30.4 C
Phnom Penh

កម្មករ​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Meroson ក្នុង​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​ដាក់​​​ញត្តិ​​​មួយ​​​ដែល​​​មាន​​​ការ​​​ចុះ​​​ហត្ថលេខា​​​ពី​​​អ្នក​​​រួម​​​ការ​​​ងារ​​​ចំនួន​​​៧០០នាក់​​​​​​​​​ជូន​​​តំណាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ជួយ​​​ធ្វើ​​​​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ជម្លោះ​​​​​​ជុំ​​​វិញ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​មិន​​​បាន​​​បើក​​​ប្រាក់​​​អតីតភាព​​​​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​សម​​​រម្យ បន្ទាប់​​​ពី​​​បណ្តេញ​​​ពួក​​​គេ​​​ពី​​​ការ​​​ងារ។workers

ក្រុម​​​កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​​​​ចាប់​​​តាំង​​​ពី​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ថ្ងៃទី​​​១១ ខែ​​​មីនា​​​មក​​​ម្លេ៉ះ ហើយ​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​ពួកគេ​​​​​​បាន​​​​​​ច្រាន​​​ចោល​​​លទ្ធ​​​ផល​​​នៃ​​​​​​កិច្ច​​​ពិភាក្សា​​​ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​រដ្ឋាភិបាល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​​​​។

​​​លោក អ៊ុន ដារ៉ា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ស្មារតី​​​កម្មករ​​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ចំនួន​​​៤៥​​​នាក់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ពី​​​ការ​​​ងារ​​​ ខណៈ​​​កំពុង​​​ធ្វើ​​​ការ​​​ដោយ​​​គ្មាន​​​កិច្ច​​​សន្យា​​​ ហើយដំបូង​​​ឡើយ​​​​​​ពួក​​​គេ​​​ត្រូវ​​​បានរោង​​​ចក្រ​​​​​​បដិសេធ​​​​​​មិន​​​ផ្តល់​​​​​​ប្រាក់​​​អតីត​​​ភាព​​​ការងារ​​​ឲ្យ​​​ឡើយ​​​ ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​េនះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ហើយ​​​ក៏​​​ដោយ​​​។

លោក​​​ ដារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​កំពុង​​​ស្នើ​​​សុំ​​​ប្រាក់​​​អតីតភាព​​​ការងារ​​​ សំណង​​​​​​ជំងឺ​​​ចិត្ត​​​សម្រាប់​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​​​​ងារ​​​ដោយ​​​គ្មាន​​​ការ​​​​​​ជូន​​​ដំណឹង​​​ ប្រាក​​​់ខែ​​​ចុង​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំ​​​ឆ្នាំ”។

យោង​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ចែង​​​ថា និយោជក​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​ជូន​​​កម្មករ​​​៥​​​ភាគ​​​រយ​​​ ចំពោះ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​​​​បាន​​​​​​ឯកភាព​​​គ្នា​​​អំឡុង​​​​​​ពេល​​​ចុះ​​​​​​កិច្ច​​​សន្យា​​​។ប្រសិន​​​បើ​​​ និយោជិត​​​​​​បន្ត​​​ធ្វើ​​​ការ​​​បន្ទាប់​​​ពី​​​កិច្ច​​​សន្យា​​​រយៈ​​​ពេល​​​វែង​​​ផុត​​​កំណត់​​​​​​​​​ វា​​​ត្រូវ​​​តែ​​​មាន​​​ការ​​​បន្ត​​​កិច្ច​​​សន្យា​​​ដែល​​​មាន​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​ទៅ​​​នឹង​​​​​​កិច្ច​​​សន្យា​​​ដើម​​​​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ​​​។

នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​​​នៅក្រសួង​​​ការ​​​ងារ​​​កាល​​​ពី​​​សប្តាហ៍​​​មុន តំណាង​​​រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​ផ្តល់​​​​​​ប្រាក់​​​អតីតភាព​​​ការ​​​ងារ​​​៥​​​ភាគ​​​រយ​​​ដល់​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ទាំង​​​អស់​​​។​​​នេះ​​​ជា​​​ការ​​​ផ្តល់​​​ដែល​​​លោក​​​ ដារ៉ា បាន​​​លើក​​​ឡើង​​​​​​ថា ​​​កម្មករ​​​មិន​​​ទទួល​​​យក​​​ឡើយ​​​។

លោក​​​ ប្រាក់​​​ ចាន់​​​ធឿន អគ្គលេខាធិការ​​​គណៈកម្មការ​​​សម្រាប់​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​កូដ​​​កម្ម​​​ បាតុកម្ម​​​​​​គ្រប់​​​មុខ​​​សញ្ញា​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​នេះ នឹង​​​នៅ​​​តែ​​​​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “[យើង​​​] មិន​​​ច្បាស់​​​ឡើយ​​​​​​ថា តើ​​​កម្មករ​​​ប៉ុន្មាន​​​នាក់​​​មាន​​​កិច្ច​​​សន្យា​​​ និង​​​ប៉ុន្មាន​​​នាក់​​គ្មាន​​​​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ពួកគេ​​​មាន​​កិច្ច​​​សន្យា​​​រយៈ​​​ពេល​​​បី​​​ខែ​​​ រោង​​​ចក្រ​​​ត្រូវតែ​​​បើក​​​ប្រាក់​​​៥​​​ភាគ​​​រយ​​​ឲ្យ​​​ពួក​​​គេ​​​ បន្ទាប់​​​ពី​​​កិច្ច​​​សន្យា​​​នីមួយ​​​ៗ​​​”។ លោក គឹម ថៃ ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោង​​​ចក្រ​​​ Meroson បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​​​​​​​ជុំ​​​វិញ​​​ជម្លោះ​​​នេះ​​​៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស