39 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្វែងរក​ចាប់អ្នក​នេសាទ​វៀតណាមពីបទ​រំលោភ​និង​ធ្វើ​ឃាត​ក្មេងស្រី​អាយុ​១០​ឆ្នាំ

ប៉ូលិស​នៅ​ខេត្ត​ពោធិ៍សាត់​បាន​និយាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​នេសាទ​វៀតណាម​បី​នាក់​ជា​ជន​សង្ស័យ​សំខាន់​ក្នុង​ការ​ចាប់​រំលោភ​និង​ធ្វើ​ឃាត​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​កាលពី​ដើម​ខែ​នេះ​នៅ​ស្រុក​ក្រគរ។ អ្នក​ទាំងបី​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។ កាលពី​ថ្ងៃទី​១៦​ខែ​ធ្នូ ពីរ​ថ្ងៃ​បន្ទាប់ពី​ក្មេង​ស្រី​នេះ​បាត់​ខ្លួន អ្នក​ភូមិ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​សព​របស់​នាង​អណ្តែត​ក្នុង​បឹង​ទន្លេសាប​នៅ​ឃុំអន្សាចំបក់។ បន្ទាប់ពី​ពិនិត្យ​សព​ក្មេង​ស្រី​នេះ​រួច ប៉ូលិស​បាន​កំណត់​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​គេ​រំលោភ​និង​សម្លាប់​ចោល។ ស្នងការ​រង​ខេត្ត​លោក កែវ...

កង​រក្សា​សន្តិភាព​ត្រឡប់​ពី​​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​លីបង់​

មុន​ពិធី​កាលពី​ម្សិលមិញ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​កង​រក្សា​សន្តិភាព​ជិត​២០០​នាក់​ ដែល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​បំពេញ​បេសកកម្ម​អស់រយៈ​ពេល​ប្រហែល​​១ឆ្នាំ​នៅ​ក្នុង​ប្រទេស​លីបង់ មេបញ្ជាការ​អង្គភាព​​ដែល​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​បំពេញ​បេសកកម្ម​នេះ​បាន​រៀបរាប់​ថា ​ប្រទេស​លីបង់​ជា​ប៉ុស្តិ៍​​​ "ដ៏ល្អបំផុត​មួយ​"។ ដោយ​កង​រក្សា​សន្តិភាព​កម្ពុជា​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ រួួម​មាន​ដូច​ជា ប្រទេស​ម៉ាលី...

បុរស​បី​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពីបទ​ធ្វើ​ឃាត​ស្ត្រី​អ្នក​ជំនួញ​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​បុរស​បី​នាក់​​ ដោយ​មាន​ពីរ​នាក់​ត្រូវ​ផ្ដន្ទាទោស​កំបាំង​មុខ​នោះ​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពីបទ​​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដ៏ព្រៃ​ផ្សៃ​លើ​ស្ត្រី​អ្នក​​ជំនួញ​ជនជាតិ​ចិន​ម្នាក់​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា នៅ​​ក្នុង​ផ្ទះ​របស់​គាត់​ដែល​​ជា​រោងចក្រ​ផលិត​មួក​តូច​មួយ​ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ។ អំឡុង​ពេល​បើក​សវនាការ​កាលពី​ថ្ងៃ​ច័ន្ទ សយ ហួង...

អាជ្ញាធរ​អប្សរា​វាយ​បក​ទៅ​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​

កាលពី​ម្សិលមិញ អាជ្ញាធរ​អប្សរា​បាន​រិះគន់​​ខ្លាំង​ៗ​ចំពោះ​ការ​អះអាង​របស់​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ដែល​លើក​ឡើង​ថា ខ្លួន​បាន​កិប​កេង​ប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​ ដោយ​ចោទ​ប្រកាន់​លោក​​​ថា ព្យាយាម​...

រដ្ឋាភិបាល​​នឹង​រំសាយ​និស្សិត​ស្ម័គ្រ​ចិត្ត​ពី​កម្មវិធី​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ដ៏ចម្រូងចម្រាស​

កាលពី​ម្សិលមិញ ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់ បាន​​ប្រកាស​ថា រដ្ឋាភិបាល​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ថ្មី​ចំនួន​៦១០.០០០​​ដល់​អ្នកភូមិ​ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ចាប់​ផ្ដើម​​​កម្មវិធី​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​កាលពី​ខែ​មិថុនា...

អតីត​ដៃគូ​មហា​សេដ្ឋី​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​ឃាតកម្ម

ប៉ូលិស​ថៃ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា អតីត​ភរិយា​មិន​ផ្លូវការ​របស់​មហា​សេដ្ឋី​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​រំលោភ​និង​ធ្វើ​ឃាត​ភរិយា​និង​កូន​ស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ស៊ុន ចាន់ថុល កាលពី​ឆ្នាំ​២០១០។ អ្នកនាំពាក្យ​ប៉ូលិស​ថៃ ប្រាវុត ថាវ៉នសិរី បាន​និយាយ​ថា...

កម្លាំង​រាជអាវុធហត្ថ​ចាប់​ឈើ​ខុស​ច្បាប់ តែ​មិន​ចាប់​ទាហាន

កម្លាំង​រាជ​អាវុធ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ចាប់​បាន​ឈើ​កាប់​ដោយ​ខុស​ច្បាប់​មួយ​ឡាន​ទាំង​ព្រឹក​ព្រលឹមកាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​ចាប់​ខ្លួន​ទាហាន​ពីរ​នាក់ ដែល​បាន​ចេញ​មុខ​​ចង់​បានឈើទាំងនោះ​ទៅវិញ ដោយ​សូកប៉ាន់នោះទេ។ លោក ទិត្យ វណ្ណៈ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​រាជ​អាវុធហត្ថ​ខេត្ត បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ប្រទះ​ឃើញ​រថយន្ត​នោះ​បើក​តាម​ផ្លូវ​ជាតិ​លេខ​៤​កាត់​តាម​ស្រុក​ឱរ៉ាល់​នៅ​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ។ លោក​បានបន្ត​ថា...

ស្ពានអ្នកលឿងនឹង​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ពេលចូល​ឆ្នាំ​ខ្មែរ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ពាន​អ្នក​លឿង​​ដែល​នឹង​តភ្ជាប់​ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​តភ្ជាប់​គ្នា​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​​នឹង​ត្រូវ​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ចូល​ឆ្នាំ​ខ្មែរ ក្នុង​ខែ​មេសា​។ បច្ចុប្បន្ន ​​អ្នក​ដំណើរ​ដែល​​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​ខេត្ត​ទាំង​ពីរ​តាម​ផ្លូវ​ជាតិ​លេខ​១​ត្រូវ​ឆ្លង​សាឡាង​កាត់​ទន្លេ​មេគង្គ។ លោក ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្ដាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា...

រដ្ឋ​​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​​​ថៃ​ សូម​ទោស​ចំពោះ​ការ​បាញ់​​​​សម្លាប់ពលរដ្ឋខ្មែរ​

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​បាន​សូម​អភ័យ​ទោស​​ចំពោះ​ការ​បាញ់​សម្លាប់ស្ត្រី​ខ្មែរ​អាយុ​៥៥​ឆ្នាំ​ម្នាក់ដែល​កំពុង​រក​​​​​​​​​​ស្បៀង​​​អាហារនៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្ដរមានជ័យ​ជាប់​ប្រទេស​ថៃ កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ។ ទាហាន​ថៃ​ បាន​បាញ់​អ្នកស្រី​ ផាន ចែម ចំក្បាល​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ នៅ​ខាង​ព្រំដែន​ថៃ​ ខណៈ​គាត់​កំពុង​ដើរ​រក​​​មើម​​ក្តួច និង​ផ្សិតព្រៃ​ជាមួយ​កូនស្រី​ពីរ​នាក់​របស់​គាត់​។...

មក​ទល់​ពេល​នេះ​ អ្នក​ភូមិ​ឃុំរកា​ជាង​១៦០​នាក់​ហើយ​​បាន​ឆ្លង​មេរោគ​អេដស៍​

កាលពី​ម្សិលមិញ មន្ត្រី​មួយ​រូប​បាន​លើក​ឡើង​ថា មកទល់​ពេលនេះ ​អ្នក​ភូមិ​ជាង​១៦០​នាក់​​​ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​​នៅ​​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង ដែល​ជា​ហេតុ​​ធ្វើ​ឲ្យមន្ត្រី​សុខាភិបាល​ និង​​អ្នក​ជំនាញអន្តរជាតិ​​ ដែល​កំពុង​ធ្វើ​ការ​ស្ទង់មតិ​​ដើម្បី​កំណត់​ថា...

ព័ត៌មានថ្មីៗ