ្នាំ ខេង សារ៉ាន់ អាយុ​​​២៦​​​ឆ្នាំ ម៉ម រដ្ឋា អាយុ​​​៣៤​​​ឆ្នាំ ប្រាក់​​​ ប៉េង អាយុ​​​១៨ឆ្នាំ និង​​​ប្រាក់ ឡយ អាយុ​​​១៩​​​ឆ្នាំ​​​។ ចំណែក​​​ឯ​​​បុរស​​​ដែល​​​រង​​​របួស​​​ឈ្មោះ ម៉ៅ ម៉ានិត អាយុ​​​៣០​​​ឆ្នាំ​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​មក​​​កាន់​​​មន្ទីរ​​​ពេទ្យកាល់​​​ម៉ែត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ទាំង​​​ប្រា​​ំ​​​មួយ​​​នាក់​​​សុទ្ធ​​​តែ​​​ជា​​​បុគ្គលិក​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​​​​ក្លឹប​​​កម្សាន្ត​​​នេះ​​​។ លោក​​​លើក​​​ឡើង​​​ថា “មាន​​​ច្រក​​​ចេញ​​​ចូល​​​ជា​​​ច្រើន​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​គេច​​​ខ្លួ​​​ន​​​មិន​​​រួច​​​នោះ​​​ទេ។ បើ​​​ពួក​​​គេ​​​នៅ​​​រស់ ​​​យើង​​​មុខ​​​ជា​​​អាច​​​សួរ​​​ពួក​​​គេ​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​មិន​​​ខាន​​​​​​”។

​​​លោក កែវ គង់ បាន​​​ឲ្យដឹង​​​ទៀត​​​ថា រថយន្ត​​​ពីរ​​​គ្រឿង និង​​​ភ្នាក់​​​ងារ​​​ពន្លត់​​​អគ្គិភ័យ​​​ប្រហែល​​​៦០​​​នាក់​​​បាន​​​ពន្លត់​​​អណ្តាត​​​ភ្លើង​​​ឲ្យ​​​រលត់​​​ទាំង​​​ស្រុង​​​នៅ​​​ម៉ោង​​​១​​​រសៀល​​​ម្សិលមិញ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មន្ត្រីនគរ​​​បាល​​​សង្កាត់​​​បាវិត​​​មួយ​​​រូប​​​ដែល​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុងការ​​​សើុប​​​អង្កេត​​​ ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​លើក​​​ឡើង​​​ថា ក្លឹប​​​កម្សាន្ត​​​នេះ​​​មាន​​​ច្រក​​​ចេញ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​ច្រក​​​នោះ​​​​​​ត្រូវ​​​អណ្តាត​​​ភ្លើង​​ឆាប​ឆេះយ៉ាង​​​​​​​​​​​​​​​សន្ធោសន្ធៅ​​​​​​ធ្វើ​​​ឲ្យជន​​​រង​​​គ្រោះ​​​មិន​​​អាច​​​គេច​​​ខ្លួន​​​រួច​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “នៅ​​​ពេល​​​ក្លឹប​​​នេះ​​​ឆេះ​​​ អ្នក​​​ខ្លះ​​​គេច​​​ខ្លួន​​​រួច​ ចំណែក​​​ឯ​​​អ្នក​​​ផ្សេង​​​ទៀត​​​បាន​​​ជាប់​​​ក្នុង​​​អគ្គិភ័យ ដោយ​​​សារ​​​តែ​​​មាន​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ ដែល​​​ត្រូវ​​​ភ្លើង​​​ឆេះ។​​​ពួកគេ​​​ទំនង​​​ជា​​​ឈ្លក់​​​ផ្សែង​​​នៅ​​​ជិត​​​ច្រក​​​ចេញ​​​ពី ព្រោះ​​​ពួកគេ​​​រក​​​កន្លែង​​​ចេញ​​​មិន​​​ឃើញ”។

មន្ត្រី​​​នគរ​​​បាល​​​រូប​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ភ្នាក់​​​ងារ​​​ពន្លត់​​​អគ្គិភ័យ​​​មាន​​​ការ​​​ពិបាក​​​ក្នុង​​​​​​ការ​​​ពន្លត់​​​អគ្គិភ័យ​​​ ពីព្រោះ​​​ផ្លូវ​​​ចូល​​​ទៅ​​​ក្នុង​​​នោះ​​​អាច​​​ឲ្យ​​​​​​រថយន្ត​​​ចូល​​​បាន​​​តែ​​​មួយ​​​គ្រឿង​​​ប៉ុណ្ណោះ​​​។

