26 C
Phnom Penh

គណៈកម្មការ​​​ពិសេស​​​មួយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​សើុប​​​អង្កេត​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​វាយ​​​ដំ​​​អ្នក​​​បើក​​​រថយន្ត​​​ធុន​​​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តម​​​សេនីយ៍​​​ សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​បង្កើត​​​គណៈ​​​កម្មការ​​​ពិសេស​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​មន្ត្រី​​​មួយ​​​​​ក្រុម​​​ដែល​​​បាញ់​​​ប្រហារ​​​លើ​​​​​​​​​​​​រថយន្ត​​​​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ ខណៈ​​​រថយន្ត​​​​​​នេះ​​​បាន​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ចំនួន​​​ពី​រ​​​នៅ​​​ក្នុង​​​ខេត្ត​​ត្បួង​​​ឃ្មុំ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​បន្ទាប់​​​មក​​​​​​អ្នក​​​បើក​​​បរ​​​ និង​​​ព្រូ​​​ឡាន​​​ម្នាក់​​​ត្រូវ​​​​​​មន្ត្រី​​​មួយ​​​ក្រុម​​​នេះ​​​​​​វាយ​​​ដំ​​​ បន្ទាប់​​​ពី​​​ឃាត់​​​រថយន្ត​​​រួច​​​។

បទបញ្ជា​​​មួយ​​​ច្បាប់​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ សៅ​​​ សុខា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បាន​​​តែង​​​តាំង​​​លោក សិុន​​​ សុផានី​​​​​​ ប្រធាន​​​ស្នងការ​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​គណៈកម្មការ​​​ដែល​​​មាន​​​សមាជិក​ចំនួន​​​​៩​​​រូប​​​នេះ ហើយ​​​បាន​​​តែង​​​តាំង​​​លោក គង់ សុថារិន នាយ​​​ការិយាល័យ​​​បទ​​​ល្មើស​​​​​​ព្រហ្ម​​​ទណ្ឌ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ជា​​​អនុ​​​ប្រធាន​​​។

បទ​​​បញ្ជា​​​នេះ​​​មាន​​​ខ្លឹម​​​សា​​​រ​​​ថា “គណៈកម្មការ​​​នេះ​​​នឹង​​​សើុប​​​អង្កេត​​​លើ​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ដែល​​​កើត​​​ឡើង​​​អំឡុង​​​ប្រតិបត្តិការ​​​របស់​​​នាយ​​​ទាហាន​​​និង​​​នាយ​​​ទាហាន​​​រង​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ព​​​ីថ្ងៃ​​​ទី​​​១៩ ខែមីនា”។

យោង​​​តាម​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ណេន​​​ ស៊ីដា អាយុ​​​៣០​​​ឆ្នាំ​​​ និង​​ ធឿន ណើប អាយុ​​​២០​​​ឆ្នាំ​​​ ជា​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ឃាត់​​​ឲ្យឈប់​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​១៩​​​ ខែមីនា បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​បុក​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ហើយ​​​បើក​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យចំនួន​​​ពីរ​​​​​​​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្នុង​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​ដែល​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​ព្រៃ​​​វែង។

នគរ​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​លើក​​​ឡើ​​​ងទៀត​​​ថា មន្ត្រី​​​នគរ​​​បាល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទម្លុះ​​​កញ្ចក់​​​មុខ​​​​​​របស់​​​រថយន្ត​​​ធុន​​​ធំ​​​នេះ​​​ដើម្បី ​​​ឃាត់​​​ឲ្យ​​​ឈប់ ហើយ​​​បាន​​​ចង​​​អ្នក​​​បើក​​​បរ​​​និង​​​ព្រូឡាន បន្ទាប់​​​មក​​​បាន​​​វាយ​​​ដំ​​​ពួកគេ​​​។ រូបភាព​​​របស់​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​មាន​​​ស្នាម​​​របួស និង​​​ស្នាម​​​ជាំ​​​​​​ត្រូវ​​​បាន​​​គេ​​​ចែក​​​រំលែក​​​យ៉ាង​​​សុះសាយ​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​កាល​​​ពីចុង​​​សប្តាហ៍។ អ្នក​​​បើក​​​បរ និង​​​ព្រូ​​​ឡាន​​​ត្រូវ​​​បាន​​​ដោ​​​ះ​​​លែង​​​ពី​​​មន្ទីរ​​​ឃុំឃាំង​​​នៅថ្ងៃ​​​ដដែល​​​បន្ទាប់​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​។

អ្នក​​​បើក​​​បររថយន្ត​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បើក​​​ទម្លុះរបាំង​​​​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ព្រោះ​​​ខ្លួន​​​គិត​​​ថា ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ទាំង​​​នេះ​​​ត្រូវ​​​ក្រុម​​​មន្ត្រី​​​ពុក​​​រលួយ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​។ អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់​​​មក​​​ក្រុម​​​មន្ត្រី​​​​​​បាន​​​យក​​​ស្វាយ​​​កាំភ្លើង​​​អាកា​​​៤៧​​​វាយ​​​​​​មុខ​​​របស់​​​គាត់​​​​​​​​​ ចង​​​ដៃ​​​ និង​​​ចង​​​ជើង​​​គាត់​​​ព័ទ្ធ​​​ទៅ​​​ក្រោយ​​​ ហើយ​​​​​​បន្ត​​​ទាត់​​​ធាក់​​​រូប​​​គាត់​​​ទៀត ខណៈ​​​គាត់​​​ដួល​​​លើ​​​ដី។

បទ​​​បញ្ជា​​​របស់​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា បាន​​​ផ្តល់​​​សិទ្ធិ​​​​​​ឲ្យ​​​គណៈកម្មការ​​​ថ្មី​​​នេះ​​​ក្នុង​​​ការ​​​ជួប​​​ជាមួយ​​​​​​​​​មន្ត្រី នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​ពីរ​​​នេះ​​​ ហើយ​​​កោះ​​​ហៅ​​​ជន​​​សង្ស័យ​​​មក​​​សាក​​​សួរ​​​។ បន្ទាប់​​​មក​​​គណៈកម្មការ​​​នេះត្រូវ​​​តែ​​​រាយការណ៍​​​ត្រឡប់​​​ទៅ​​​ឲ្យ​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា ដោយ​​ផ្ទាល់។

លោក គឹម ផាន់​​​នី​​​ មេបញ្ជាការ​​​រង​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​នេះ​​​នឹង​​​ទៅដល់​​​ខេត្ត​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មាន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​សរុប​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​ជា​​​ជន​​​សង្ស័យ​​​ក្នុង​​​នោះ​​​បី​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​បី​​​នាក់​​​ទៀត​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង ហើយ​​​ថា នគរ​​​បាល​​​ដែលគេ​​​មិន​​​ដឹង​​​ចំនួន​​​ពិត​​​ប្រាកដ​​​មក​​​ពី​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ ក៏​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដែរ​​​។

លោក សុខ គ្រីន មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​របស់​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ហើយ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​នោះ​​​ឡើយ​​​។លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​កំពុង​​​បំពេញ​​​ការ​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ ហើយ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ឡើយ​​​ ព្រោះ​​​អាជ្ញាធរ​​​កំពុង​​​រង់​​​ចាំ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​ជា​​​មួយ​​​គណៈកម្មការ​​​ពិសេស​​​​​​ក្នុង​​​ថ្ងៃ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សើុប​​​អង្កេត​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះ​​​រួច​​​ហើយ​​​ ហើយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ដើម្បី​​​ប្រមូល​​​ព័ត៌​​​មាន​​​​​​អំពី​​​ករណី​​​នេះ​​​”៕ស៊ុយឈាង​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស