38.8 C
Phnom Penh

ព្រឹទ្ធ​សភា​​​អនុម័ត​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​ត្រូ​​​វ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភាបាន​​​អនុម័ត​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​ជា​​​ឯក​​​ច្ឆន្ទ​​​នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​ពិសេស​​​មួយ​​​កាលពី​​​ម្សិលមិញ ដោយ​​​ឥឡូវ​​​នេះ​​​ច្បាប់​​​ទាំងពីរនេះ​​​គ្រាន់​​​តែ​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ពិនិត្យ​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​ និង​ឡាយ​​​ព្រះ​​​ហត្ត​​​លេខា​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​​​​ នរោត្តម សីហមុនី ​​​ តែ​ប៉ុណ្ណោះ។

យោង​​​តាម​​​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​​​ព្រឹទ្ធសភាបាន​​​ឲ្យ​​​ដឹង​​​ថា ​​​ច្បាប់ទាំងពីរ​​​ដែល​ព្រាង​​​ដោយ​​​​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិនៅក្នុង​​​កិច្ច​​​ប្រជុំ​​​ដែលបាន​​​ធ្វើឡើង​​​ចាប់ពី​​​ខែ​​​​​​សីហា ដល់​​​ខែ​​​​​​មីនា និង​​​អនុម័ត​​​ដោយ​​​រដ្ឋសភា​​​កាលពី​​​សប្តាហ៍មុន​​​នោះ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សមាជិក​​​ព្រឹទ្ធសភា​​​៤៩រូប​​​​​​ក្នុង​​​រយៈពេល​​​មិន​​​ដល់​​​មួយ​​​ម៉ោង​​​ផង។

លោក​​​បាន​មាន​​​ប្រសាសន៍ថា “​​​សម័យ​​​ប្រជុំ​​​ព្រឹទ្ធសភា​​​គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​​ពី​​​សម័យ​​​ប្រជុំ​​​រដ្ឋ​សភាទេ​​ ពីព្រោះ​​​​​​ថ្នាក់ដឹក​​​នាំ​​​នៃគណបក្ស​​​ទាំង​​​ពីរ​​​​​​បាន​​​យល់ព្រម​​​ជា​​​គោលការណ៍​​​ ហើយ​​​បាន​​​ប្រើ​​​ប្រាស់​​​ក្រុម​​​ការងារ​​​ទាំង​​​ពីរ​​​ឲ្យ​​​ព្រាង​​​​​​ច្បាប់​​​ទាំង​​​ពីរ​​​នេះ​​​ជាយូរ​​​មក​​​ហើយ ហើយ​​​ដោយ​​​មាន​​​ការ​​​ពិភាក្សា​​​ល្អិត​​​ល្អន់ទៀត​​​ផង។ ហេតុ​​​ដូច្នោះ​​​ហើយ ​​​ច្បាប់​​​ទាំង​​​ពីរ​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គ្មានការ​​​កែប្រែ ឬ​​​​​​ពិភាក្សា​​​ដេញ​​​ដោល​​​ឡើយ”។

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស​​​សម​​​រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា សមាជិក​​​ព្រឹទ្ធសភា​​​៩រូប​​​របស់គណបក្ស​​​លោក​​​​​​បាន​​​បោះ​​​ឆ្នោត​​​ស្រប​​​តាម​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក​​​បានមាន​​​ប្រសាសន៍ថា “​​​យើង​​​មិន​​​ពេញ​​​ចិត្ត​​​១០០ភាគរយ​​ជាមួយ​​​ច្បាប់​​​ទាំងពីរ​​​នេះទេ ប៉ុន្តែ​​​យើង​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​​​​អ្វី​​​ដែលយើង​​​ទទួលបាន​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ដូច​​​ជា ចំណុច​​​សំខាន់​​​នៃការ​​​មាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការបោះ​​​ឆ្នោត​​​ថ្មី និង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ជាដើម”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស