40 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

​​​បុរស​​​ខ្មែរ​​​អាណិក​​​ជន​​​អាមេរិក ​​​ត្រូវបានបញ្ចេញ​​​ឈ្មោះ​​​​​​​​​ក្នុង​​​ករណី​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ ​​​​​ក្រុមអ្នក​​​កាសែត

កាល​​​ពី​​​ម្សិល​​​មិញ នគរ​​​បាល​​​​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​​​​​​​​​​​បុរស​​​ខ្មែរ​​​អាណិក​​​ជន​​​អាមេរិក ម្នាក់ថា​​​ជា​​​​​​បុគ្គល​​​ដែល​​​​​​ខ្លួន​​​ចាប់​​​បាននៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ដែល​​​ចុះ​​​ទៅ​​​យក​​​ព័ត៌​​​មាន​​​​​​​​​​ក្នុង​​​ហេតុ​​​ការណ៍គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មួយ បាន​​​រង​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​បាញ់​​​​​​បោះ​​​ពីសំណាក់​​​អ្នក​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​គ្រោះ​​​ថ្នាក់នោះ​​​ដែល​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​រថ​​​យន្ត​​​មួយ​​​​គ្រឿង​​​ពាក់​​​ស្លាក​​​លេខ​​​នគរបាល។ លោក ស៊្រាង ប៊ុណ្ណារ៉ា នាយរង​​​ប៉ុស្តិ៍​​​​នគរ​​​បាល​​​សង្កាត់​​​ស្រះ​​​ចក ដែល​​​បាន​​​ដឹក​​​នាំ​​​កម្លាំង​​​នគរ​​​បាល​​​​​​ចុះ​​​ទៅ​​​កាន់​​​កន្លែង​​​កើតហេតុ​​​​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​រថ​​​យន្ត​​​ជា​​​ច្រើន​​​គ្រឿង​​​​​​នៅ​​​ជិត​​​វត្ត​​ភ្នំ​​​ ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ នៅ​​​វេលា​​​ម៉ោង​​​​​​ប្រហែល​​​១រំលង​​អធ្រាត្រ​​ បាន​​​​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ដែល​​​ចាប់​​​ខ្លួន​​​បាន​​​ថា​​​មាន​​​ឈ្មោះ​​​ មឿន សារ៉ាមិទ្ធ អាយុ​​​៣២​​​ឆ្នាំ​​​ ​​​ខ្មែរ​​​រស់​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក។ លោក​​ ស៊្រាង ប៊ុណ្ណារ៉ា ​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក មឿន សារ៉ាមិទ្ធ ​​​មិន​​​ជាប់​​​សង្ស័យពី​​​បទ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​អ្ន​​​កកាសែត​​​ទេ ប៉ុន្តែ​​​​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​​​មនុស្ស​​​ប៉ុន្មាន​​​នាក់ដែល​​​​​​​​បាន​​​ព្យាយាម​​​​​​​​បង្ខំ​​​ឲ្យ​​​​​​ក្រុម​​​អ្នកកាសែត​​​​​​លុប​​​រូប​​​ថត និង​​​វីដេអូ​​​ចោល។ លោក​​​បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ថា "ម្នាក់​​​ក្នុង​​​ចំណោម​​​​​​ជន​​​សង្ស័យ​​​ផ្សេងៗ​​​ទៀត​​​ ​​​បាន​​​​​ផ្ទុះ​​​អាវុធ​​​បី​​​គ្រាប់ ហើយ​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​​​​បុរស​​​ម្នាក់​​​  ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​ជាប់​​​ពាក់ព័ន្ធ​​​​​​នឹង​​​ពួកគេ ហើយ​​​បាន​​​បញ្ជូន​​​​​​គាត់​​​ទៅ​​​តុលាការ​​​នៅ​​​ព្រឹក​​​នេះ​​​។ គាត់​​​គឺ​​​ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ ពីព្រោះ​​​គាត់​​​បាន​​​ទៅ​​​រារាំង​​​ក្រុម​​​អ្នក​​​កាសែត​​​មិន​​​ឲ្យ​​​ថតរូប។ យើង​​​ចាប់​​​ខ្លួន​​​គាត់​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ទៅ​​​លើ​​​ក្រុម​​​​​​អ្នក​​​កាសែត​​​ ដើម្បី​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ពួកគេ​​​ រួម​​​មាន​​​​​​កាមេរ៉ា និង​​​ទូរស័ព្ទ​​​ស្មាតហ្វូន។​​​ យើង​​​មិន​​​ដឹង​​​អ្វី​​​​​​លើ​​​ស​​​ពី​​​នេះ​​​ទេ​​​។ នេះ​​​គឺជា​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​ក្រុម​​​អ្នក​​​កាសែត។ បើ​​​គាត់​​​មិន​​​ធ្វើ​​​អ្វី​​ខុស​​​ទេ យើង​​​នឹង​​​ដោះលែង​​​គាត់ ហើយ​​​ប្រគល់​​​រថយន្ត​​​ឲ្យ​​​វិញ"។ នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាលពី​​​ម្សិលមិញ ខណៈ​​​ពេលត្រូវ​​​​​​​​​បញ្ជូន​​​ខ្លួន​​​ត្រឡប់​​​ទៅ​​​កាន់​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​វិញ​​​​​​​​​បន្ទាប់ពីសាកសួរ​​​​​​រួច​​​ លោក​​​ មឿន សារ៉ាមិទ្ធ បាន​​​និយាយ​​​ថា គាត់​​​គ្រាន់​​​តែ​​​ឈប់​​​​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ដើម្បី​​​ជួយ​​​ធ្វើ​​​ការ​​​សម្រប​​​សម្រួល​​​តែ​​​ប៉ុណ្ណោះ។ មុន​​​ពេល​​​​​​ត្រូវ​​​នាំ​​​ចូល​​​រថយន្ត​​​នគរ​​​បាល គាត់​​​និយាយ​​​ថា "ពួកគេ​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ខុសហើយ ព្រោះ​​​ខ្ញុំ​​​មិន​​​ដឹង​​​អី​​​ទេ។ ខ្ញុំ​​​គ្រាន់​​​តែ​​​បើក​​​រថយន្ត​​​ដើរ​​​លេង​​​ជុំវិញ  ប៉ុណ្ណោះ ព្រោះ​​​ខ្ញុំ​​​ទើប​​​មក​​​ពី​​​បរទេស​​​។ ខ្ញុំ​​​ទើប​​​តែ​​​មក​​​លេង​​​ ហើយ​​​ខ្ញុំ​​ឃើញ​​​ប្រជាជន​​​ខ្មែរ​​​ឈ្លោះ​​​គ្នា។ ខ្ញុំ​​​​​​ស្រឡាញ់​​​​​ប្រជា​​​ជន​​​ខ្មែរ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​ក៏​​​ព្យាយាម​​​ឃាត់​​​ពួកគេ​​​"។ ព្រះរាជអាជ្ញារង​​​ កែវ សុជាតិ អម​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ ​​​បា​​ន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​បទ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក​​​ មឿន សារ៉ាមិទ្ធ ទេ​​​ ហើយ​​​ថា គាត់​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​បន្ថែម។ មុន​​​ពេល​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទៀត លោក​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា "បន្ទាប់ពី​​​ការ​​​សាកសួរ​​​នៅ​​​ថ្ងៃ​​​នេះ យើង​​​នៅ​​​មិន​​​​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ជនសង្ស័យ​​​ឬយ៉ាង​​​ណា​​​នៅ​​​ឡើយ​​​ទេ"។ យោង​​​តាម​​​របាយការណ៍​​​របស់​​​នគរ​​​បាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពាក្យ​​​បណ្ដឹង​​​​​​ជុំវិញ​​​ឧបទ្ទវហេតុ​​​​​​កាលពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ ត្រូវ​​​បាន​​​ដាក់​​​ដោយ​​​អ្នក​​​កាសែត​​​ប្រាំពីរ​​​នាក់ រួម​​​មាន​​​បី​​​នាក់​​​​​​មកពី​​​បណ្ដាញ​​​ព័ត៌មាន​​​កម្ពុជា (CNC) ម្នាក់​​​មកពី​​​ទូរទស្សន៍​​​ហង្សមាស ម្នាក់​​​មកពី​​​ទូរទស្សន៍​​​ប៉ុស្តិ៍​​​លេខ​​​៣ និង​​​ពីរ​នាក់​​​ទៀត​​​មកពី​​​គេហទំព័រ​​​ព័ត៌មាន​​​តាម​​​​​​អុីនធើណិត​​​។ លោក វ៉ាន សាវ៉េត មន្ត្រី​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​​​ដូនពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​ថា នគរ​​​បាល​​​បាន​​​​​​ដក​​​ហូត​​​រថយន្ត​​​ហុងដាពណ៌​​​ក្រហម​​​មួយ​​​គ្រឿង​​​ដែល​​​ពាក់​​​ស្លាក​​​លេខ​​​នគរបាល​​​ រថយន្ត​​​តូច​​​មួយ​​​គ្រឿង និង​​​រថយន្ត​​​ Daewoo Tico មួយ​​​គ្រឿង​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "រថយន្ត​​​ពីរ​​​គ្រឿង​​​រក្សា​​​ទុក​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​ស្រះចក ហើយ​​​មួយ​​​គ្រឿង​​​ទៀត​​​​​​រក្សា​​​ទុក​​​​​នៅ​​​អធិការដ្ឋាន​​​​​​នគរ​​​បាល​​​ខណ្ឌ​​​។ ជនសង្ស័យ​​​កំពុង​​​​​​ត្រូវ​​​ឃុំខ្លួន​​​នៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់ពី​​​​​​ការ​​​សាកសួរ​​​របស់​​​តុលាការ​​​នៅ​​​ពេល​​​ព្រឹក"។ លោក ង៉ូវ ឌីណា អ្នក​​​កាន់​​​កាមេរ៉ា​​​ថត​​​ឲ្យ​​​ទូរទស្សន៍​​​ហង្សមាស​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​និយាយ​​​ថា ខ្លួន​​​បាន​​​ឃើញ​​​លោក មឿន សារ៉ាមិទ្ធ វាយ​​​អ្នក​​​យក​​​ព័ត៌​​​​​​​មាន និង​​​ឆក់​​​យក​​​កាមេរ៉ា​​​របស់​​​ពួកគេ​​​ ហើយ​​​គិត​​​ថា ​​​គាត់​​​គឺ​​​ជា​​​អ្នក​​ដែល​​​គេ​​​ទូរស័ព្ទ​​​ហៅ​​​​​​ឲ្យ​​​មក​​​ជួយ​​​អន្តរាគមន៍​​​អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ។ គាត់​​​បាន​​​និយាយទៀត​​​ថា "ខ្ញុំ​​​បាន​​​ឃើញ​​​គាត់​​​​​​អង្គុយ​​​ក្នុង​​​រថយន្ត​​​ផ្នែក​​​ខាង​​​ក្រោយ​​​ជាមួយ​​​នារី​​​ពីរ​​​នាក់ រួម​​​មាន​​​ទាំង​​​ ឱក សុមាវត្តី  ផង​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​ឃើញ​​​​​​គាត់​​​ជា​​​មនុស្ស​​​ដំបូង​​​គេ​​​ដែល​​​បង្ក​​​បញ្ហា​​​ជាមួយ​​​ក្រុម​​​អ្នក​​​យកព័ត៌មាន​​​ ហើយ​​​ព្យាយាម​​​ឆក់​​​យក​​​កាមេរ៉ា​​​របស់​​​យើង​​​។ យើង​​​ឃើញ​​​បុរស​​​សក់​​​វែង​​​នោះ​​​វាយ​​​អ្នក​​​យកព័ត៌មាន​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា យើង​​​ជា​​អ្នក​​​កាសែត​​​ ប៉ុន្តែ​​​គាត់​​​មិន​​​ស្ដាប់​​​​​​ទេ"។ លោក ង៉ូវ ឌីណា បាន​​​លើក​​​ឡើង​​​ថា លោក​​​ មឿន សារ៉ាមិទ្ធ ​​​មិន​​​មែន​​​ជាអ្នក​​​បាញ់​​​ទេ ប៉ុន្តែ​​​គាត់​​​​​​ពាក់​​​ព័ន្ធ​​​សកម្ម​​​នៅ​​​ក្នុង​​​ការ​​​ប្រវាយ​​​ប្រតប់គ្នា​​​នោះ​​​។ លោក​​​បាន​​​បន្ត​​​ថា "បើ​​​គាត់​​​​​​មិន​​​​​​នៅ​​​ខាង​​​ក្រុម​​​ធ្វើ​​​ខុស​​​ទេ​​​ នៅ​​​ពេល​​​គាត់​​​ឃើញ​​​គ្រោះ​​​ថ្នាក់​​​ ហេតុអ្វី​​​គាត់​​​មក​​​ជួយ​​​បុរស​​​ទាំង​​​នោះ​​​?”។ ​​​​​​​​​​​​​​​​​​​​​​​​ លោក​​​ ស្រា៊ង ប៊ុណ្ណារ៉ា នាយ​​​រង​​​ប៉ុស្តិ៍សង្កាត់​​​ស្រះចក បាន​​​មាន​​​ប្រសាសន៍​​​ថា សមត្ថកិច្ច​​​កំពុង​​​តាម​​​ស្វែង​​​រក​​​មនុស្ស​​​១០​​​នាក់​​​ទៀត ដែល​​​ជាប់ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​ដើម្បី​​​មក​​​ធ្វើ​​​ការ​​​សាកសួរ​​​៕ សុខុម​​​​​​​​​  

អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​សរសើរ​ចៅហ្វាយ​ថ្មី​របស់​ខ្លួន​

នៅ​ពេល​ថ្លែង​ជា​សាធារណៈ​ជាលើក​ដំបូង​ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ជា​យូរ​មក​ហើយ​​បាន​ប្រាប់​អ្នក​ភូមិ​​អំឡុង​ពិធី​ជួប​សំណេះ​សំណាល​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​កាលពី​ចុង​សប្ដាហ៍​ថា...

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​ចង់ឲ្យ​​​រដ្ឋាភិបាល​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ លើ​​​ក្រុម​​​សកម្មជន​​​

កាលពី​ម្សិលមិញ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​​​ការ​​​ចោទប្រកាន់​​​ពី​​​ការ​​​ធ្វើ​កុបកម្ម​​លើ​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ក្រុម ដែល​គ្រោង​បន្ត​​​បើក​​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ពី​​​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​ទីលាន​ប្រជា​ធិប​​​តេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​​​ប្រែ​ក្លាយ​ជា​ហិង្សា​។ សកម្មជន​ទាំង​នោះ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើ​ការ​ចោទ​ប្រកាន់​ពី​​​បទ​​ដឹក​នាំ​ ឬ​ចូល​រួម​ក្នុង​កុបកម្ម បន្ទាប់ពី​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ​...

អ្នកកាសែត​ត្រូវ​គេ​ដណ្តើមយកកាមេរ៉ានិង​បាញ់​ពេល​ចុះយក​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍មួយកន្លែង

អ្នក​កាសែត​មួយ​ក្រុម​ដែល​សម្រុក​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​រថយន្ត​ក្នុង​ខណ្ឌ​ដូនពេញ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ​បាន​និយាយ​ថា ពួកគេ​ទទួល​រង​ការ​វាយ​ដំនិង​បាញ់​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​នោះ ហើយ​បាន​កញ្ឆក់យកកាមេរ៉ា​វីដេអូ និង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ខ្លួន។​​​​​​​​​ មេ​ប៉ុស្តិ៍​សង្កាត់​ស្រះចក លោក កាន់ វណ្ណៈ បាន​និយាយ​ថា រថយន្ត​ហុងដា​...

នួន ជា អះអាង​ថា រក​ឃើញ​សាក្សី​ខ្មែរ​ក្រហមដ៏សំខាន់ដែល​មិន​ទាន់​ប្រើ​

ក្រុម​មេធាវី​ការ​ពារ​​​ក្តី​​តំណាង​ឲ្យ​ នួន ជា និយាយ​ថា ខ្លួន​បាន​រក​ឃើញ​​សាក្សី​​​មិន​​​​​​​ដែល​​​​​​បាន​​​សម្ភាស​ម្នាក់​ឈ្មោះ​​ រស់ ញឹម ​​​​​​ជា​​​លេខា​ភូមិភាគ​​ពាយព្យ​ដ៏មាន​​​អំណាច​​នៃ​របប​កម្ពុជា ​ប្រជា​​​​​​ធិប​​​តេយ្យ​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​​​​​​ជួរ​​​បក្ស​​​​​​នៅ​​​ក្នុង​ឆ្នាំ​១៩៧៨​។ ​ ក្រុម​​​មេធាវី​​​​​​នេះ​និយាយ​ថា...

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​សួរ​សុខទុក្ខ​អ្នក​ទោស​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​​បាន​មាន​ប្រសាសន៍​ថា សកម្មជន​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ចំនួន​១០​នាក់​ ដែល​ត្រូវ​​តុលាការ​កាត់​ឲ្យជាប់​ទោស​ និង​ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ពន្ធនាគារ​​ព្រៃស ​ក្នុង​រាជ​ធានី​ភ្នំពេញ​ មាន​ស្ថាន​ភាព​សុខភាព​​ខ្សោយ​អំឡុង​ពេល​លោកស្រី​ចុះ​ទៅ​សួរ​សុខទុក្ខ​ពួកគេ​កាលពី​រសៀល​ម្សិលមិញ​។...

បុរស​​​ម្នាក់​​​ស្លាប់​​​ក្នុង​​​គ្រោះថ្នាក់​​​ចរា​​​ចរណ៍​​​រវាង​​​ម៉ូតូ​​​និង​​​​​រថ​​​យន្ត​​​ ហើយ ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​

នគរ​បាល​បាន​និយាយ​ថា បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​បាន​​​ស្លាប់​កាលពី​រំលង​អធ្រាត្រ​​ឈាន​ចូល​ព្រឹក​ម្សិល​​​មិញ នៅ​ពេល​ម៉ូតូ​របស់​ខ្លួន​ត្រូវរថយន្ត​តូយ៉ូតា​ឡង់​​​គ្រីស័រ ដែល​បើក​បរ​ក្នុង​ល្បឿនយ៉ាង​លឿនបុក ហើយ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បន្ទាប់ពី​អូស​ម៉ូតូ​ក្រោម​រថយន្ត​​​ចម្ងាយ​​​​​​​ប្រហែល​១គីឡូម៉ែត្រ។ យោង​តាម​លោក សេង ចាន់​​​ថន នាយ​រង​នគរ​បាល​ចរាចរ​រាជ​ធានី​​បាន​ឲ្យ​ដឹង​ថា...

ក្រុមហ៊ុន​ Toll Group លក់​ភាគហ៊ុន​​ផ្លូវ​ដែក​ទាំង​​​អស់​​​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ Royal Group

ក្រុម​ហ៊ុន​ភ័ស្តុភារ​ Toll Group របស់​​​​​ប្រទេស​​​អូស្ត្រាលី​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​លក់​ភាគហ៊ុន​​​ទាំង​​​​​៥៥​ភាគរយ​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​ផ្លូវ​ដែក​​​​នៅ​​​​កម្ពុជា ឲ្យ​ទៅ​ក្រុម​ហ៊ុន Royal Group ដែល​ជា​ដៃគូ​វិនិយោគ​រួម​គ្នា​​​របស់​​​ខ្លួន​​​​ក្នុង​ចំនួន​ទឹក​ប្រាក់​មិន​បង្ហើប​ឲ្យ​ដឹង...

តុលាការ​​​បើក​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​ក្តី​ពាក់ព័ន្ធ​ការ​​​​សម្លាប់​​​ពាណិជ្ជករ​​​ជន​​​ជាតិ​​​ចិន

កាល​​​ពី​​​ម្សិល​​​មិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​បុរស​បី​នាក់​​ពី​​​បទ​សម្លាប់​​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ដ៏​​​ឃោរ​​​ឃៅ​ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា នៅ​ក្នុង​​រោងចក្រ​ផលិត​មួក​តូច​មួយ ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​​​សែន​ជ័យ។ សយ ហួង អាយុ​២៣​ឆ្នាំ បាន​សារភាព​នៅ​ក្នុង​តុលាការ​ថា...

នគរ​បាល​​​​រឹប​​​អូស​​​ឈើ​​​ខុស​​​ច្បាប់ ហើយ​​​សង្ស័យ​​​លើ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ម្នាក់​​​

នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​រឹបអូស​ឈើ​ខុស​ច្បាប់​ពេញ​មួយ​រថយន្ត​​កាល​ពី​ថ្ងៃអាទិត្យ​​ ហើយ​កំពុង​ស៊ើប​អង្កេត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែល​​​បាន​​ព្យាយាម​មក​យក​ឈើ្ររបស់ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​រឹប​​​អូស។ លោក ផាត សុផាណា នាយ​នគរបាល​ព្រហ្មទណ្ឌ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​​​លោក​​បាន​ឃាត់​រថយន្ត​នេះ​នៅ​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​​មួយ​តាម​ផ្លូវ​ជាតិ​លេខ​៧ ក្នុង​ក្រុង​ស្ទឹង​ត្រែង​ដើម្បី​ពិនិត្យ​​រក​អាជ្ញាប័ណ្ណ​ដឹក​ឈើ។​​​ លោក​បាន​​​មាន​ប្រសាសន៍​​​ថា ប៉ុន្តែ​ បន្ទាប់ពី​ឃាត​់រថយន្ត​...

ព័ត៌មានថ្មីៗ