លោក កែវ សុខន អធិការ​​​រង​​​ក្រុង​​​បាវិត​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ជន​​​រង​​​គ្រោះ​​​ទំនង​​​ជា​​​ស្លាប់​​​ដោយសារ​​​ការ​​​ឈ្លក់​​​ផ្សែង​​​។

លោក ម៉ៅ ម៉ានិត​​​ ជន​​​រងគ្រោះ​​​ដែល​​​រួច​​​ផុត​​​ពី​​​សេចក្តី​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​េនះ​​​ និយា​​​យ​​​មិន​​​រួច​​​ទេ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​ ខណៈ​​​សម្រាក​​​​​​នៅលើ​​​គ្រែ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ដោយ​​​មាន​​​បង់​​​រំុមុខ​​​ ដៃ និង​​​ជើង​​​។

លោក ធារិទ្ធ ដែល​​​ត្រូវជា​​​ឪពុក​​​មា​​​សាច់​​​ថ្លៃ​​​របស់​​​លោក ម៉ៅ ម៉ានិត បាន​​​និយាយ​​​នៅ​​​ក្បែរ​​​លោក ម៉ៅ ម៉ានិត ថា ក្រុម​​​គ្រួសារ​​​បាន​​​នាំ​​​លោក​​​ ម៉ៅ ម៉ានិត​​​ មក​​​កាន់​​​មន្ទីរពេទ្យ​​​នេះ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ហើយ​​​កំពុង​​​រង់ចាំ​​​វេជ្ជបណ្ឌិត​​​ពិនិត្យ​​​តាម​​​ដាន​​​ស្ថានភាព​​​របស់​​​គាត់​​​​​​​​​។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ភ្លើង​​​បាន​​​រលាក​​​មុខ ដៃ ពោះ​​​ និង​​​ជង្គង់​​​របស់វា​​​។ វា​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា វា​​​បាន​​​យក​​​អាវ​​​យឺត​​​រំុមុខ​​​ ហើយ​​​រត់​​​កាត់​​​ភ្លើង​​​ ហើយ​​​មិត្ត​​​ភក្តិ​​​ប្រាំ​​​នាក់​​​​​​​​​របស់​​​វា​​​បាន​​​ជាប់​​​នៅ​​​ក្នុង​​​អគ្គិភ័យ”។

គាត់​​​បាន​​​និយាយបន្ត​​​​​​ថា ក្លឹប​​​កម្សាន្ត​​​ស្តារ​​​បាន​​​និយាយ​​​ថា ខ្លួន​​​នឹង​​​ចេញ​​​ថ្លៃ​​​ព្យាបាល​​​លោក​​​ ម៉ៅ ម៉ានិត ដោយសារ​​​តែ​​​ក្លឹប​​​នេះ​​​មាន​​​ធានា​​​រ៉ាប់​​​រង​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ម្សិល​​​មិញ គ្មាន​​​ព័ត៌​​​មាន​​​សម្រាប់​​​ទំនាក់​​​ទំនង​​​ទៅ​​​​​​ម្ចាស់​​​ក្លឹប​​​កម្សាន្ត​​​នេះ​​​ទេ​​​។

នៅ​​​ក្នុង​​​ហេតុការណ៍​​​ស្រដៀង​​​គ្នា​​​មួយ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា  ជន​​​ជាតិ​​​ខ្មែរ​​​បួន​​​នាក់​​​ និង​​​បុរស​​​អូស្ត្រាលី​​​ម្នាក់​​​​​​បាន​​​បាត់បង់​​​ជីវិត​​​ ក្រោយ​​​ពី​​​អគ្គិភ័យ​​​បង្ក​​​ឡើយ​​​ដោយ​​​ការ​​​ឆ្លង​​​ចរន្ត​​​អគ្គិភ័យ​​​បាន​​​បំផ្លាញ​​​ភោជនីយដ្ឋាន និង​​​ឌីស្កូ​​​ថេក​​​ ហីុប​​​ហប់ ក្នុង​​​ក្រុង​​​សៀម​​​រាប​​​។

នគរ​​​បាល​​​ក្រុង​​​សៀម​​​រាប​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ខែ​​​ធ្នូ​​​ថា ខ្លួន​​​បាន​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​អគ្គិភ័យ​​​ដោយ​​​គ្មាន​​​ការ​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ឡើយ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ប្រកាស​​​ថា វា​​​ជា​​​គ្រោះថ្នាក់​​​ចៃដន្យ​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស