38 C
Phnom Penh

មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ចាប់ខ្លួន​បុរស​៧នាក់​ចំពោះ​ការ​​កាប់​ឈើ​តូច​តាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​នគ​​​របាល​​​​​​កាល​​​ពី​​​ថ្ងៃ​ច​​​័ន្ទ​​​បាន​​​ចាប់ខ្លួន​​​បុរ​​​ស​៧នាក់​​​ពី​បទ​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ស្រុក​​​សេសាន​​​ ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ប៉ុន្តែ មេឃុំ និង​​​អ្នក​​​អភិរក្ស​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចាប់ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​ដែល​​​ប្រើ​​​កាំបិត​​​ផ្គាក់​​​ នោះ​ ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ដើម្បី​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ទ្រង់​​​​ទ្រាយ​​​ធំ​​​ដែល​​​កើត​​​​​​ក្នុង​​​បរិវេណ​​​ទំនប់​​​វារីអគ្គិសនី​​​​​​សេសាន​​​ក្រោម​​២​​​ដែល​​​កំពុង​​​សាង​​​សង់​ប៉ុណ្ណោះ​​​។

លោក ទិត្យ​​​ វី​​​ នាយ​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រែគរ​​​-ក្បាល​​​រមាស​​​ បាន​​​មាន​​​ប្រសាសន៍​ថា បុរស​​​ទាំង​​​ប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​ខ​​​្លួន​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​នៅ​​​ក្បែរ​​​ព្រំ​​​ប្រទល់​​​ឃុំ​​ពីរ​។

លោក ទិត្យ វី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​អាច​​​បញ្ជាក់​​​ថា យើង​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​ប្រាំ​​​ពីរ​​​នាក់​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ពីព្រោះ​​​ពួកគេ​​​បាន​​​រាន​​​ដី​​​ព្រៃ​​​របស់​​​រដ្ឋ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នេះ​​​​​​មាន​​​គម្រោង​​​រាន​​​ដី​​​ទំហំ​​​​​​៥​​​ហិក​តា ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ថា តើ​​​លោក​​​​​​ដឹង​​​ព័ត៌​​​មាន​​​នេះ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ដោយ​​​បដិសេធ​​​មិន​​​ចេញ​​ឈ្មោះ​​​បុរ​​ស​​​ទាំង​​​ប្រាំ​​​ពី​​​រនាក់​​​នេះ​​​ថា “យើង​​​កំពុង​​​សាក​​​សួរ​​​ពួកគេ​​​នៅ​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​”។

លោក ឡូត ម៉ារ៉ាន់ នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ក្បាល​​​រមាស​​​បាន​​​បញ្ជាក់​​​ពី​ការ​​​ចាប់ខ្លួន​​​នេះ​​​ ប៉ុន្តែ លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ជន​​​ទាំង​​​នេះ​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​សុំ​​​​​​ឲ្យ​មន្ត្រី​​​នគរ​​​​​​បាល​​​របស់​ខ​​​្ញុំ​​​​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ចាប់​​​ខ្លួន​​​​​​អ្នក​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​រាន​​​ដី​​​”។

ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ជា​​​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដោយ​​​អ្នកឧកញ៉ា គិត​​​ ម៉េង មាន​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​រាន​​​ដី​​​សាងសង់​អាង​ស្តុក​ទឹក​ទំហំ​​​៣៦.០០០ហិកតា​​​ សម្រាប់​​​ទំនប់​​​​សេសាន​ក្រោម​​​​២​​​កម្លាំង​​​៤០០​​​មេហ្គាវ៉ាត់​​​។

ប៉ុន្តែ លោក សៀក មេគង្គ មេឃុំ​​​ស្រែ​​​គរ​​​ ដែល​​​រស់​​​នៅ​​​កន្លែង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​កាប់​​​ឈើ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​មមា​ញឹក​នឹង​​​​​កាប់​​​​​​ឈើ​​​ខុស​​​ច្បាប់
​​​ ហើយ​​​លាង​​​តាម​​​រយៈ​​​ការ​​​សាង​​​សង់​​​អាង​​​ស្តុក​​​ទឹក​​​។

លោក មេគង្គ​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​ការ​​​ចាប់​​​ខ្លួន​​​នោះ​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ចាប់ខ្លួន​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​”។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​ធម្មតា​​​ដែល​​​បាន​​​កាប់​​​ឈើ​​​តូច​ៗ​​​​សម្រាប់​​​ចិញ្ចឹម​​​ជីវិត​​​តែ​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ដែល​​​ឃើ​​​ញ​​​មន្ត្រី​​​ណា​​​ចាប់​​​ខ្លួន​​​ក្រុមហ៊ុន​​​កាប់​​​ឈើ​​​ចំពោះ​​​ការ​​​បំផ្លាញ​​​បរិស្ថាន​​​នោះ​​​ឡើយ​​​”។

លោក មៀច​ មាន អ្នក​​​សម្រប​​​សម្រួល​​​បណ្តាញ​​​ការ​​​ពារ​​​ទន្លេ 3S ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​អភិរក្ស​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ទំនង​​​ជា​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​បុរស​​​ទាំង​​​ប្រាំពីរ​​​នាក់​​​នេះ ដើម្បី​​​ធ្វើ​ឲ្យ​ឃើញ​​​ហាក់​ដូច​ជា​មានការ​​​​​​​ចាត់​​​វិធាន​​​ការ​​​ទប់​​​ស្កាត់​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​អ៊ីចឹង​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ការ​​​ចាប់ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ឲ្យ​​​ល្អ​​​មើល​តែ​​​ប៉ុណ្ណោះ។ ពួកគេ​​​ចាប់ខ្លួន​​​តែ​​ប្រជា​​ពលរដ្ឋ​​​​តូច​​​តាច​​​ប៉ុណ្ណោះ ហើយ​​​មិន​​​ដែល​​​ចាប់​​​​​​ក្រុមហ៊ុន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ឡើយ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស